ព័ត៌មានសំណង់
ក្រុមហ៊ុនអង់គ្លេសបង្ហាញពីបច្ចេកវិទ្យាថ្មីក្នុងការរចនានិងគ្រប់គ្រងស្ថានីយរថភ្លើង
ការរួមបញ្ចូលគ្នានូវរបៀបរចនាច្រើនបែបច្រើនយ៉ាង និងការចម្លងគំរូកន្លែងសម្រាប់ថ្មើរជើងរបស់ស្ថានីយរថភ្លើង និងកន្លែងផ្លាស់ប្តូជើងរថភ្លើង។ ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ឈានមុខគេនៃកញ្ចប់កម្មវិធីកំព្យូទ័រ (software) ក្នុងការរចនាសំណង់ និងប្រតិបត្តិរបស់ហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសពីវត្តមាននៃកម្មវិធី OpenBuildings Station Designer ដែលជាកម្មវិធីថ្មីមួយ។ កម្មវិធីនេះមានការរួមបញ្ចូលគ្នានូវរបៀបរចនា ការវិភាគ ការមើលឃើញទិដ្ឋភាពជាក់ស្តែង និងការចម្លងគំរូជាច្រើនបែបច្រើនយ៉ាង សម្រាប់ផ្លូវរថភ្លើងថ្មី ឬប្រតិបត្តិការរថភ្លើង រថភ្លើងក្រោមដី ឬកន្លែងផ្លាស់ប្តូជើងរថភ្លើង។ ជាមួយនឹងការបង្កើនសមត្ថភាពពីលើកម្មវិធី «ការបង្កើតគំរូព័ត៌មានអគារ ឬ Building Information Modeling (BIM)» កម្មវិធី OpenBuildings Station Designer ត្រូវបានអភិវឌ្ឍយ៉ាងជាក់លាក់សម្រាប់គំរូផ្លូវរថភ្លើង និងស្ថានីយសម្រាប់ផ្លាស់ប្តូរជើងរថភ្លើង។ កម្មវិធី OpenBuildings Station Designer ជួយបង្កើតការរចនារួមគ្នាដោយស្វ័យប្រវត្តិ រវាងស្ថាបត្យកម្ម មេកានិក អគ្គិសនី និងគំរូនៃរចនាសម្ព័ន្ធ និងសមត្ថភាពនៃការធ្វើឯកសារ។ កម្មវិធី OpenBuildings Station Designer រួមបញ្ចូលគ្នាជាមួយកម្មវិធី LEGION ដែលជាកម្មវិធីពិសោធន៏ឈានមុខគេក្នុងឧស្សាហកម្ម ដែលត្រូវបានទិញដោយក្រុមហ៊ុន Bentley […]
អានបន្ថែមក្រុមហ៊ុនចិនគ្រោងនឹងសាងសង់ស្ថានីយបញ្ជូនអគ្គិសនីថ្មីមួយនៅខេត្តព្រះសីហនុ
កាលពីថ្ងៃទី ១២ ខែសីហា កន្លងមកនេះ ក្រុមហ៊ុនយក្សចិន Sinomach តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន CNEG បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុន SNTP នៃប្រទេសកម្ពុជា លើគម្រោងបង្កើតអនុស្ថានីយអគ្គិសនី និងបណ្តាញបញ្ជូនអគ្គិសនីថ្មីមួយ នៅខេត្តព្រះសីហនុ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុម Sinomach គម្រោងនេះរួមមាន ការកសាងប្រព័ន្ធព័ត៌មានវិទ្យាភូមិសាស្ត្រថ្មី (GIS) ចំនួន ២ ខ្សែ បណ្តាញបញ្ជូនអគ្គិសនី ២៣០kV និង ១១៥kV ប្រវែង ២៧ គីឡូម៉ែត្រ ក៏ដូចជាការពង្រីកអនុស្ថានីយបញ្ជូនអគ្គិសនី ផងដែរ។ ថ្លែងក្នុងពិធីចុះហត្ថលេខាដែលធ្វើឡើងនៅទីក្រុងប៉េកាំងនេះ ប្រធានក្រុមហ៊ុន CNEG លោក Lu Wenjun បានសំដែងសុទិដ្ឋិនិយមថា ក្រុមហ៊ុនរបស់លោកនឹងនាំយកបច្ចេកវិទ្យានិងការគ្រប់គ្រងល្អបំផុតមកប្រើប្រាស់ក្នុងគម្រោងនេះ ក្នុងគោលបំណងផ្តល់នូវសេវាកម្មល្អបំផុតសម្រាប់ប្រទេសកម្ពុជា។ លោក Lu បានមានប្រសាសន៍ថា ៖ ខ្ញុំជឿជាក់ថាគម្រោងនេះនឹងជួយកាត់បន្ថយកង្វះខាតថាមពលអគ្គីសនីក្នុងស្រុកនិងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ” ។ ទោះយ៉ាងណាសេចក្តីប្រកាសព័ត៌មាននេះ ពុំទាន់បានបញ្ជាក់នៅឡើយទេ អំពីព័ត៌មានលម្អិតនៃគម្រោង ដូចជា ទុនវិនិយោគ ពេលវេលាកំណត់នៃការសាងសង់ ក៏ដូចជាទីតាំងជាក់លាក់ក្នុងការសាងសង់។ ចាប់តាំងពីឆ្នាំ ២០០៧ […]
អានបន្ថែមក្រុមហ៊ុនជប៉ុននឹងដំឡើងអំពូល LED ជាង៧ពាន់បង្គោលក្នុងខេត្តធំៗនៅកម្ពុជា
ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិចដ៏ធំមួយរបស់ជប៉ុន MinebeaMitsumi នឹងដំឡើងអំពូល LED ដែលជាប្រភេទអំពូលសន្សំសំចៃចរន្តអគ្គិសនី ប្រមាណជាង៧ពាន់បង្គោល ដើម្បីបម្រើដល់ផែនការបង្កើតទីក្រុងឆ្លាតវៃនៅកម្ពុជា ។ ផែនការនេះ ត្រូវបានបញ្ជាក់ក្នុងជំនួបរវាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោក Yoshihisa Kainuma ប្រធានក្រុមហ៊ុន MinebeaMitsumi កាលពីថ្ងៃទី ២០ ខែ សីហា ស្តីអំពីរបាយការណ៍វឌ្ឍនភាពការងាររបស់ក្រុមហ៊ុនលើការងារផ្នែកទីក្រុងឆ្លាតវៃ។ លោក Yoshihisa Kainuma បានបញ្ជាក់ថា ក្រុមហ៊ុន បាននិងកំពុងផលិតផលិតផលដែលមានបច្ចេកវិទ្យាខ្ពស់ ផ្តល់គុណប្រយោជន៍ដល់បរិស្ថាន ដែលក្នុងនោះ ក្រុមហ៊ុនក៏បាននិងកំពុងត្រៀមដំឡើងអំពូល LED ក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដែលជាខេត្ត ត្រូវបានជ្រើសរើសជាបណ្តាញទីក្រុងឆ្លាតវៃក្នុងតំបន់អាស៊ាន ដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុន។ គម្រោងទីក្រុងឆ្លាតវៃនេះ គឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយល់ព្រមជាគោលការណ៍ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការបង្កើតបណ្តាញទីក្រុងឆ្លាតវៃ អាស៊ាន-ជប៉ុន កាលពីពេលថ្មីៗនេះ។ (អានបន្ថែម) តាមការបញ្ជាក់ដដែលរបស់លោក Yoshihisa Kainuma នៅលើទំព័រហ៊្វេសប៊ុករបស់ក្រសួងបរិស្ថាន អំពូល LED […]
អានបន្ថែមក្រសួងសាធារណការបើកការដ្ឋានជូសជុលផ្លូវ ២ ខ្សែទៀតនៅខេត្តព្រះសីហនុ
ផ្លូវខេត្តចំនួន ២ ខ្សែ នៅខេត្តព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី ២០ សីហា កន្លងមកនេះ ក្រោមអធិបតីភាពរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។ ផ្លូវខេត្តចំនួន ២ ខ្សែ នេះរួមមាន ផ្លូវលេខ ១៤៦បេ និងផ្លូវលេខ ១៤៨ ដោយស្ដារឡើងវិញដោយក្រាលកៅស៊ូ DBST និងចាក់បេតុងសរសៃដែក។ កំណាត់ផ្លូវ ១៤៦បេ ឬវិថីសុវត្ថិភាពសម្ដេចសង្ឃរាជ ទេព វង្ស មានប្រវែងសរុប ២៤,៥០គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅស្រុកព្រៃនប់ ទៅដល់រង្វង់មូលស្ទឹងហាវ។ការជួសជុលផ្លូវនេះចែកចេញជា ១០កំណាត់ ដែលមានប្រវែងសរុប ៣.៥៨០ម៉ែត្រ និងទទឹង ៧ម៉ែត្រ ដោយក្រាលកៅស៊ូបាចថ្មពីរជាន់(DBST) ។ ចំណែកឯកំណាត់ផ្លូវលេខ ១៤៨ ឬ វិធីសម្ដេតេជោ ហ៊ុន សែន មានប្រវែងសរុប ២៣គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ២២៥+៥០០ មុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ […]
អានបន្ថែម១០ ក្រុមហ៊ុនដែលឈ្នះពានរង្វាន់បច្ចេកវិទ្យាសំណង់ដែលមានភាពច្នៃប្រឌិតបំផុត
នៅក្នុងការប្រកួតប្រជែងការបច្ចេកវិទ្យាសំណង់សម្រាប់ឆ្នាំ២០១៨ ដែលបានប្រព្រឹត្តិឡើងកាលពេលថ្មីៗនេះ មានក្រុមហ៊ុនចំនួន ១០ មកពីជុំវិញពិភពលោក បានឈ្នះពានរង្វាន់សម្រាប់ការច្នៃប្រឌិតបច្ចេកវិទ្យាដែលមានឥទ្ធិពលបំផុតនៅក្នុងឧស្សាហកម្មសំណង់។ កម្មវិធីប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនសំភារៈសំណង់ឈានមុខគេមួយនៅម៉ិចស៊ីកូឈ្មោះថា CEMEX Ventures កាលពីថ្ងៃទី ៨ ខែកក្កដា កន្លងមកនេះ ដោយមានការចូលរួមពីក្រុមហ៊ុន និង គណកម្មការជំនាញក្នុងវិស័យសំណង់ ជាច្រើនរូប មកពីបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក។ ព្រឹត្តិការណ៍រយៈពេល ៣ ថ្ងៃនេះត្រូវបានធ្វើឡើងក្នុងគោលបំណងស្វែងរកដំណោះស្រាយដែលមានប្រសិទ្ធភាពបំផុតក្នុងឧស្សាហកម្មសំណង់នាពេលបច្ចុប្បន្ន ដោយបើកឱកាសក្រុមហ៊ុនទើបតែបើកថ្មី បានបញ្ចេញសមត្ថភាពនិងភាពច្នៃប្រឌិតរបស់ខ្លួន។ ជាមួយគ្នានេះដែរ ព្រឹត្តិការណ៍នេះក៏ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងនិន្នាការនិងតំរូវការបច្ចេកវិទ្យាសំណង់ ដែលកំពុងកើនឡើងជាបន្តបន្ទាប់។ បើយោងតាមការឲ្យដឹងពីក្រុមហ៊ុន CREtech ទុនវិនិយោគលើវិស័យបច្ចេកវិទ្យាសំណង់របស់ក្រុមឯកជន បានកើនឡើងយ៉ាងគំហុក គឺចាប់ពី ៣៥២ លានដុល្លារក្នុងឆ្នាំ ២០១៦ ដល់ជាង ៦ ពាន់លានដុល្លារនៅឆ្នាំ ២០១៨ ។ ប្រភពដដែលនេះក៏បានបន្ថែមទៀតថាបច្ចេកវិទ្យាដែលពេញនិយមនិងមានប្រយោជន៍បំផុតនាពេលបច្ចុប្បន្នរួមមាន Artificial Intelligence, Digital Twins ក៏ដូចជា 3D printing ជាដើម។ ដោយឡែក ចំពោះអ្នកឈ្នះក្នុងកម្មវិធីការប្រកួតប្រជែងរបស់ CEMEX Ventures នៅឆ្នាំនេះ គឺផ្តល់ជូនលើសពីអ្វីដែលរំពឹងទុក ដោយក្រុមទាំងនោះរួមមាន៖ 360 Smart Connect ក្រុមហ៊ុនបារាំងមួយនេះ បានបង្កើតប្រព័ន្ធតាមដាននិងបំលែងកូដ ពោលគឺការដាក់បញ្ចូល Communication Chip ទៅក្នុងជញ្ជាំងបេតុង។ បច្ចេកវិទ្យានេះ អាចជួយប្រមូលទិន្នន័យ ដូចជាឯកសារត្រួតពិនិត្យគុណភាពសំណង់ ក៏ដូចជាព័ត៌មានការប្រតិបត្តិការផ្សេងៗទៀត ក្នុងការដ្ឋានសំណង់។ Arqlite […]
អានបន្ថែមផ្លូវជាតិលេខ១០តភ្ជាប់ខេត្តនៅតាមព្រំដែនកម្ពុជា-ថៃមកកាន់ខេត្តព្រះសីហនុត្រៀមបើកការដ្ឋាន
ផ្លូវជាតិលេខ១០ ដែលនឹងតភ្ជាប់ខេត្តនៅតាមព្រំដែនកម្ពុជា-ថៃមកកាន់ខេត្តព្រះសីហនុ ត្រៀមនឹងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរនិងការដឹកជញ្ជូនទំនិញរវាងខេត្តទាំងនេះ នេះបើយោងតាមការឲ្យដឹងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។ តាមការបញ្ជាក់របស់ឯកឧត្តមក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវចំនួនពីរខ្សែ នៅខេត្តព្រះសីហនុកាលពីថ្ងៃទី ២០ ខែ សីហា កន្លងមកនេះ ផ្លូវជាតិលេខ១០ មួយខ្សែនេះ នឹងធ្វើការតភ្ជាប់ពីតំបន់សំឡូតនៃខេត្តបាត់ដំបង ភ្ជាប់ជារបៀង មកកាន់ខេត្តពោធិ៏សាត់ ហើយមកកាន់កោះកុង និងបន្តចុះមកក្រុងព្រះសីហនុតាមផ្លូវជាតិលេខ៤៨។ រដ្ឋាភិបាលកន្លងមក បានស្នើសុំឥណទានពីប្រទេសចិនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវមួយខ្សែនេះ ដែលនឹងជួយឲ្យប្រជាជនរស់នៅក្នុងខេត្តកោះកុង អាចធ្វើដំណើរទៅខេត្តពោធិ៍សាត់កាត់ទៅខេត្តបាត់ដំបង ដោយមិនចាំបាច់ធ្វើដំណើរតាមផ្លូវជាតិលេខ៤ មកដល់ភ្នំពេញសិននោះទេ។ (អានបន្ថែម) ជាងនេះទៀត តាមការបញ្ជាក់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ផ្លូវមួយខ្សែនេះ នឹងជួយកាត់បន្ថយពេលវេលាក្នុងការដឹកជញ្ជូនទំនិញ និងជាពិសេសកាត់បន្ថយតម្លៃដឹកជញ្ជូនដែលបច្ចុប្បន្នមានតម្លៃខ្ពស់។ ក្រៅពីនេះ ក្រសួងក៏កំពុងសិក្សាលើគម្រោងពង្រីកផ្លូវជាតិលេខ ៤៨ ភ្ជាប់ពីកោះកុងមកស្រែអំបិលផងដែរ ដោយកន្លែងខ្លះនឹងត្រូវពង្រីកពី ២គន្លង ទៅជា ៤ គន្លង ប្រមាណជា ២២ គីឡូម៉ែត្រ។
អានបន្ថែមគម្រោង Bandar នៅប្រទេសម៉ាឡេស៊ីនឹងដំណើរការបន្តបន្ទាប់ពីផ្អាកអស់រយៈពេល២ឆ្នាំ
គម្រោងដ៏ធំតម្លៃ ៣៤ ពាន់លានដុល្លារអាមេរិក Bandar Malaysia នឹងត្រូវចាប់ផ្ដើមបន្តការសាងសង់ឡើងវិញ បន្ទាប់ពីគម្រោងអភិវឌ្ឍន៍នេះត្រូវបានផ្អាកកាលពីឆ្នាំ ២០១៧ ដោយសារតែជម្លោះរវាងដៃគូអាជីវកម្មជនជាតិម៉ាឡេស៊ីនិងជនជាតិចិន នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីរដ្ឋាភិបាលម៉ាឡេស៊ី។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Mahathir Mohamad បានប្រកាសកាលពីចុងខែមេសាថា គម្រោងក្នុងទីក្រុងកូឡាឡាំពួ នឹងបន្តជាមួយដៃគូដដែលពោលគឺ ក្រុមហ៊ុន Iskandar Waterfront Holdings (IWH) និងក្រុមហ៊ុន China Railway Engineering Corp (CREC) ហើយរដ្ឋាភិបាលនឹងកាន់កាប់ភាគហ៊ុន ៤០ ភាគរយ។ គម្រោងនេះនឹងត្រូវសាងសង់លើផ្ទៃដីចំនួន ២០០ ហិកតា ដែលរួមមានផ្សារទំនើប លំនៅដ្ឋានតម្លៃសមរម្យចំនួន១ម៉ឺនខ្នង សួនឧទ្យាន ភូមិវប្បធម៌ មជ្ឈមណ្ឌលហិរញ្ញវត្ថុ និងទីស្នាក់ការកណ្តាលប្រចាំតំបន់របស់ក្រុមហ៊ុន CREC តម្លៃជាង ២ពាន់លានដុល្លារអាមេរិក។ ផែនការដើមនៃគម្រោងអភិវឌ្ឍន៍នេះ គឺការយកគម្រោងនេះធ្វើជាចំណុចបញ្ចប់នៃខ្សែរថភ្លើងល្បឿនលឿនពីប្រទេសសិង្ហបុរី ក៏ប៉ុន្តែចំណុចនេះ មិនត្រូវបានអនុវត្តនោះទេ ដោយសារគម្រោងខ្សែរថភ្លើងល្បឿនលឿននេះកំពុងផ្អាកនៅឡើយ។
អានបន្ថែមCDC អនុម័តគម្រោងបង្កើតរោងចក្រសម្ភារសំណង់ ៣ កន្លែង តម្លៃជាង ១៦ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬហៅកាត់ថា CDC កាលពីថ្ងៃ ១៩ ខែសីហា បានអនុម័តឲ្យក្រុមហ៊ុនឯកជនវិនិយោគទឹកប្រាក់សរុប ១៦,៦ លានដុល្លារ ក្នុងការបង្កើតរោងចក្រសម្ភារសំណង់ចំនួន ៣ កន្លែង ក្នុងខេត្តស្វាយរៀង និងខេត្តព្រះសីហនុ។ បើយោងតាមរបាយការណ៍របស់ CDC ក្រុមហ៊ុនទាំង ៣ រួមមាន ៖ ក្រុមហ៊ុន Gorgeous Steel Structure (Cambodia) ក្រុមហ៊ុន Chiang Cu Wire&Cable និងក្រុមហ៊ុន Wing Art Lighting and Giftware ដែលក្រុមហ៊ុនទាំង៣ នេះ នឹងចូលរួមចំណែកក្នុងការបង្កើតការងារដល់ប្រជាជនក្នុងតំបន់ប្រមាណជាង ៧០០ កន្លែង។ ចំពោះក្រុមហ៊ុន Gorgeous Steel Structure (Cambodia) គឺនឹងវិនិយោគទឹកប្រាក់ប្រមាណ ៦ លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រកែច្នៃដែក ដែលនឹងមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ដោយឡែក ក្រុមហ៊ុន Chiang Cu Wire&Cable […]
អានបន្ថែមបុរីប៉េងហួត នឹងចាប់ផ្តើមសិក្សាគម្រោងផ្លូវក្រោមដីនៅបឹងស្នោរ
បុរីប៉េងហួត ដែលជាអ្នកអភិវឌ្ឍផ្នែកអចលនទ្រព្យនាំមុខគេមួយ បានទទួលគោលការណ៍ពីរដ្ឋបាលរាជធានីភ្នំពេញ សិក្សាគម្រោងផ្លូវក្រោមដី នៅបឹងស្នោរ កាត់ផ្លូវជាតិលេខ១។ គម្រោងស្ថាបនាផ្លូវក្រោមដីនេះ គឺឆ្លងកាត់ពីបុរីប៉េងហួត បឹងស្នោរ មកផ្លូវជាតិលេខ១ ដើម្បីកុំឲ្យមានការកកស្ទះដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ១ និងប្រជាពលរដ្ឋរស់នៅក្នុងបុរីផ្ទាល់ ដែលធ្វើដំណើរចេញចូលរាជធានីភ្នំពេញ។ នៅក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុន រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនបុរីប៉េងហួតបានឯកភាពគ្នាលើគម្រោងស្ថាបនាផ្លូវក្រោមដីដែលតភ្ជាប់ពីផ្សារ PH ECO MALL ទៅផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោក មាស ម៉េតភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមហ៊ុនកំពុងសិក្សា បន្ទាប់ពីទទួលការឯកភាពពីរដ្ឋបាលរាជធានីភ្នំពេញ។ ចំណែកបុគ្គលិកបុរីប៉េងហួត ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា ផ្លូវក្រោមដី នឹងសម្រួលដល់ការធ្វើដំណើររបស់អ្នកដំណើរនៅលើផ្លូវជាតិលេខ១ នៅត្រង់ចំណុចបឹងស្នោរ។ ទោះបីជាបដិសេធ បង្ហាញពីព័ត៌មានលម្អិតជុំវិញគម្រោងស្ថាបនាផ្លូវក្រោមដីនេះ ប្រភពដដែលបញ្ជាក់ថា៖ «ជាទូទៅ នៅបឹងស្នោរ មានការកកស្ទុះចរាចរណ៍ច្រើន នៅពេលមានផ្លូវក្រោមដី នឹងសំរួលដល់ការធ្វើដំណើរដល់អ្នកដំណើរ»។
អានបន្ថែមក្រសួងនឹងបង្កើនសមត្ថភាពអាងច្រោះទឹកកខ្វក់នៅខេត្តសៀមរាបដល់ទៅ៨ម៉ឺនគូប/ថ្ងៃ
ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងបង្កើនសមត្ថភាពប្រព័ន្ធច្រោះទឹកកខ្វក់ នៅក្នុងខេត្តសៀមរាប ឲ្យបានដល់ទៅពី៥០.០០០ម៉ែត្រគូប ទៅ ៨០.០០០ម៉ែត្រគូប នៅឆ្នាំ២០៤០ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកាកសំណល់ជាបន្តបន្ទាប់ក្នុងខេត្តមួយនេះ។ ក្រសួងបានប្រកាសអំពីគម្រោងនេះ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ ក្នុងឱកាសដែលឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យស្ថានភាពស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ និងការគ្រប់គ្រងនិងអភិវឌ្ឍបណ្ដាញប្រព័ន្ធលូទឹកកខ្វក់ នៅក្នុងខេត្តសៀមរាប។ គម្រោងនេះគឺជាផ្នែកមួយនៃផែនការមេរបស់ក្រសួងក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្តនេះឲ្យកាន់តែប្រសើរឡើង ដែលនឹងត្រូវអនុវត្តតាមផែនការរយៈពេលខ្លី មធ្យម និងវែង។ សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តសៀមរាប មានស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់មួយកន្លែង ដែលមានសមត្ថភាពច្រោះកាកសំណល់ទឹកកខ្វក់ចំនួន៨.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងមានម៉ាស៊ីនបូបទឹកកខ្វក់ចំនួន៣ កន្លែង ពោលគឺម៉ាស៊ីនមេមួយកន្លែង និងម៉ាស៊ីនរងចំនួន២ ដែលមានសមត្ថភាពបូមទឹក ៥៦.៣៨៦ម៉ែត្រគូបក្នុងមួយថ្ងៃ។ ក៏ប៉ុន្តែ ដោយសារភូមិសាស្ត្រខេត្តនេះមានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេស វិស័យទេសចរណ៍ ក៏បានធ្វើឲ្យបរិមាណកាកសំណល់បានកើនឡើងជាបន្តបន្ទាប់លើសពីការរំពឹងទុក។ អាស្រ័យហេតុនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងថា ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ដែលមានស្រាប់គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ ជាពិសេស គឺនៅពេលអនាគត ដូច្នេះក្រសួងត្រូវតែបន្តអភិវឌ្ឍបន្ថែមលើវិស័យនេះ។ ឯកឧត្ដម បានមានប្រសាសន៍ថា៖ “ក្រសួងមានទីតាំង និងទំហំដីគ្រប់គ្រាន់ក្នុងការគ្រប់គ្រងកាកសំណល់ទឹកកខ្វក់ទាំងនេះ។ […]
អានបន្ថែម