ស្ថានីយសូឡាអណ្តែតទឹកខ្នាតយក្សដំបូងបង្អស់នៅសិង្ហបូរីបើកដំណើរការជាផ្លូវការហើយ

បន្ទាប់ពីការសាងសង់អស់រយៈពេលជាង១ឆ្នាំ សិង្ហបុរីបានបើកដំណើរការស្ថានីយផលិតថាមពលពីពន្លឺព្រះអាទិត្យ (សូឡា) អណ្តែតទឹកខ្នាតធំដំបូងបង្អស់ ទំហំ ៤៥ហិកតា នៅឯអាងស្តុកទឹក Tengeh។ នេះបើយោងតាមសារព័ត៌មាន GCR កាលពីចុងខែកក្កដា។ រោងចក្រសូឡាអណ្តែតទឹកនេះ មានទំហំធំស្មើនឹងទីលានបាល់ទាត់ដល់ទៅ ៤៥ ដងឯណោះ ដែលមានបន្ទះសូឡាសរុបចំនួន ១២២ ០០០ បន្ទះ និងអានុភាពថាមពល ៦០មេហ្កាវ៉ាត់។ គម្រោងនេះចាត់ទុកថា ជាគម្រោងមួយក្នុងចំណោមរោងចក្រសូឡាអណ្តែតទឹកសាបធំជាងគេបំផុតនៅលើពិភពលោក ខណៈថាមពលពីរោងចក្រនឹងត្រូវប្រើដើម្បីផ្គត់ផ្គង់ថាមពលរោងចក្រប្រព្រឹត្តកម្មទឹកចំនួន ៥កន្លែង។ លើសពីនេះ គម្រោងនេះក៏អាចផ្គត់ផ្គង់អគ្គិសនីបៃតងដល់ផ្ទះចំនួន ១៦,០០០ខ្នង ដែលអាចបន្ថយការបញ្ចេញកាបូនប្រមាណ ៣២០០ តោនក្នុងមួយឆ្នាំ ឬស្មើនឹងការដកយករថយន្តចំនួន ៧,០០០គ្រឿងចេញពីផ្លូវ។ រោងចក្រនេះទៀតសោត នឹងចូលរួមចំណែក ៧% នៃតម្រូវការថាមពលសរុបប្រចាំឆ្នាំរបស់សិង្ហបុរី។ គួរបញ្ជាក់ផងដែរ គម្លាតរវាងបន្ទះសូឡានៅលើទឹក គឺធំគ្រប់គ្រាន់ ដើម្បីឱ្យមានលំហូរខ្យល់ និងពន្លឺព្រះអាទិត្យ ដើម្បីទ្រទ្រង់ជីវិតសត្វ និងរុក្ខជាតិក្នុងទឹក ។

អាន​បន្ថែម

ក្រសួងកំពុងពន្លឿនការងារត្រៀមបើកការដ្ឋានផ្លូវភ្ជាប់ទីរួមខេត្តកំពតទៅទល់ដែនវៀតណាម

ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ បានកំពុងពន្លឿនពិនិត្យ និងវាយតម្លៃបន្ថែមលើគម្រោងស្ដារផ្លូវជាតិលេខ៣៣ តភ្ជាប់ទីរួមខេត្តកំពតទៅទល់ដែនវៀតណាមព្រែកចាក ដើម្បីឈានទៅការបើកការដ្ឋានឆាប់ៗ។ នេះបើយោងតាមកិច្ចប្រជុំអន្តរស្ថាប័នកាលថ្ងៃទី២០ ខែសីហា កន្លងទៅ។ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉ាល់ ចន្ទតារា បានឲ្យដឹងថា ការពិនិត្យ និងវាយតម្លៃបន្ថែមនេះ គឺដើម្បីធានាថាផ្លូវនេះនឹងសាងសង់ដោយមានស្ដង់ដារ និងគុណភាពខ្ពស់។ កាលពីដើមខែកក្កដា ក្រុមកាងារក៏បានចុះពិនិត្យផ្លូវផ្ទាល់ ហើយគ្រោងនឹងសាងសង់ស្ពានឆ្លងកាត់ផ្លូវត្រង់ចំណុចមុខសាកលវិទ្យាល័យខេត្តកែបផងដែរ ដែលជាផែនការនៅក្រៅកិច្ចសន្យាគម្រោង។ គួរបញ្ជាក់ថា ការសិក្សាបឋមសម្រាប់គម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣៣ នេះ បានបញ្ចប់ និងបានដាក់ជូនអន្តរក្រសួងពិនិត្យ និងវាយតម្លៃហើយ។ តាមផែនការ គម្រោងនេះ មានប្រវែងសរុប ៥២គីឡូម៉ែត្រ ចាប់ពីចំណុចម្ដុំផ្សារកំពត ទៅព្រំដែនលក (ឬព្រំដែនកម្ពុជាវៀតណាមព្រែកចាក)។ ក្រុមហ៊ុនទទួលសិទ្ធិសិក្សាគម្រោងនេះ គឺ China Road and Bridge Corporation ហើយក្រុមហ៊ុនផ្តល់ប្រឹក្សាគឺ Sawac Consultants (Cambodia) Co Ltd ដោយជ្រើសយកកម្រិតស្តង់ដារបច្ចេកទេសចិនកម្រិតII (Grade II)។ ការសាងសង់គម្រោងត្រូវការរយៈពេលសរុប ២៤ខែ […]

អាន​បន្ថែម

ខេត្តទាំង៥នេះទទួលបានគម្រោងវិនិយោគថ្មីតម្លៃរហូតជាង៦០លានដុល្លារអាមេរិក

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)កាលពីថ្មីៗនេះ បានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ៦៣,៥លានដុល្លារអាមេរិក បង្កើតស្ថានីយថាមពលអគ្គិសនី រោងចក្រសូឡា កសិដ្ឋានចិញ្ចឹមសត្វ និងរោងចក្រនានាចំនួន ៧កន្លែង ក្នុងភូមិសាស្រ្តខេត្តកណ្តាល កំពង់ធំ ព្រះសីហនុ តាកែវ និងកំពងស្ពឺ។ យោងតាមប្រកាសរបស់ CDC កាលពីថ្ងៃទី ២៣ សីហា កន្លងមកនេះ ក្រុមហ៊ុនដែលទទួលបានការអនុម័តទាំង ៧ រួមមាន៖ ១. ក្រុមហ៊ុន ETHAN METAL MANUFACTURE CO., LTD. ដែលវិនិយោគ ៣លានដុល្លារអាមេរិក បង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដែក និងទង់ដែង នៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ២. ក្រុមហ៊ុន SOMA ENERGY CO., LTD. ដែលវិនិយោគ ៤,៧លានដុល្លារអាមេរិក បង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព ៥មេហ្កាវ៉ាត់ នៅភូមិសំបួរ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។ ៣. ក្រុមហ៊ុន SCHNEITEC […]

អាន​បន្ថែម

កាលបរិច្ឆេទបើក 7-Eleven នៅភ្នំពេញ ពន្យារពេលទៅចុងឆ្នាំ

កាលបរិច្ឆេទបើក 7-Eleven ដំបូងបង្អស់នៅកម្ពុជាត្រូវបានពន្យារពេលទៅចុងឆ្នាំនេះ ដោយសារការកើនឡើងនៃការឆ្លងក្នុងសហគមន៍។ នេះបើយោងតាមការឱ្យដឹងពីលោក Kriengchai Boonpoapichart ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន CP All ប្រទេសថៃ ។ ក្រុមហ៊ុន CP All (Cambodia) Plc ដែលជាក្រុមហ៊ុនគ្រប់គ្រងផ្សារនេះ ធ្លាប់បានបញ្ជាក់ថា សាខាដំបូងនៅកម្ពុជា នឹងបើកជាផ្លូវការនៅក្នុងអំឡុងខែមិថុនា ឬ កក្កដា ឆ្នាំ២០២១ នៅត្រង់ទីតាំងស្ថានីយប្រេង PTT ព្រែកព្នៅ។ ប៉ុន្តែជាក់ស្ដែង មិនទាន់ឃើញមានហាងណាមួយបើកទ្វារនៅទីតាំងត្រង់នោះទេ។ (អានបន្ថែម) ទាក់ទិននឹងរឿងនេះ លោក Kriengchai Boonpoapichart បានប្រាប់គេហទំព័រព័ត៌មានក្នុងស្រុករបស់ប្រទេសថៃ efinancethai.com កាលពីសប្តាហ៍មុនថា ផែនការបើកហាងនៅកម្ពុជានៅតែបន្តដដែល គ្រាន់តែយឺតយ៉ាងបន្តិច តែនឹងបើកមុនសាខានៅប្រទេសឡាវ ។ លោកបានបន្ថែមថា៖ «ដោយសារប្រទេសជិតខាង [កម្ពុជានិងឡាវ] កំពុងតែមានវិបត្តិកូវីដ១៩ ដូច្នេះ ក្រុមហ៊ុននៅតែបន្តធ្វើការងាររៀបចំសិន ដោយរំពឹងថាអាចនឹងបើកនៅចុងឆ្នាំនេះ»។ គួរបញ្ជាក់ថា អាជីវកម្ម 7-Eleven នៅប្រទេសថៃ ក៏រងផលប៉ះពាល់ពីកូវីដ -១៩ ដែរ […]

អាន​បន្ថែម

ផ្លូវជាតិលេខ ៤៨ នឹងបើកការដ្ឋាននៅខែវិច្ឆិកា រដ្ឋចុះហត្ថលេខាលើកិច្ចសន្យាសាងសង់រួចហើយ

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចំការហ្លួងស្រុកស្រែអំបិល ទៅដល់ក្រុងខេមរភូមិន្ទខេត្តកោះកុង គ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី ១ វិច្ឆិកា ខាងមុខនេះហើយ ខណៈកិច្ចសន្យាសាងសង់ត្រូវបានចុះហត្ថលេខារវាងភាគីពាក់ព័ន្ធរួចរាល់ហើយកាលពីព្រឹកថ្ងៃទី ២៣ សីហានេះ។ ពិធីចុះហត្ថលេខាធ្វើឡើងតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធ។ ផ្លូវនេះនឹងត្រូវសាងសង់ជាផ្លូវ AC ដែលមានប្រវែងសរុប ១៤៨គម ក្នុងនោះប្រវែង ១២២,៩ គម មាន២ គន្លង និង ប្រវែង ២៥,១គម មានចំនួន ០៤ គន្លង។ គម្រោងនេះគ្រោងចំណាយទឹកប្រាក់សរុបប្រមាណ ៧៨,៣លានដុល្លារអាមេរិក ដែលក្នុងនោះជាង ៦៥ លានដុល្លារជាកម្ចីពីប្រទេសកូរ៉េខាងត្បូង និង ១៣លានដុល្លារជាថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា។ (អានបន្ថែម) តាមកិច្ចសន្យា គម្រោងនេះនឹងត្រូវសាងសង់ដោយក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុន KCI & […]

អាន​បន្ថែម

មហាសេដ្ឋីចិនចង់បោះទុនរាប់រយលានដុល្លារសហការលើគម្រោងធំៗ ៤ របស់ឧកញ៉ា ពុង ឃាវសែ

មហាសេដ្ឋីពីប្រទេសចិន កាលពីថ្មីៗនេះ ត្រៀមបោះទុនរាប់រយលានដុល្លារ ចង់សហការជាមួយ Canadia Group និង OCIC របស់អ្នកឧកញ្ញា ពុង ឃាវសែ លើគម្រោងធំៗ ចំនួន៤ រួមមាន គម្រោងព្រលានយន្តហោះភ្នំពេញថ្មី គម្រោងកោះនរា គម្រោងបឹង ៥០០ និងគម្រោងសួនឧស្សាហកម្ម ផ្លូវជាតិលេខ ៥១ នៅខេត្តកំពង់ស្ពឺ។ ផែនការចង់សហការនេះធ្វើឡើងដោយមានក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុក LSCG ជាអ្នកជួយសម្របសម្រួល និងជាតំណាងចរចារ ខណៈក្រុមហ៊ុន LSCG មួយនេះ ក៏បាន និងកំពុងធ្វើការរួមគ្នាជាមួយ OCIC លើគម្រោងជាច្រើនមកហើយដែរ។ អគ្គនាយកក្រុមហ៊ុន LSCG លោក លី សុខឆាយ ដែលជាតំណាងចរចារ បានឱ្យដឹងកាលពីព្រឹកថ្ងៃទី ២៣ សីហា នេះថា៖ «ក្រុមហ៊ុនដ៏ធំមួយរបស់មហាសេដ្ឋីពីក្រុងប៉េកាំង បានជួបពិភាក្សាជាមួយនឹងអ្នកឧកញ្ញា ពុង ឃាវសែ ចរចារលើរឿងនេះពីរលើក រួចមកហើយ កាលពីថ្ងៃទី ៤ ខែមេសា និងថ្ងៃទី ១៥ ខែសីហា […]

អាន​បន្ថែម

រដ្ឋគ្រោងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ខ្នាតធំ លើដីជាង ៥០ហិកតា នៅកំពង់ឆ្នាំង

អាជ្ញាធរក្រុងកំពង់ឆ្នាំង កំពុងរៀបចំបោះបង្គោលព្រំដី ៥០ហិកតា ក្នុងតំបន់បឹងធំ ដើម្បីត្រៀមសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់កម្រិតស្ដង់ដារមួយ ក្នុងក្រុងកំពង់ឆ្នាំង នាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមកិច្ចប្រជុំភាគីពាក់ព័ន្ធ កាលពីថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២១។ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង មិនទាន់បញ្ជាក់ពីពេលវេលាសាងសង់ និងថវិកាសម្រាប់គម្រោងនេះនៅឡើយ ប៉ុន្តែលោកជំទាវ បានបញ្ជាក់បន្ថែមថាអាងប្រព្រឹត្តកម្មទឹកកខ្វក់នេះ នឹងធ្វើឡើងក្នុងទ្រង់ទ្រាយធំ អនុលោមតាមស្តង់ដារបច្ចេកទេសដើម្បីឆ្លើយតបទៅនឹងតម្រូវការ។ បើយោងតាមរដ្ឋបាលខេត្ត ក្រៅពីគ្រោងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅដំណាច់ឆ្នាំ២០២១ ខាងមុខនេះ ក្រុងកំពង់ឆ្នាំងក៏នឹងមានទីលានចាក់សំរាមទំហំជាង ១០ហិកតា ផងដែរ ដែលសាងសង់ឡើងក្រោមកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ (អានបន្ថែម)

អាន​បន្ថែម

តំបន់អង្គស្នួលកំពុងមានសក្ដានុពល ត្រឹម ៨ ខែដំបូង ទាក់ទាញរោងចក្រ១០គម្រោង តម្លៃជាង ៣៦លានដុល្លារ

ត្រឹមរយៈពេល៨ ខែដំបូង នៃឆ្នាំ២០២១ ស្រុកអង្គស្នួលនៃខេត្តកណ្ដាល បានទាក់ទាញគម្រោងវិនិយោគដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សរុបយ៉ាងហោច ១០ គម្រោង តម្លៃសរុបជាង ៣៦,៥ លានដុល្លារ។ គម្រោងថ្មីចុងក្រោយ ត្រូវបានអនុម័តកាលពីថ្ងៃទី ២០ ខែសីហា នេះ ដែលជាគម្រោងរោងចក្ររោងចក្រកាត់ដេរសម្លៀកបំពាក់ ១កន្លែង តម្លៃសរុប ២,៤ លានដុល្លារអាមេរិក ដែលវិនិយោគដោយក្រុមហ៊ុន AUSPICIOUS BAG & SHOES ACCESSORIES CO., LTD។ ដោយឡែកគម្រោងដែលអនុម័តនៅពេលមុនៗ រួមមាន៖ ៥ កុម្ភៈ ២០២១ ក្រុមហ៊ុន SYSG GARMENT COMPANY LIMITED វិនិយោគ៤,៣ លានដុល្លារ សាងសង់រោងចក្រកាត់ដេរ នៅអគារលេខ A-០៧ ផ្លូវជាតិលេខ៤ ភូមិស្វាយជ្រុំ ស្រុកអង្គស្នួល ។ ៥ មេសា ២០២១ ក្រុមហ៊ុន MCBAG CO., […]

អាន​បន្ថែម

ធនាគារពិភពលោកផ្ដល់កម្ចីជួយសាងសង់ទីលានចាក់សំរាមស្ដង់ដាថ្មីមួយនៅខេត្តកណ្ដាល

រដ្ឋបាលខេត្តកណ្ដាលសម្រេចជ្រើសរើសតំបន់មេទឹកព្រែករាំង ស្ថិតក្នុងភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ដើម្បីបង្កើតទៅជាទីលានចាក់សំរាមស្ដង់ដារថ្មី ទិសដៅធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅទូទាំងខេត្ត។ នេះបើតាមកិច្ចចុះពិនិត្យទីតាំងផ្ទាល់របស់ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល កាលថ្ងៃទី២០ ខែសីហា។ ឯកឧត្តម ប្រាក់ សំអឿន បានឱ្យដឹងថា គម្រោងនេះនឹងត្រូវអនុវត្តក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារពិភពលោក ដែលនឹងសាងសង់ដោយមានស្តង់ដារបច្ចេកទេសត្រឹមត្រូវ និងមិនជះឥទ្ធិពលដល់បញ្ហាសុខភាព។ គួរជម្រាបថា ទីតាំងតំបន់មេទឹកព្រែករាំងនេះ គឺជាទីតាំងដីរដ្ឋ ដែលបានចុះបញ្ជីដីធ្លីរួចរាល់ ហើយទីតាំងនេះគឺជាទីតាំងសមស្របដែលអាចធ្វើជាទីលានចាក់សំរាមតាមលក្ខណៈបច្ចេកទេស៕

អាន​បន្ថែម

រដ្ឋនឹងសង់ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីក្នុងភូមិដាច់ស្រយាលមួយចំនួននៅកំពតឱ្យបានត្រឹមឆ្នាំ ២០២២

រដ្ឋបាលខេត្តកំពត និងសេវាករអគ្គិសនី ប្តេជ្ញានឹងពន្លឿនសាងសង់ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់អគ្គិសនី ឱ្យដល់ប្រជាពលរដ្ឋជាង ២០០ គ្រួសារ នៅឃុំស្រយាល ៣ នៅខេត្តកំពត ឱ្យបានត្រឹមដើមឆ្នាំ ២០២២។ នេះជាការលើកឡើងពី ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ក្នុងឱកាសចុះជួប និងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋ កាលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ ឯកឧត្តម ជាវ តាយ បានឱ្យដឹងថា៖ « បច្ចុប្បន្ន ពលរដ្ឋ២០០គ្រួសារ នៅភូមិចំនួន៥ ក្នុងឃុំចំនួន៣ នៃស្រុកទឹកឈូ មិនទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយ។ ចំណែកឯគ្រួសារចំនួន១៦៥គ្រួសារទៀត ទើបតែមានបណ្ដាញអគ្គីសនីថ្មី តែគុណភាពរអាក់រអួល»។ «ការខ្វះអគ្គិសនីពីព្រោះតំបន់នេះនៅដាច់ស្រយាលតាមជើងភ្នំ ដូច្នេះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅមិនទាន់ល្អប្រសើរ»។ យ៉ាងណាក្ដី ឯកឧត្តមអះអាងថា អ្នកជំនាញ និងសេវាករអគ្គិសនី កំពុងសិក្សាហើយ ដោយគ្រោងនឹងភ្ជាប់បណ្ដាញអគ្គិសនីក្នុងតំបន់នេះយ៉ាងយូរនៅដើមឆ្នាំ ២០២២ ។ ក្នុងអំឡុងពេលរង់ចាំនេះ រដ្ឋបាលខេត្តក៏នឹងផ្ដល់ឧបករណ៍អគ្គិសនីសូឡា គ្រួសារទាំងនោះផងដែរ ដើម្បីដោះស្រាយភាពចាំបាច់បន្ទាន់៕

អាន​បន្ថែម