ព័ត៌មានសំណង់
ខេត្តសៀមរាប និង JICA ចុះហត្ថលេខាពន្លឿនការងារ៤ធំៗក្នុងគម្រោងទីក្រុងឆ្លាតវៃ
រដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅកម្ពុជា កាលពីថ្ងៃទី ៨ ខែ ធ្នូ នេះ បានជួបពិភាក្សាគ្នាលើសេចក្តីព្រាងផែនការមេនៃគម្រោងទីក្រុងឆ្លាតវៃនៅក្រុងសៀមរាប ទិសដៅពន្លឿនការអនុវត្ត។ ការពិភាក្សានេះ ផ្តោតសំខាន់លើការងារបច្ចេកទេស ដោយដឹកនាំដោយឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារ JICA ប្រចាំប្រទេសកម្ពុជា។ ក្នុងកិច្ចពិភាក្សា ភាគីទាំង ២ បានចុះហត្ថលេខាលើកំណត់ត្រា ដោយនឹងផ្ដោតការងារ ៤ ផ្នែក សំខាន់ៗ រួមមាន ការរៀបចំទេសចរណ៍ឆ្លាតវៃ (Smart Tourism) ការរៀបចំប្រព័ន្ធសន្តិសុខឆ្លាតវៃ (Smart Security) ការរៀបចំប្រព័ន្ធចល័តឆ្លាតវៃ (Smart Mobility) និងការរៀបចំប្រព័ន្ធគ្រប់គ្រងកាកសំណល់ឆ្លាតវៃ (Smart Waste Management)។ គួរបញ្ជាក់ថា រដ្ឋបាលខេត្តធ្លាប់ស្នើឱ្យ JICA ជួយសិក្សាតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ។ ហើយឆ្នាំ ២០២០ កន្លងទៅ JICA […]
អានបន្ថែមADB ផ្តល់ហិរញ្ញប្បទាន ៣៣២លានដុល្លារ សម្រាប់ស្តារសេដ្ឋកិច្ចកម្ពុជាក្រោយកូវីដ១៩
ធនាគារអភិវឌ្ឍនអាស៊ី (ADB) សម្រេចផ្តល់ហិរញ្ញប្បទាន ៣៣២,0៥ លានដុល្លារ ដើម្បីជួយអភិវឌ្ឍវិស័យហិរញ្ញវត្ថុ កសាងហេដ្ឋារចនាសម្ព័ន្ធ ទីក្រុង និង ជួយកែលម្អបណ្តាញផ្លូវនៅកម្ពុជា ទិសដៅគាំទ្រដល់ការងើបឡើងវិញពីវិបត្តិកូវីដ បានដោយមាននិរន្តរភាព។ កញ្ចប់ហិរញ្ញប្បទាននេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនាយកស្តីទី ADB ប្រចាំប្រទេសកម្ពុជា លោក Anthony Gill នៅថ្ងៃទី៨ ខែធ្នូ នេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB កិច្ចព្រមព្រៀងកម្ចី និង ហិរញ្ញប្បទានឥតសំណងនេះ រួមមាន គម្រោងសន្តិសុខ សុខភាពមហាអនុតំបន់មេគង្គ (GMS) ៣0លានដុល្លារ គម្រោងវិនិយោគទីក្រុងដែលអាចរស់នៅបាន ១៨0លានដុល្លារ គម្រោងកែលម្អបណ្តាញផ្លូវថ្នល់ (ដំណាក់កាលទី២) ៨២,0៥ លានដុល្លារ និង កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន ៤0លានដុល្លារ។ គម្រោងសន្តិសុខ សុខភាពមហាអនុតំបន់មេគង្គ នឹងធ្វើឱ្យប្រសើរឡើងនូវសេវាមន្ទីរពិសោធន៍ និងការត្រួតពិនិត្យបង្ការការឆ្លងរោគតាមមន្ទីរពេទ្យខេត្ត និង ស្រុកចំនួន ៨១ នៅទូទាំងប្រទេសកម្ពុជា។ […]
អានបន្ថែមEU ទំលាក់ថវិកា ៣០០ ពាន់លានអឺរ៉ូ ជួយប្រទេសក្រីក្រសង់ហេដ្ឋារចនាសម្ព័ន្ធ ទប់នឹងអំណាចចិន
សហភាពអឺរ៉ុប ឬ EU កាលពីពេលថ្មីៗនេះ បានដាក់ចេញនូវកម្មវិធីមូលនិធិហេដ្ឋារចនាសម្ព័ន្ធសកលថ្មីមួយឈ្មោះថា Global Gateway ដែលនឹងជាជំនួយ និងកម្ចីសរុប ៣០០ពាន់លានអឺរ៉ូ ដល់ប្រទេសដែលមានចំណូលទាប និងមធ្យម ក្នុងការស្ដារសេដ្ឋកិច្ច និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ទិសដៅទប់ទល់នឹងគំនិតផ្តួចផ្តើមផ្លូវ នឹងខ្សែក្រវាត់របស់ចិន។ គម្រោងនេះ ប្រកាសជាផ្លូវការនៅថ្ងៃទី ១ ខែធ្នូ កន្លងមកនេះ ដោយហិរញ្ញប្បទាននឹងផ្តោតលើគម្រោង វិស័យជាច្រើនដូចជា ការដឹកជញ្ជូន ថាមពល សុខភាព និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ផែនការនេះនឹងមានទាំងការផ្ដល់ជំនួយឥតសំណង ប្រាក់កម្ចី និងជំនួយបច្ចេកទេស ដែលនឹងអនុវត្តពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៧។ សហភាពអឺរ៉ុបបានឱ្យដឹងទៀតថា វិបត្តិកូវីដបានធ្វើឱ្យប្រទេសជាច្រើនខ្វះថវិកាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដោយព្យាករថា ពិភពលោកទាំងមូលនឹងខ្វះទុនរហូតដល់ទៅ ១៣ពាន់លានអឺរ៉ូ សម្រាប់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ត្រឹមឆ្នាំ ២០៤០។ ដូច្នេះ គម្រោងនេះមានទិសដៅដោះស្រាយបញ្ហាទាំងនេះ។ សហភាពអឺរ៉ុបបានអះអាងថា Global Gateway គឺខុសពីគំនិតផ្តួចផ្តើមផ្លូវរបស់ចិន ព្រោះគម្រោងគឺមានតម្លាភាព និរន្តរភាព និងផ្ដល់អត្ថប្រយោជន៍រយៈពេលវែងសម្រាប់មនុស្សជុំវិញពិភពលោក។ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der […]
អានបន្ថែមអគារមន្ទីរពេទ្យខេត្តសៀមរាបតម្លៃ ១៩លានដុល្លារ ក្រោមជំនួយជប៉ុន បើកការដ្ឋានសាងសង់
អគារថ្មីក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តម្លៃប្រមាណ ១៩ លានដុល្លារ ក្រោមជំនួយឥតសំណងរបស់ជប៉ុន បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣ ខាងមុខនេះ។ ពិធីបើកការដ្ឋានសាងសង់នេះ ធ្វើឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ក្រោមវត្តមានរបស់ លោកស្រី កាមេយ ហារូកុ ប្រធានតំណាងការិយាល័យ JICA ប្រចាំនៅកម្ពុជា លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងភាគីពាក់ព័ន្ធ។ អគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ មានកម្ពស់ ៤ជាន់ មានសមត្ថភាពទទួលអ្នកជំងឺបាន ២២០គ្រែ។ អគារថ្មីនេះ ត្រូវបានបំពាក់នូវឧបករណ៍ទំនើបៗសម្រាប់ព្យាបាល និងដាក់អ្នកជំងឺសង្គ្រោះបន្ទាន់ ព្រមទាំងជួយពង្រីកសេវាផ្នែកឯកទេសវះកាត់ផងដែរ។ គម្រោងនេះនឹងប្រើរយៈពេលសាងសង់សរុប ២២ខែ ពោលគឺអាចនឹងបញ្ចប់នៅឆ្នាំ ២០២៣។ គួរបញ្ជាក់ផងដែរថា គម្រោងនេះស្ថិតក្នុងចំណោមគម្រោង នៃហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៤១,៤លានដុល្លារអាមេរិក។ ហើយថ្មីៗនេះ ក្រសួងសុខាភិបាលបានបើកសម្ពោធឱ្យប្រើប្រាស់អគារវះកាត់ និងសម្ភពថ្មី នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដែលបានសាងសង់ដោយស្ដង់ដា និងក្រោមជំនួយឥតសំណងរបស់ជប៉ុន មានតម្លៃជាង ៩០ម៉ឺនដុល្លារផងដែរ។ (អានបន្ថែម) កញ្ចប់ថវិកានេះមានគោលបំណងលើកកម្ពស់គុណភាពសេវាថែទាំសុខភាពនៅមន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពេទ្យបង្អែកស្រុកចំនួន៤ ផ្សេងទៀត […]
អានបន្ថែមគម្រោងផ្លូវ ៣៨ខ្សែ នៅសៀមរាបសម្រេចបានជាង ៩២% គ្រោងបញ្ចប់តាមផែនការចុងខែធ្នូនេះ
គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ សម្រេចបាន ៩២,៧២% ខណៈក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញការកែលម្អចំណុចខ្វះខាតមួយចំនួន ដោយគ្រោងនឹងបិទបញ្ចប់ការស្ថាបនាទាំងមូលមុនដំណាច់ឆ្នាំ២០២១ នេះ។ នេះបើយោងតាមកិច្ច ចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោង ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ៧ ខែធ្នូ នេះ។ ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យ ក្រុមការងាពិនិត្យឡើងវិញលើបច្ចេកទេសនៃការអ៊ុតកៅស៊ូបេតុង (AC) ការអ៊ុតភ្ជាប់មុខតំណ ការងារគំនូសសញ្ញាចរាចរណ៍ គំនូសចែកទ្រូងផ្លូវ និងការងារដាំកូនរុក្ខជាតិលម្អសោភ័ណភាពនៅតាមបណ្ដោយទ្រូងផ្លូវជាដើម។ ឯកឧត្តម ស៊ុន ចាន់ថុល ក៏ស្នើក្រុមការងារត្រួតពិនិត្យឡើងវិញលើការងារខឿនចិញ្ចើមផ្លូវ គំនូសសញ្ញាចរាចរណ៍សម្រាប់អ្នកថ្មើរជើង និងការដាំបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈផងដែរ។ គម្រោងផ្លូវ ៣៨ខ្សែ នេះ មានប្រវែងសរុប ១០៦,៤២ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៥០លានដុល្លារអាមេរិក ដោយក្នុងនោះចំនួន ៩លានដុល្លារអាមេរិក ចំណាយលើការងារស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ។ គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ […]
អានបន្ថែមរដ្ឋចេញវិធានការក្ដៅបង្រ្កាបការតភ្ជាប់សេវាទូរគមនាគមន៍ឆ្លងដែនខុសច្បាប់ តាមខេត្តព្រំដែន
រដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងថ្មីមួយ ដើម្បីបង្ការ និងបង្រា្កបការសាងសង់ ឬតភ្ជាប់ប្រព័ន្ធទូរគមនាគមន៍ឆ្លងដែនខុសច្បាប់ ក្រោយរកឃើញថាមានសកម្មភាពនេះកើតឡើងជាបន្តបន្ទាប់នៅតាមខេត្តជាប់តាមព្រំដែន។ បើតាមសេចក្តីសម្រេច ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារនេះ មានសមាជិកសរុបចំនួន២៩ រូប ដែលមានរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាប្រធាន និងមានសមាជិកភាគច្រើនជាអភិបាលរងខេត្តដែលស្ថិតនៅតាមបណ្ដោយព្រំដែន។ ក្រុមការងារនេះ មានភារកិច្ចចម្បងៗដូចជា -ស្រាវជ្រាវ បង្ការ និងបង្ក្រាបការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឆ្លងដែនខុសច្បាប់ -បង្វែប្រព័ន្ធទូរគមនាគមន៍អន្តរជាតិនៅតាមព្រំដែនឱ្យមកឆ្លងកាត់ច្រកទ្វារអ៊ីនធឺណែតជាតិវិញ និង ធ្វើការជាមួយបណ្តាប្រទេសជាប់ព្រំដែនដើម្បីពង្រឹងការងារគ្រប់គ្រងប្រព័ន្ធទូរគមនាគមន៍។ ទាក់ទិននឹងប្រព័ន្ធទូរគមនាគមន៍ ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញវិធានការថ្មី ៦ចំណុច ទិសដៅពង្រឹងគុណភាពសេវាទូរសព្ទ និងអ៊ីនធឺណែតនៅតាមបូរី និងអគារសហកម្មសិទ្ធិនានា ពិសេសហាមដាច់ខាតមិនឱ្យមានការផ្ដល់សេវាផ្ដាច់មុខឡើយ។ (អានបន្ថែម)
អានបន្ថែមអគារមន្ទីរពេទ្យស្ដង់ដាជប៉ុនថ្មីមួយនៅខេត្តក្រចេះ បើកសម្ពោធជាផ្លូវការ
ក្រសួងសុខាភិបាល កាលពីថ្ងៃទី ៦ ខែធ្នូ នេះ បានបើកសម្ពោធឱ្យប្រើប្រាស់អគារវះកាត់ និងសម្ភពថ្មី នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដែលបានសាងសង់ដោយស្ដង់ដា និងក្រោមជំនួយឥតសំណងរបស់ជប៉ុន មានតម្លៃជាង ៩០ម៉ឺនដុល្លារ។ ពិធីបើកសម្ពោធនេះធ្វើឡើងនៅក្រោមវត្តមានឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា។ បើយោងតាមអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) របស់ជប៉ុនដែលជាម្ចាស់ជំនួយ អគារថ្មីនេះមានកម្ពស់ពីរជាន់ និង១៩បន្ទប់ ដែលបានចាប់ផ្តើមសាងសង់កាលពីខែមករា ឆ្នាំ២០២១ និងទើបតែបញ្ចប់ការពីពេលថ្មីៗនេះ។ ប្រភពដដែលបានបញ្ជាក់ថា គម្រោងនេះធ្វើឡើងក្នុងទិសដៅពង្រឹងសេវាវេជ្ជសាស្រ្តផ្នែកវះកាត់កុមារក្នុងខេត្តក្រចេះ ដែលអាចឱ្យអ្នកជំងឺនៅភាគឦសាននៃប្រទេសកម្ពុជាទទួលបានការព្យាបាលសមស្របនៅក្នុងមន្ទីរពេទ្យក្នុងស្រុក។
អានបន្ថែមភ្នំពេញនឹងមានមន្ទីរពេទ្យស្ដង់ដាថ្មីមួយ ដើម្បីកាត់បន្ថយការចេញទៅរកពេទ្យក្រៅប្រទេស
មន្ទីរពេទ្យពហុជំនាញភ្នំពេញ ដែលជាមន្ទីរពេទ្យស្ដង់ដាទំនើបថ្មី កម្ពស់២៦ជាន់ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ក្រោមវត្តមាន ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ មន្ទីរពេទ្យពហុជំនាញភ្នំពេញនេះ គឺជាសមិទ្ធផលមន្ទីរពេទ្យឯកជនថ្មីមួយ ដែលផ្ដល់សេវាសុខភាពប្រកបដោយគុណភាពដល់ប្រជាជន ទិសដៅកាត់បន្ថយការចេញទៅទទួលយកសេវានៅក្រៅប្រទេស។ ឯកឧត្ដម ឃួង ស្រេង បានឱ្យដឹងក្នុងពិធីបើកការដ្ឋានថា៖ «នៅពេលមន្ទីពេទ្យនេះដាក់ឱ្យដំណើរការនាពេលខាងមុខ អ្នកជំងឺទូទៅនឹងពុំចាំបាច់ចំណាយពេលវេលា និងចំណាយថវិកាច្រើន ដើម្បីព្យាបាលជំងឺនៅមន្ទីរពេទ្យបរទេសទៀតនោះឡើយ ព្រោះនឹងទទួលបានគុណភាពល្អដូចគ្នា»។ គួរបញ្ជាក់ដែរថា មន្ទីរពេទ្យពហុជំនាញភ្នំពេញថ្មីមួយនេះ គឺមានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ មន្ទីពេទ្យនេះ មានកម្ពស់២៦ជាន់ ក្រោមដី ៣ជាន់ ដែលអាចដាក់គ្រែពិនិត្យ និងសម្រាកព្យាបាលអ្នកជំងឺចាប់ពី ១៥០ រហូតទៅ ២០០គ្រែផងដែរ៕
អានបន្ថែមប្រព័ន្ធចម្រោះទឹកស្អាតស្ដង់ដាអូស្រ្ដាលីនៅខេត្តបាត់ដំបងដាក់ឱ្យដំណើរការហើយ
ប្រព័ន្ធប្រព្រឹតិ្តកម្មសម្អាតទឹកខ្នាតតូច ដែលស្ថិតក្នុងឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានប្រកាសដាក់ឱ្យដំណើរការហើយ កាលពីថ្ងៃទី១ ខែធ្នូ នេះ ក្រោមវត្តមានឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា។ គម្រោងនេះសាងសង់ឡើងដោយក្រុមហ៊ុនឯកជនអូស្ត្រាលី We Venture ក្រោមជំនួយឥតសំណងរបស់អូស្ត្រាលី តាមរយៈកម្មវិធី 3i សម្រាប់អភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា។ រោងចក្រចម្រោះ និងផលិតទឹកស្អាតនេះ ប្រើបច្ចេកវិទ្យា Ultra Filtration Membrane ដែលអាចធានាបាននូវគុណភាពផលិតទឹកខ្ពស់។ ម្យ៉ាងទៀត បច្ចេកវិទ្យានេះក៏កំពុងពេញនិយម ដែលកំពុងប្រើប្រាស់ក្នុងរោងចក្រផ្គត់ផ្គង់ទឹកស្អាតជាច្រើននៅកម្ពុជាផងដែរ។ ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានបង្ហាញក្តីរីករាយចំពោះលទ្ធផល ដោយបញ្ជាក់ថាអូស្ត្រាលីនឹងបន្តគាំទ្រដល់ការអភិវឌ្ឍន៍កម្ពុជា ជាពិសេសកំពុងត្រៀមអនុវត្តគម្រោងថ្មីមួយទៀត “the Cambodia-Australian Partnership for Resilient Economic Development (CAP-RED)” ដែលគ្រោងនឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២២ ខាងមុខនេះផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម […]
អានបន្ថែមក្រុមហ៊ុន Bentley Systems ប្រកាសជ័យលាភីគម្រោងហេដ្ឋារចនាសម្ព័ន្ធឆ្នើមប្រចាំឆ្នាំ ២០២១
ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសំណង់បែបឌីជីថល កាលពីថ្មីៗនេះ បានប្រកាសឈ្មោះជ័យលាភីនៃកម្មវិធីប្រកួតគម្រោងហេដ្ឋារចនាសម្ព័ន្ធឆ្នើមប្រចាំឆ្នាំ ២០២១ ឬ Year in Infrastructure 2021 ក៏ដូចជា ឈ្មោះស្ថាបនិកកិត្តិយសផងដែរ។ កម្មវិធីប្រកាសពានរង្វាន់ធ្វើទៅរយៈពេល ២ ថ្ងៃ គឺ ថ្ងៃទី១ និង ទី២ ធ្នូ កន្លងមកនេះ ដែលជាកម្មវិធីអនឡាញ និងមានការចូលរួមពីក្រុមហ៊ុនធំៗ និងអ្នកជំនាញផ្នែកសំណង់ ក៏ដូចជា software គ្រប់គ្រងគម្រោងសំណង់ពីជុំវិញពិភពលោកជាច្រើន។ នៅថ្ងៃទី១ ក្រុមហ៊ុន Bentley បានប្រកាសឈ្មោះជ័យលាភីស្ថាបនិកកិត្តិយសចំនួន ២២នាក់ ដែលសុទ្ធសឹងតែប្រធាន ឬអ្នកតំណាងឱ្យអង្គការ ឬក្រុមហ៊ុន ដែលប្រើប្រាស់ និងកែច្នៃ software គ្រប់គ្រងគម្រោងសំណង់ ដើម្បីបង្កើតគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលជះឥទ្ធិពលវិជ្ជមានដល់បរិស្ថាន សង្គម និងពិភពលោកទាំងមូល។ ស្ថាបនិកកិត្តិយសទាំងនេះ ត្រូវបានជ្រើសរើសចេញពី ២៣០ ស្ថាប័ន ដែលបានដាក់សំណើមកប្រកួត។ ដោយឡែក នៅថ្ងៃទី ២ […]
អានបន្ថែម