ដំណោះស្រាយកកស្ទះក្នុងពេលប្រើម៉ាស៊ីនខួង

តើលោកអ្នកធ្លាប់ជួបបញ្ហាក្នុងការកកស្ទះកំឡុងពេលដែលកំពុងខួងដែរឬទេ? អាចមានកត្តាជាច្រើនបណ្តាលឲ្យមានការកកស្ទះ កត្តាទី១ បណ្តាលមកពីការស្រុតរន្ធខួង ហើយកត្តាមួយផ្សេងទៀត បណ្តាលមកពីលំហរន្ធខាងក្នុងនៃរន្ធខួង។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Furukawa ជាក្រុមហ៊ុនផលិតម៉ាស៊ីនខួងថ្មនាំមុខគេមួយបានបង្ហាញពីដំណោះស្រាយមួយចំនួន ហើយនឹងពន្យល់លម្អិតពីកត្តាទាំងអស់នេះដូចខាងក្រោម៖ ១-បញ្ហាស្រុតរន្ធខួង ជួនកាល ផ្ទៃដីនៃការឈរទីតាំងខួង មិនមានលំនឹងល្អបន្ទាប់ពីការខួងរហូតដល់ជម្រៅមួយឬពីរម៉ែត្រ។ ក្នុងករណីនេះ បញ្ហាស្រុតរន្ធតែងកើតឡើងជារឿយៗកំឡុងពេលខួង ដែលបណ្តាលឲ្យដុំថ្មបីបួនដុំធ្លាក់ចូលទៅក្នុងរន្ធខួង។ ដុំថ្មដែលធ្លាក់ចូលធ្វើឲ្យគាំងនៅក្នុងរន្ធខួង ហើយមិនអាចដកចេញវិញបាន ហេតុដូច្នេះហើយ វាធ្វើឲ្យលោកអ្នកពិបាកដកចេញនៃឧបករណ៍ខួងពីការកកស្ទះ ហើយធ្វើឲ្យខាតបង់ផលិតភាព និងពេលវេលាដ៏មានតម្លៃផងដែរ។ ២-បញ្ហាលំហរន្ធនៅខាងក្នុងប្រហោងនៃរន្ធខួង ប្រសិនបើមានលំហរន្ធនៅខាងក្នុងនៃរន្ធខួង វាក៏ធ្វើឲ្យប៉ះពាល់ដល់ដំណើរការខួងផងដែរ ហើយរន្ធនេះធ្វើឲ្យបង្អាក់ដំណើរការកាត់ដុំថ្មយកចេញខាងក្រៅប្រហោងនៃរន្ធខួង ដោយសារតែម្សៅដែលចេញពីការខួងថ្មរត់ចូលទៅក្នុងលំហនៃរន្ធ។ ហេតុដូចច្នេះហើយ ការកាត់ដុំថ្មជាច្រើន មិនអាចចេញរួចពីរន្ធ ដែលបណ្តាលឲ្យជាប់ស្ទះប្រដាប់ខួង ម្យ៉ាងវិញទៀត វាក៏បណ្តាលឲ្យមានគម្លាតនៃប្រហោងរន្ធខួងនោះផងដែរ។ តើត្រូវដោះស្រាយបញ្ហាទាំងនេះដោយរបៀបណា? មានដំណោះស្រាយមួយគឺប្រើដីឥដ្ឋ ១.បង្ហាប់ដីឥដ្ឋនៅក្នុងប្រហោងនៃរន្ធខួងបន្ទាប់ពីខួងដំបូងបានជម្រៅមួយម៉ែត្រ ២.បន្តការខួងដោយមិនបង្វិលប្រដាប់ខួងត្រឹមជម្រៅមួយម៉ែត្រ ៣.ដីឥដ្ឋត្រូវរុញឲ្យជាប់ទៅនឹងជញ្ជាំងប្រហោងរន្ធ ហើយទប់ជញ្ជាំងនៃរន្ធកុំឲ្យមានការបាក់រលំចូលក្នុងប្រហោងកំពុងខួង។ វានឹងជួយបញ្ជៀសបញ្ហាការកក់ស្ទះពីការបាក់រលំជញ្ជាំងក្នុងប្រហោងខួង។ ប្រសិនមានទីក្រហូងក្នុងរន្ធខួង ដីឥដ្ឋក៏អាចជួយបំពេញ និងចន្លោះនៃរន្ធ។ ធ្វើបែបនេះទើបអាចបិទរន្ធនៅខាងក្នុង ហើយម្សៅដែលចេញពីការខួងថ្មអាចចេញមកខាងក្រៅនៃប្រហោងរន្ធខួងដែលធ្វើឲ្យការខួងមានដំណើរការរលូនផងដែរ។ ប្រសិនបើគា្មនដីឥដ្ឋនៅកន្លែងការដ្ឋានខួងនោះទេ អាចមានវិធីផ្សេងទៀត ទីមួយគឺត្រូវប្រើទឹកក៏អាចជួយកែខៃនៃរន្ធខួងបានផងដែរ។ ព្រោះម៉ាស៊ីនខួងមានធុងទឹកមួយ និងឧបករណ៍ប្រព័ន្ធចំហាយទឹក ដែលអាចបាញ់ទឹកតាមរយៈឧបករណ៍ខួងទៅក្នុងប្រហោងនៃរន្ធខួង។ ដំណោះស្រាយទាំងនេះជាវិធីសាមញ្ញទេ ប៉ុន្តែក្រុមហ៊ុន […]

អាន​បន្ថែម

SIKA ទទួលបានទំនុកចិត្តពីក្រុមហ៊ុនសាងសង់ចិន

ជុំវិញទិដ្ឋភាពវិស័យសំណង់នៅកម្ពុជាបង្ហាញឲ្យឃើញពីគម្រោងវិនិយោគធំៗជាច្រើនមកពីបរទេស ដូចជាចិន តៃវ៉ាន់ សិង្ហបុរី និងប្រទេសម៉ាឡេស៊ី បានចូលមកវិនិយោគទីផ្សារក្នុងវិស័យសំណង់ដែលកុំពង់រីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា។ ទន្ទឹមនឹងការរីចម្រើននេះ កិច្ចផ្តួចផ្តើមខ្សែក្រវ៉ាត់ ផ្លូវមួយ របស់រដ្ឋាភិបាលចិនកំពុងផ្សារភ្ជាប់កម្ពុជានៅក្នុងសមហរណសេដ្ឋកិច្ច ដែលបានធ្វើការផ្លាស់ប្តូរឧស្សាហកម្មវិស័យ សំណង់នៅកម្ពុជា។ ជាមួយគ្នានេះដែរ ភាគីទាំងពីរបានយល់ព្រមលើកិច្ចព្រមព្រៀងចំនួន៣១ ដែលក្នុងនោះភាគីចិនបានផ្តល់កម្ចីចំនួន ២៣៧លានដុល្លារ ដោយបានចុះហត្ថលេខាកាលពីខែតុលា ឆ្នាំ២០១៦។ ក្រុមហ៊ុនអ្នកសាងសង់ធំៗមកពីប្រទេសចិនមានដូចជា ក្រុមហ៊ុន SinoGreat Wall, CSCEC 1, 2, 4, SinoHydro, CITIC, ជាដើមដែលចូលមកទីផ្សារកម្ពុជាកាលពី ៥ឆ្នាំមុន។ ក្រុមហ៊ុនទាំងនោះទទួលបានគម្រោងសាងសង់ធំជាងគេបង្អស់ ដែលក្នុងនោះការសាងសង់លើផ្នែកហេដ្ឋារចនសម្ព័ន្ធ មានដូចជា ទំនប់វារីអគ្គិសនី ការងារផ្លូវថ្នល់ ស្ពាន ស្ថាននីយឋាមពល ការសាងសង់រោងចក្រស៊ីម៉ង់តិ៍ Hua Xin រោងចក្រស៊ីម៉ង់តិ៍ Anh Hui Conch និងគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុនឯកជនធំៗមួយចំនួនទៀតដូចជា អគារខុនដូ The Brigde សណ្ឋាគារ និងកាស៊ីណូ NagaWorld រមណីយដ្ឋានតារាសាគរ និងអគារការរិយាល័យ Gateway ជាដើម។ […]

អាន​បន្ថែម

អាកាសយាន្តដ្ឋានអន្តរជាតិកោះកុងនឹងបើកការដ្ឋានសាងសង់នៅដើមឆ្នាំ ២០១៨

ដើម្បីសម្រួលការធ្វើដំណើរទៅកាន់រមណីយដ្ឋានឆ្នេរសមុទ្រក្នុងខេត្តកោះកុង គម្រោងសាងសង់អាកាសយាន្តដ្ឋានថ្មីមួយនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់សម្រាប់ការងារផ្នែកវិស្វកម្មនៅដើមឆ្នាំ២០១៨ ខាងមុខនេះហើយ ខណៈដែលកាលបរិច្ចេទបញ្ចប់ក្នុងការសាងសង់ នៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយនោះទេ។ អាកាសយាន្តអន្តរជាតិមួយនេះនឹងអភិវឌ្ឍន៍លើផ្ទៃដី ៧៥០ ហិកតា ស្ថិតនៅក្នុងស្រុកបទុមសាគរ ខេត្តកោះកុង។ ម្យ៉ាងវិញទៀត គម្រោងអភិវឌ្ឍន៍ព្រលានយាន្តអន្តរជាតិនេះ ជាការអភិវឌ្ឍស្ថិតនៅក្នុងផ្នែកមួយដែលមានឈ្មោះថា គម្រោងអភិវឌ្ឍឆ្នេរសមុទ្រតារាសាគរ (Dara Sakor Seashore Resort Development) ដែលកំពុងអភិវឌ្ឍនៅស្រុកពីរក្នុងខេត្តកោះកុង ដើម្បីក្លាយជាទីក្រុងរមណីយដ្ឋានដ៏ល្អបំផុតមួយនៅតំបន់អាស៊ីអាគ្នេយ៍។ យោងតាមការសែតភ្នំពេញប៉ុស្តិ៍ ក្រុមហ៊ុន Union Develpment Group (UDG) ទទួលបានដីសម្បទានផ្តាច់មុខរយៈពេល ៩៩ឆ្នាំ កាលពីឆ្នាំ២០០៨ អនុម័តដោយរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍ផ្ទៃដីប្រមាណ ៤,៥០០ ដែលគ្រប់ដណ្តប់លើស្រុកពីរគឺស្រុក បុទុមសាគរ និងស្រុកគីរីសាគរ ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ស្អាតជាងគេនៅលើលោក ដែលមានតម្លៃប្រមាណ ៣.៨ពាន់លានដុល្លារអាមេរិក។ ក្រោយពេលអភិវឌ្ឍរួច រមណីយដ្ឋានតារាសាគរនឹងមានដូចជា សណ្ឋាគារប្រណីតៗ រមណីយដ្ឋាន វីឡា ខុនដូ និងកន្លែងស្នាក់ផ្សេងៗទៀតសម្រាប់ភ្ញៀវទេសចរណ៍ ដែលភាគច្រើនជាភ្ញៀវជនជាតិចិន។ គម្រោងអភិវឌ្ឍរមណីយដ្ឋាននេះរួមមានដូចជា អាកាសយាន្តដ្ឋាន ដែលនឹងអភិវឌ្ឍដោយក្រុមហ៊ុនចិន UDG ដែលជាក្រុមហ៊ុនខ្នាតយក្សល្បីឈ្មោះមួយក្នុងការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យស្ថិតនៅក្នុងទីក្រុង Tinajin ប្រទេសចិន។ ក្រុមហ៊ុននេះបានអភិវឌ្ឍគម្រោងផ្សេងៗជាច្រើនដូចជា […]

អាន​បន្ថែម

ត្រឹមឆ្នាំ២០៣០ ទីក្រុងភ្នំពេញត្រូវការលំនៅដ្ឋាន ៨០០.០០០ផ្ទះ

ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការលំនៅឋានក្នុងចំណោមប្រជាជនដែលមានចំណូលទាប និងមធ្យម ទីក្រុងភ្នំពេញនឹងត្រូវការបន្ថែមនូវលំនៅឋានចំនួន ៨០០.០០០ ខ្នងបន្ថែម នេះបើយោងតាម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ តាមរយៈសន្ទរកថាក្នុងវេទិកាលំនៅឋានថ្នាក់ជាតិក្រោមប្រធានបទ “លំនៅឋាននៅចំណុចមូលដ្ឋាន” ដែលបានប្រារព្ធឡើងកាលពីចុងខែមិថុនា ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានពន្យល់ថា ចាប់តាំងពីចំនួនប្រជាជនក្នុងទីក្រុងភ្នំពេញត្រូវបានប៉ាន់ប្រមាណពីកំណើនជិត ៨លាននាក់ ឬប្រហែល ៤០ភាគរយ នៃចំនួនប្រជាជនសរុប នៅឆ្នាំ ២០៣០ តំបន់រាជធានីក្រុងនឹងត្រូវការបន្ថែមនូវលំនៅឋាន ៨០០.០០០ ខ្នង បន្ថែមទៀតដើម្បីឆ្លើយតបចំពោះតម្រូវការនៃកំណើនប្រជាជននេះ។ ការព្យាករណ៍សម្រាប់រយៈពេល ១៥ឆ្នាំខាងមុខនេះ គឺផ្អែកតាមកំណើនប្រជាជនយ៉ាងគំហុកពីទីជនបទហូរចូលទីប្រជុំជននៃរាជធានីនាពេលបច្ចុប្បន្ន។ “ដើម្បីឆ្លើយតបនូវកំណើន ក្រសួងបានអនុវត្តនូវគោលនយោបាយលំនៅដ្ឋានថ្នាក់ជាតិ ដើម្បីលើកទឹកចិត្ត និងគាំទ្រដល់កង្វះនៃការអភិវឌ្ឍន៍លំនៅឋានដែលមានតម្លៃទាបក្រោម ៣០.០០០ដុល្លារអាមេរិក ក្នុងមួយខ្នង ជាមួយនឹងការទូទាត់រយៈពេលវែង” នេះបើតាមប្រសាសន៍របស់ឯកឧត្តម ជា សុផារ៉ា នៅក្នុងវេទិកានេះ។ មួយឆ្នាំទៅមួយឆ្នាំ តម្រូវការលំនៅឋាននៅក្នុងប្រទេសកម្ពុជាតែងតែបន្តកើនឡើងជាប្រចាំទៅតាម សន្ទុះកំណើនប្រជាជនយ៉ាងលឿនក្នុងរយៈពីរបីឆ្នាំចុងក្រោយ។ ខណៈដែលចំនួនប្រជាជនបច្ចុប្បន្នត្រូវ បានប៉ាន់ប្រមាណ ១៥,៨លាននាក់ នៅក្នងឆ្នាំ ២០១៧។ ចំនួននេះត្រូវបានព្យាករណ៍ចន្លោះ ១៨.៤ […]

អាន​បន្ថែម

ព្រឹត្តិការណ៍ប្រចាំថ្ងៃសំខាន់ៗក្នុងខែ ឧសភា-មិថុនា របស់សាលារាជធានីភ្នំពេញ (PPCH)

ស្ពានថ្មើរជើងឆ្លងផ្លូវជម្ពូវ័នបើកឲ្យដំណើរការ ៥ ឧសភា៖ ដើម្បីការពារអ្នកដំណើរថ្មើរជើង ពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតមានឡើងជាញឹកញាប់សាលារាជធានីភ្នំពេញបានបើកឲ្យដំណើរការស្ពាន ថ្មើរ ជើងឆ្លងកាត់ផ្លូវជម្ពូវ័នចំនួនពីរស្ថិតនៅជិតសាលាវិទ្យាល័យជម្ពូវ័ន។ ស្ពានទាំងពីរនេះនឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះអាចដើរឆ្លងកាត់ផ្លូវជាតិលេខ៤ ដើម្បីការពារសុវត្ថិភាព ហើយមិនតែប៉ុណ្ណោះ ថែមទាំងអាចជួយកាត់បន្ថយបញ្ហាកក ស្ទះចរាចរណ៍ពេលម៉ោងសិស្សចេញពីសាលាព្រមទំាងផ្សារដែលនៅតាមបណ្តោយផ្លូវជាតិលេខ៤ នេះផងដែរ។  ចិនផ្តល់ជំនួយរថយន្តក្រុង១០០គ្រឿងដល់កម្ពុជា ៩ ឧសភា៖ ប្រទេសចិនបានផ្តល់ជំនួយរថយន្តក្រុងចំនួន ១០០គ្រឿងជាលើកដំបូងរបស់ខ្លួនសម្រាប់ប្រតិបត្តិការនៅទីក្រុងភ្នំពេញ ខណៈបច្ចុប្បន្នមានរថយន្ត ៥៧គ្រឿងដំណើរការលើផ្លូវរត់ចំនួនបីខ្សែ។ ដើម្បីដំណើរការរថយន្តរបស់ចិនទាំង ១០០គ្រឿងនេះ សាលារាជធានីភ្នំពេញបានធ្វើការសិក្សាផ្លូវរត់បន្ថែម៥ខ្សែទៀត។ ទន្ទឹមនឹងនេះដែរ សាលារាជធានីភ្នំពេញរំពឹងថា រថយន្តថ្មីទាំងនេះនឹងកាន់តែធ្វើឲ្យប្រសើរឡើងនូវសេវាសារធារណៈនៅក្នុងទីក្រុងភ្នំពេញ ហើយរថយន្តក្រុងទាំងនោះបានមកដល់កំពង់ផែស្វ័យតព្រះសីហនុកាលពីថ្ងៃទី ២៥ ខែមិថុនា នេះ។ ម្យ៉ាងវិញទៀត ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក៏នឹងផ្តល់រថយន្តក្រុងចំនួន ១៨០គ្រឿងផងដែរសម្រាប់ប្រតិបត្តិការនៅទីក្រុងភ្នំពេញ។ អគាររដ្ឋបាលជ្រោយចង្វារបើកដំណើរការជាផ្លូវការ ១៧ ឧសភា៖ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលខណ្ឌជ្រោយចង្វារ មានកំពស់២ជាន់ ទំហំ ២៨មx១៥ម ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ។ ជប៉ុនបណ្តុះបណ្តាលមន្រ្តីកម្ពុជាស្តីពីការគ្រប់គ្រងប្រព័ន្ធលូបង្ហូរទឹក ២៧ ឧសភា៖ គណៈប្រតិភូមកពីទីក្រុង Kitakyosui ប្រទេសជប៉ុនបានជួបជាមួយមន្រ្តីមន្ទីរនាំក្រសួងសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញដើម្បីពិភាក្សាពីការបណ្តុះបណ្តាលស្តីពីបញ្ហាការថែទាំ […]

អាន​បន្ថែម

អគាររដ្ឋបាលខេត្តត្បូងឃ្មុំបើកដំណើរការ

រយៈពេលជាងបីឆ្នាំបន្ទាប់ពីខេត្តត្បូងឃ្មុំត្រូវបានបង្កើតជាផ្លូវការ អគាររដ្ឋបាលខេត្តត្បូងឃ្មុំបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីខែឧសភា ឆ្នាំ២០១៧ កន្លងមកនេះ ខណៈការសាងសង់បញ្ចប់នៃអគាររដ្ឋបាលនេះ រំពឹងថានឹងរួចរាល់នៅដើមឆ្នាំ២០១៨ ខាងមុខ។ កាលពីដើមខែឧសភា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលខេត្តត្បូងឃ្មុំ និងអគារផ្សេងៗមួយចំនួនទៀតដូចជា អគារដ្ឋបាលប្រមូលផ្តុំ ព្រមទាំងអគារស្នាក់នៅរបស់មន្រ្តីរាជការ។ អគារដ្ឋបាលនេះមាបណ្តាញផ្លូវឆ្លងកាត់សុរបប្រវែង ២៦គីឡូម៉ែត្រ អាងស្តុកទឹកប្រើប្រាស់ ដែលអាចស្តុកទឹកបានប្រមាណ ៣លានម៉ែត្រគូប និងស្ថានីយផលិតទឹកស្អាត ដែលមានសមត្ថភាផលិតទឹកស្អាត ២០៨ ម៉ែត្រគូបក្នុងមួយម៉ោង ផងដែរ។ ការសម្ពោធដាក់ឲ្យប្រើប្រាស់អគារដ្ឋបាលនេះ ស្ថិតនៅក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានចម្ងាយប្រមាណ ២០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ក្នុងគោលបំណងបង្កើនប្រសិទ្ធិភាពក្នុងការផ្តល់សេវាសាធារណៈឲ្យកាន់តែខិតជិតជាមួយប្រជាពលរដ្ឋ ខេត្តត្បូងឃ្មុំត្រូវបានបង្កើតឡើង ដោយបំបែកចេញពីខេត្តកំពង់ចាម និងបានឡាយព្រះហស្ថលេខាដោយព្រះរាជក្រឹត្យ ក្នុងឆ្នាំ២០១៣ ដែលមានផ្ទៃដីសរុប ៥,២៥០ គីឡូម៉ែត្រក្រឡា ជាខេត្តទី២៥ នៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តត្បូងឃ្មុំមានព្រំប្រទល់ខាងលិចជាប់នឹងខេត្តកំពង់ចាម ខាងត្បូងជាប់នឹងខេត្តព្រៃវែង ខាងជើងជាប់នឹងខេត្តក្រចេះ ខាងកើតជាប់នឹងព្រំប្រទល់ប្រទេសវៀតណាម។ ថ្លែងនៅក្នុងកម្មវិធីសម្ពោធអគាររដ្ឋបាលខេត្តត្បូងឃ្មុំកាលពីថ្ងៃទី៩ ខែឧសភា ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានមានប្រសាសន៍ឲ្យដឹងថា ខេត្តត្បូងឃ្មុំចែកចេញជា ៦ស្រុក ១ក្រុង ៦២ឃុំ ២សង្កាត់ […]

អាន​បន្ថែម

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ ក្នុងខែឧសភា-មិថុនា របស់ក្រសួងរៀបចំដែនដីនគរូបនីយក�

គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យលើផ្ទៃដី ៥០ហិកតា បើកការដ្ឋានសាងសង់ ១ ឧសភា៖ កាលពីថ្ងៃទី ១ ខែឧសភា ឯកឧត្តម ជា សុផារ៉ា បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់លំនៅឋានមានតម្លៃសមរម្យ ដែលអភិវឌ្ឍដោយ​ក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប នៅលើទីតាំងដីជាង ៨០ហិកតា ស្ថិតនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ដែលមានចំងាយប្រមាណ ២២ គីឡូម៉ែត្រ ពីវត្តភ្នំ រាជធានីភ្នំពេញ។ បទបង្ហាញស្តីវិធីសាស្រ្តដោះស្រាយបញ្ហជម្លោះដីធ្លី ៤ ឧសភា៖ ឯកឧត្តម ជា សុផារ៉ា ត្រូវបានអញ្ជើញ ឡើងធ្វើបទបង្ហាញស្តីពីយន្តការដោះស្រាយជម្លោះបញ្ហាដីធ្លីថ្នាក់ជាតិ ដើម្បីចែករំលែកបទពិសោធន៍ទៅដល់សិស្ស និស្សិត មន្រ្តីប៉ូលីស និងសាស្រ្តាចារ្យ នៃបណ្ឌិតសភានគរបាលកម្ពុជា។ MLMUPC ពិភាក្សាការងារជាមួយភាគីជប៉ុន ៥ ឧសភា៖ ឯកឧត្តម ជា សុផារ៉ា បានពិភាក្សាការងារពីបញ្ហាទាក់ទងទៅនឹងការរៀបចំ​អភិវឌ្ឍន៍តំបន់ជាយក្រុង ការសាងសង់ និងការៀបចំដីធ្លី ជាមួយឯកឧត្តម Keiichi ISHII រដ្ឋមន្រ្តីក្រ សួងដែនដី […]

អាន​បន្ថែម

១៥០ ក្រុមហ៊ុនជាតិ-អន្តរជាតិ ចូលរួមពិព័រណ៍អន្តរជាតិស្ថាបត្យកម្ម និងការតុបតែងលំអកម្�

ពិព័រណ៍អន្តរជាតិស្ថាបត្យកម្ម និងការតុបតែងលំអកម្ពុជា ២០១៧ ដែលបានប្រារព្ធធ្វើឡើងក្នុងរយៈពេលបីថ្ងៃដោយគិតចាប់ពីថ្ងៃទី៨ ដល់ ថ្ងៃទី១០ ខែមិថុនា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ជាលើកទីពីរហើយ ដែលពិព័រណ៍មួយនេះបានរៀបចំឡើងនៅក្នុងប្រទេសកម្ពុជា និងចាត់ចែង ឡើងដោយក្រុមហ៊ុនថៃICVeX Co., Ltd. ជាក្រុមហ៊ុនពហុជំនាញ ដែលនាំមុខក្នុងការច្នៃប្រឌិតនៅក្នុងប្រទេសថៃ និងបានចាប់ដៃគូជាមួយសមាគមស្ថាបត្យករកម្ពុជា។ ឆ្នាំនេះ មាន១៥០ក្រុមហ៊ុនជាតិ និងអន្តរជាតិ បានចូលរួមព្រឹតិ្តការណ៍នេះ។ បណ្តាក្រុមហ៊ុនទំាងនោះ មកពីប្រទេសថៃ ម៉ាឡេស៊ី សឹង្ហបុរី វៀតណាម អ៊ីតាលី និងប្រទេសចិន ពោលគឹមានប្រមាណ ៧០ភាគរយ ជាអ្នកតាំងពិព័រណ៍អន្តរជាតិ ដែលបានមកតាំងបង្ហាញអំពីគំនិតច្នៃប្រឌិតថ្មីៗចុងក្រោយរបស់ខ្លួន ស្វែងរកឱកាសអាជីវកម្មថ្មីៗ និងផ្លាស់ប្តូរបទពិសោធន៍អំពីការរីកចម្រើនផ្នែករចនាក្នុងទីផ្សារសំណង់ដែលកំពុងរីកចម្រើនខ្លាំងនៅកម្ពុជា។ ក្រៅពីការ នាំមកនូវការរចនាអន្តរជាតិដ៏ល្អបំផុតមកកាន់កម្ពុជា ពិព័រណ៍ដែលបានប្រាព្រឹត្តិឡើងក្នុងរយៈពេលបីថ្ងៃនេះ ក៏មានរៀបចំសិក្ខាសិលាស្តីពីការអប់រំ ការប្រកួតប្រជែងការរចនាក្នុងចំណោមនិស្សិត និងការពិសារអាហារពេលល្ងាចដើម្បីបង្កើតបណ្តាញជាមួយស្ថាបត្យករផងដែរ។ ពិព័រណ៌ស្ថាបត្យកម្ម និងតុបតែងលំអ បានទទួលជោគជ័យជាលើកទីមួយក្រោមការចាត់ចែងឡើងដោយ ICVeX នៅក្នុងឆ្នាំ២០១៤ នៅប្រទេសភូមា ដែលបានជម្រុញចិត្តក្រុមហ៊ុននាំយកពិព័រណ៍នេះមកកម្ពុជា នេះបើយោងការចុះផ្សាយរបស់ក្រុមហ៊ុន។ លោក Ajinveat Vhongthong ប្រធានគម្រោងនៃក្រុមហ៊ុន ICVeX Co […]

អាន​បន្ថែម

១៥០ ក្រុមហ៊ុនជាតិ-អន្តរជាតិ ចូលរួមពិព័រណ៍អន្តរជាតិស្ថាបត្យកម្ម និងការតុបតែងលំអកម្�

ពិព័រណ៍អន្តរជាតិស្ថាបត្យកម្ម និងការតុបតែងលំអកម្ពុជា ២០១៧ ដែលបានប្រារព្ធធ្វើឡើងក្នុងរយៈពេលបីថ្ងៃដោយគិតចាប់ពីថ្ងៃទី៨ ដល់ ថ្ងៃទី១០ ខែមិថុនា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ជាលើកទីពីរហើយ ដែលពិព័រណ៍មួយនេះបានរៀបចំឡើងនៅក្នុងប្រទេសកម្ពុជា និងចាត់ចែង ឡើងដោយក្រុមហ៊ុនថៃ ICVeX Co., Ltd. ជាក្រុមហ៊ុនពហុជំនាញ ដែលនាំមុខក្នុងការច្នៃប្រឌិតនៅក្នុងប្រទេសថៃ និងបានចាប់ដៃគូជាមួយសមាគមស្ថាបត្យករកម្ពុជា។ ឆ្នាំនេះ មាន១៥០ក្រុមហ៊ុនជាតិ និងអន្តរជាតិ បានចូលរួមព្រឹតិ្តការណ៍នេះ។ បណ្តាក្រុមហ៊ុនទំាងនោះ មកពីប្រទេសថៃ ម៉ាឡេស៊ី សឹង្ហបុរី វៀតណាម អ៊ីតាលី និងប្រទេសចិន ពោលគឹមានប្រមាណ ៧០ភាគរយ ជាអ្នកតាំងពិព័រណ៍អន្តរជាតិ ដែលបានមកតាំងបង្ហាញអំពីគំនិតច្នៃប្រឌិតថ្មីៗចុងក្រោយរបស់ខ្លួន ស្វែងរកឱកាសអាជីវកម្មថ្មីៗ និងផ្លាស់ប្តូរបទពិសោធន៍អំពីការរីកចម្រើនផ្នែករចនាក្នុងទីផ្សារសំណង់ដែលកំពុងរីកចម្រើនខ្លាំងនៅកម្ពុជា។ ក្រៅពីការ នាំមកនូវការរចនាអន្តរជាតិដ៏ល្អបំផុតមកកាន់កម្ពុជា ពិព័រណ៍ដែលបានប្រាព្រឹត្តិឡើងក្នុងរយៈពេលបីថ្ងៃនេះ ក៏មានរៀបចំសិក្ខាសិលាស្តីពីការអប់រំ ការប្រកួតប្រជែងការរចនាក្នុងចំណោមនិស្សិត និងការពិសារអាហារពេលល្ងាចដើម្បីបង្កើតបណ្តាញជាមួយស្ថាបត្យករផងដែរ។ ពិព័រណ៌ស្ថាបត្យកម្ម និងតុបតែងលំអ បានទទួលជោគជ័យជាលើកទីមួយក្រោមការចាត់ចែងឡើងដោយ ICVeX នៅក្នុងឆ្នាំ២០១៤ នៅប្រទេសភូមា ដែលបានជម្រុញចិត្តក្រុមហ៊ុននាំយកពិព័រណ៍នេះមកកម្ពុជា នេះបើយោងការចុះផ្សាយរបស់ក្រុមហ៊ុន។ លោក Ajinveat Vhongthong ប្រធានគម្រោងនៃក្រុមហ៊ុន ICVeX […]

អាន​បន្ថែម

Atkins នឹងអភិវឌ្ឍអគារភ្លោះកម្ពស់កប់ពពកនៅវៀតណាម

Atkins ជាក្រុមហ៊ុនផ្តល់សេវាកម្មរចនាប្លង់ស្ថាបត្យកម្ម គ្រប់គ្រងគម្រោង និងប្រឹក្សាយោបល់ ដែលមានមូលដ្ឋានការិយាល័យស្ថិតនៅចក្រភពអង់គ្លេស ទទួលបានការចុះកុងត្រាពីក្រុមហ៊ុនអភិវឌ្ឍ Empire Group

អាន​បន្ថែម