ព័ត៌មានសំណង់
ផ្លូវហាយវេផ្លូវរត់៨ជួរបានដួលរលំនៅក្នុងប្រទេសចិន
ផ្នែកនៃផ្លូវប្រវែង៣០ម៉ែត្រនៃផ្លូវហាយវេទទឹង៨ជួរបានដួលរលំនៅជិតការដ្ឋានសាងសង់ផ្លូវក្រោមដីមួយនៅប្រទេសចិនកាលពីថ្ងៃទី០៧ ខែកុម្ភៈ ដោយបានសម្លាប់មនុស្ស ០៨នាក់។ ឧប្បត្តិហេតុដែលបានកើតឡើងនៅក្នុងក្រុង Foshan ខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន នេះបានបណ្តាលឲ្យមនុស្សរងរបួសចំនួន ០៩ នាក់បន្ថែមទៀត។ សេចក្តីរាយការណ៍នៅក្នុងទូរទស្សន៍រដ្ឋចិនបានឲ្យដឹងថាការដួលរលំផ្លូវហាយវេនេះគឺបណ្តាលមកពីទឹកហូរចេញពីបំពង់ទឹកដែលលេចធ្លាយធ្វើឲ្យខូចខាតផ្លូវក្រោមដីដែលកំពុងត្រូវបានសាងសង់នៅពីក្រោមផ្លូវហាយវេនេះ។ កម្មករសំណង់ប្រឹងប្រែងគ្រប់គ្រងទឹកដែលហូរចូលក្នុងផ្លូវរូងក្រោមដីនោះស្ថិតក្នុងចំណោមអ្នកស្លាប់នៅពេលគ្រឿងបង្គុំគ្រឹះផ្លូវស្ពានបាក់រលំ ហើយបន្សល់ទុកនូវក្រហូងដែលមានជម្រៅ ៦ម៉ែត្រ។ ខ្សែរថភ្លើងក្រោមដីដែលកំពុងសាងសង់នេះមានចម្ងាយ ២៣គីឡូម៉ែត្រ ឆ្លងកាត់ក្រុងភាគខាងជើងនៃទីក្រុងក្វាងចូវ។ កាសែត South China Morning Post បានលើកឡើងថាការពង្រីកបណ្តាញផ្លូវក្រោមដីយ៉ាងលឿននៅក្នុងប្រទេសចិនបានធ្វើឲ្យមានការបាក់ស្រុតជាច្រើន និងគ្រោះថ្នាក់ធ្ងន់ធ្ងរជាច្រើនទៀត។
អានបន្ថែមការសាងសង់អគារបៃតងចាប់ផ្តើម
អគារដែលនឹងក្លាយជាអគារខ្ពស់បំផុតនិងល្បីល្បាញបំផុតមួយរបស់ប្រទេសសិង្ហបុរី និងដែលមានលក្ខណៈធម្មជាតិបៃតងនៅគ្រប់ជាន់ទាំងអស់នោះបានចាប់ផ្តើមសាងសង់ហើយ។ គម្រោងអគារ 88 Market Street ដែលមាន ៥១ជាន់នេះនឹងមានកម្ពស់ ២៨០ម៉ែត្រ និងផ្ទៃក្រឡាទំហំ ៩៣.០០០ម៉ែត្រការ៉េ។ អគារនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មដាណឺម៉ាក Bjarke Ingels Group (BIG) និងក្រុមហ៊ុនអ៊ីតាលី Carlo Ratti Associati (CRA) ហើយផ្នែកខាងក្រៅនៃអគារនឹងធ្វើឡើងពីដែកថែបនិងកញ្ចក់ព្រមទាំងរុំព័ទ្ធដោយលក្ខណៈបៃតង។ សួនព្រៃឈើសាធារណៈ និងទីធ្លា នឹងស្ថិតនៅជាន់ផ្ទាល់ដី ហើយ “សួនព្រៃដង្គំបៃតង (Green Oasis)” ចំនួន៤ជាន់នឹងស្ថិតនៅចន្លោះរវាងជាន់លំនៅដ្ឋាន (៨ជាន់ដំបូង) និងជាន់ការិយាល័យ (២៩ជាន់ខាងលើ)។ គម្រោងនេះត្រូវបានផ្តល់មូលនិធិដោយក្រុមហ៊ុនអភិវឌ្ឍន៍ CapitaLand របស់សិង្ហបុរី និងក្រុមហ៊ុន Mitsubishi Estate របស់ជប៉ុន។
អានបន្ថែមប្រទេសសិង្ហបុរីបើកដំណើរការមូលនិធិការបង្កើតថ្មីលើការដឹកជញ្ជូនផ្លូវគោក
អាជ្ញាធរដឹកជញ្ជូនផ្លូវគោករបស់សិង្ហបុរី (LTA) បានប្រកាសពីមូលនិធិការបង្កើតថ្មីលើការដឹកជញ្ជូនផ្លូវគោកដែលមានទឹកប្រាក់ចំនួន ១៨.៨លានដុល្លារ សម្រាប់រយៈពេល ៥ឆ្នាំ ដើម្បីគាំទ្រដល់ការស្រាវជ្រាវនិងការសាកល្បងនូវដំណោះស្រាយការធ្វើដំណើរបែបថ្មីសម្រាប់ទីក្រុង។ តាមសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ បានឲ្យដឹងថា LTA កំពុងសិក្សាស្រាវជ្រាវពិនិត្យមើលការប្រើប្រាស់យានយន្តស្វ័យប្រវត្តិនិងស្វយ័ត (AVs) ដើម្បីបង្កើនប្រសិទ្ធភាព កាត់បន្ថយបញ្ហាខុសឆ្គងរបស់មនុស្ស និងផ្តល់សេវាឲ្យល្អប្រសើរ។ សេចក្តីថ្លែងការណ៍បានលើកឡើងថា “រថយន្ដក្រុងស្វយ័តនិងខ្សែផ្លូវដឹកជញ្ជូនប្រកបដោយថាមវន្ត និងអាចដឹកទៅមកបានតាមតម្រូវការ អាចនឹងត្រូវបានដាក់ពង្រាយដើម្បីបង្កើនការដឹកជញ្ជូនសាធារណៈតាមរយៈការផ្តល់នូវមធ្យោបាយដឹកជញ្ជូនដែលកាន់តែមានភាពឆ្លើយតប ប្រសិទ្ធភាព និងភាពងាយស្រួលសម្រាប់អ្នកដំណើរ”។ សេចក្តីថ្លែងការណ៍នោះក៏បានបន្ថែមថា មនុស្សយន្តនិងយន្តហោះ Drone ក៏អាចត្រូវបានប្រើដើម្បីពិនិត្យមើលការដឹកជញ្ជូនតាម MRT និងផ្លូវរូងក្រោមដីផងដែរ។ ប្រធានប្រតិបតិ្តរបស់ LTA លោក Ngien Hoon Ping បានលើកឡើងថា “ជាមួយនិងមូលនិធិការបង្កើតថ្មីលើការដឹកជញ្ជូនផ្លូវគោកនេះ ខ្ញុំសង្ឃឹមថានឹងមានដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតបន្ថែមទៀតកើតឡើងដើម្បីកែលម្អការដឹកជញ្ជូននៅថ្ងៃខាងមុខ។” នៅសិង្ហបុរីមានមនុស្សប្រហែល ១២៣ពាន់នាក់ ធ្វើការនៅក្នុងឧស្សាហកម្មដឹកជញ្ជូនតាមផ្លូវគោក ដែលបម្រើការដល់អ្នកដំណើរ៥លាននាក់ជារៀងរាល់ថ្ងៃនៅក្នុងការដឹកជញ្ជូនសាធារណៈ។
អានបន្ថែមការរលំបាក់ផ្លូវថ្មើរជើងក្នុងអគារផ្សារភាគហ៊ុនឥណ្ឌូនេស៊ី
ការរលំបាក់នៃស្ពានថ្មើរជើង (mezzanine walkway) នៅក្នុងអគារផ្សារភាគហ៊ុនហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីបានធ្វើឲ្យមនុស្សជាង ៧៥នាក់ រងរបួស កាលពីខែមករា បើទៅជាមិនមានសេចក្តីរាយការណ៍ពីករណីស្លាប់បាត់បង់ជីវិតក៏ដោយ។ អគារផ្សារភាគហ៊ុននេះត្រូវបានសាងសង់ឡើងនៅចុងទសវត្សឆ្នាំ ១៩៩០ ដែលវាជាផ្នែកមួយនៃបណ្តុំប៉មអគារពីរ ហើយឧប្បត្តិហេតុនេះបណ្តាលឲ្យមានការជម្លៀសមនុស្សជាបន្ទាន់ចេញពីអគារដោយភ័យខ្លាចថាមានការបំផ្ទុះគ្រាប់បែក។ មូលហេតុនេះត្រូវបានច្រានចោលដោយអាជ្ញាធរ ហើយភាគច្រើននៃជនរងគ្រោះគឺជានិស្សិតសាកលវិទ្យាល័យក្នុងតំបន់នោះ។ យ៉ាងណាក៏ដោយ គេនៅមិនដឹងច្បាស់ភ្លាមៗចំពោះមូលហេតុនៃឧប្បត្តិហេតុនៅអគារក្នុងសង្កាត់ Sudirman ដែលធ្លាប់ជាគោលដៅរបស់ក្រុមភេរវជននៅឆ្នាំ២០០០នេះនៅឡើយទេ។ លោក Iswandi Imran អ្នកជំនាញផ្នែកសំណង់បានប្រាប់ទូរទស្សន៍ក្នុងស្រុកថា “ការខូចរិចរិលនៃសម្ភារអាចជាមូលហេតុនៃការបាក់រលំ។ វាអាចជាសំណឹកឬក៏អ្វីដែលធ្វើឲ្យខូចរិចរិលភាពរឹងមាំនៃរចនាសម្ព័ន្ធអគារបន្តិចម្តងៗ រហូតមិនអាចទ្រាំទ្រនឹងទម្ងន់ទៀតបាន។ ប៉ុន្តែអ្វីគ្រប់យ៉ាងត្រូវការការស៊ើបអង្កេតបន្ត។”
អានបន្ថែមទូកដឹកអ្នកដំណើរព្រែកព្នៅ-ភ្នំពេញ-តាខ្មៅនឹងចាប់ផ្តើមនៅខែមេសា
សេវាដឹកជញ្ជូនសាធារណៈតាមផ្លូវទឹកដែលតភ្ជាប់ពីព្រែកព្នៅ-តាខ្មៅនឹងត្រូវដាក់ឱ្យដំណើរការនៅខែមេសា ដោយចាប់ផ្ដើមពីទូកចំនួន ២ និងចំណតចំនួន ៦។ ក្រសួងសាធារណការនិងដឹកជញ្ជូនបច្ចុប្បន្នកំពុងធ្វើការងារសាងសង់ស្ថានីយចំណតទាំង ៦ រួមមាន ស្ថានីយព្រែកព្នៅ ស្ថានីយឬស្សីកែវ ស្ថានីយផែបណ្តែតទឹក(ផ្សាររាត្រី)ស្ថានីយកំពង់ដរអីរីក្សត្រជិតNaga ស្ថានីយច្បារអំពៅ និង ស្ថានីយសួនច្បារតាខ្មៅ។ បើយោងតាមប្រសាសន៍របស់អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនឯកឧត្តម វ៉ា ស៊ឹមសុរិយា៖ “នៅខែមេសានេះ ក្រសួងនឹងបើកសេវាកម្មតែប្រាំមួយចំណតប៉ុណ្ណោះប៉ុន្តែផែនការដើមមានប្រហែល ១៦ ទៅ ១៨ចំណត។ ហើយជាដំបូងយើងនឹងចាប់ផ្តើមដំណើរការទូកចំនួន ២គ្រឿងសិនដោយក្នុងមួយគ្រឿងៗអាចដឹកមនុស្សបានប្រមាណ៦០នាក់”។ ឯកឧត្តមបានបន្តឱ្យដឹងទៀតថា ថវិកាប្រមាណ ២ លានដុល្លារត្រូវបានបម្រុងទុកសម្រាប់គម្រោងមួយនេះ។ “ការដឹកជញ្ជូនតាមផ្លូវទឹកនេះរំពឹងថានឹងជួយសម្រួលដល់ចរាចរនៅរាជធានីភ្នំពេញពីព្រោះវាផ្តល់នូវជម្រើសផ្សេងមួយទៀតសម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរពីព្រែកព្នៅនិងតាខ្មៅមកកាន់រាជធានីភ្នំពេញ” លោកបានបន្ត។ នៅដំណាក់កាលនេះក្រសួងសាធារណការនិងដឹកជញ្ជូនមិនទាន់បានបង្ហាញពីតម្លៃតារាងពេលវេលានិងព័ត៌មានលម្អិតផ្សេងទៀតនៃសេវាដឹកជញ្ជូនថ្មីនេះនៅឡើយទេ។
អានបន្ថែមបច្ចេកវិទ្យាកែច្នៃសំរាមប្លាស្ទិក ទៅជាកៅស៊ូ AC ក្រាលផ្លូវ
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលក្រុមនិស្សិត Eco Plastic មកពី មូលនិធិហាប់ស្វែល (Harpswell Foundation)ដើម្បីសម្ដែងចំណាប់អារម្មណ៍ និងពិភាក្សាបន្ថែមទៅលើគំនិតច្នៃប្រឌិតថ្មីមួយដែលកែច្នៃសំរាមប្លាស្ទិក ទៅជាកៅស៊ូ Asphalt Concrete (AC)សំរាប់ធ្វើផ្លូវ។ ការច្នៃប្រឌិតថ្មីនេះគឺជាវិធីសាស្រ្តថ្មីមួយទៀតនៃការ Recycle សំណល់ប្លាស្ទិក អោយទៅជាកៅស៊ូ Asphalt Concrete (AC)។ វិធីសាស្រ្តនេះអាចនឹងជួយសន្សំសំចៃតម្លៃផលិតបានច្រើនជាងមុន ប៉ុន្តែនៅរក្សាគុណភាពស្តង់ដារដដែល។ និស្សិតទាំងពីរ មានកញ្ញា លី សុកញ្ញា និស្សិតសាកលវិទ្យាល័យ ZAMAN និងកញ្ញា តាន់ ប៊ុនហ៊ង់ និស្សិតសាកលវិទ្យាល័យអាមេរិចកាំងភ្នំពេញបានឈ្នះការប្រកួត កម្មវិធីគំនិតច្នៃបង្កើតថ្មីនៅកម្ពុជា (Business Model Competition) ដែលបានរៀបចំឡើងដោយសាកលវិទ្យាល័យជាតិគ្រប់គ្រង និង មូលនិធិ CIESF នាពេលកន្លងមកនេះ។ បេក្ខនារីទាំងពីររូបនេះ នឹងក្លាយជាតំណាងកម្ពុជាដើម្បីបន្តទៅចូលរួមការប្រកួតវគ្គក្នុងតំបន់ នៅប្រទេសប៊ូតង់ នាពេលខាងមុខនេះ។ “នេះគឺជាការច្នៃប្រឌិតដ៏អស្ចារ្យណាស់ ព្រោះវាអាចជួយដល់វិស័យសំណង់ផ្លូវថ្នល់បានច្រើន។ នេះគឺជាគំនិតថ្មីមួយដែលយើងត្រូវតែគាំទ្រ និងបន្តការសិក្សាដើម្បីអោយសម្រេចបាននូវលទ្ធផលមួយដ៏ធំជាងមុន។ យើងពិតជារីករាយណាស់ដែលកម្ពុជាមាន អ្នកមានទេពកោសល្យដូចពួកគេទាំងពីរនេះ” បើតាមប្រសាសន៍របស់ […]
អានបន្ថែមជប៉ុននឹងសាងសង់អគារឈើខ្ពស់បំផុតនៅលើពិភពលោក
ក្រុមហ៊ុនជប៉ុន Sumitomo Forestry Co. , Ltd. ថ្មីៗនេះបានប្រកាសផែនការសាងសង់អាគារឈើកំពស់៣៥០ ម៉ែត្រនៅក្នុងទីក្រុងតូក្យូដែលនឹងក្លាយជាអគារឈើខ្ពស់ជាងគេនៅលើពិភពលោក។ អាគារឈើនេះនឹងប្រើថវិកាសាងសង់ប្រមាណ ៦០០ ពាន់លានយ៉េន ឬ ៥.៦០០ លានដុល្លារអាមេរិក ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០៤១ ដើម្បីអបអរសាទរខួបលើកទី ៣៥០ នៃអាជីវកម្មរបស់ក្រុមហ៊ុនSumitomo Forestry ។ អាគារនេះនឹងមានកម្ពស់ ៧០ ជាន់ដោយប្រើប្រាស់រចនាសម្ព័ន្ធឈើនិងដែកថែបដែលក្នុងនោះ ៩០ ភាគរយ ជាឈើប្រណីតសរុបជាង ១៨៥.០០០ម៉ែត្រគូប ។ អគារនឹងតុបតែងដោយធម្មជាតិពណ៌បៃតងចាប់ពីជាន់ផ្ទាល់ដីដល់ជាន់ខ្ពស់បំផុត ។ ផ្នែកខាងក្រៅនឹងមានយ៉របន្តគ្នាព័ទ្ធជុំវិញគ្រប់បួនជ្រុងនៃអាគារ ។ រីឯរចនាសម្ព័ន្ឋខាងក្នុងគឺជាឈើសុទ្ធដែលនឹងរចនាដោយក្រុមហ៊ុន Nikken Sekkei Ltd. ។ បន្ទាប់ពីបញ្ចប់ការសាងសង់អគារ W350នេះនឹងប្រើប្រាស់ជា ផ្សារទំនើបការិយាល័យសណ្ឋាគារនិងលំនៅដ្ឋានក្រោមពាក្យស្លោក”ផ្លាស់ប្តូរទីក្រុងទៅជាធម្មជាតិ” ឬ “Change Cities into Forests” ។ ក្រុមហ៊ុន Sumitomo Forestry បានលើកឡើងថាក្រុមហ៊ុនកំពុងពង្រីកលទ្ធភាពការសាងសង់សំណង់អគារពីឈើ ក្នុងគោលបំណងបង្កើតបច្ចេកវិទ្យាស្ថាបនាថ្មីៗ នាពេលអនាគតដែលមិនប៉ះពាល់ដល់បរិស្ថាន ។
អានបន្ថែមការដ្ឋានស្ពានបេឡេឫស្សីកែវ-ជ្រោយចង្វារសម្រេចបាន ៦០%
ស្ពានបេឡេតភ្ជាប់ពីខណ្ឌឫស្សីកែវទៅជ្រោយចង្វារនាពេលបច្ចុប្បន្ននេះសម្រេចបានជាង ៦០ ភាគរយ ហើយគ្រោងនឹងបញ្ចប់មុនពិធីបុណ្យចូលឆ្នាំខ្មែរនេះ ដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរយ៉ាងខ្លាំងនៅក្នុងរាជធានីភ្នំពេញ។ ស្ពាននេះមានប្រវែង ៥០៦ ម៉ែត្រនិងទទឹង ១២ ម៉ែត្រ តភ្ជាប់ពីចំណុចស្ថានីយ៍ប្រេងសូគីម៉ិចលើផ្លូវជាតិលេខ៥ ទៅកាន់ជ្រោយចង្វារ។ វាជាស្ពានបណ្តោះអាសន្នដែលសាងសង់ឡើងដើម្បីជួយសម្រួលចរាចរក្នុងអំឡុងពេលស្ពានមិត្តភាពកម្ពុជា – ជប៉ុនកំពុងជួសជុលឡើងវិញ។ ក្នុងខណៈពេលនេះ ការដ្ឋានបាននិងកំពុងស្ទូចតម្លើងគ្រោងដែកតួស្ពាន និងកម្រាលស្ពានឆ្លងកាត់ទន្លេសាប។ ដូច្នេះក្រុមការងារការដ្ឋាន បានស្នើដល់ម្ចាស់ជលយានយន្តដែលធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋានទាំងអស់ សូមបន្ថយល្បឿនអោយបានយឺតបំផុត ដើម្បីកាត់បន្ថយទឹករលកដែលអាចនឹងប៉ះពាល់ការសាងសង់និងដើម្បីការពារសុវត្ថិភាព។ ស្ពានបេឡេនេះចាប់ផ្តើមសាងសង់កាលពីខែតុលា ឆ្នាំ២០១៧ ក្រោមការវិនិយោគរបស់ក្រុមហ៊ុនអាណិកជនខ្មែរនៅក្រៅប្រទេស (OCIC) ក្នុងទឹកប្រាក់ជាង ១០ លានដុល្លារអាមេរិក។ ចំណែកឯ ស្ពានមិត្តភាពកម្ពុជា – ជប៉ុននេះនឹងជួសជុលហើយក្នុងខែកក្កដា ឆ្នាំ ២០១៩។ ររំលឹកផងដែរថា នៅមានស្ពានបេតុងមួយខ្សែទៀត ដែលចាប់ផ្តើមសាងសង់ស្របជាមួយស្ពានបេឡេនេះ ។ ស្ពានបេតុងថ្មីនេះមានទទឹង ២០.៥ម៉ែត្រ និងបណ្តោយប្រវែង ៥០០ម៉ែត្រនេះ ដែលចំណាយពេលប្រហែល ២៨ ខែដើម្បីបញ្ចប់ការសាងសង់ ក្រោមការវិនិយោគរបស់ OCIC ផងដែរ ក្នុងថវិកា ៣៥លានដុល្លារ ។ ស្ពានថ្មីនឹងជួយសម្រួលចរាចរណ៍ឆ្លងកាត់ផ្លូវជាតិលេខ ៦ និងផ្លូវជាតិលេខ […]
អានបន្ថែមគម្រោងអគារ ៣៧ជាន់ Prince Central Plaza នឹងបញ្ចប់នៅខែឧសភា
គម្រោង Prince Central Plaza ដែលគ្រប់គ្រងដោយក្រុមហ៊ុន Prince Real Estate Group គ្រោងនឹងបញ្ចប់ការសាងសង់ និងចាប់ផ្ដើមផ្ទេរកម្មសិទ្ធិនៅខែឧសភាខាងមុខនេះ ដោយបច្ចុប្បន្នជាង ៨០ ភាគរយ ត្រូវបានបញ្ចប់។ សំណង់អគារមួយនេះស្ថិតនៅលើមហាវិថីព្រះនរោត្តម និងនៅជិតទីតាំងសំខាន់ៗជាច្រើនដូចជាវិមានឯករាជ្យ អ៊ីអនម៉ល និងស្ថានទូតជាច្រើន គម្រោង Prince Central Plaza បានលក់អស់ជាង ៧០ភាគរយទៅហើយ ដែលវិនិយោគិនភាគច្រើនគឺមកពីប្រទេសចិន អង់គ្លេស អាមេរិក ជប៉ុន និងកូរ៉េ។ គម្រោង Prince Central Plaza សរុបទាំងអស់ជាង ១៧០០ យូនីត រួមមាន លំនៅដ្ឋាន ខុនដូ ការិយាល័យពាណិជ្ជកម្ម ផ្សារទំនើប ភោជនីយដ្ឋាន និងក្លឹប រួមជាមួយសួនច្បារ អាងហែលទឹក ទីលានហាត់ប្រាណ និង Sky Bar ជាដើម ។ ក្រៅពីគម្រោង Prince Central […]
អានបន្ថែមបច្ចេកទេសបូកបាយអរលើជញ្ជាំងថ្មីដោយប្រើប្រាស់ការបាញ់
ដើម្បីឆ្លើយតបទៅនឹងកំណើនយ៉ាងឆាប់រហ័សនៃវិស័យសំណង់នៅកម្ពុជា ក្រុមហ៊ុន CBMS Trading Co.Ltd ថ្មីៗនេះបាននាំមកនូវបច្ចេកវិទ្យាថ្មីមួយឈ្មោះថា Mortar Spraying Machine ឬុម៉ាស៊ីនបាញ់បាយអរ ដើម្បីឱ្យការបូកបាយអរលើជញ្ជាំងមានភាពងាយស្រួលជាងមុន។
អានបន្ថែម