ព័ត៌មានសំណង់
គម្រោងបង្កើតរោងចក្រថ្មីតម្លៃជិត១៥លានដុល្លារ នឹងលេចរូបរាងក្នុងខេត្តចំនួន៣ ឆាប់ៗនេះ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ទើបតែបានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ១៤,៨លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន៣កន្លែង នៅខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្តតាកែវ។ យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២៨ សីហា កន្លងមកនេះ ក្រុមហ៊ុនដែលទទួលបានការអនុម័តទាំង ៣ រួមមាន៖ ១. ក្រុមហ៊ុន SHINING FASHION INDUSTRIAL CO., LTD. វិនិយោគប្រមាណ ៣,៤ លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ២. ក្រុមហ៊ុន MELYO PLASTIC TECHNOLOGY CO., LTD. វិនិយោគប្រមាណ ៤,៧លានដុល្លារ បង្កើតរោងចក្រផលិតធុងទឹកកក និងធុងជ័រ នៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ៣. ក្រុមហ៊ុន KICYN (CAMBODIA) CO., LTD. វិនិយោគប្រមាណ ៦,៧លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិត្រពាំងក្រសាំង […]
អានបន្ថែមផ្លូវជាតិលេខ ៥ គ្រោងបញ្ចប់ទាំងស្រុង ១០០% រលោងស្រិលពីភ្នំពេញដល់ប៉ោយប៉ែតឆ្នាំ ២០២៤
គម្រោងស្ដារផ្លូវជាតិលេខ ៥ កំណាត់បាត់ដំបង-សិរីសោភ័ណសាងសង់រួចរាល់១០០% ហើយ ខណៈ ៣ កំណាត់ទៀតគ្រោងនឹងបញ្ចប់ឆ្នាំ ២០២២ ២០២៣ ២០២៤ បន្តៗគ្នា។ នេះបើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកម្មវិធី MPWT Live Show ដែលពីថ្ងៃទី ៣០ សីហា។ «ការលើកកម្ពស់គុណភាពផ្លូវជាតិលេខ៥នេះ គឺសាងសង់បែងចែកជាកំណាត់ៗ។ កំណាត់បាត់ដំបង-សិរីសោភ័ណឌសាងសង់រួចហើយ ខណៈឯកំណាត់ពីព្រែកក្តាម-ពោធិ៍សាត់ និងពោធិ៍សាត់-បាត់ដំបង កំពុងសាងសង់ ដោយគ្រោងបញ្ចប់នៅឆ្នាំ២០២២ និង២០២៣ខាងមុខ» ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍។ «ដោយឡែក កំណាត់សិរីសោភ័ណ-ប៉ោយប៉ែត យើងកំពុងតែជ្រើសរើសក្រុមហ៊ុនសាងសង់ ដូច្នេះទាល់ឆ្នាំ២០២៤ ទើបធ្វើហើយ» ឯកឧត្តមបានបន្ដ។ គួរបញ្ជាក់ថា ត្រឹមខែមិថុនា ការដ្ឋានផ្លូវជាតិលេខ៥ ជារួមសម្រេចបានប្រមាណ ៦០% ហើយ ដោយកំណាត់ព្រែកក្តាម-ធ្លាម្អម សម្រេច ៤៦,០៥% និងកំណាត់ភាគកណ្តាលធ្លាម្អម-បាត់ដំបងសម្រេច ៣៨,០៨%។ សូមបញ្ជាក់ថាគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ មានប្រវែងសរុបចំនួន […]
អានបន្ថែមគម្រោងសាងសង់ផ្លូវ ៣៨ខ្សែ នៅសៀមរាប សម្រេចបាន ៧០% គ្រោងបញ្ចប់ចុងឆ្នាំនេះ
ការស្ថាបនាផ្លូវចំនួន ៣៨ខ្សែ នៅទីក្រុងសៀមរាប បញ្ចប់បាន ៧០% ហើយ ដោយគ្រោងរួចរាល់ជាស្ថាពរនៅចុងឆ្នាំ២០២១ តាមផែនការ ទោះដំណើរការសាងសង់រងការរំខានពីវិបត្តិកូវីដ១៩ តិចតួចក្ដី។ នេះបើយោងតាមឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកម្មវិធី MPWT LIVE SHOW ធ្វើឡើងថ្ងៃ៣០ សីហា កន្លងទៅ។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «ការដ្ឋានមួយចំនួនបានរងផលប៉ះពាល់ដោយសារការរីករាលដាលជំងឺកូវីដ១៩ ប៉ុន្តែក្រសួងនឹងពន្លឿនការសាងសង់ឱ្យសម្រេចបានតាមផែនការចុងឆ្នាំ២០២១នេះ ហើយការស្ថាបនាគឺត្រូវតែមានគុណភាព»។ គួរជម្រាបថា គម្រោងផ្លូវទាំង ៣៨ខ្សែ មានប្រវែងសរុប ១០៨ គីឡូម៉ែត្រ ដែលបើកការដ្ឋានកាលពីចុងឆ្នាំ ២០២០ និងកំពុងសាងសង់ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤០លានដុល្លារ។ លើសពីនេះ ថវិកា ៩លានដុល្លារអាមេរិក បន្ថែមទៀត ក៏នឹងត្រូវចំណាយលើការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ខណៈ ៥លានដុល្លារទៀតសម្រាប់កែលម្អដងស្ទឹងសៀមរាប ដែលមានប្រវែងជាង ៩គីឡូម៉ែត្រ។ (អានបន្ថែម)
អានបន្ថែមចិនបន្ដនាំមុខគេលើការផ្ដល់កម្ចីឱ្យកម្ពុជាសាងសង់ស្ពានថ្នល់ បច្ចុប្បន្នសរុបជិត៣ពាន់លានដុល្លារ
ចិននៅតែបន្តនាំមុខគេ លើការផ្ដល់កម្ចីឱ្យកម្ពុជាសាងសង់ស្ពានថ្នល់នានា ដោយមកទល់បច្ចុប្បន្នមានសរុបជិត ៣ពាន់លានដុល្លារ ខណៈឯកឧត្តម ស៊ុន ចាន់ថុល ប្រកាសថានឹងបន្តទទួលកម្ចី ឬជំនួយបន្ថែមទៀត ដោយមិនរើសថាពីប្រទេសណានោះទេ ឱ្យតែជួយអភិវឌ្ឍជាតិ ក្រសួងនឹងទទួលយកទាំងអស់។ ថ្លែងក្នុងកម្មវិធី MPWT LIVE SHOW ធ្វើឡើងថ្ងៃ ៣០ សីហា ២០២១ នេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ជាប្រទេសទី២ និងទី៣ ដែលបានផ្តល់កម្ចីលើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ឯកឧត្តម បន្តថា ក្រៅពីប្រភពហិរញ្ញប្បទានពីប្រទេសទាំងបីនេះ កម្ពុជាក៏បានទទួលកម្ចីកសាងហេដ្ឋារចនាសម្ព័ន្ធពីធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក។ ទន្ទឹមនេះ ឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងថា ប្រទេសជិតខាងកម្ពុជា គឺប្រទេសវៀតណាម និងប្រទេសថៃ ក៏បានផ្តល់កម្ចីលើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ពាននៅកម្ពុជាផងដែរ។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «កម្ពុជា មិនរើសអើងប្រភពថវិកាឡើយ។ បើមិត្តណាចង់ជួយ យើងនឹងទទួល។ យើងមិនបដិសេធ […]
អានបន្ថែមគម្រោងសាងសង់ផ្លូវខេត្តសៀមរាប-បាត់ដំបង អាចបើកការដ្ឋាននៅមុនឆ្នាំ២០២៥
គម្រោងកសាងផ្លូវតភ្ជាប់រវាងខេត្តសៀមរាប និងបាត់ដំបង ត្រូវបានក្រសួងដាក់ចូលក្នុងផែនការ ៥ ឆ្នាំរំកិលនៃគម្រោងអាទិភាពក្រោមជំនួយរបស់មិត្តចិនហើយ ដោយការដ្ឋានរំពឹងថាអាចនឹងចាប់ផ្ដើមមុនឆ្នាំ២០២៥។ ថ្លែងនៅក្នុងកម្មវិធី MPWT LIVE SHOW នាថ្ងៃ៣០ សីហា ២០២១ នេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ក្រសួងកំពុងសិក្សាពីផលប៉ះពាល់បរិស្ថាន ជាពិសេសប៉ះពាល់ដល់បឹងទន្លេសាប ជុំវិញគម្រោងកសាងផ្លូវនេះ។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «ក្រសួងបានដាក់ចូលក្នុងផែនការ ៥ ឆ្នាំរំកិល ពិតមែន ប៉ុន្តែមិនមែនមានន័យថាត្រូវតែសាងសង់នៅឆ្នាំ២០២៥ នោះទេ។ តាមស្ថានភាពជាក់ស្តែង អាចពន្លឿនមកបើកការដ្ឋាននៅឆ្នាំ២០២៣ ឬ២០២៤»។ គួរបញ្ជាក់ថា ការសិក្សាគម្រោងនេះធ្វើឡើងតាំងពីខែតុលា ឆ្នាំ២០២០ មកម្ល៉េះ ដែលជាការសហការរបស់ក្រសួង និងក្រុមហ៊ុន China Road and Bridge Corporation។ (អានបន្ថែម) ផ្លូវជាតិថ្មីស្រឡាងមួយខ្សែនេះ នឹងសាងសង់ឆ្លងកាត់ខេត្តចំនួន ៣ រួមមាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ […]
អានបន្ថែមក្រសួងឧស្សាហកម្មចេញគោលការណ៍ថ្មី ៧ ចំណុច រឹតបន្ដឹងសុវត្ថិភាពវិស័យសំណង់ និងអគ្គិសនី
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ បានសម្រេចយកស្តង់ដារ ISO, IEC និងស្តង់ដារ UNECE Regulation ចំនួន ២០ចំណុចបន្ថែម មកប្រើប្រាស់នៅកម្ពុជា ក្នុងនោះ ៧ចំណុច គឺដើម្បីរឹតបន្តឹងគុណភាព និងសុវត្ថិភាពក្នុងវិស័យសំណង់ និងការប្រើប្រាស់អគ្គិសនីក្នុងផ្ទះ និងអគារ។ នេះបើតាមកិច្ចប្រជុំលើកទី២៤ របស់ក្រុមប្រឹក្សាស្តង់ដារជាតិ តាមប្រព័ន្ធ Video Conference (Zoom) ក្រោមអធិបតីភាពរបស់ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងជាប្រធានក្រុមប្រឹក្សាស្ដង់ដារជាតិ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។ នៅក្នុងវិស័យសំណង់ ក្រសួងបានអនុម័តស្តង់ដារ ចំនួន ០៣ រួមមានស្ដង់ដាសម្រាប់ការប្រើប្រាស់៖ ១) បំពង់ទុយោផ្លាស្ទិកមិនរងសម្ពាធ សម្រាប់បំពង់បង្ហូរទឹក និងបណ្តាញលូទឹកស្អុយសាងសង់បង្កប់ក្រោមដី ២) បំពង់ទុយោផ្លាស្ទិកមិនរងសម្ពាធ សម្រាប់ទឹកស្អាត និងសម្រាប់បំពង់បង្ហូរទឹក និងលូទឹកស្អុយ ប៉ូលីអេទីឡែន(PE) ៣) បំពង់ទុយោផ្លាស្ទិករងសម្ពាធសម្រាប់ទឹកស្អាត និងសម្រាប់បំពង់បង្ហូរទឹក និងលូទឹកស្អុយPE។ ដោយឡែក ក្រសួងបានអនុម័តចំនួន ០៤ស្តង់ដារ […]
អានបន្ថែមបើកម្ពុជាចង់មានកំណើនសេដ្ឋកិច្ចរយៈពេលវែង ADB ណែនាំឱ្យអនុវត្តគោលនយោបាយ៤
អត្ថបទវិភាគរបស់ ADB បានណែនាំថា បើកម្ពុជាចង់មានកំណើនសេដ្ឋកិច្ចដែលស្ថិរភាព និងចីរភាព ក្នុងរយៈពេលវែង រដ្ឋាភិបាលគួរជំរុញឱ្យមានការវិនិយោគបៃតង និងការផលិតថាមពលស្អាតក្នុងស្រុកឱ្យបានច្រើនជាងមុន។ អត្ថបទវិភាគនេះ សរសរឡើងដោយនាយកប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា អ្នកស្រី Sunniya Durrani-Jamal និង សេដ្ឋវិទូផ្នែកថាមពល Darren Byers ដោយចេញផ្សាយកាលពីថ្ងៃទី ២៥ សីហា កន្លងទៅនេះ។ អត្ថបទនេះបានរំលេចនូវវិធីសាស្ត្រសំខាន់ៗ ៤ ដើម្បីឱ្យរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ គួរពិចារណាអនុវត្ត រួមមាន៖ ទី១ ការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ការដាំដើមឈើឡើងវិញ និងការលើកកម្ពស់ការគ្រប់គ្រងធនធាន និងឥន្ធនៈស្អាត។ គោលនយោបាយទាំងនេះ មិនត្រឹមតែជួយកាត់បន្ថយការបញ្ចេញឧស្ម័នពុលនៅកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយកាត់បន្ថយគ្រោះធម្មជាតិ និងចំណាយស្តារហេដ្ឋារចនាសម្ព័ន្ធខូចខាតពីគ្រោះធម្មជាតិទាំងនោះទៀតផង។ ទី២ កម្ពុជាគួរពិចារណាបន្ថែមចំណាយលើការវិនិយោគដែលបញ្ចេញឧស្ម័នពុលខ្លាំង ឬពន្យល់ឱ្យងាយយល់គឺការគិតលុយលើរាល់ការបញ្ចេញឧស្ម័នពុលពីរោងចក្រនានា។ គោលនយោបាយនេះត្រូវមានការចូលរួមទាំងរដ្ឋ ឯកជន និងអ្នកប្រើប្រាស់ទូទៅ។ ជាក់ស្ដែង គោលនយោបាយស្រដៀងគ្នានេះត្រូវបានអនុវត្តខ្លះហើយ ដូចជាការលក់ឥណទានកាបូនជាដើម។ (អានបន្ថែម) ទី៣ ការពិចារណាយកពន្ធលើការបញ្ចេញឧស្ម័នពុលរបស់រោងចក្រនានា ដើម្បីជំរុញឱ្យពួកគេអនុវត្តបច្ចេកវិទ្យាថ្មី កាត់បន្ថយការបញ្ចេញឧស្ម័នពុលរបស់ពួកគេ។ ទី៤ ការងាកពីការប្រើប្រាស់រោងចក្រថាមពលដុតធ្បូងថ្ម មកប្រើថាមពលបៃតង ឬថាមពលកកើតឡើងវិញ។ តម្លៃនៃបច្ចេកវិទ្យាក្នុងការវិនិយោគថាមពលកកើតឡើងវិញ […]
អានបន្ថែមអ្នកជំនាញអន្តរជាតិធំៗ៣ រួមគ្នាជួយបង្វឹករោងចក្រនៅកម្ពុជានូវបច្ចេកវិទ្យាគ្រប់គ្រងថាមពលថ្មី
រោងចក្រនានានៅកម្ពុជា កំពុងត្រៀមខ្លួនងាកមកប្រើប្រាស់បច្ចេកវិទ្យា និងគោលនយោបាយគ្រប់គ្រងថាមពលបែបថ្មី ដែលនឹងជួយសន្សំសំចៃថាមពល បង្កើនប្រសិទ្ធភាពផលិតកម្ម និងពិសេសឆ្លើយតបទៅនឹងនិន្នាការពិភពលោកដែលចង់កាត់បន្ថយផលប៉ះពាល់បរិស្ថាន ក្នុងសង្វាក់ផលិតកម្មសំលៀកបំពាក់។ ការងារនេះ ត្រូវបានដឹកនាំដោយភ្នាក់ងារជំនាញធំៗ៣ គឺភ្នាក់ងារ Switch Garment វិទ្យាស្ថានថាមពលនិងធនធាន (TERI) និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយក្រុមហ៊ុនការងាររួមនេះ បានចាប់ផ្តើមធ្វើសវនកម្មថាមពលរយៈពេលវែង តាមបណ្តារោងចក្រកាត់ដេរនានា តាំងពីដើមខែសីហា មកម្ល៉េះ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃទី២៤ ខែសីហា ការធ្វើសវនកម្មថាមពលនេះ នឹងវិភាគពីការប្រើប្រាស់ថាមពលដែលមានស្រាប់របស់រោងចក្រ ហើយបន្ទាប់មកនឹងជួយវិធីឱ្យរោងចក្រទាំងនោះសន្សំសំចៃថាមពលជាងមុន ព្រមនឹងការបង្កើនផលិតកម្ម។ គម្រោងនេះក៏នឹងជួយណែនាំបំភ្លឺផ្លូវ ផ្ដល់វគ្គបណ្តុះបណ្តាល និងជួយពង្រឹងសមត្ថភាពដល់រោងចក្រថា គួរតែវិនិយោគបន្ថែម ឬកាត់បន្ថយផ្នែកណា ដើម្បីសម្រេចបាននូវប្រព័ន្ធគ្រប់គ្រងថាមពលស្អាត និងមានចីរភាព។ មកទល់បច្ចុប្បន្ន រោងចក្រកាត់ដេរជាង ៣០ បានចូលរួមជាដៃគូជាមួយនឹងគម្រោង Switch Garment ហើយ ដោយគម្រោងនេះនឹងជ្រើសរើស ២០ រោងចក្រទៀត ត្រឹមចុងឆ្នាំនេះ។ យោងតាមធនាគារពិភពលោក ឧស្សាហកម្មកាត់ដេរសកល បង្កើតឧស្ម័នពុលដល់ទៅ ១០% នៃទំហំឧស្ម័នកាបូនសរុបជុំវិញពិភពលោកប្រចាំឆ្នាំ។ ដោយឡែក សម្រាប់កម្ពុជា Global Green Growth Institute […]
អានបន្ថែមទីលានចាក់សំរាមស្ដង់ដាថ្មីមួយទំហំ ១០ ហិកតា គ្រោងសាងសង់នៅខេត្តកំពង់ចាម
ខេត្តកំពង់ចាម នឹងមានទីលានសម្រាប់ចាក់សំរាមស្ដង់ដារដ៏ធំមួយ លើផ្ទៃដីទំហំប្រមាណជា ១០ហិកតា ខណៈបច្ចុប្បន្នអាជ្ញាធរខេត្តកំពុងចុះសិក្សាកំណត់យកទីតាំងក្នុងស្រុកកំពង់សៀម ដើម្បីត្រៀមសាងសង់។ នេះបើតាមការឱ្យដឹងពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងពេលចុះពិនិត្យទីតាំងផ្ទាល់ ស្ថិតនៅភូមិកោះរកាក្នុង ឃុំកោះរការ ស្រុកកំពង់សៀម កាលថ្ងៃទី២៥ ខែសីហា កន្លងទៅ។ ឯកឧត្តម អ៊ុន ចាន់ដា បានឱ្យដឹងថា តាមរយៈការពិនិត្យ និងចុះសិក្សាដំបូង ក្រុមការងារពិចារណាទីតាំងពីរកន្លែង ដោយទី១ ស្ថិតនៅក្នុងស្រុកកងមាស និងទី២ ស្ថិតក្នុងស្រុកកំពង់សៀម។ ប៉ុន្តែក្រោយពិនិត្យលម្អិត ទីតាំងនៅស្រុកកំពង់សៀម គឺជាដីរដ្ឋស្រាប់ ហើយជាដីទួលទំនេរ ទំហំប្រមាណជាង១០ហិកតា ដែលត្រូវស្តង់ដាររបស់ក្រសួងបរិស្ថានសម្រាប់សង់ទីលានចាក់សំរាម។ លើសពីនេះ ផ្អែកតាមការសិក្សាជាក់ស្ដែង ទីតាំងនោះ មានចម្ងាយឆ្ងាយពីលំនៅឋានរបស់ប្រជាពលរដ្ឋ ដែលមិនធ្វើឱ្យរងផលប៉ះពាល់បរិស្ថាន នោះឡើយ។ គួរបញ្ជាក់ដែរថា ខេត្តកំពង់ចាមមិនទាន់មានទីលានចាក់សម្រាមស្តង់ដារនោះទេ ដោយបច្ចុប្បន្ននេះគឺប្រើប្រាស់ទីលានចាស់របស់ក្រុមហ៊ុនស៊ីនទ្រី ស្ថិតក្នុងឃុំបូសខ្នុរ ស្រុកចំការលើ។ ហេតុនេះ ដើម្បីដោះស្រាយការកើនឡើងនៃសំរាមរបស់ខេត្តទាំងមូល គឺតម្រូវឱ្យរកទីតាំងថ្មីដើម្បីបន្ថែមសមត្ថភាពគ្រប់គ្រងសំរាម៕
អានបន្ថែមរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតម្លៃ ១៩០លានដុល្លារ នៅបាក់ខែង សាងសង់បានជិត ៤០% ហើយ
គិតមកដល់បច្ចុប្បន្ននេះ ដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ សម្រេចលទ្ធផលបានប្រមាណ ៣៨% ហើយ។ នេះបើយោងតាមការជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពីថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០២១។ ក្នុងចំណោមការងារទាំងអស់ ការងារសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអនុវត្តបាន ១០% ការងារសាងសង់ស្ថាននីយបូមទឹកល្អក់អនុវត្តបាន១៥% ការងារដាក់បំពង់មេនាំទឹកស្អាតបាន ៥៣% និងការងារខួងឆ្លងទន្លេសាបដើម្បីដាក់បំពង់មេនាំទឹកស្អាត ២០០០មម បាន ៣០%។ រោងចក្រនេះ ជាការសាងសង់ដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា និងមាន ពីរជំហាន។ ជំហានទី ១ គ្រោងនឹងបញ្ចាប់នៅចុងឆ្នាំ ២០២២ ឬដើម២០២៣ ដោយនឹងអាចផលិតទឹកបានជិត ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈជំហានទី២ នឹងពង្រីកសមត្ថភាពដល់ទៅជិត ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ នៅដើមឆ្នាំ២០២៤។ គម្រោងកំពុងសាងសង់ដោយក្រុមហ៊ុនសាងសង់ VINCI Construction Grands Projects និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន SAFEGE Consulting Engineers ក្រោមហិរញ្ញប្បទាន ១៩០លានដុល្លារ របស់ទីភ្នាក់ងារបារំាងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងធនាគារវិនិយោគអឺរ៉ុប ។ រោងចក្រនេះ បានបើកការដ្ឋានសាងសង់កាលថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២១ […]
អានបន្ថែម