ផ្លូវដែក កម្ពុជា-ថៃ គ្រោងនឹងបញ្ចប់ការសាងសង់

ជាមួយផែនការរបស់នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីថៃ នឹងដាក់ចេញនូវការជិះរថភ្លើងជាមួយគ្នា ឆ្លងកាត់់ព្រំដែនជាប្រវត្តិសាស្រ្ត ក្នុងខែ សីហា ឆ្នាំ២០១៧ ខាងមុខនេះ ខណៈដែលបច្ចុប្បន្នក្រសួងសាធារណៈការ និងដឹកជញ្ជូន កំពុងជម្រុញក្រុមអជ្ញាធរខេត្តបន្ទាយមានជ័យ ដើម្បីបញ្ចប់ការងារសាងសង់ផ្លូវ រថភ្លើងឆ្ពោះទៅកាន់ព្រំដែនប្រទេសថៃ។ កំណាត់ផ្លូវដែកនេះមានប្រវែង ៤៨ គីឡូម៉ែត្រ ដោយតភ្ជាប់ចេញពីស្រុក សិរីសោភ័ណ្ឌ ឆ្ពោះទៅកាន់ក្រុងប៉ោយប៉ែត នៅមិនទាន់បញ្ចប់ការស្ថាបនានៅឡើយ ដោយសារតែផ្អាកដើម្បី ចរចាជាមួយប្រជាពលរដ្ឋ ៥០គ្រួសារ ដែលបន្តរស់នៅតាមបណ្តាយកំណាត់ផ្លូវដែកនេះ។ នៅពេលបញ្ចប់ការសាងសង់ រថភ្លើងនឹងរត់ចេញពីភ្នំពេញដែលមានប្រវែង ៤០០ គីឡូម៉ែត្រ ឆ្ពោះទៅកាន់ទីក្រុងបាងកក ហើយក៏អាចភ្ជាប់ទៅកាន់ប្រទេសសិង្ហបុរី។ ទោះយ៉ាងណា ពុំទាន់មានការប្រកាសពីថ្ងៃបញ្ចប់នៃការសាងសង់នៅឡើយនោះទេ៕

អាន​បន្ថែម

អគារពាណិជ្ជកម្ម ថៃ ប៊ុនរ៉ុង ប្រកាសការសាងសង់

គម្រោងសាងសង់អាគារពាណិជ្ជកម្ម ថៃប៊ុនរ៉ុង ដែលជាអគារពាណិជ្ជកម្មខ្ពស់ជាងគេនៅក្នុងប្រទេសអាស៊ាននឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី១ ខែសីហាខាងមុខនេះហើយ នេះបើយោងរបាយការណ៍របស់អ្នកអភិវឌ្ឍន៍នៃគម្រោងអគារនេះ។ យោងតាមសេចក្តីរាយការណ៍របស់កាសែត ភ្នំពេញប៉ុស្តិ៍ ប្រូភឺធី លោក ទូស សាភឿន អគ្គលេខាធិការរងគណៈស្ថបត្យកម្មកម្ពុជា និងជាស្ថាបត្យករម្នាក់ដែលចូលរួមគូសប្លង់គម្រោងនេះបានឲ្យដឹងថា ការងារសាងសង់នៃគម្រោងនេះនឹងចាប់ផ្តើមនៅដើមខែសីហានេះហើយ ខណៈដែលការងារ រចនាប្លង់ត្រូវបានបញ្ចប់កាលពីចុងខែមិថុនា កន្លងមកនេះ។ គម្រោងសាងសង់អគារដ៏ធំមហិមាមួយនេះ មានតម្លៃប្រមាណ ៥ ពាន់លានដុល្លារអាមេរិក កម្ពស់ ៥០០ ម៉ែត្រ ដោយមាន ១៣៣ជាន់ គ្រប់ដណ្តប់លើផ្ទៃដី ៤.៩៧ ហិកតា ទល់មុខនឹងអគារ NagaWorld។ ក្រុមហ៊ុន Sino Great Wall International Engineering Co. Ltd. ដែលជាក្រុមហ៊ុនរបស់ចិន ជាអ្នកទទួលការងារសាងសង់អគារ ១៣៣ ជាន់នេះ៕

អាន​បន្ថែម

អាជីវកម្ម Bosch បន្តកំណើនកំំណើនរីកលូតលាស់ ៦ ឆ្នាំជាប់ៗគ្នានៅកម្ពុជា

Bosch ដែលជាក្រុមហ៊ុនបចេ្ចកវិទ្យា និងសេវាកម្មនាំមុខគេលើពិភពលោកទទួលបានកំណើនក្នុងការលក់យ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ពោលគឺអាជីវកម្មរបស់ Bosch បានបន្តកំណើនរីកលូតលាស់ ៦ឆ្នាំជាប់ៗគ្នានៅកម្ពុជា ចាប់តាំងពីចាប់ផ្តើមអាជីវកម្មដំបូងរបស់ខ្លួននៅកម្ពុជាក្នុងឆ្នាំ២០១០។ ក្រុមហ៊ុន Bosch នៅកម្ពុជា ជាផ្នែកមួយនៃក្រុមហ៊ុន Bosch Group ដែលបច្ចុប្បន្នមានឈ្នោះ តំណាងនៅកម្ពុជា ជាក្រុមហ៊ុន Robert Bosch (Cambodia) Co, Ltd.។ បច្ចុប្បន្ន អាជីវកម្មរបស់ Bosch មានដាក់លក់ផលិតផលដូចជា គ្រឿងបម្លាស់រថយន្ត ម៉ូទ័រស្វាន ប្រព័ន្ធការពារសុវត្ថិភាព បច្ចេកវិទ្យាអគ្គីសនីកម្តៅ និងផលិតផលផ្នែកបច្ចេកវិទ្យា Drive and Control ។ ក្នុងចំណោមផលិតផលទាំងអស់នេះ គ្រឿងបម្លាស់រថយន្ត ជាផលិតផលចម្បងមួយ ដែលរួមចំណែកការរីកចម្រើននៃអាជីវកម្មរបស់ Bosch នៅកម្ពុជាមួយឆ្នាំកន្លងមក ខណៈដែលម៉ូទ័រស្វាន និងប្រព័ន្ធការពារសុវត្ថិភាពបានរក្សាកំណើនជាវិជ្ជមាននាំមុខគេផងដែរក្នុងវិស័យឧស្សាហកម្មសំណង់នៅកម្ពុជា។ គិតត្រឹមចុងឆ្នាំ ២០១៦ ទុនវិនិយោគសរុបនៃវិស័យសំណង់បានកើនឡើងយ៉ាងគំហុករហូតដល់ ១៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទុនវិនិយោគសរុបទទួលបានពីគម្រោងដែលអនុម័តប្រមាណជាង ២,៦០០ គម្រោង ដែលមានតម្លៃ ៨.៥ ពាន់ដុល្លារអាមេរិក។ ទន្ទឹមនឹងនេះដែរ […]

អាន​បន្ថែម

ចិនសន្យាផ្តល់មូលនិធិ ១២២ប៊ីលានដុល្លារ សម្រាប់គម្រោងផ្លូវសូត្រ

លោកប្រធានាធិបតីចិន ស៊ីជិនភីង (Xi Jinping) បានសន្យាផ្តល់មូនិធិបន្ថែម ១២២ ប៊ីលានដុល្លារអាមេរិកសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធក្រោមកិច្ចផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយ (One Belt, One Road)។ សេចក្តីប្រកាសនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលស្តីពីផ្លូវសូត្រដែលបានធ្វើឡើងនៅក្នុងទីក្រុងប៉េកាំងប្រទេសចិនកាលពីអំឡុងខែមីនា ដោយមានការចូលរួមពីសំណាក់មេដឹកនាំកំពូលនៅលើពិភពលោក។ ទន្ទឹមនឹងនេះ ភាគីចិនក៏បានរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកល្បឿនលឿន ស្ពាន ផ្លូវ ថ្នល់ សួនឧស្សាហកម្ម កំពង់ផែ បណ្ពាញនៃការបូមយកប្រេង និងបណ្តាញអគ្គិសនី ដែលបច្ចុប្ប ន្នហេដ្ឋារចនាសម្ព័ន្ធទាំងនោះបាននឹងកំពុងសាងសង់ឆ្លងកាត់ផ្លូវសូត្រ ដោយតភ្ជាប់ពីប្រទេសម៉ុងហ្គូលីទៅកាន់ប្រទេសម៉ាឡេស៊ី ពីប្រទេសថៃទៅកាន់ប្រទេសប៉ាហ្គីស្ថាន និងភ្ជាប់ទៅកាន់ប្រទេសឡាវ។& បណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ដែលក្នុងនោះរួមមានកម្ពុជា ជាប្រទេសសំខាន់មួយក្នុងការទទួលជំនួយមូលនិធិឧបត្ថម្ភសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធក្រោមកិច្ចផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយ ហើយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរួមក្នុងកិច្ចប្រជុំកំពូលនោះផងដែរ។ បើយោងតាមភ្នាក់ងារសារព័ត៌មាន Reuters ចិនបាសន្យាថានឹងនាំចូលផលិតផលក្នុងតម្លៃប្រមាណជាង ២ ទ្រីលានដុល្លារអាមេរិក ពីបណ្តាប្រទេសចូលរួមតភ្ជាប់ខ្សែក្រវាត់មួយផ្លូវមួយ។

អាន​បន្ថែម

ការក្លែងបន្លំឯកសារតេស្តបេតុងនាំឲ្យមានការចាប់ខ្លួន២១នាក់

មនុស្ស២១នាក់ត្រូវបានចាប់ខ្លូននៅក្នុងទីក្រុងហុងកុង ចំពោះការព្រឹត្តិអំពើពុករលួយ បន្ទាប់ពីមានការដាក់ពាក្យស្នើសុំពីបទចោទប្រកាន់ ក្នុងការធ្វើតេស្តកម្លាំងបេតុងក្លែងបន្លំលើស្ពានប្រវែង ៣០គីឡូម៉ែត្រ ដែលកំពុងត្រូវបានសាងសង់ដើម្បីតភ្ជាប់ពីទីក្រុងហុងកុង ទៅកាន់ទីក្រុងស៊ូហៃ (Zhuhai) និងទីក្រុងម៉ាកាវ ប្រទេសចិន។ គម្រោងសាងសង់ដែលមានប្រវែងសុរប ៥៥គីឡូម៉ែត្រ ដែលរួមមានស្ពានប្រវែង២៩.៧ គីឡូម៉ែត្រ កោះសប្បនិម្មិត និងផ្លូវទឹកក្រោមដីជម្រៅជាង ៦គីឡូម៉ែត្រ ដែលជាកន្លែងដឹកជញ្ជូនទំនិញដ៏មមាញឹកជាងគេបំផុតនៅលើពិភពលោក។ Pearl Rvier Estuary ជាផ្លូវតភ្ជាប់ដំបូងបំផុតនៅលើសកលោក ដែលអាចប្រមូលផ្តុំមនុស្សជាង២២លាននាក់កក្នុងតំបន់តែមួយនៃមជ្ឈមណ្ឌលសេដ្ឋកិច្ច។ ការចាប់ខ្លួននេះបានធ្វើឡើងមួយសប្តាហ៍ក្រោយពីមានការធ្វើតេស្តដោយក្រុមហ៊ុនហុងកុងអភិវឌ្ឍន៍ និងវិស្វកម្មស៊ីវិល (Hong’s Civil Engineering and Development Department [CEDD]) ដែលរកឃើញថាជាការក្លែងបន្លំតេស្តបេតុងដោយក្រុមពលករជំនាញ និងក្រុមបច្ចេកទេសតាំងពីខែមេសា ឆ្នាំ២០១៥ មកម្ល៉េះ។ គួររំឮកដែរថា គម្រោងសាងសង់ស្ពាននេះត្រូវបានចំណាយអស់ ១៧ ប៊ីលានដុល្លារអាមេរិក មិនតែប៉ុណ្ណោះគម្រោងសាងសង់ស្ពានដ៏ធំមហិមានេះក៏ធា្លប់បានពន្យារពេលច្រើនដង ការប្រើប្រាស់ថវិការហួសប្រមាណ និងមានការស្លាប់បាត់បង់ជីវិតកម្មករចំនួន ១០ នាក់ផងដែរ៕

អាន​បន្ថែម

ថៃស្វែងរកដៃគូវិនិយោគអាកាសយាន្តដ្ឋាន

ប្រទេសថៃកំពុងស្វែងរកដៃគូក្រុមហ៊ុនឯកជន ដើម្បីធ្វើការវិនិយោគលើការពង្រីកអាកាសយាន្តដ្ឋានឲ្យបាន ២៨តំបន់ និងអភិវឌ្ឍតំបន់អាកាសយាន្តដ្ឋានមួយថ្មីបន្ថែមទៀត ដើម្បីក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏ធំមួយក្នុងតំបន់អាស៊ីអាគេ្នយ៍។ នាយកដ្ឋានអាកាសចរណ៍ថៃបានបង្កើតផែនការសម្រាប់ទីតាំងនីមួយៗដែលមានទំហំផ្ទៃដី ៨០០ហិកតា ហើយផែនការនេះនឹងត្រូវចេញផ្សាយនៅចុងខែកក្កដា ឆ្នាំ២០១៧។ ថវិកាវិស័យសារធារណៈសម្រាប់ការជួសជុល ដែលត្រូវបានដាក់ចេញក្នុងឆ្នាំ២០១៨ មានតែ១៩៥លានដុល្លារអាមេរិកតែប៉ុណ្ណោះហើយថវិកាដែលកំណត់នេះត្រូវបានផ្តល់អទិភាពលើការកែលំអតំបន់អាកាសយាន្តដ្ឋានចំនួនបីដូចជាខេត្ត Krabi ក្រុង Nakhon Si Thammarat និងក្រុង Khon Kaen តំបន់អាកាស យាន្តដ្ឋានទាំងបីនេះចំាបាច់ត្រូវពង្រីកកន្លែងចំណតរបស់ដំណើរឲ្យធំជាងមុន ផ្លូវរត់ថ្មី ព្រមទាំងកន្លែងចំណតរថយន្តផងដែរ។ ដោយឡែសម្រាប់អាកាសយាន្តដ្ឋាន ដែលស្ថិតនៅក្នុងខេត្ត ឬក្រុងតូចៗ នឹងទុកឱកាសក្រុមហ៊ុនឯកជនជាអ្នកធ្វើការវិនិយោគ។ គួរជម្រាបថា ថៃនឹងក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ធំមួយជាដៃគូរប្រកួតប្រជែងជាមួយប្រទេសវៀតណាម ម៉ាឡេស៊ី និងប្រទេសសឹង្ហបុរី៕

អាន​បន្ថែម

ផលិតផល JCB ថតស្ពតពាណិជ្ជកម្មក្នុងខ្សែភាពខ្នាតធំជាលើកដំបូង

គ្រឿងចក្រប្រមាណជាង ២០ គ្រឿងនៃផលិតផលរបស់ក្រុមហ៊ុន JCB បានថតក្នុងការ សម្តែងសាច់រឿងខ្នាតធំមួយ ដែលជាការផ្សព្វផ្សាយពាណិជ្ជកម្មធំដំបូងបំផុតជាប្រវត្តិសាស្រ្តរបស់ខ្លួន។ នេះបើយោងតាមសន្និសីទកាសែតមួយចេញផ្សាយដោយក្រុមហ៊ុន JCB កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៧ កន្លងមកនេះ។ គ្រឿងចក្របីប្រភេទដូចជា ត្រាក់ទ័រឈូសដី (Skid steers loaders) ត្រាក់ទ័រសម្រាប់លើកដាក់អីវ៉ាន់ (Loadall telescopic handlers) និងត្រាក់ទ័រជីកដីម៉ាក JS បានផ្តល់ជូនក្រុមហ៊ុន 20th Century Fox សម្រាប់ការផលិតចរឿង Alien Coveant ជាខ្សែភាពយន្តថ្មីមួយដែលបានចេញផ្សាយនៅទូទាំងពិភពលោកកាលពីអំឡុខែមីនា ឆ្នាំ២០១៧។ គ្រឿងចក្រទាំងអស់បានថតជាមួយតារាសម្តែងតួឯកហូលីវ៉ូតល្បីៗ គឺលោក Michael Fassbender និងកញ្ញា Katherine Waterston បានធ្វើឲ្យសាច់រឿងកាន់តែរញ្ជើបរញ្ជួល អសា្ចរ្យ ដែលជាគំនិតរបស់ផលិតករជនជាតិអង់គ្លេស គឺលោក Ridley Scott។ លោក Michale Plummer នាយកគ្រប់គ្រងទីផ្សាររបស់ក្រុមហ៊ុន JCB នៅទូទំាងពិភពលោក បានឲ្យដឹងថា “នេះគឺជាយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មដ៏ធំបំផុតជាប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន […]

អាន​បន្ថែម

គម្រោងសាងសង់ដ៏ធំមួយរបស់ចិននៅតែជាចំណោទបញ្ហា

គម្រោងសាងស់ដ៏ធំមួយរបស់ប្រទេសចិននៅក្នុងប្រទេសមីយ៉ាន់ម៉ានៅតែចោទជាបញ្ហាចម្រូងចម្រាស់នៅឡើយ ដោយសារតែគម្រោងសាងសង់នេះមានផលប៉ះដល់បរិស្ថាន។ គម្រោងអភិវឌ្ឍន៍តំនបន់សេដ្ឋកិច្ចពិសេស Kayuk Pyu មានតម្លៃ ១០ ពាន់លានដុល្លារអាមេរិក ស្ថិតនៅជាប់ឆ្នេរសមុទ្រភាគពាយ័ព្យនៃខេត្ត Rakhine ប្រទេសមីយ៉ាន់ម៉ា ដែលមានបណ្តាញបំពង់បូមប្រេង ៧៧០គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា ឆ្ពោះទៅកាន់ភាគនិរតីនៃប្រទេសចិន ដែលជាផ្នែកនៃកិច្ចផ្តូចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ (One Belt, One Road)។ តំបន់សេដ្ឋកិច្ចនេះគ្រប់ដណ្តប់លើផ្ទៃដីប្រមាណជាង ១៧ គីឡូម៉ែត្រការ៉េ ហើយក្នុងនោះកំពង់ផែសមុទ្រជ្រៅមានតម្លៃ ៧.៣ប៊ីលានដុល្លារអាមេរិក និងសួនឧស្សាហកម្មមានតម្លៃ ២.៣ប៊ីលានដុល្លារអាមេរិក ហើយតំបន់សេដ្ឋកិច្ចមួយនេះ នឹងគ្រោងទាក់ទាញវិស័យឧស្សាហកម្ម ដូចជាវិស័យវាយនភ័ណ្ឌ និងការចម្រាញ់ប្រេង។ យ៉ាងណាមិញ ប្រជាជននៅក្នុងស្រុក ជាពិសេសអ្នកនេសាទ ដែលបច្ចុប្បន្នត្រូវបានរារំាងពីការនេសាទនៅជិតបណ្តាញបំពង់បង្ហូរប្រេង។ មិនតែប៉ុណ្ណោះ ក៏មានការប្រឆាំងតវ៉ានឹងការខ្វះខាតនៃការពិគ្រោះយោបល់ ការរៀបចំផែនការខ្វះតម្លាភាព និងភាពភ័យខ្លាចចំពោះការបំផ្លិចបំផ្លាញបរិស្ថាន៕

អាន​បន្ថែម

មេដឹកនាំហេដ្ឋារចនាសម្ព័ន្ធពិភពលោកនឹងធ្វើសន្និបាតជជែកវែកញែកក្នុងហេដ្ឋារចនាសម្

អាស៊ីត្រូវបានទទួលស្គាល់ជាសកលលើភាពជឿនលឿន និងការបង្កើតថ្មីសម្រាប់បច្ចេកវិទ្យាព័ត៌មានគំរូនៃសំណង់ (BIM) នៅក្នុងការងារសំណង់ហេដ្ឋារចនាសម្ព័ន្ធ – នេះជាចំណងជើងដែលបានសរសេនៅផ្ទាំងខាងក្រោយឆាកសម្រាប់ឆ្នាំ ២០១៧ នៃកម្មវិធីបំផុសគំនិត។ មានអ្នកជំនាញហេដ្ឋារចនាសម្ព័ន្ធសកលរាប់រយនាក់បានរំពឹងក្នុងការពិភាក្សាបញ្ហាផ្សេងៗដែលជួបប្រទះក្នុងវិស័យឧស្សាហកម្មសំណង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសន្និសីទ ហេដ្ឋារចនាសម្ព័ន្ធ ២០១៧ ដែលបានរៀបចំឡើងសម្រាប់អាស៊ីជាលើកដំបូង នៅក្នុងប្រទេសសឹង្ហបុរីក្នុងខែតុលា ពីថ្ងៃទី ១០-១២។ ដោយផ្តួចផ្តើមឡើងដោយប្រព័ន្ធ Bentley ជាសហសាជីវកម្មដែលនាំមុខជាសកលនៅក្នុងការផ្តល់ចំណេះផ្នែកដំណោះស្រាយកម្មវិធីឈានមុខនៅវិស័យហេដ្ឋារចនាសម្ព័ន្ធ។ សន្និសីទនឹងរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍សេន នៃ Marina Bay Sands ដែលជាសណ្ឋាគារ និងកន្លែងសន្និបាតលំដាប់ពិភពលោក និងជានិមិត្តរូបនៃអគារដ៏មានប្រជាប្រិយនៅក្នុងទ្វីបអាស៊ី។ យោងការចុះផ្សាយសារព័ត៌មានរបស់ Bentley ការពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៧ បានឲ្យដឹងថា សន្និបាតនេះនឹងបង្ហាញជាស៊េរី និងសិក្ខាសាលាជាអន្តរកម្មដែលនឹងស្វែងរកចំណុចប្រសព្វនៃបច្ចេកវិទ្យា និងជាអ្នកត្រួសត្រាយផ្លូវអាជីវកម្ម ព្រមទាំងពីរបៀបដែលពួកគេកំពុងបង្ហាញអំពីថ្ងៃអនាគតនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការបំពេញមុខងាររបស់ទ្រព្យសកម្ម។ សន្និសីទនេះជាឱកាសតែមួយគត់ក្នុងការសិក្សាពីរបៀបអនុវត្តដ៏ល្អបំផុតក្នុងការឈានមុខលើកិច្ចសហប្រតិបត្តិការ និងការបង្កើតថ្មីនៃបច្ចេកវិទ្យាក្នុងចំណោមវិស្វកម្ម ស្ថាបត្យកម្ម សំណង់ និងបែបផែននៃការប្រតិបត្តិ ព្រមទាំងប្រយោជន៍ពីឱកាសបណ្តាញការងារជាមួយមិត្តក្នុងវិស័យឧស្សាហកម្ម និងទទួលបានគំនិតពីមេដឹកនាំជុំវិញពិភពលោក។ កម្មវិធីបំផុសគំនិតនេះ គឺជាព្រឹត្តិការណ៍សំខាន់ៗ និងការប្រារព្ធតែងតាំងនូវបេក្ខជនឈានមុខ ក្នុងបច្ចេកវិទ្យាព័ត៌មានគំរូនៃសំណង់ (BIM) ចំនួន ១៧ប្រភេទ និងការបិទកម្មវិធី ជាការទទួលស្គាល់នូវកនវិនិច្ឆ័យ […]

អាន​បន្ថែម

អគារ Manila បន្តការសាងសង់ បន្ទាប់ពីក្តីសម្រេចរបស់តុលាការ

ការសាងសង់អគារខុនដូដ៏ចម្រូងចម្រាស់មួយដែស្ថិតនៅខាងក្រោយវិមានឯករាជ្យជាតិ Matyr នៃទីក្រុងម៉ានីលប្រទេសហ្វីលីពីន អាចចាប់ផ្តើមបន្តការសាងសង់ឡើងវិញ បន្ទាប់ពីក្តីសម្រេចរបស់តុលាការកំពូល។ គម្រោងសាងសង់អគារខុនដូ Torre de Manila កម្ពស់ ៤៩ជាន់ ត្រូវបានគេស្គាល់ថាជាអគារដែលឈរបាំងនៅខាងក្រោយវិមានឯករាជជាតិ (National photobom) ហើយអគារខុនដូនេះត្រូវបានផ្អាកក្នុងការសាងសង់កាលពីអំឡុងខែមិថុនា ឆ្នំា២០១៥ ដោយសារតែការបំពានច្បាប់សាងសង់។ តុលាការកំពូលបានយល់ព្រមសេចក្តីសម្រេចនោះដោយឆ្លងកាត់ការបោះឆ្នោតក្នុងការយល់ព្រម នៃចំណោមមនុស្ស៩ នាក់ ដោយមាន៦ ជាអ្នកគាំទ្រឲ្យបន្តការអភិវឌ្ឍន៍នៃអគារខុននេះ ដោយក្រុមហ៊ុន DCMI Homes។ ក្រុមហ៊ុនអភិវឌ្ឍ DCMI គ្រប់គ្រងដោយលោក David Consunji ជាអ្នកជំនួញអចលនទ្រព្យវ័យ ៩៥ឆ្នាំ ហើយលោកក៏ជាអ្នកមានជាងគេបំផុតឈរលេខរៀងទី៦ នៅក្នុងប្រទេសហ្វីលីពីន ដែលមានទ្រព្យសម្បត្តិសរុប ៣.៦ប៊ីលានដុល្លារអាមេរិក។ ក្រុមហ៊ុនអភិវឌ្ឍអគារខុនដូនេះ បាននិយាយថាខ្លួននឹងផ្តល់ការប្រឹក្សាដល់អ្នកតាំងលំនៅដ្ឋាននាពេលអនាគត និងអតិថិជនរបស់ខ្លួនឲ្យពិនិត្យមើលលើការសាងសង់បច្ចេកវិទ្យាបែបទាន់សម័យ៕

អាន​បន្ថែម