បុរីប៉េងហួត នឹងចាប់ផ្តើមសិក្សាគម្រោងផ្លូវក្រោមដីនៅបឹងស្នោរ

បុរីប៉េងហួត ដែលជាអ្នកអភិវឌ្ឍផ្នែកអចលនទ្រព្យនាំមុខគេមួយ បានទទួលគោលការណ៍ពីរដ្ឋបាលរាជធានីភ្នំពេញ សិក្សាគម្រោងផ្លូវក្រោមដី នៅបឹងស្នោរ កាត់ផ្លូវជាតិលេខ១។ គម្រោងស្ថាបនាផ្លូវក្រោមដីនេះ គឺឆ្លងកាត់ពីបុរីប៉េងហួត បឹងស្នោរ មកផ្លូវជាតិលេខ១ ដើម្បីកុំឲ្យមានការកកស្ទះដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ១ និងប្រជាពលរដ្ឋរស់នៅក្នុងបុរីផ្ទាល់ ដែលធ្វើដំណើរចេញចូលរាជធានីភ្នំពេញ។ នៅក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុន រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនបុរីប៉េងហួតបានឯកភាពគ្នាលើគម្រោងស្ថាបនាផ្លូវក្រោមដីដែលតភ្ជាប់ពីផ្សារ PH ECO MALL ទៅផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោក មាស ម៉េតភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមហ៊ុនកំពុងសិក្សា បន្ទាប់ពីទទួលការឯកភាពពីរដ្ឋបាលរាជធានីភ្នំពេញ។ ចំណែកបុគ្គលិកបុរីប៉េងហួត ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា ផ្លូវក្រោមដី នឹងសម្រួលដល់ការធ្វើដំណើររបស់អ្នកដំណើរនៅលើផ្លូវជាតិលេខ១ នៅត្រង់ចំណុចបឹងស្នោរ។ ទោះបីជាបដិសេធ បង្ហាញពីព័ត៌មានលម្អិតជុំវិញគម្រោងស្ថាបនាផ្លូវក្រោមដីនេះ ប្រភពដដែលបញ្ជាក់ថា៖ «ជាទូទៅ នៅបឹងស្នោរ មានការកកស្ទុះចរាចរណ៍ច្រើន នៅពេលមានផ្លូវក្រោមដី នឹងសំរួលដល់ការធ្វើដំណើរដល់អ្នកដំណើរ»។

អាន​បន្ថែម

ក្រសួងនឹងបង្កើនសមត្ថភាពអាងច្រោះទឹកកខ្វក់នៅខេត្តសៀមរាបដល់ទៅ៨ម៉ឺនគូប/ថ្ងៃ

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងបង្កើនសមត្ថភាពប្រព័ន្ធច្រោះទឹកកខ្វក់ នៅក្នុងខេត្តសៀមរាប ឲ្យបានដល់ទៅពី៥០.០០០ម៉ែត្រគូប ទៅ ៨០.០០០ម៉ែត្រគូប នៅឆ្នាំ២០៤០ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកាកសំណល់ជាបន្តបន្ទាប់ក្នុងខេត្តមួយនេះ។ ក្រសួងបានប្រកាសអំពីគម្រោងនេះ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ ក្នុងឱកាសដែលឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យស្ថានភាពស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ និងការគ្រប់គ្រងនិងអភិវឌ្ឍបណ្ដាញប្រព័ន្ធលូទឹកកខ្វក់ នៅក្នុងខេត្តសៀមរាប។ គម្រោងនេះគឺជាផ្នែកមួយនៃផែនការមេរបស់ក្រសួងក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្តនេះឲ្យកាន់តែប្រសើរឡើង ដែលនឹងត្រូវអនុវត្តតាមផែនការរយៈពេលខ្លី មធ្យម និងវែង។ សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តសៀមរាប មានស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់មួយកន្លែង ដែលមានសមត្ថភាពច្រោះកាកសំណល់ទឹកកខ្វក់ចំនួន៨.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងមានម៉ាស៊ីនបូបទឹកកខ្វក់ចំនួន៣ កន្លែង ពោលគឺម៉ាស៊ីនមេមួយកន្លែង និងម៉ាស៊ីនរងចំនួន២ ដែលមានសមត្ថភាពបូមទឹក ៥៦.៣៨៦ម៉ែត្រគូបក្នុងមួយថ្ងៃ។ ក៏ប៉ុន្តែ ដោយសារភូមិសាស្ត្រខេត្តនេះមានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេស វិស័យទេសចរណ៍ ក៏បានធ្វើឲ្យបរិមាណកាកសំណល់បានកើនឡើងជាបន្តបន្ទាប់លើសពីការរំពឹងទុក។ អាស្រ័យហេតុនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងថា ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ដែលមានស្រាប់គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ ជាពិសេស គឺនៅពេលអនាគត ដូច្នេះក្រសួងត្រូវតែបន្តអភិវឌ្ឍបន្ថែមលើវិស័យនេះ។ ឯកឧត្ដម បានមានប្រសាសន៍ថា៖ “ក្រសួងមានទីតាំង និងទំហំដីគ្រប់គ្រាន់ក្នុងការគ្រប់គ្រងកាកសំណល់ទឹកកខ្វក់ទាំងនេះ។ […]

អាន​បន្ថែម

រដ្ឋបាលខេត្តព្រះសីហនុឲ្យអាជីវករសាងសង់តូបតាមមាត់ឆ្នេរដើម្បីទាក់ទាញទេសចរណ៍

រដ្ឋបាលខេត្តព្រះសីហនុសម្រេចអនុញ្ញាតឲ្យអាជីវករធ្វើការសាងសង់តូបតាមមាត់ឆ្នេរសមុទ្រប្រមាណជាង ៤០ តូបដើម្បីទាក់ទាញទេសចរណ៍បន្ថែម នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំរវាងអភិបាលខេត្ត ឯកឧត្តម គួច ចំរើន និងអាជីវករលក់ដូរមួយក្រុម។ ក្នុងជំនួបកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ខាងលើនេះ ឯកឧត្តម គួច ចំរើន បានឲ្យដឹងតាមរយៈទំព័រហ៊្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ ថា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាបានចេញប្លង់តូបគំរូថ្មីដល់អាជីវករលក់ដូរនៅឆ្នេរអូរឈើទាលចំនួន ៤៤តូប ស្ថិតក្នុងសង្កាត់លេខ៤។ ឯកឧត្តម គួច ចំរើនថ្លែងថា៖ «គណៈកម្មាធិការឆ្នេរ បានរៀបចំគំរូប្លង់តូប ដើម្បីឱ្យបងប្អូនយកទៅសាងសង់តាមគំរូថ្មីមានរចនាបទ សោភ័ណភាពក្នុងការទាក់ទាញភ្ញៀវ…ហើយមន្ត្រីជំនាញរបស់យើងនៅរង់ចាំជួយសម្របសម្រួលដើម្បីឱ្យការសាងសង់ប្រព្រឹត្តទៅដោយរលូន»។ គំរូប្លង់តូបខាងលើនេះ គឺបែងចែកជា ២ប្រភេទ គឺតូបទោល និងតូបភ្លោះ ដែលគណៈកម្មាធិការបានចុះវាស់កំណត់និយាមកា បោះតម្រុយព្រំដោយមានទំហំតូបគំរូឯកភាពគ្នាតាមបទដ្ឋានបច្ចេកទេសគតិយុត្តិ។ ក្រៅពីការរៀបចំប្លង់តូបគំរូថ្មីនេះ ឯកឧត្តម គួច ចំរើនក៏បានបញ្ជាក់ទៀតថា រដ្ឋបាលក៏ត្រូវរៀបចំប្រព័ន្ធទឹកកខ្វក់បន្តទៀត ដើម្បីឱ្យតំបន់ឆ្នេរអូរឈើទាល ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញជាងគេ ក្នុងចំណោមតំបន់ឆ្នេរផ្សេងៗទៀតក្នុងក្រុងព្រះសីហនុ។

អាន​បន្ថែម

ក្រុមហ៊ុនសិង្ហបុរីនឹងប្រើប្រាស់បច្ចេកវិទ្យា blockchain ដើម្បីបង្កើតទីក្រុងឆ្លាតវៃនៅភ្នំពេញ

ក្រុមហ៊ុនសិង្ហបុរី Limestone Network នឹងប្រើប្រាស់បច្ចេកវិទ្យា blockchain ដើម្បីបង្កើតទីក្រុងឆ្លាតវៃនៅរាជធានីភ្នំពេញ ដែលជាផ្នែកមួយនៃគម្រោងបង្កើតបណ្តាញទីក្រុងឆ្លាតវៃសម្រាប់ការអភិវឌ្ឍន៍អលចនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់ខ្លួន។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា blockchain ដែលមានន័យថា កំណត់ត្រាប្រតិបត្តិការក្នុងប្រពន្ធ័បណ្តាញឌីជីថលដែលគ្មានអាជ្ញាធរកណ្តាល គឺនឹងគ្របដណ្តប់អ្នកប្រើប្រាស់សម្រាប់អាជីវកម្មរហូតដល់ទៅ ១០,០០០ នាក់ និងប្រជាជនប្រចាំថ្ងៃចំនួន ១៩០,០០០ នាក់។ វាក៏នឹងពង្រីកវិសាលភាពដល់ផ្ទៃក្រឡាកន្លែងធ្វើការចំនួន ២០ ហិកតា ដែលរាប់បញ្ចូលទាំងផ្សារទំនើប សាលារៀន ហាងលក់ទំនិញ និងសាលតាំងពិព័រណ៏ដ៏ធំ។ ថ្លែងក្នុងកិច្ចសម្ភាសន៍ថ្មីៗនេះ ជាមួយសារព័ត៌មាន e27 សហស្ថាបនិកក្រុមហ៊ុន Limestone Network លោក Eddie Lee បានមានប្រសាសន៍ថា គំនិតផ្តួតផ្តើមនេះ គឺធ្វើឡើងដើម្បីជួយដោយស្រាយបញ្ហាប្រឈមដែល រដ្ឋាភិបាល អ្នកអភិវឌ្ឍន៍ និងអ្នកគ្រប់គ្រងការផ្តល់សេវាកម្មអចលនទ្រព្យកំពុងជួបប្រទះ។ លោក Eddie Lee បានថ្លែងទៅកាន់សារព័ត៌មានខាងលើថា៖ «នៅពេលដែល Limestone Network ចាប់ផ្តើមអនុវត្តទៅក្នុងគម្រោងអចលនទ្រព្យ ឬហេដ្ឋារចនាសម្ពន្ធ័ វានឹងអនុញ្ញាតឲ្យការគ្រប់គ្រងបរិក្ខាអគារ មានភាពងាយស្រួលជាមុន និងសុវត្ថិភាពជាងមុន។ អាជីវកម្ម ហាងលក់ទំនិញ បរិក្ខាអគារ […]

អាន​បន្ថែម

កំណាត់ផ្លូវក្រវាត់ក្រុងសៀមរាបបើកការដ្ឋានជួសជុលឡើងវិញ

កំណាត់ផ្លូវក្រវាត់ក្រុងសៀមរាបប្រវែងជាង ២ពាន់ម៉ែត្រ ត្រូវបានបើកការដ្ឋានជួសជុលឡើងវិញ ក្នុងគោលបំណងដើម្បីសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋក្នុងតំបន់។ ពិធីបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែនេះ ប្រព្រឹត្តិទៅកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាមានការចូលរួមពីសំណាក់មន្រ្តីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើននាក់។ កំណាត់ផ្លូដែលនឹងត្រូវជួសជុលនេះ មានប្រវែង ២.២៣០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប​ ដែលជាផ្នែកមួយនៃផ្លូវក្រវាត់ក្រុងសៀមរាប ដែលមានប្រវែងសរុប១៥គីឡូម៉ែត្រ។ គម្រោងជួសជុលរួមមាន ការពង្រីកទទឹងផ្លូវឲ្យមានប្រវែង ១៤ម៉ែត្រ ការចាក់ក្រាលកៅស៊ូនិងបាចថ្មពីរស្រទាប់ DBST ក៏ដូចជាការដាក់លូរំដោះទឹកជាច្រើនកន្លែង តាមដងផ្លូវ។ កំណាត់ផ្លូវនេះ គឺត្រូវបានសាងសង់ដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប ត្រួតពិនិត្យបច្ចេកទេស ដោយនាយកដ្ឋានផ្លូវថ្នល់នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមថវិកាជិត ១ លានដុល្លារ ដែលជាថវិការបស់រដ្ឋសម្រាប់គម្រោងជួសជុលផ្លូវថ្នល់ឆ្នាំ២០១៩។ បើយោងតាម ឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក្រសួងនឹងខិតខំប្រឹងប្រែងស្វែងរកថវិកាដើម្បីជួសជុលផ្លូវក្រវាត់ក្រុងនេះឡើងវិញឱ្យបាន ១០០%។ ផ្លូវក្រវាត់ក្រុងទីមួយនេះ ដើរតួយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការដឹកជញ្ជូនផលិតផលនានារបស់បងប្អូនប្រជាពលរដ្ឋទៅកាន់ទីផ្សារ និង កាត់បន្ថយការកកស្ទះ ចរាចរណ៍នៅក្នុងទីក្រុងសៀមរាបដែលជាទីក្រុងទេសចរណ៍មួយដ៏មានសក្ដានុពល។ គួរបញ្ជាក់ផងដែរថា ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវ រដ្ឋាភិបាលកម្ពុជា ក៏មានគម្រោងចង់សាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបផងដែរ។ បច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួនពីរបាននិងកំពុងសិក្សារលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប។ (អានបន្ថែម) ដោយឡែក ផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជាតម្លៃជាង២ពាន់លានដុល្លារ ពីភ្នំពេញទៅខេត្តព្រះសីហនុ បច្ចុប្បន្នគឺកំពុងស្ថិតក្រោមការសាងសង់ ហើយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០២៣ខាងមុខនេះ។ (អានបន្ថែម) \

អាន​បន្ថែម

អាងហែលទឹកខ្នាតអន្តរជាតិធំមួយនៅខេត្តបាត់ដំបងបើកការដ្ឋានសាងសង់

រដ្ឋាភិបាលកម្ពុជា កាលពី ១៤ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ បានបើកការដ្ឋានសាងសង់ជាផ្លូវការ នូវអាងហែលទឹកខ្នាតអន្តរជាតិធំមួយនៅខេត្តបាត់ដំបង ដែលនេះជាផ្នែកមួយនៃការត្រៀមខ្លូនធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេម (SEA GAME) ឆ្នាំ២០២៣ ខាងមុខនេះ ។ ពិធីបញ្ចុះបឋមសិលាសាងសង់នេះ ធ្វើឡើងក្រោមអធិបតីភាពរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ហើយចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋខេត្តបាត់ដំបងជាច្រើននាក់។ មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបងនេះ គ្រោងនឹងសាងសង់ឡើងដោយយកគំរូប្លង់តាម “មណ្ឌលកីឡាហែលទឹកតេជោសែនខេត្តកំពង់ចាម” លើផ្ទៃដីទំហំ១១២ ម៉ែត្រ គុណនឹង ៦៥ ម៉ែត្រ ស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបង។ អាងហែលទឹកនេះ គឺសាងសង់ឡើងក្នុងគោលបំណងសម្រាប់ការហ្វឹកហាត់ និងការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ ជាពិសេសការប្រកួតដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម (SEA GAME) ឆ្នាំ២០២៣ ដែលកម្ពុជាគ្រោងធ្វើម្ចាស់ផ្ទះ។ រចនាសម្ព័ន្ធសំខាន់ៗនៃគម្រោងនេះរួមមាន អាងសម្រាប់ប្រកួត អាងលោតទឹកទំហំ អាងហែលកម្តៅសាច់ដុំ ប៉មលោតទឹក និងអាងទឹកក្នុងដីមួយសម្រាប់រក្សាតុល្យភាពទឹក។ ជាមួយគ្នានេះដែរ […]

អាន​បន្ថែម

ផែនការថវិកាជាង ១៤ ពាន់ លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍នឹងដាក់ឆ្លងរដ្ឋាភិបាល

ក្រសួងផែនការបានដាក់សំណើផែនការថវិកាចំនួន១៤.៤ពាន់លានដុល្លារអាមេរិកសម្រាប់គម្រោងអភិវឌ្ឍន៍សាធារណៈ ដែលនឹងត្រូវដាក់ឆ្លងរដ្ឋាភិបាលក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាពេលខាងមុខនេះ។ ផែនការដែលបានដាក់ស្នើខាងលើនេះ គឺមានន័យថា កម្ពុជានឹងត្រូវការថវិកាចំនួន១៤.៤ពាន់លានដុល្លារអាមេរិកសម្រាប់គម្រោងអភិវឌ្ឍន៍ចំនួន ៦០៨ គម្រោងក្នុងរយៈពេល ៣ ឆ្នាំ ចាប់ពីឆ្នាំ ២០២០ ដល់ ឆ្នាំ ២០២៣។ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ឯកឧត្តម ឯក ថា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកាលពីថ្ងៃទី ១៤ ខែ សីហា រួចមក ផែនការថវិកានេះ នឹងត្រូវបញ្ជូនទៅគណៈរដ្ឋមន្រ្តីក្នុងពេលខាងមុខ។ «ផែនការដែលត្រូវបានស្នើ រំពឹងថា នឹងត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងពេលប្រជុំគណៈរដ្ឋមន្រ្តីនាពេលខាងមុខនេះ»ឯកឧត្តម ឯក ថា បានប្រាប់ AKP យ៉ាងដូច្នេះ។ យោងតាមប្រភពដដែល ថវិកាវិនិយោគទាំងនេះ គឺសម្រាប់វិស័យសេដ្ឋកិច្ចចំនួន ៩៤៣.៩ លានដុល្លារអាមេរិក វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តចំនួន ៧.៧៩ ពាន់លានដុល្លារអាមេរិក វិស័យហិរញ្ញវត្ថុចំនួន ៤.៧៣ ពាន់លានដុល្លារអាមេរិក និងវិស័យផ្សេងទៀតដូចជា សេវាកម្មនឹងត្រូវចំណាយថវិកាចំនួន ១.០១ ពាន់លានដុល្លារអាមេរិក។ បន្ថែមជាងនេះទៅទៀត ក្នុងចំណោមគម្រោងទាំង ៦០៨ គម្រោងនេះ […]

អាន​បន្ថែម

ក្រសួង៖ ត្រឹមចុងឆ្នាំ២០១៨ ផ្លូវសរុបជាង ១ ម៉ឺន ៦ពាន់គីឡូម៉ែត្រត្រូវបានស្តារនិងស្ថាបនា

បើគិតត្រឹមចុងឆ្នាំ២០១៨ កន្លងមកនេះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិនិងផ្លូវខេត្ត សរុបប្រវែងជាង ១ ម៉ឺន ៦ពាន់ គីឡូម៉ែត្រ ត្រូវបានស្តារនិងស្ថាបនាឲ្យប្រសើរជាងមុន នេះបើយោងតាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសអានរបាយការណ៍ជូនសម្ដេចក្រឡាហោម ស ខេង អំពីសមិទ្ធផលនានាៗ ដែលក្រសួងបានសម្រេចបាន ក្នុងពិធីបើកសម្ពោធស្ពានចំនួន ៥ នៅខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ។ (អានបន្ថែម) ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអានរបាយការណ៍ថា ៖ “[កន្លងមកក្រសួងបានសម្រចសមិទ្ធផលជាច្រើនរួមមាន] ការងារស្តារនិងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិនិងផ្លូវខេត្ត បានប្រវែងសរុបចំនួន ១៦ ២៩២ គ.ម ការងារក្រាលកៅស៊ូនិងបេតុង ប្រវែង ៨ ៦២០គ.ម ឬស្មើនឹង ៥៣% ក្នុងនោះផ្លូវជាតិកម្រិត ១លេខ ក្រាលកៅស៊ូ និងបេតុងបាន ១០០% ផ្លូវជាតិកម្រិត […]

អាន​បន្ថែម

សេចក្តីព្រៀងច្បាប់ស្តីពីសំណង់ ដាក់ឆ្លងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

ក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និងសំណង់ បានដាក់ឆ្លងឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ពិភាក្សា សេចក្តីព្រៀងច្បាប់ស្តីពីសំណង់ ដែលក្រសួងទើបតែបញ្ចប់ការតាក់តែងកាលពីខែកក្កដាកន្លងទៅ។ ថ្លែងនៅក្នុងសេចក្តីថ្លែងហេតុ នៅថ្ងៃអង្គារ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី សំណង់នេះមាន ២២ ជំពូក និង ១១៣មាត្រា ហើយច្បាប់ស្តីពីសំណង់នេះ មានគោលដៅកំណត់គោលការណ៍ បទបញ្ញត្តិបច្ចេកទេសសំណង់ វិធាន និងនីតិវិធីក្នុងការគ្រប់គ្រងវិស័យសំណង់ក្នុងប្រទេសកម្ពុជា។ លោក គង់ មូនីកា ប្រធានប្តូរវេន នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងជាប្រធានគណបក្សឆន្ទះខ្មែរ លើកឡើងថា សមាជិកឧត្តមប្រឹក្សា បានលើកឡើងពីក្តីកង្វល់នៅក្នុងអង្គប្រជុំ ជុំវិញភាពទន់ខ្សោយនៃការអនុវត្តច្បាប់ ដោយសារតែគម្រោងសំណង់មួយចំនួនកំពុងសាងសង់ដោយគ្មានលិខិតអនុញ្ញាតសាងសង់។ លោក គង់ មូនីកា ថ្លែងថា៖ «យើងបានពិនិត្យសេចក្តីព្រៀងច្បាប់នេះ យើងយល់ថាសេចក្តីព្រៀងច្បាប់នេះល្អ។ ប៉ុន្តែអ្វីដែលយើងព្រួយបារម្ភគឺ តើអាជ្ញាធរនឹងអនុវត្តច្បាប់នេះរបៀបណា ហើយដោយសារតែអំពើពុករលួយលក្ខណៈជាប្រព័ន្ធនៅតែជាបញ្ហាធំ ដែលក្រសួងត្រូវតែពិនិត្យមើលនិងដោះស្រាយ»។ ត្រូវបានផ្តួចផ្តើមឡើងតាំងពីឆ្នាំ២០១៧ សេចក្តីព្រាងច្បាប់ស្តីពីសំណង់នេះ មានវិសាលភាពពង្រឹង និងពង្រីកការគ្រប់គ្រងដល់គ្រប់ភាគីពាក់ព័ន្ធ […]

អាន​បន្ថែម

រដ្ឋាភិបាលបើកសម្ពោធស្ពាន ៥ នៅខេត្តបាត់ដំបង

រដ្ឋាភិបាលកម្ពុជា កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានចំនួន ៥ នៅខេត្តបាត់ដំបង ក្នុងគោលបំណងដើម្បីសម្រេចនូវយុទ្ធសាស្រ្តយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មការតភ្ជាប់ពេញលេញ ក្នុងខេត្តមួយនេះ។ ពិធីបើកសម្ពោធនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ហើយចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំនៃមន្ទីរជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់។ ស្ពានទាំង៥ នេះ រួមមាន ស្ពានច្រាំងចោត ដែលស្ថិតនៅភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ និងស្ពានចំនួន៤ទៀត នៅស្រុកសំឡូត ស្រុកបវិល ស្រុកឯកភ្នំ និងស្រុកកំរៀង ដែលឆ្លងកាត់ស្ទឹងសង្កែ និងស្ទឹងផ្សេងៗទៀត ក្នុងភូមិសាស្ត្រទឹកដីខេត្តបាត់ដំបង។ ចំពោះ ស្ពានច្រំាងចោត គឺមានប្រវែងសរុប ១៦២ម៉ែត្រ ទទឹង០៨ម៉ែត្រ ដែលចំណាយពេលសាងសង់ចំនួន០២ឆ្នាំ ចាប់ពីថ្ងៃទី២២ […]

អាន​បន្ថែម