ព័ត៌មានសំណង់
រោងចក្រផលិតទឹកស្អាតបាក់ខែង ដំណាក់កាលទី២ នឹងផ្គត់ផ្គង់ទឹកស្អាត ៣៩០ ០០០ ម៉ែត្រគុបនៅឆ្នាំ២០២៣
គម្រោងសាងសង់រោចក្រផលិតទឹកស្អាតបាក់ខែងដំណាក់កាលទី២ ដែលមានសមត្ថភាពផ្គត់ផ្គង់ទឹកបាន ៣៩០ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ នឹងដាក់ឱ្យដំណើរការផលិតនៅឆ្នាំ ២០២៣ ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការប្រើប្រាស់ទឹកស្អាត ដែលចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសក្នុងរដូវប្រាំង។ បច្ចុប្បន្ន ការផ្គត់ផ្គង់ទឹកស្អាតនៅភ្នំពេញ ផ្តល់សេវាដោយរោងចក្រចំនួន ៤ ដែលមានសមត្ថភាពផលិតទឹកស្អាតបានជាមធ្យម ៦០០ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ តួលេខនេះ បង្ហាញពីកម្រិតខ្វះខាតយ៉ាងច្រើន បើធៀបទៅនឹងតម្រូវការទឹកស្អាតបានកើនឡើងខ្ពស់ប្រមាណ ៧០ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ស្ដីពីស្ថានភាពផ្គត់ផ្គង់ទឹកស្អាតក្នុងរដូវប្រាំងឆ្នាំ២០២០ ចេញថ្ងៃទី ១២ខែមីនាកន្លងទៅនេះ។ បន្ថែមទៅលើរោងចក្រផលិតទឹកស្អាតដែលមានស្រាប់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងបន្តសាងសង់រោងចក្រផលិតទឹកស្អាតនៅបាក់ខែង ដំណាក់កាលទី២នេះរោងចក្រផលិតទឹកស្អាតនេះ ដែលជាការវិនិយោគរបស់ក្រុមហ៊ុនបារាំង VINCI Construction Grands Projects។ គម្រោងនេះ មានការប៉ាន់ប្រមាណថា អាចផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់១លាននាក់ ស្មើនឹងប្រជាជនជិតពាក់កណ្តាលនៅក្នុងរាជធានីភ្នំពេញ ដែលនឹងចំណាយថវិកា ប្រមាណ ៤៥ លានដុល្លារដើម្បីសាងសង់។ នេះបើយោងទៅតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន VINCI Construction Grands Projects ចុះថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ គួរបញ្ជាក់ផងដែរថា […]
អានបន្ថែមកាណាឌីយ៉ាគ្រុបគ្រោងអភិវឌ្ឍដី ៥០០ ហិកតា នៅផ្លូវជាតិ ៥១ និងគម្រោងរាប់លានដុល្លារផ្សេងទៀត
ក្រុមហ៊ុនដែលមានអាជីកម្មតម្លៃរាប់ពាន់លានដុល្លារលើវិស័យហិរញ្ញវត្ថុ និងវិស័យសំណង់ កាណាឌីយ៉ាគ្រុប បានប្រាប់ពីគម្រោងអភិវឌ្ឍន៍របស់ខ្លួននាពេលអនាគត ដែលនឹងចូលរួមចំណែកក្នុងការធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន។ ប្រធានក្រុមប្រឹក្សាភិបាលនៃកាណាឌីយ៉ាគ្រុប អ្នកឧកញ៉ា ពុង ឃាវសែ កាលពីពេលថ្មីៗនេះ បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខថា អ្នកឧកញ៉ា នឹងបន្តបណ្តាក់ទុនយ៉ាងសន្ឋឹកសន្ឋាប់បន្ថែមទៀតនាពេលខាងមុខ។ អ្នកឧកញ៉ា ពុង ឃាវសែ ថ្លែងថា៖ «ចំពោះខ្ញុំដែលជាវិនិយោគិនក្នុងស្រុក ខ្ញុំនឹងបន្តបណ្តាក់ទុនយ៉ាងសន្ឋឹកសន្ឋាប់បន្ថែមទៀត ដើម្បីធ្វើការអភិវឌ្ឍគម្រោងជាច្រើនទៀតដែរ។ ដូចជា គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី តំបន់សេដ្ឋកិច្ចពិសេសដែលមានទំហំដីប្រមាណ៥០០ហិកតានៅជាប់ផ្លូវជាតិ ៥១ និងគម្រោងអភិវឌ្ឍលំនៅឋាន និងពាណិជ្ជកម្ម នៅកោះនរារិ៍ និងសាលពិព័រណ៍អន្តរជាតិជ្រោយចង្វាជាដើម» ។ ក្នុងន័យនេះ អ្នកឧកញ៉ានឹងបន្តវិយោគ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ និងចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ។ អ្នកឧកញ៉ា ពុង ឃាវសែ បន្តថា៖ «ប្រទេសកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យសេដ្ឋកិច្ច និងការអភិវឌ្ឍ រីកចម្រើន ជាពិសេសមានសន្តិភាព និង ស្ថេរភាពនយោបាយ បានធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធាររស់នៅបានសុខដុមរមនា»។ ទោះមិនបានបញ្ជាក់ព័ត៌មានលម្អិតនៃគម្រោងទាំងនេះក្តី កាណាឌីយ៉ាគ្រុបត្រូវបានស្គាល់ថា ជាក្រុមហ៊ុនដែលបានអភិវឌ្ឍគម្រោងជាច្រើនយ៉ាងជោគជ័យមានដូចជា ក្រុងកោះពេជ្រ ទីក្រុងអូឡាំព្យា ទីក្រុងរណបជ្រោយចង្វារ […]
អានបន្ថែមក្រុមហ៊ុនចំនួន ២០ កំពុងដាក់ពាក្យដេញថ្លៃប្រមូលសំរាមនៅរាជធានីភ្នំពេញ
ក្រុមហ៊ុនចំនួន២០ កំពុងដាក់ពាក្យដេញថ្លៃប្រមូលសំរាមនៅរាជធានីភ្នំពេញ ខណៈដែលកាលបរិច្ឆេទនៃការទទួលពាក្យដាក់ដេញថ្លៃនឹងត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ ២០២០ នេះ។ នេះបើយោងទៅតាមប្រសាសន៍របស់ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ទទួលបន្ទុកការងារសំរាម ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ។ លោកបានមានប្រសាសន៍ថា៖ «មកដល់ពេលនេះ មានក្រុមហ៊ុនចំនួន ២០ ហើយបានមកយកពាក្យដេញថ្លៃប្រមូលសំរាមនៅរាជធានីភ្នំពេញ ដែលកាលបរិច្ឆេទនៃការទទួលពាក្យដាក់ដេញថ្លៃនឹងបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ។» លោកបន្តថា៖ «នៅពេលខាងមុខ យើងនឹងរៀបចំការប្រមូលសំរាមជា ៣ តំបន់ក្នុងខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ ដោយក្នុងមួយតំបន់មានក្រុមហ៊ុន ១ ជាអ្នកទទួលខុសត្រូវ។» ថ្មីៗនេះដែរ ក្រុមហ៊ុនជប៉ុនធំៗ ចំនួន ៣ បានសំដែងការចាប់អារម្មណ៍មករវិនិយោគលើប្រព័ន្ធគ្រប់គ្រងសំរាមនៅរាជធានីនៅភ្នំពេញ នេះបើយោងតាមប្រសាសន៍លោក មីកាមី ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ (អានបន្ត) គួរបញ្ជាក់ផងដែរថា ក្រសួងរ៉ែ និងថាមពល កំពុងរៀបចំការអភិវឌ្ឍគម្រោងបំប្លែងសំណល់រឹងទីប្រជុំជន ទៅជាថាមពលអគ្គិសនី នៅទីលានចាក់សំរាមរបស់រាជធានីភ្នំពេញ ខណៈដែលកំណើនកាកសំណល់កំពុងកើនឡើងជាបន្តបន្ទាប់៕ […]
អានបន្ថែមអាងហែលទឹកកីឡដ្ឋានស្រុកកោះធំ សម្រេចជាស្ថាពរ និងត្រៀមខ្លួនរួចរាល់សម្រាប់ស៊ីហ្គេម ២០២៣
អាងហែលទឹកនៅកីឡដ្ឋានស្រុកកោះធំ ខេត្តកណ្តាល បានសម្រេចចេញជារូបរាង ១០០ % ហើយនិងត្រៀមដាក់ជាទីតាំងនៃ ការប្រកួតកីឡាជាតិ លើកទី៣ ដែលនឹងប្រព្រឹត្តធ្វើ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ។ ក្រៅពីអាចយកជាកីឡដ្ឋានសម្រាប់ការប្រើប្រាស់ធម្មតា អាងហែលទឹកដែលមានស្តង់ដារលំដាប់អន្តរជាតិមួយនេះ ក៏ត្រូវបានសាងសង់ឡើងសម្រាប់កីឡាករកីឡាការិនីរបស់កម្ពុជាហ្វឹកហាត់ ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ ២០២៣ នេះផងដែរ។ សូមបញ្ជាក់ថា ការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី ៣២ នៅឆ្នាំ២០២៣ នេះ នឹងរៀបចំនៅកម្ពុជា គឺនៅពហុកីឡាដ្ឋានជាតិមរតកតេជោយើងតែម្តង។ “ពីដើមកីឡដ្ឋានស្រុកកោះធំនេះ ជាដីលិចទឹក ប៉ុន្តែតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានសាងសង់កន្លែងបាល់ទាត់ បាល់បោះ បាល់ទះ ជាពិសេសអាងហែលទឹកខ្នាតអន្តរជាតិ ដែលអាចហ្វឹកហាត់កីឡាករកីឡាការិនី ដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។” នេះបើតាមប្រសាសន៍ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អាងហែលទឹកនេះ កាលពី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០។ គួរបញ្ជាក់ថា […]
អានបន្ថែមក្រសួងសាធារណការ៖ បញ្ហាកូវីដ19 មិនបានជះឥទ្ធិពលដល់គម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់របស់កម្ពុជានោះទេ
បញ្ហាជំងឺជម្ងឺឆ្លងកូវីដ19 មិនបានជះឥទ្ធិពលដល់គម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់នានារបស់កម្ពុជា ដែលជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិនឡើយ។ នេះបើតាមកិច្ចសម្ភាសន៍ជាមួយនឹងអ្នកសារព័ត៌មានរបស់ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងពិធីសម្ពោភោធផ្លូវជាតិលេខ ៥៥ និងការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ កាលពីព្រឹកថ្ងៃទី ៩ ខែ មីិនា ឆ្នាំ២០២០ កន្លងមកនេះ។ ឯកឧត្ដមបានមានប្រសាសន៍ថា ៖ «បញ្ហាជំងឺម្ងឺ Covid 19 មិនមានជាឧបសគ្គក្នុងការអភិវឌ្ឍផ្លូវថ្នល់នៅកម្ពុជាឡើយ ព្រោះថា ក្រុមការងារនៃគម្រោងនីមួយៗ គឺនៅកម្ពុជាជាយូរមកហើយ មានបុគ្គលិកមួយចំនួនបានត្រឡប់ទៅស្រុកគាត់ពេលចូលឆ្នាំចិន តែពេលដែលមុនមកកម្ពុជាវិញ គេបានពិនិត្យរយៈពេល ១៤ថ្ងៃដែរ ប៉ុន្តែគាត់អាចចេញមកវិញបាន។ ហើយសព្វថ្ងៃនេះ មន្ត្រីជំនាញគាត់ប៉ុន្មានគឺមាននៅកម្ពុជាទាំងអស់។ ដូច្នេះហើយ មិនមានការយឺតយ៉ាវក្នុងការសាងសង់គម្រោងណាមួយឡើយ។» ឯកឧត្តមបានបន្តទៀតថា៖ «ហិរញ្ញប្បទានសម្បទានពីចិនសម្រាប់ផ្លូវជាតិលេខ១០ និងគម្រោងស្ពាននៅក្រចេះ យើងនៅតែបន្តធ្វើ ហើយយើងបានដាក់(គម្រោងនេះ)ក្នុងគម្រោង៥ឆ្នាំហើយ ដើម្បីឲ្យក្រសួងហិរញ្ញវត្ថុស្នើសុំទៅសម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន គឺថាមិនមានភាពយឺតយ៉ាវអ្វីទេ។» គួរបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍ផ្លូវប្រមាណ ៣០០០ គីឡូម៉ែត្រ ត្រូវបានសាងសង់ក្រោមហិររិញ្ញបទានពីសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងនោះ ដែលថ្មីៗនេះ រដ្ឋាភិបាលទើបបានដាក់ដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ៥៥ ប្រវែងសរុប ១៨០ គីឡូម៉ែត្រ និងបើកការដ្ឋានសាង់សង់ផ្លូវជាតិលេខ ១០ […]
អានបន្ថែមក្រសួងថាមពលកំពុងសិក្សាគម្រោងបំប្លែងសំណល់រឹងទៅជាថាមពលអគ្គិសនី
ក្រសួងរ៉ែ និងថាមពល កំពុងរៀបចំការអភិវឌ្ឍគម្រោងបំប្លែងសំណល់រឹងទីប្រជុំជន ទៅជាថាមពលអគ្គិសនី នៅទីលានចាក់សំរាមរបស់រាជធានីភ្នំពេញ។ គម្រោងអភិវឌ្ឍន៍បំប្លែងសំណល់រឹងទៅជាថាមពលអគ្គិសនី ត្រូវបានយកមកពិភាក្សា នៅក្នុងកិច្ចប្រជុំមួយ កាលពីសប្តាហ៍មុន ដឹកនាំដោយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដោយមានតំណាងមកពីធនាគារអភិវឌ្ឍន៍អាស៊ី។ តាមរយៈកិច្ចប្រជុំខាងលើនេះ ក្រសួងអនុញ្ញាតឱ្យមានការសិក្សាបឋម ដើម្បីជ្រើសរើសយកជម្រើសណាមួយសមស្រប និងការកំណត់សមាសភាពសំរាមនៅទីលានចាក់សំរាម ដោយយកខណ្ឌដង្កោជាទីតាំងគោល។ គម្រោងអភិវឌ្ឍន៍បំប្លែងសំណល់រឹងទៅជាថាមពលអគ្គិសនីនេះ ធ្វើឡើងដោយមានការផ្តល់ប្រឹក្សាបច្ចេកទេស ពីធនាគារអេឌីប៊ី ( ADB ) និងក្រុមហ៊ុនអាយអេអែស ( Infrastructure of Asia Singapore)។ គម្រោងបំប្លែងសំណល់រឹងទៅជាថាមពលធ្វើឡើង ស្របពេលដែលរដ្ឋាភិបាល បានកំពុងរៀបចំគោលនយោបាយជាតិស្តីពីការគ្រប់គ្រង និងកែច្នៃកាក់សំណល់ ខណៈពេលដែលកំណើនកាក់សំណល់កំពុងកើនឡើងជាបន្តបន្ទាប់។ យោងតាមរបាយការណ៍ពីក្រសួងបរិស្ថាន រាជធានីភ្នំពេញ មានកាកសំណល់ប្រមាណ ២.៨០០ តោន ក្នុងមួយថ្ងៃ។ លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា គម្រោងបំប្លែងសំរាមទៅជាថាមពល ផ្តល់ផលប្រយោជន៍ច្រើនណាស់ដោយសារវាជួយដោះស្រាយបញ្ហាគ្រប់គ្រងសំរាមផង និងជួយបង្កើតប្រភពថាមពលអគ្គិសនីថែមទៀតផង។ លោកបញ្ជាក់ថា […]
អានបន្ថែមមន្ទីរពេទ្យខ្នាតធំ មិត្តភាព កម្ពុជា-ចិន ត្បូងឃ្មុំ សម្រេចបានប្រមាណ ៥០% ហើយ
មន្ទីរពេទ្យខ្នាតធំ មិត្តភាព កម្ពុជា-ចិន ត្បូងឃ្មុំ ដែលគ្រោងចំណាយថវិកាអស់៥០លានដុល្លារអាមេរិក កំពុងដំណើរការសាងសង់សម្រេចបានប្រមាណ ៥០% ហើយ។ នេះបើយោងតាមមតិស្វាគមន៍ និងរបាយការណ៍បូកសរុបលទ្ធផលអង្គសន្និបាតរបស់ឯកឧត្ដម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ដត្បូងឃ្មុំកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។ បើតាមរបាយការណ៍បូកសរុបដដែលនេះ ឯកឧត្ដមអភិបាល បានជម្រាបឱ្យដឹងថា មន្ទីរពេទ្យខ្នាតធំ មិត្តភាព កម្ពុជា-ចិន ត្បូងឃ្មុំនេះ គ្រោងនឹងបញ្ចប់ការសាងសង់រួចរាល់នៅខែកញ្ញា ឆ្នាំ២០២១។ គួររម្លឹកផងដែរថា មន្ទីរពេទ្យនេះ បានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី ០១ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ។ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំនេះ គឺសាងសង់លើផ្ទៃដី ២៤,៣០០ម៉ែត្រការ៉េ ដែលនឹងមានទំហំផ្ទៃក្រឡាសរុប ៥៥,៨១៥ម៉ែត្រការ៉េ។ មន្ទីរពេទ្យដ៏ធំនេះមានទីធ្លាធំទូលាយ និងបំពាក់ទៅដោយគ្រឿងបរិក្ខារពេទ្យទំនើបៗទៀតផងដែរ៕ (អានបន្ថែម)
អានបន្ថែមផ្លូវជាតិលេខ១០ ពីបាត់ដំបង ទៅកោះកុងតម្លៃជាង ១៨៨លានដុល្លារបានបើកការដ្ឋានសាងសង់ហើយ
ផ្លូវជាតិលេខ១០ ពីសំឡូត ខេត្តបាត់ដំបង ទៅកោះកុង ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៥ កាលពីព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ឯកអគ្គរដ្ឋទូតចិន ឯកឧត្ដម Wang Wentian។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ផ្លូវជាតិលេខ១០នេះ តភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង់ ឆ្លងវាលវែង អូរសោម ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង មានប្រវែងសរុបជាង ១៩៨ គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាសរុបប្រមាណជាង ១៨៨លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន។ ឯកឧត្តម បានបន្តថា ផ្លូវនេះ នឹងត្រូវសាងសង់ស្របទៅតាមស្តង់ដារ ផ្លូវថ្នល់កម្រិត៣ នៃបទដ្ឋានបច្ចេកទេសរបស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុប ៩ ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) ទទឹង ៨ម៉ែត្រ ដែលនឹងត្រូវប្រើរយៈពេលសាងសង់ ៤៨ ខែ គិតចាប់ខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣។ […]
អានបន្ថែមផ្លូវជាតិលេខ៥៥ ពីពោធិ៍សាត់ឆ្ពោះទៅខេត្តត្រាតប្រទេសថៃបើកសម្ពោធជាផ្លូវការ
ផ្លូវជាតិលេខ៥៥ ដែលតភា្ជប់ចាប់ពីផ្លូវជាតិលេខ ៥ ឆ្ពោះទៅកាន់ខេត្តត្រាត ប្រទេសថៃ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។ ក្រោមការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ផ្លូវនេះមាន ប្រវែងសរុប ១៨០គីឡូម៉ែត្រ និងទទឹង៩ម៉ែត្រ ជាប្រភេទផ្លូវDBST ដែលតភ្ជាប់ចាប់ពីផ្លូវប្រសព្វផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រ ១៩១+១៥០រហូតដល់ភ្នំក្រវាញ-ស្រុកវាលវែង-ថ្មដាខេត្តពោធិ៍សាត់ (ព្រំដែនកម្ពុជា-ថៃ ខេត្តត្រាត)។ ការសាងសង់ផ្លូវនេះក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង ១៣២.៨០ លានដុល្លារសហរដ្ឋអាមេរិក។ ទទ្ទឹមនឹងនេះ សម្តេចក៏បានមានប្រសាសន៍ថា៖ «នៅស្រុកវាលវែងនេះគឺជាស្រុក ដែលមានមីនច្រើនជាងគេ ក្នុងចំណោមស្រុកក្នុងទីរួមខេត្ត…ហេតុដូចនេះហើយទើបខ្ញុំព្រះករុណាខ្ញុំបានដាក់ចេញ គោលដៅ២ ដែលគោលដៅទៅមួយគឺកែប្រែតំបន់អតីតសមរមភូមិទៅជាទីផ្សារតំបន់ដែលអភិវឌ្ឍន៍។ គោលដៅទីពីរ ប្រែក្លាយព្រំដែនដែលជាប្រទេសជិតខាងទាំងអស់ឱ្យទៅជាព្រំដែនមិត្តភាព សន្ដិភាព និងសហប្រតិបត្តិការ។» ឆ្លៀតក្នុងឱកាសនេះផងដែរ សម្ដេចក៏បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែថ្មីទៀត គឺផ្លូវជាតិលេខ១០ ដែលតភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង ឆ្លងវាលវែង […]
អានបន្ថែមគោលនយោបាយឧស្សាហកម្មឆ្នាំ ២០១៥ ២០២៥ នឹងធ្វើអោយខេត្តព្រះសីហនុមានសក្តានុពលទ្វេដង
ក្រុងព្រះសីហនុអោយប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងដែលគ្រោងអនុវត្តតាមគោលការណ៍តំបន់រដ្ឋបាលពិសេស។ សម្រាប់ឆ្នាំ ២០១៥ – ២០២៥ នឹងធ្វើអោយខេត្តព្រះសីហនុមានសក្តានុពលទ្វេដង នេះបើយោងតាមខ្លឹមសារនៃចំណុច ៤ នៃសេចក្តីប្រកាស វឌ្ឍនភាពនៃការអនុវត្តន៍គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ ២០១៥ – ២០២៥ ឬហៅកាត់ IDP របស់ក្រសួងសេដ្ឋកិច្ច និង ហរិញ្ញវត្ថុ។ សូមរម្លឹកថា គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម គឺជា “ យុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចថ្មី” របស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយចក្ខុវិស័យដ៏ទូលំទូលាយ។ រដ្ឋាភិបាលបានអនុម័តគោលនយោបាយនេះ ដោយមានគោលបំណងផ្លាស់ប្តូរ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មរបស់កម្ពុជា ពីឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាឧស្សាហកម្មដែលមានជំនាញនៅឆ្នាំ ២០២៥ និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមនៅឆ្នាំ ២០៣០ ។ ក្នុងគោលដៅផ្លាស់ប្តូរកម្រិតសេដ្ឋកិច្ចប្រទេសនេះ ក្រុងព្រះសីហនុត្រូវបានកំណត់ជាទីក្រុងយុទ្ធសាស្ត្រមួយរបស់រដ្ឋាភិបាល ដើម្បីឈានសម្រេចចក្ខុវិស័យកំណើនសេដ្ឋកិច្ចឆ្នាំ ២០៣០ របស់ខ្លួន។ ផ្អែកលើលទ្ធផលនៃការអភិវឌ្ឍន៍ក្រុងព្រះសីហនុនេះ ការអនុវត្តគោលនយោបាយឧស្សាហកម្មនេះ ទទួលបានការរីកចម្រើនគួរឱ្យកត់សម្គាល់នេះ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ចស្តីពីការធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពស្តីពីលទ្ធផលនៃការអនុវត្តអាយឌីភី កាលពីថ្ងៃទី ០២ ខែមីនាឆ្នាំ ២០២០ ។ រាជរដ្ឋាភិបាល ក៏បានដាក់បញ្ចូលការរៀបចំផែនការពង្រីកវិស័យអាកាសចរស៊ីវិលនៅក្រុងព្រះសីហនុ ដើម្បីចូលរួមអភិវឌ្ឍខេត្ត ព្រះសីហនុ ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណង ។ ថែមពីលើនេះ […]
អានបន្ថែម