រដ្ឋាភិបាលបើកភ្លើងខៀវសម្រាប់គម្រោងបង្កើតកំពង់ផែទេសចរណ៍នៅគៀនស្វាយ

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យបង្កើតកំពង់ផែទេសចរណ៍មួយ នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ ក្នុងស្រុកគៀនស្វាយ ដើម្បីជាការលើកកម្ពស់ដល់វិស័យទេសចរណ៍នៅកម្ពុជា។ សម្ដេចបានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីបើកសម្ពោធមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រនេះ កាលពីថ្ងៃទី ០៧ តុលានេះ។ សម្ដេចបានមានប្រសាសន៍ថា៖ «ព្រីនស៍ មាណ័រ ក៏បានវិនិយោគលើតំបន់ទាក់ទាញមួយដែលជំរុញដល់វិស័យទេសចរណ៍កម្ពុជា ហើយក្នុងហ្នឹងមានតាំងកន្លែងសម្រាប់វិស័យកសិកម្មផងដែរ ខ្ញុំក៏សូមលើកទឹកចិត្តធ្វើបន្តទៀត»។ «កន្លែងនេះ ខ្ញុំជឿថាថ្ងៃក្រោយអាចរៀបចំជាកំពង់ផែទេសចរណ៍ ព្រោះអាចនឹងមានអ្នកទេសចរតាមច្រកហ្នឹង ហើយចេញពីហ្នឹងចុះទៅខាងក្រោម ឬឡើងទៅខាងលើដើម្បីតភ្ជាប់គ្នា នៃរបៀងនាវាទេសចរណ៍ ដែលអាចឱ្យនាវាទេសចរណ៍ចូលមកចត។ ខ្លះចូលលេងក្នុងហ្នឹង ម៉ាយប់ពីរយប់ ព្រោះគេមានសណ្ឋាគារស្នាក់នៅកន្លែងនោះផងដែរ» សម្ដេចបានបន្ត។ លើសពីនេះ សម្ដេចក៏ស្នើដល់ក្រសួងសាធារណការ និងអាជ្ញាធរគ្រប់ខេត្តទាំងអស់ឱ្យជួយសម្រួលដល់ការតភ្ជាប់នេះផងដែរ។ គួរបញ្ជាក់ផងដែរថា ជាក់ស្ដែង ក្រុមហ៊ុន Prince Real Estate Group បានសិក្សាគម្រោងកំពង់ផែទេសចរណ៍នេះមួយរយៈមកហើយ ដោយអាចនឹងសាងសង់ចន្លោះចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌល Prince Manor នេះ។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋាភិបាលសម្រេចលើកកម្ពស់គុណភាពផ្លូវជាតិ ៣ ខ្សែនៅក្នុងខេត្តកំពត

រដ្ឋាភិបាលកាលពីពេលថ្មីៗនេះ សម្រេចសាងសង់ និងស្ដារគុណភាពផ្លូវ ៣ ខ្សែបន្ថែមទៀត នៅក្នុងខេត្តកំពត រួមមានផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ ៣៣ ដែលបច្ចុប្បន្នកំពុងរង់ចាំការអនុម័តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតែប៉ុណ្ណោះ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកសម្ពោធមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ កាលពីថ្ងៃទី ០៧ តុលានេះ។ (អានបន្ថែម) សម្ដេច បានមានប្រសាសន៍ថា៖ «ម្សិលមិញ ខ្ញុំសម្រចបានគម្រោង ៣ សុំលុយពីចិនទៀតហើយ ព្រោះចរចារត្រូវថ្លៃហើយ។ ទី១ គឺផ្លូវជាតិលេខ ៤១ តភ្ជាប់លេខ ៤ ទៅកំពត ទី២ គឺផ្លូវជាតិលេខ ៣១ នៅកំពត និងទី៣ ផ្លូវជាតិលេខ៣៣ នៅខេត្តកំពតទៀត។ អាហ្នឹងយើងបានឯកភាពគ្នាហើយ យើងបានប្រថាប់ត្រាហើយ បើឯកឧត្តម អូន ពន្ធមុន្នីរ័ត្ន ចុះហត្ថលេខាហើយ យើងធ្វើតែម្តង»។ គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី ៣០ កញ្ញាកន្លងទៅនេះ ឯកឧត្ដម ស៊ុន ចាន់ថុល […]

អាន​បន្ថែម

សម្ដេច ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានស្ពានកោះនរានៅចុងខែតុលានេះ

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានតភ្ជាប់កោះពេជ្រ ទៅកោះនរា នៅចុងខែតុលានេះហើយ។ នេះបើតាមយោងតាមប្រសាសន៍ សម្តេច ក្នុងពិធីសម្ពោធមជ្ឈមណ្ឌល ព្រីនស៍ម៉ាណ័រ កាលពីថ្ងៃទី ០៧ តុលានេះ។ សម្ដេចបានមានប្រសាសន៍ថា៖ «ថ្ងៃទី២៦ ខែតុលា ខ្ញុំនឹងទៅបើកការដ្ឋានទៀត កសាងស្ពានតភ្ជាប់កោះពេជ្រ ទៅកោះនរា។ ធ្វើទៀត! អ្វីដែលយើងធ្វើ យើងត្រូវតែធ្វើ កុំខ្វល់ពីសម្ដីអ្នកដទៃ»។ យ៉ាងណាមិញ ទាក់ទិននឹងព័ត៌មានលម្អិតនៃគម្រោង ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) នឹងបញ្ជាក់លម្អិតព័ត៌មានផ្លូវការរបស់គម្រោងនៅថ្ងៃសម្តេចចុះសម្ពោធតែម្តង។។ ដោយឡែកបើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច កាលពី ខែឧសភា កន្លងមក ក្រុមហ៊ុន OCIC បានស្នើសុំគោលការណ៍នាំចូលសម្ភារ និងគ្រឿងចក្រមួយចំនួន ដែលមានតម្លៃសរុបប្រមាណ ៤០លានដុល្លារអាមេរិក សម្រាប់សាងសង់ស្ពាននេះ។ (អានបន្ថែម) ក្រៅពីគម្រោងនេះ ក្រុមហ៊ុន OCIC ក៏គ្រោងនឹងប្រែក្លាយកោះនរាតាមបណ្តោយទន្លេមេគង្គក្រោម (ខាងកើតទីក្រុងកោះពេជ្រ) ឱ្យក្លាយជាទីក្រុងពាណិជ្ជកម្មដ៏សម្បូរបែបមួយលាតសន្ធឹងលើផ្ទៃដីទំហំសរុបប្រមាណជា ១០០ ហិកតា ក្រោមទុនវិនិយោគប្រមាណជិត ២ ប៊ីលានដុល្លារអាមេរិក ។ (អានបន្ថែម)

អាន​បន្ថែម

ផ្សារទំនើប AEON ៣ នៅផ្លូវ ៦០ម៉ែត្របើកការដ្ឋានសាងសង់ជាផ្លូវការ

ក្រុមហ៊ុនជប៉ុន កាលពីព្រឹកថ្ងៃទី ៧ ខែតុលានេះ បានបើកការដ្ឋានសាងសង់ផ្សារទំនើបAEONទី ៣ នៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ បន្ទាប់ពីជោគជ័យលើកគម្រោងផ្សារទំនើបអេអនទី១ និងទី២ នៅកម្ពុជា។ ពិធីបើកការដ្ឋាននេះធ្វើឡើងក្រោមវត្តមានរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏ដូចជាតំណាងក្រុមហ៊ុនជប៉ុន AEON MALL (CAMBODIA) CO.,LTD ។ មានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ គម្រោងផ្សារទំនើប AEON ៣ កំពុងសាងសង់ក្រោមទុនវិនិយោគប្រមាណ ២៩០លានដុល្លារអាមេរិក ហើយនឹងមានទំហំធំជាងផ្សារ Aeon ទី១ និងទី ២ បូកបញ្ចូលគ្នាទៅទៀត ពោលគឺនឹងមានផ្ទៃឡាសរុប ១៧៤០០០ ម៉ែត្រការ៉េ។ តាមការគ្រោងទុក ផ្សារទំនើប AEON ៣ គឺនឹងបើកដំណើរការក្នុងឆ្នាំ២០២៣ ខាងមុខនេះ។ ឯកឧត្ដម ឃួង ស្រេង បានថ្លែងនៅក្នុងពិធីសម្ពោធថា ៖ «ការបង្កើតផ្សារទំនើប AEON នៅរាជធានីភ្នំពេញរហូតដល់ ៣កន្លែង ឆ្លុះបញ្ចាំងឱ្យឃើញពីកំណើននៃទីផ្សារលក់រាយនៅកម្ពុជាកំពុងមានសន្ទុះកើនឡើង»។ […]

អាន​បន្ថែម

សណ្ឋាគារថៃចេញលិខិតសូមទោសក្រោយចម្លងយករចនាបទខ្មែរអង្គរទៅប្រើតុបតែងសណ្ឋាគារ

ម្ចាស់សណ្ឋាគារ Le Palais Hotel នៅលើកោះ Phangan ប្រទេសថៃបានចេញលិខិតសូមអភ័យទោស លើករណីដែលសណ្ឋាគារបានប្រើប្រាស់រចនាបទប្រាសាទបុរាណខ្មែរអង្គរ មកតែងលម្អសណ្ឋាគារ និងភោជនីយដ្ឋាន។ លិខិតចេញដោយម្ចាស់សណ្ឋាគារ Le Palais Hotel កាលពីថ្ងៃទី ០៤ តុលា នេះបានសរសេរថា៖ «យើងសូមអភ័យទោស និងមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការរចនាសណ្ឋាគារចេញពីរចនាបទខ្មែរ ដែលបង្កឱ្យមានការមិនពេញចិត្តពីប្រជាជនកម្ពុជាជាច្រើន។» លិខិតនេះបានបន្តថា៖ «យើងបានសាងសង់សណ្ឋាគារនេះឡើង ក្នុងគោលគំនិតកោតសរសើរ គោរពស្រឡាញ់ ចំពោះសិល្បៈដ៏អស្ចារ្យនេះ។ ការស្ថាបនាការតុបតែងនៅទីនេះធ្វើឡើង ដោយទឹកដៃ និងបេះដូងរួមគ្នារវាង ក្រុមការងារថៃ និងកម្ពុជា។ ទោះយ៉ាងណាក្ដី ភាពអស្ចារ្យពិតប្រាកដនៅតែស្ថិតលើប្រាសាទអង្គរវត្តរបស់កម្ពុជាដដែល ហើយគ្មានអ្វីប្រៀបធៀបបានឡើយ»។ សេចក្ដីប្រកាសនេះធ្វើឡើងក្រោយពេល ដែលមានការរិះគន់ជាច្រើនពីសំណាក់ប្រជាជនកម្ពុជា និងស្នើរឲ្យមានវិធានការជាបន្ទាន់ចំពោះករណីនេះ។ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ ប្រាប់កាសែត Phnom Penh Post កាលពីថ្ងៃទី ០៥ តុលា ថា សណ្ឋាគារនេះប្រើប្រាស់រចនាបទប្រាសាទបុរាណខ្មែរចំនួន ៣ គឺ ប្រាសាទបាយ័ន […]

អាន​បន្ថែម

ក្រុមការងារកំពុងសម្រុកសាងសង់ភូមិកីឡាដើម្បីជាកន្លែងស្នាក់នៅសម្រាប់កីឡាករជាង៧ពាន់នាក់

ក្រុមការងារសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ កំពុងសម្រុកសាងសង់ភូមិកីឡា ដើម្បីឱ្យបញ្ចប់ទៅតាមផែនការកំណត់ ពោលគឺឱ្យទាន់ការប្រកួតកីឡា ស៊ីហ្គេម នៅឆ្នាំ ២០២៣ ខាងមុននេះ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងកាលពីថ្ងៃទី ០៥ តុលានេះ ថាភូមិកីឡានេះជាផ្នែកមួយនៃគម្រោងកីឡដ្ឋានមរតកតេជោ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ឱ្យទាន់ពេលវេលាដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នេះ។ ឯកឧត្តម បន្តថា ភូមិកីឡានេះ គឺជាកន្លែងហូបចុកស្នាក់នៅរបស់អត្តពលិក ដែលអាចផ្ទុកកីឡាករ កីឡាការិនីច្រើនជាង ៧ ពាន់នាក់។ ភូមិកីឡានេះជាផ្នែកមួយក្នុងការកាត់បន្ថយការចំណាយលើការរៀបចំណាយលើការស្នាក់នៅសណ្ឋាគារ និងការដឹកជញ្ជូនផ្សេងៗ ដូចជា គ្រូបង្វិកអាចហូបចុក ស្នាក់នៅទីនេះជុំគ្នា ផ្តល់ភាពងាយស្រួល ក្នុងការប្រកួត។ ដោយឡែក ចំពោះគម្រោងកីឡដ្ឋានមរតកតេជោទាំងមូល គឺគ្រោងបញ្ចប់ការសាងសង់នាខែឧសភា ឆ្នាំ២០២១ ដែលយឺតជាងការគ្រោងទុក។ ការយឺតយ៉ាវគឺដោយសារក្រុមការងារត្រូវការពេលវេលាបន្ថែមក្នុងការបំពាក់កៅអី កញ្ចក់ ការតុបតែងផ្សេងៗ ជាពិសេសគឺការតុបតែងផ្នែកខាងក្នុងកីឡដ្ឋាន ដូចជាទីលានបាល់ទាត់ ទីលានរត់អត្តពលកម្ម សណ្ឋាគារ បន្ទប់ VIP […]

អាន​បន្ថែម

សម្ដេច ទៀ បាញ់ ៖ការវាយកម្ទេចអគារកងទ័ពរាមដែលជាជំនួយពីអាមេរិកមិនដើម្បីផ្គាប់ចិត្តនរណាទេ

សម្ដេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានអះអាងថា ការដែលកម្ពុជាវាយចោលអគារមូលដ្ឋានកងទ័ពរាមដែលជាអគារជំនួយពីអាមេរិកនៅឆ្នេររាម គឺដើម្បីអភិវឌ្ឍកំពង់ផែយោធាឱ្យទំនើបជាងមុន ហើយគ្មានចេតនាផ្គាប់ចិត្តប្រទេសណាមួយឡើយ។ នេះបើសារព័ត៌មាន AFP កាលពីថ្ងៃទី ០៤ តុលា នេះ។ សម្ដេចឧបនាយករដ្ឋមន្ត្រី បានបកស្រាយដូច្នេះ ក្រោយមានមតិមួយចំនួនលើកឡើងថា ការវាយចោលអគារមូលដ្ឋានកងទ័ពរាមដែលជាជំនួយពីអាមេរិកនៅរាមកាលពី ខែកញ្ញា កន្លងមកនេះ គឺជាការបើកដៃឱ្យចិនចូលមកអភិវឌ្ឍយ៉ាងពេញសិទ្ធិ។ ការវាយប្រហារនេះគឺដោយសារតែការវាយកម្ទេចចោលអគារមួយនេះ ធ្វើឡើងស្របពេលដែលប្រទេសមហាអំណាចចិន និងអាមេរិកកំពុងមានបញ្ហាក្ដៅគគុកជុំវិញគម្រោងតារាសាគររបស់ UDG ដែលនាំឱ្យមានការចោទប្រកាន់ថាកម្ពុជាមានទំនោរទៅប្រទេសចិនជាង។ (អានបន្ថែម) ជាការឆ្លើយតប សម្ដេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានឱ្យដឹងក្នុងសារព័ត៌មាន AFP ថា៖ «ការវាយកម្ទេចអគារនេះធ្វើឡើងមិនមែនដោយសារកាន់ជើងប្រទេសណាមួយឡើយ ពោលគឺដោយសារត្រូវអភិវឌ្ឍន៍ទីតាំងថ្មី។ ដោយសារតែយើងត្រូវផ្លាស់ប្តូរទីតាំងទៅកន្លែងថ្មី ដូច្នេះហើយយើងមិនអាចទុកវាបានទៀតទេ ព្រោះអគារនេះចាស់ហើយ»។ សម្រាប់ទីតាំងថ្មីនឹងត្រូវសាងសង់ឱ្យទំនើបជាងមុន ដែលនឹងមានទីតាំងស្ថិតនៅចំងាយប្រមាណ ៣០ គីឡូម៉ែត្រពីតំបន់រាម។ គួរបញ្ជាក់ផងដែរថា មូលដ្ឋានកងទ័ពរាមនេះ មិនមែនជាបញ្ហាថ្មីទេ ពោលគឺជាបញ្ហាចម្រូងចម្រាស់ជាយូរមកហើយ។ បើយោងតាមកាសែត Wall Street Journal ចុះផ្សាយកាលពីឆ្នាំមុន កម្ពុជាបានចុះកិច្ចព្រមព្រៀងសំងាត់ជាមួយប្រទេសចិន ដែលអនុញ្ញាតឱ្យមូលដ្ឋានកងទ័ពប្រទេសចិនតាំងទីនៅលើតំបន់រាមនេះ។ ប៉ុន្តែខាងភាគីកម្ពុជាក៏បានបដិសេធបញ្ហានេះផងដែរ។ សម្តេចនាយករដ្ឋមន្រ្តី […]

អាន​បន្ថែម

យុវជនខ្មែរ ៥ រូបគ្រោងនឹងបាញ់ផ្កាយរណបចេញពីខ្មែរទៅទីអវកាសដំបូងបង្អស់នៅឆ្នាំក្រោយ

សិក្សានុសិស្សខ្មែរ ៥ នៃវិទ្យាស្ថាន Liger Leadership Academy កំពុងរួមគ្នាបង្កើតជាផ្កាយរណបខ្នាតតូចមួយដំបូងបង្អស់នៅកម្ពុជា ហើយគ្រោងនឹងបាញ់ផ្កាយរណបនេះចេញពីប្រទេសខ្មែរទៅអវកាសនៅឆ្នាំក្រោយ។ គម្រោងនេះ មានឈ្មោះថា Liger CubeSat ដែលជាគម្រោងរួមរបស់សិស្សវិទ្យាល័យ ៥ រូប និងគ្រូបង្វឹក ៦ រូបដែលជាអ្នកមានបទពិសោធន៍ទាក់ទងនឹងអវកាសជាច្រើនឆ្នាំ។ CubeSats គឺជាឧបករណ៍ដែលស្រដៀងនឹងផ្កាយរណប ឬផ្កាយរណបខ្នាតតូចដែលមានមុខងារ ស្រាវជ្រាវព័ត៌មាននៅក្នុងអវកាសដើម្បីការអប់រំ។ CubeSats នឹងបាញ់ទៅក្នុងអវកាសក្នុងគន្លងផែនដីទាប ឬ LEO ដែលហោះក្នុងកំពស់ចន្លោះពី ១៦០ ទៅ ២០០០ គីឡូម៉ែត្រ។ តួនាទីសំខាន់របស់ CubeSat គឺការថតរូបផែនដី និងបញ្ជូនរូបភាពទាំងនោះត្រឡប់មកផែនដីវិញ ដែលនឹងក្លាយជាសមិទ្ធផលខ្មែរដែលមិនធ្លាប់បង្កើតពីមុនមក។ ក្រុមសិស្សទាំង ៥ រូប បានឱ្យដឹងថា ៖ បេសកកម្មរបស់យើង គឺចង់ជំរុញឱ្យយុវជនកម្ពុជាមានចំណាប់អារម្មណ៍ទាក់ទង់នឹងអវកាស។ យើងសង្ឃឹមថា នៅពេលអនាគត កម្ពុជានឹងមានអវកាសយានិកធ្វើការជាមួយនឹងពិភពលោក»។ គួរបញ្ជាក់ផងដែរថា ក្រុមសិស្សទាំង ៥ នេះ កំពុងស្វែងរកជំនួយដើម្បីជំរុញឱ្យគម្រោងនេះក្លាយជាការពិតក្នុងអំឡុងឆ្នាំក្រោយនេះ។ សម្រាប់អ្នកចាប់អារម្មណ៍សូមចុចទីនេះ៕  

អាន​បន្ថែម

ក្រសួងសាធារណការបញ្ចប់ការសិក្សាផ្លូវក្រវ៉ាត់ក្រុងទី៤ ហើយ

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ៣០ កញ្ញានេះ បានឱ្យដឹងថា មកដល់បច្ចុប្បន្ន ក្រសួងបានបញ្ចប់ការសិក្សាផ្លូវក្រវាត់ក្រុងទី៤ ហើយ។ ឯកឧត្តមបានមានប្រសាសន៍ថា ទោះបីជាយើងជួបប្រទះបញ្ហាកូវីដ ១៩ ក៏ដោយ រដ្ឋាភិបាននៅតែបន្តគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា …តូយ៉ាងការកសាងផ្លូវក្រវាត់ក្រុងទី ៣ កំពុងដំណើរការ ហើយផ្លូវក្រវាត់ក្រុងទី ៤ បានបញ្ចប់ការសិក្សាហើយ។ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៤ នេះត្រូវបានសិក្សា និងបានបញ្ចូលទៅក្នុងផែនការមេក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្រុងតាំងមួយរយៈមកហើយ ប៉ុន្តែរដ្ឋមិនធ្លាប់បានបង្ហាញពីទីតាំងពិតប្រាកដរបស់គម្រោងនេះទេ ព្រោះការពារមិនឱ្យដីឡើងថ្លៃ។ (អានបន្ថែម) ដោយឡែក ផ្លូវក្រវាត់ក្រុងទី ៣ សម្រេចការសាងសង់បានប្រមាណ ៤០% ហើយ។ កាលពីខែ មិថុនា កន្លងទៅ ស្ពានអាកាសថ្មី ដែលជាផ្នែកមួយនៃគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី ៣ ដែលមានទីតាំងស្ថិតនៅ ប្រសព្វមហាវិថី ឈ្នះឈ្នះ និងផ្លូវជាតិលេខ ៤ ចាប់ផ្តើមដំណើរការការដ្ឋានសាងសង់ហើយដែរ។ (អានបន្ថែម) ក្រៅពីគម្រោងផ្លូវក្រវាត់ក្រុង ក្នុងថ្ងែជាមួយគ្នានេះ ឯកឧត្តម ក៏បានរៀបរាប់ពីសមិទ្ធិផលមួយចំនួនផ្សេងៗទៀត រួមមាន ការពង្រីកផ្លូវជាតិលេខ […]

អាន​បន្ថែម

កូរ៉េផ្ដល់កម្ចី ៥០លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលវិទ្យាសាស្រ្តកោសល្យវិច្ច័យមួយនៅកម្ពុជា

សាធារណរដ្ឋកូរ៉េខាងត្បូង ផ្ដល់កម្ចី ៥០លានដុល្លារអាមេរិក ដើម្បីសាងសង់មជ្ឈមណ្ឌលវិទ្យាសាស្រ្តកោសល្យវិច្ច័យមួយនៅប្រទេសកម្ពុជា ក្នុងគោលបំណងលើកកម្ពស់វិជ្ជាជីវៈផ្នែកកោសល្យវិច្ច័យនេះ ក៏ដូចជាបង្កើនសម្ព័ន្ធមិត្តរវាងប្រទេសទាំង២។ លោក ឡុង ឌីម៉ង់ ឯកអគ្គររាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃទី ២៩ កញ្ញាថា៖ «មជ្ឈមណ្ឌលនេះនឹងផ្ដោតទៅលើការបណ្ដុះបណ្ដាលដល់ចៅក្រម ព្រះរាជអាជ្ញា សមត្ថកិច្ចទាំងឡាយ ក្នុងកិច្ចការងារស្រាវជ្រាវវិភាគកោសល្យវិច្ច័យ សំដៅប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋរួមមាន ឧក្រិដ្ឋកម្មលើនារីភេទ គ្រឿងញៀន ភេរវកម្មអ៊ីនធឺណេត ជាដើម»។ លោកបានបន្តថា គម្រោងក៏ដូចជាកម្ចីនេះគឺជាលទ្ធផលមួយ ដែលចេញអំពីជំនួបកំពូលកូរ៉េ-មេគង្គកាលពីខែវិច្ឆិកា ឆ្នាំ 2019 កន្លងមកនៅប៊ូសាន។ បន្ថែមពីនេះ លោក ព្រមទាំងមន្ត្រីស្ថានទូតកូរ៉េ នឹងទៅទស្សនកិច្ចសិក្សាស្វែងយល់បន្ថែមទៀតអំពីសារៈសំខាន់នៃមជ្ឈមណ្ឌលកោសល្យវិច្ច័យនេះ។ សូមបញ្ជាក់ថា មជ្ឈមណ្ឌលកោសល្យវិច្ច័យនេះ នឹងត្រូវចំណាយថវិការសាងសង់ប្រមាណ ៥០លានដុល្លារអាមេរិក ដែលជាកម្ចីពីមកសាធារណរដ្ឋកូរ៉េខាងត្បូងផ្ទាល់។ នេះបើយោងតាមការឱ្យដឹងពីកិច្ចសម្ភាសន៍របស់ Phnom Penh Post កាលពីមិ្សលមិញនេះ។

អាន​បន្ថែម