ព័ត៌មានសំណង់
កម្ពុជាស្នើឱ្យបារាំងបោះទុនបន្ថែមជួយសាងសង់រោងចក្រផលិតទឹកស្អាតខ្នាតធំទី៣ នៅបាក់ខែង
កម្ពុជា កាលពីថ្មីនេះបានស្នើឱ្យប្រទេសបារាំង ពិចារណាវិនិយោគ ឬផ្តល់កម្ចីឥណទានបន្ថែម ដើម្បីសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងទី៣ ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ សំណើនេះធ្វើឡើងក្នុងជំនួបរវាងរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ចម ប្រសិទ្ធ និងលោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ក្នុងឱកាសជម្រាបលាបញ្ចប់អណត្តិ កាលពីថ្ងៃទី ១០ មិថុនា កន្លងមកនេះ។ ឯកឧត្ដម ចម ប្រសិទ្ធបានមានប្រសាសន៍ថា រដ្ឋាភិបាលបារាំងតាមរយ:ទីភ្នាក់ងារអភិវឌ្ឍបារាំង (AFD) កន្លងមកបានជួយអភិវឌ្ឍកម្ពុជាជាច្រើន តួយ៉ាងដូចជាគម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងទី២ តម្លៃជាង ១៩០លានដុល្លារ ដែលទើបតែបើកការដ្ឋានថ្មីៗនេះ។ ឯកឧត្ដមបន្តថា យ៉ាងណាក្ដី ដោយសារតែកំណើនតម្រូវការទឹកស្អាតនៅភ្នំពេញបន្តកើនឡើង ខាងក្រសួងក៏ចង់សុំស្នើឱ្យភាគីបារាំងពិនិត្យលទ្ធភាពវិនិយោគ ឬផ្តល់កម្ចីឥណទានលើវិស័យទឹកស្អាតបន្ថែមទៀត ពិសេសលើគម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងទី៣។ ជាការឆ្លើយតប លោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ថានឹងបន្តពិភាក្សាលើរឿងនេះ ដោយបញ្ជាក់ថាវិស័យទឹកស្អាតនឹងនៅតែស្ថិតក្នុងចង្កោមតាអាទិភាពមួយសម្រាប់ប្រទេសបារាំង ។ គួរបញ្ជាក់ផងដែរថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងទី២ តម្លៃជាង ១៩០ លានដុល្លារ ដែលជាហិរញ្ញប្បទានរបស់ភ្នាក់ងារអភិវឌ្ឍន៍បារាំង បច្ចុប្បន្នរោងចក្រកំពុងដំណើរការសាងសង់ […]
អានបន្ថែមរដ្ឋមន្រ្តី ៣រូបនឹងរួមគ្នាពន្លឿន ប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចគំរូ
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចចេញអនុក្រឹត្យថ្មីមួយ បង្កើតគណៈកម្មធិការបច្ចេកទេសអន្តរក្រសួង ឱ្យមកពន្លឿនរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីនៅខេត្តព្រះសីហនុ ដើម្បីជំរុញឱ្យខេត្តនេះក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្នុងពេលឆាប់ៗ។ បើយោងតាមអនុក្រឹត្យលេខ ៨២អនក្រ.បក ចុះថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១ គណៈកម្មាធិការនេះ មានសមាសភាពសរុបចំនួន ២៥រូប ដែលមានរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន និងអនុប្រធាន ២រូប ជារដ្ឋមន្ត្រីក្រសួងសាធារណៈការ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្រុមការងារអន្តរក្រសួងនេះ មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖ • ដឹកនាំ និងសម្របសម្រួលការរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីនៅខេត្តព្រះសីហនុ • ណែនាំជាយុទ្ធសាស្ត្រ និងបច្ចេកទេសក្នុងការរៀបចំគោលនយោបាយ • តាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំគោលនយោបាយ • រៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការរៀបចំគោលនយោបាយ ជូនក្រុមប្រឹក្សាមេ • សហការបច្ចេកទេស និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិ • បំពេញភារកិច្ចផ្សេងទៀតតាមការណែនាំរបស់ប្រធាន។ គួរបញ្ជាក់ផងដែរ ការបង្កើតគណកម្មការអន្តរក្រសួងនេះ គឺជាការបោះជំហានដ៏ធំ ឆ្ពោះទៅកាន់គោលដៅរបស់រដ្ឋាភិបាល […]
អានបន្ថែមកម្ពុជាចង់រៀនសូត្រពីបរទេសដើម្បីអនុវត្តគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបៃតង
ក្រសួងសារធារណការ និងដឹកជញ្ជូន ប្ដេជ្ញារៀនសូត្របទពិសោធន៍ពីវេទិកាដឹកជញ្ជូនអន្តរជាតិ ដើម្បីជំរុញការអនុវត្តគោលនយោបាយការដឹកជញ្ជូនបៃតង ពិសេសលើការលើកទឹកចិត្តឱ្យប្រើប្រាស់យានយន្តដើរដោយអគ្គិសនីឱ្យបានច្រើន ខណៈសព្វថ្ងៃនេះ កម្ពុជានៅទន់ខ្សោយណាស់លើវិស័យនេះ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូន ក្នុងជំនួបពិភាក្សាជាមួយលោក Young Tae Kim អគ្គលេខាធិការនៃវេទិកាដឹកជញ្ជូនអន្តរជាតិកាលថ្ងៃទី១០ ខែមិថុនា។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា កម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះវេទិកាដឹកជញ្ជូនអន្តរជាតិ នៅក្នុងខែវិច្ឆិកា ខាងមុខ ដែលនេះជាឱកាសឱ្យកម្ពុជារៀនសូត្រពីបរទេសបានយ៉ាងច្រើន។ «យើងចង់ធ្វើការយ៉ាងជិតស្និតជាមួយវេទិកាដឹកជញ្ជូនអន្តរជាតិំ ដើម្បីដោះស្រាយរាល់បញ្ហាទាក់ទិននឹងការដឹកជញ្ជូនឱ្យមានប្រសិទ្ធភាព។ លើសពីនេះ កម្ពុជាក៏ចង់រៀនសូត្របទពិសោធន៍របស់វេទិកានេះ អំពីគោលនយោបាយ និងយុទ្ធសាស្ត្រការដឹកជញ្ជូនបៃតងផងដែរ»។ «កម្ពុជាសព្វថ្ងៃនេះមិនទាន់មានយានយន្តដើរដោយអគ្គិសនីនៅឡើយទេ ប៉ុន្តែកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទិសដៅនោះហើយ»។ លើសពីនេះ ឯកឧត្តម ក៏បានសុំអនុសាសន៍ពីវេទិកាដឹកជញ្ជូនអន្តរជាតិ ទាក់ទិននឹងការប្រើប្រាស់ប្រព័ន្ធ GPS បំពាក់លើយានយន្ត ដើម្បីគ្រប់គ្រងសកម្មភាពដឹកជញ្ជូនខុសច្បាប់ផងដែរ។
អានបន្ថែមក្រុមហ៊ុនយក្ស ២ ចាប់ដៃគ្នាវិនិយោគ ២០ លានដុល្លារ ធ្វើការរុករកធនធានរ៉ែនៅខេត្តកំពង់ស្ពឺ
ក្រុមហ៊ុន HLH Agriculture (Cambodia) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្សសិង្ហបូរី HLH Group កាលពីថ្ងៃទី ៨ មិថុនា នេះ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Cambodia Hei Shi Mineral ដើម្បីសហវិនិយោគទឹកប្រាក់ ២០លានដុល្លារ បង្កើតគម្រោងរុករករ៉ែនៅក្នុងទីតាំងមជ្ឈមណ្ឌលកសិកម្មរបស់ខ្លួន នៅខេត្តកំពង់ស្ពឺ។ បើយោងតាមសារព័ត៌មាន The Edge Singapore អនុស្សារណៈនៃការយោគយល់នេះមានរយៈពេល ១០ឆ្នាំ ដែលបើកសិទ្ធឱ្យបន្តបាន។ ក្នុងនោះក្រុមហ៊ុន HLH Agriculture នឹងទទួលបាន ៦០% នៃប្រាក់ចំណេញ ចំណែកឯ Hei Shi Mineral និងទទួលបាន ៤០%។ តាមកិច្ចព្រមព្រៀង ភាគីទាំង២ នឹងបង្កើតក្រុមហ៊ុនរួមគ្នាមួយ ដែលក្រុមហ៊ុន HLH Agriculture នឹងទទួលខុសត្រូវក្នុងការផ្តល់ដី និងចាត់ចែករឿងសិទ្ធិរុករករ៉ែ ខណៈក្រុមហ៊ុន Hei Shi Mineral នឹងជាអ្នករុករករ៉ែ។ ក្រុមហ៊ុន Hei Shi […]
អានបន្ថែមឧស្សាហកម្មចម្រាញ់រ៉ែមាសដំបូងរបស់កម្ពុជាគ្រោងផលិតបានមាស ៣តោនក្នុងមួយឆ្នាំ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីម្សិលមិញថា ក្រោយពីសិក្សារុករកអស់រយៈពេលជាង ១៤ឆ្នាំ រោងចក្រចម្រាញ់រ៉ែមាសខ្នាតឧស្សាហកម្មដំបូងនៅកម្ពុជា ដែលមានទីតាំងនៅខេត្តមណ្ឌលគិរី នឹងចាប់បើកដំណើរការជាផ្លូវការពីថ្ងៃទី២១ ខែមិថុនា ហើយ ដែលសបញ្ជាក់ឱ្យឃើញពីសមិទ្ធិផលសំខាន់មួយទៀតក្នុងការអភិវឌ្ឍន៍ជាតិ។ រោងចក្រចម្រាញ់រ៉ែមាសនេះ មានទីតាំងស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលកំពុងប្រតិបត្តិដោយក្រុមហ៊ុនអូស្រ្តាលី រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត។ (អានបន្ថែម) បើយោងតាមតាមរបាយការណ៍របស់ក្រុមហ៊ុន តំបន់អូរខ្វាវនឹងអាចឱ្យក្រុមហ៊ុនផលិតមាសដុំពាក់កណ្តាលសម្រេចដែលមានអត្រាមាស ៩០% ក្នុងនោះ ដោយក្រុមហ៊ុនរំពឹងថានឹងអាចផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ផលិតផលមាសពីជម្រករ៉ែអូរខ្វាវនេះ នឹងផ្ដល់ចំណូលដុលជាមធ្យមប្រមាណ១៨៥ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើសពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលនឹងប្រើប្រាស់សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ក្នុងឱកាសនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវឱ្យបញ្ឈប់ការធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈគ្រួសារបន្តទៀត ដែលបង្កឱ្យប៉ះពាល់ដល់បរិស្ថាន និងគ្រោះថ្នាក់ផ្សេងៗ។
អានបន្ថែមអូស្រ្តាលីផ្តល់ជំនួយជាង៩០ម៉ឺនដុល្លារដើម្បីតភ្ជាប់អគ្គិសនីតាមជនបទដាច់ស្រយាល
រដ្ឋាភិបាលអូស្រ្តាលី សម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា ៩២ម៉ឺនដុល្លារអាមេរិក សម្រាប់គម្រោងអភិវឌ្ឍន៍អគ្គិសនីនៅតាមភូមិជនបទ ដែលមិនទាន់មានការផ្គត់ផ្គង់ទៅដល់។ កំណត់ហេតុនៃការផ្តល់ហិរញ្ញប្បទាននេះធ្វើឡើងកាលពីថ្ងៃទី៩ ខែមិថុនា ដោយមានចូលរួមដោយឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងឯកឧត្តម Luke Arnold ភារៈធារី នៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា។ ហិរញ្ញប្បទានឥតសំណងរបស់អូស្រ្តាលីនេះ មានទឹកប្រាក់ ១,២ លានដុល្លារ អូស្រ្តាលី ឬស្មើនឹង ៩២ម៉ឺនដុល្លារអាមេរិក។ ការអនុវត្តគម្រោង នឹងមានរយៈពេល២ ឆ្នាំ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ ឯកឧត្តមបណ្ឌិត ទី នរិន្ទ មានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី១០ មិថុនា នេះថា គម្រោងនេះពិតជាមានសារសំខាន់ណាស់ ក្នុងការចូលរួមជាមួយរដ្ឋាភិបាលដើម្បីតភ្ជាប់បណ្តាញអគ្គិសនីទៅកាន់គ្រប់ភូមិទាំងអស់នៅកម្ពុជា។ ឯកឧត្តមបន្តថា «គម្រោងអភិវឌ្ឍអគ្គិសនីភាវូបនីយកម្មជនបទនៅភូមិដែលមិនទាន់មានការផ្គត់ផ្គង់ គឺផ្តោតលើការបំពាក់ផ្ទាំងសូឡា ដើម្បីផលិតថាមពលប្រើប្រាស់តាមផ្ទះតាមទីជនបទ»។ គិតមកពេលបច្ចុប្បន្ន ការតភ្ជាប់អគ្គិសនីទៅកាន់ភូមិទូទាំងប្រទេសសម្រេចបានជាង ៩៧% នៃភូមិសរុ បប្រមាណ ១៤ ១៦៨ភូមិ។
អានបន្ថែមការដ្ឋានស្ថានីយទឹកស្អាតខ្នាតធំនៅស្ទឹងត្រែង សម្រេចបាន៩០% គ្រោងដំណើរការចុងឆ្នាំនេះ
ស្ថានីយទឹកស្អាតដ៏ធំកម្ពស់៥៥ម៉ែត្រ នៅស្ទឹងត្រែង បច្ចុប្បន្នសាងសង់បាន៩០%ហើយ ដោយគ្រោងនឹងចាប់ផ្ដើមដំណើរការផ្គត់ផ្គង់ទឹកនៅចុងឆ្នាំ២០២២។ អនុប្រធានគម្រោង ផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជន លោក សន ចន្ធី បានឱ្យដឹងកាលពីថ្ងៃទី ៩ មិថុនា ថា បច្ចុប្បន្នការកប់ទុយោមេសម្រេចបាន ៣៥%ហើយ ខណៈក្រុមការងារកំពុងពន្លឿនការងារ ដើម្បីត្រៀមបើកឱ្យពលរដ្ឋនៅក្នុងក្រុងប្រើប្រាស់មុនគេ ទើបបោះជំហានទៅតាមបណ្តាស្រុក។ មានទីតាំងនៅក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ស្ថានីយនេះកំពុងសាងសង់ឡើង ក្រោមឥណទានរបស់ ADB លើផ្ទៃដីជាង ១៧.០០០ ម៉ែត្រការ៉េ និងមានរយៈកម្ពស់រហូតទៅដល់ ៥៥ម៉ែត្រ។ ក្រោយដំណើរការនឹងអាចផ្គត់ផ្គង់ទឹកស្អាតបានទូទាំងខេត្តស្ទឹងត្រែង។
អានបន្ថែមដីជាង១០ ហិកតានៅស្ទឹងត្រែង នឹងប្ដូរមុខមាត់ទៅជាស្ថានីយស្រាវជ្រាវកសិកម្មទ្រង់ទ្រាយធំឆាប់ៗនេះ
គម្រោងសាងសង់ស្ថានីយស្រាវជ្រាវ និងផលិតកូនត្រីពូជខ្នាតធំ ដែលកំពុងសាងសង់លើផ្ទៃដីទំហំជាង១០ហិកតា នៅខេត្តស្ទឹងត្រែង គ្រោងនឹងបញ្ចប់នៅខែតុលា ខាងមុខនេះហើយ។ នេះយោងតាម ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៩ ខែមិថុនា កន្លងទៅ។ គម្រោងមានទីតាំងស្ថិតនៅភូមិបាដើម សង្កាត់សាមឃួយ ស្រុកសេសាន ដែលជាផ្នែកមួយគម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ ដំណាក់កាលទី៣ ក្រោមជំនួយរបស់ធនាគារពិភពលោកក្នុងទឹកប្រាក់ប្រមាណ ១,៧លានដុល្លារ។ គម្រោងខ្នាតធំនេះ នឹងមានស្រះមេអាចស្ដុកទឹកបាន ២ ០១៤០ ម៉ែត្រគូប ស្រះកូនត្រីចំនួន១២ ស្រះបំប៉នត្រីសាច់ចំនួន៤ ស្រះត្រីមេពូជចំនួន៦ទៀត ប្រព័ន្ធប្រឡាយទឹក ក៏ដូចជាស្រះចម្រោះទឹកកខ្វក់ និងកាកសំណល់។ លើសពីនេះ គម្រោងក៏នឹងរួមមាន អគារពិសោធន៍ស្រាវជ្រាវ បណ្ដុះបណ្ដាល បណ្ណាល័យ អគារបង្កាត់ ភ្ញាស់ និងថែបំប៉នកូនត្រីចំនួន៦ ផងដែរ។ ឯកឧត្តម វេង សាខុន បានឱ្យដឹងថា ទោះបីស្ថានភាពជំងឺកូវីដ១៩កំពុងរាលដាលក្ដី ក្រុមការងារក៏នៅតែកំពុងជំរុញការសាងសង់ស្ថានីយនេះឱ្យបានរួចរាល់ តាមការគ្រោងទុក។ «សំណង់នេះមានទ្រង់ទ្រាយធំ ដែលបានរៀបចំទៅតាមរចនាបទ និងបច្ចេកទេសខ្ពស់ បំពាក់ដោយឧបករណ៍ សម្ភារៈបរិក្ខារទំនើបៗសម្រាប់ដំណើរការ។ […]
អានបន្ថែមក្រសួង៖ ដំណើរការផលិតកម្មបូមប្រេងនៅទែបន្ត ទោះជាក្រុមហ៊ុនមេ KrisEnergy ប្រកាសរំលាយក្រុមហ៊ុន
ក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា ក្រុមហ៊ុន KrisEnergy (Cambodia) នៅតែបន្តប្រតិបត្តិការបូមប្រេងឆៅតាមធម្មតា ទោះក្រុមហ៊ុនមេរបស់ខ្លួននៅប្រទេសសិង្ហបុរី ប្រកាសរំលាយក្រុមហ៊ុនដោយសារជាប់បំណុលគ្មានលទ្ធភាពសងក្ដី។ ឯកឧត្តម ជៀប សួរ អគ្គនាយកប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា នៅពេលនេះក្រុមហ៊ុន KrisEnergy នៅកម្ពុជា នៅដំណើការធម្មតា។ ក្រមហ៊ុននឹងធ្វើការជូនដំណឹងដល់យើងពីវឌ្ឍនភាពនៃការប្រកាសរំលាយក្រុមហ៊ុនបន្ថែមទៀត។ «វាត្រូវតែមាននីតិវិធីតុលាការបន្តបន្ទាប់មកទៀត មិនដឹងថាអ្នកណាត្រូវគ្រប់គ្រងក្រុមហ៊ុន KrisEnergy នៅកម្ពុជា និងប្រតិបត្តិការបន្តទេ។ ប៉ុន្តែអ្វីជាការងារ និងកាតព្វក្នុងកិច្ចព្រមព្រៀង ក្រុមហ៊ុនត្រូវបន្តការងារនេះ ។ ដូច្នេះ ការពិភាក្សារឿងលក់ប្រេង យើងនៅតែបន្តពិភាក្សាបន្ត» ឯកឧត្តមបានបន្ត។ គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន KrisEnergy កាលពី៤ មិថុនា បានប្រកាសថាខ្លួនមិនអាចសងបំណុលបានទេ ហើយនឹងដំណើរការបិទក្រុមហ៊ុនលក់ទ្រព្យសងបំណុល (liquidation) ឆាប់ៗនេះ។ (អានបន្ថែម) ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុន KrisEnergy ការសម្រេចចិត្តបែបនេះដោយកត្តាច្រើនយ៉ាង ដោយកត្តាមួយក្នុងនោះគឺ លំហូរសាច់ប្រាក់ពីការបូមប្រេងនៅអណ្ដូងអប្សារាដំណាក់កាលទី ១ គឺទាប ដែលធ្វើឱ្យក្រុមហ៊ុនមិនអាចស្នើម្ចាស់បំណុលបន្ធូរបន្ថយការសង់បំណុលបាន។ ទោះជាកំពុងមានភាពមិនច្បាស់លាស់បែបនេះក្ដី រដ្ឋាភិបាលកម្ពុជា […]
អានបន្ថែមវៀតណាមចង់ជំរុញកោះត្រល់ឱ្យក្លាយតំបន់ទេសចរណ៍ល្បី ឈ្នះកោះភូកេតនិងកោះបាលី
រដ្ឋាភិបាល និងក្រុមហ៊ុនឯកជនវៀតណាម កាលពីថ្មីៗនេះ បានបង្ហាញមហិច្ឆតាថា នឹងអភិវឌ្ឍកោះត្រល់បន្ថែមទៀតរហូតអាចយកឈ្នះតំបន់ទេសចរណ៍បែបឆ្នេរសមុទ្រល្បីៗក្នុងតំបន់ ដូចជាកោះភូកេតនៃប្រទេសថៃ និងកោះបាលីនៃប្រទេសឥណ្ដូនេស៊ីឱ្យបាននាពេលអនាគតដ៏ខ្លីខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Nikkei Asia របស់ប្រទេសជប៉ុន។ កោះត្រល់គ្រាន់តែជាកោះតូចមួយល្បីរឿងការផលិតទឹកត្រីមុនឆ្នាំ ២០១៣ ប៉ុន្តែដោយមើលឃើញសក្ដានុពល រដ្ឋាភិបាលវៀតណាមបានសម្រេចឱ្យឯកជនចូលមកប្ដូរមុខមាត់កោះនេះឱ្យទៅជាឋានសួគ៌នៃប្រទេស។ ចាប់ពីពេលនោះ មកទល់បច្ចុប្បន្ន ទឹកប្រាក់យ៉ាងហោច ១៦ ពាន់លានដុល្លារត្រូវបានវិនិយោគដើម្បីសាងសង់គម្រោងនានាទាក់ទិននឹងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។ ជាក់ស្ដែង បើគិតតែការវិនិយោគរបស់ក្រុមហ៊ុនយក្ស Vingroup ទឹកប្រាក់ជាង ២,៨ ពាន់លានដុល្លារ ត្រូវបានប្រើដើម្បីសាងសង់ជា រីសត សួនកម្សាន្តខ្នាតយក្ស ទីលានកូនហ្គោល និងសណ្ឋាគាររាប់ម៉ឺនបន្ទប់។ (អានបន្ថែម និងបន្ថែម) មិនត្រឹមតែប៉ុណ្ណោះ គម្រោងជាច្រើនទៀតក៏កំពុងស្ថិតក្នុងការសាងសង់ ហើយមួយចំនួនទៀតក៏កំពុងនៅក្នុងផែនការ។ លោក Le Khac Hiep អនុប្រធានក្រុមហ៊ុនឯកជនធំបំផុតរបស់វៀតណាម Vingroup បានឱ្យដឹង កាលពីខែមេសាកន្លងមកនេះថា ក្រុមហ៊ុនមានបំណងចង់វិនិយោគបន្ថែមទៀត ដើម្បីធ្វើឱ្យកោះនេះ ក្លាយទិសដៅទេសចរណ៍នាំមុខគេនៅក្នុងតំបន់។ ដូចគ្នានេះ ខាងរដ្ឋាភិបាលតាមរយៈលោក Doan Van Tien អនុប្រធានគណៈកម្មការអភិវឌ្ឍកោះត្រល់ ( […]
អានបន្ថែម