ស្លាប់ពីរនាក់ក្នុងគ្រោះថ្នាក់នៅការដ្ឋានដាច់ដោយឡែកពីគ្នា

ការព្រួយបារម្ភចំពោះសុខភាព និងសុវត្ថិភាពនៅក្នុងឧស្សាហកម្មសំណង់ដែលកំពុងមានសន្ទុះខ្លាំងនៅប្រទេសកម្ពុជា ត្រូវបានលើកឡើងជាថ្មីម្តងទៀតនៅខែមីនា ខណៈដែលមានមនុស្សពីរនាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ដាច់ដោយឡែកពីគ្នាដែលពាក់ព័ន្ធនឹងគ្រឿងម៉ាស៊ីនរោងចក្រធុនធ្ងន់។ បុរសវ័យចំណាស់ជនជាតិខ្មែរម្នាក់បានស្លាប់នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ បន្ទាប់ពីត្រូវបានកិនពីលើដោយគ្រឿងចក្រឈូសឆាយដី។ នៅថ្ងៃដដែលនោះដែរ ជនជាតិចិនម្នាក់ដែលជាអ្នកគ្រប់គ្រងការដ្ឋានសាងសង់នៅលើផ្លូវជាតិលេខ៦ ក្នុងខេត្តកំពង់ធំ បានស្លាប់នៅពេលដែលម៉ាស៊ីនរូឡូរត់បញ្ជ្រាសថយក្រោយជាន់ស្លាប់។ ខណៈពេលមានការបង្កើនការយកចិត្តទុកដាក់លើការអនុវត្តបទដ្ឋានសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់ជាច្រើនក្នុងរាជធានីនោះ គ្រោះថ្នាក់ទាំងពីរនេះបង្ហាញថា នៅមានតម្រូវការធាតុចូលសម្រាប់បញ្ហានេះនៅក្រៅរាជធានីភ្នំពេញ។

អាន​បន្ថែម

Phnom Penh Municipality Diary: March- April 2017

ស្ពានឆ្លងផ្លូវសម្រាប់ថ្មើរជើងជម្ពូវ័ន្តបើកដំណើរការ (ថ្ងៃទី ២១ ខែមីនា) បន្ទាប់ពី​ប្រើ​រយៈពេល​បី​ខែ​នៃ​ការសាងសង់ ស្ពាន​ឆ្លងផ្លូវ​សម្រាប់​ថ្មើរជើង​ដំបូង​គេ​ដែល​មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ខាង​មុខ​វិទ្យាល័យ​ជម្ពូ​វ័ន្ត បាន​បើក​ឲ្យ​សាធារណជន​ដែល​ភាគច្រើន​ជា​សិស្ស​ដើម្បី​ប្រើប្រាស់​។ ស្ពាន​នេះ​នឹង​លុបបំបាត់​ការកកស្ទះ​ចរាច​រណ៍​យ៉ាង​ខ្លាំង​នៅ​ផ្លូវជាតិ​លេខ ៤ ជិត​ផ្សារ​ជម្ពូ​វ័ន្ត ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ​ការការពារ​អ្នក​ថ្មើរជើង​ពី​គ្រោះថ្នាក់​។​ សេវារថយន្តក្រុងសាធារណៈនឹងប្រើប្រាស់ការបង់ប្រាក់តាមអេឡិចត្រូនិច e-pay (ថ្ងៃទី ២៩ ខែមីនា) កិច្ចព្រមព្រៀង​អនុស្សារណៈ​នៃ​ការយោគយល់​រវាង​អាជ្ញាធរ​រថយន្តក្រុង​សាធារណៈ​រាជធានី​ភ្នំពេញ និង​ធនាគារ​ឯកទេស​វី​ង នឹង​ផ្លាស់ប្តូរ​ការទូទាត់​សម្រាប់​សេវា​រថយន្តក្រុង​សាធារណៈ​មក​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​វិញ​។ ជាមួយនឹង​វិធីសាស្ត្រ​ទូទាត់​ថ្មី មានការ​រំពឹងថា​អ្នកធ្វើ​ដំណើរ​កាន់តែ​ច្រើន​ឡើង​នឹង​ពឹងផ្អែក​លើ​សេវា​រថយន្ដក្រុង​សាធារណៈ​សម្រាប់​ការធ្វើដំណើរ​ជា​រៀងរាល់ថ្ងៃ ព្រោះ​ថា​វា​មាន​តម្លៃថោក​ជាង​មធ្យោបាយ​ធ្វើដំណើរ​ផ្ទាល់ខ្លួន​។​ ច្បារអំពៅទទួលបានផ្លូវថ្មីជាមួយនឹងប្រព័ន្ធបង្ហូរទឹកនៅខាងក្រោម (ថ្ងៃទី ៣១ ខែមីនា) ប្រឡាយ​ពោរពេញ​ដោយ​សំរាម គុម្ពោត​ព្រៃ និង​បាក់តេរី​ដែល​ត្រូវបាន​គេបោះបង់​ចោល​នៅ​ខណ្ឌ​ច្បារអំពៅ​នោះ ត្រូវបាន​ផ្លាស់ប្តូរ​ជា​ផ្លូវ​បេតុង​បំពាក់​ដោយ​បង្គោល​ចង្កៀង​បំភ្លឺ និង​ប្រព័ន្ធ​បង្ហូរទឹក​នៅ​ខាងក្រោម​។ សម្រាប់​ការអភិវឌ្ឍន៍​ដំណាក់កាល​ដំបូង ប្រឡាយ​ព្រែក​បារាំង​ត្រូវបាន​ផ្លាស់ប្តូរ​ជា​ផ្លូវ​បេតុង​ទទឹង ១៦​ម៉ែត្រ និង​ប្រវែង ៩១៦​ម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវ ៣៦៩ តាម​បណ្តោយ​ទន្លេ ទៅ​កាន់​តំបន់​ប្រា​ជុំ​វង់​។ សម្រាប់​ដំណាក់កាល​ទី ២ ការសាងសង់​នឹង​បន្ត​ជាមួយ​នឹង​ផ្លូវ​ប្រវែង ៣៥១​ម៉ែត្រ ពី​ប្រា​ជុំ​វង់​ទៅ​សាលា​គុយបា​។ ប្រព័ន្ធ​បង្ហូរទឹក ១០០​ម៉ែត្រ បាន​សាងសង់​រួចហើយ​នៅ​សល់​ប្រវែង ២០០​ម៉ែត្រ​ទៀត​។ ផ្លូវ​នេះ​ត្រូវបាន​រំពឹងថា​នឹង​បញ្ចប់​ការសាងសង់​យ៉ាង​ពេញលេញ​នៅ​ចុងខែ​មេសា​។​ ការតភ្ជាប់ទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ (ថ្ងៃទី១១ […]

អាន​បន្ថែម

MLMUPC Diary: March – april 2017

នាយកដ្ឋានលំនៅដ្ឋានបានចុះអនុស្សរណៈយោគយល់សម្រាប់ការអភិវឌ្ឍលំនៅដ្ឋានសាធារណៈ (ទី២ ខែមីនា) ការអភិវឌ្ឍន៍​លំនៅដ្ឋាន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ (MLMUPC) បាន​ចុះ​អនុស្សរណៈ​យោគយល់ (MoU) ជាមួយ​និង​ក្រុមហ៊ុន Bun Jeth Group ដើម្បី​អភិវឌ្ឍន៍​លំនៅដ្ឋាន​សាធារណៈ​បន្ថែមទៀត​សម្រាប់​ក្រុម​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ទាប ហើយ​នេះ​ជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍន៍​លំនៅឋាន​សាធារណៈ​រយៈពេល​វែងរ​បស់​ក្រសួង​។ គម្រោង​ដំបូង​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​០១ ខែ​ឧសភា នឹង​ត្រូវ​អភិវឌ្ឍន៍​នៅលើ​ផ្ទៃដី​ទំហំ ៨២២.១៦០​ម៉ែត្រការ៉េ ស្ថិតនៅ​ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែក​ទទឹង ស្រុក​ពញាឮ ខេត្ត​កណ្តាល ចំងាយ​ប្រហែល ២១​គីឡូម៉ែត្រ​ពី​ទី​ប្រជុំជន​ក្រុង​ភ្នំពេញ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​។ លំនៅឋាន​ចំនួន ៥.៣៤០ កំពុង​ត្រូវបាន​អភិវឌ្ឍន៍​សម្រាប់​ដំណាក់​ទី​មួយ​ដែល​ក្នុងនោះ​លំនៅឋាន​ចំនួន ៨៥៤ មាន​ទទឹង ៤,១​ម៉ែត្រ និង​ប្រវែង ១៣​ម៉ែត្រ​ហើយ​លំនៅឋាន​ចំនួន ៤.៤៧៦ ទៀត​មាន​ទទឹង ៥,១​ម៉ែត្រ និង​បណ្តោយ ៧,២ ម៉ែត្រ​។​ មន្ត្រីបានជួបគ្នាដើម្បីពិនិត្យឡើងវិញពីបទពិសោធន៍ដំណោះស្រាយជម្លោះដីធ្លី (ថ្ងៃទី១០ ខែមីនា) ជម្លោះ​ដីធ្លី​ជា​បញ្ហា​មួយ​សម្រាប់​កម្ពុជា​ជា​យូរ​មក​ហើយ​។ បន្ទាប់​ពី​ការដោះស្រាយ​វិវាទ​ដីធ្លី​រាប់​ពាន់​ករណី​នៅ​ទូទាំង​ប្រទេស ឯកឧត្តម ជា សុផារ៉ា បាន​ជួប​ជាមួយ​មន្ត្រី​ក្រសួង​ដើម្បី​ពិនិត្យ​ឡើងវិញ​នូវ​មេរៀន​ដែល​បាន​រៀនសូត្រ​ពី​យុទ្ធនាការ ដោយ​សង្ឃឹមថា​នឹង​បង្កើន​ល្បឿន​ដោះស្រាយ​ជម្លោះ​ដីធ្លី​នាពេល​អនាគត​។​ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស្វាគមន៍ប្រធានអង្គការ JICA ថ្មី (ថ្ងៃទី២១ […]

អាន​បន្ថែម

Aluminium China 2017 to Unveil World’s Latest Aluminium Hi-Tech

Sorry, this entry is only available in អង់គ្លេស (ស.រ.អ).

អាន​បន្ថែម

Asia Property Awards 2017 programme revamped to include 14 markets

The 12-year-old programme, which was first launched in 2005 by Ensign Media in Thailand, also holds annual black-tie gala dinner events in Cambodia, the Philippines, Vietnam, Myanmar, Malaysia and Indonesia, playing host to up to 600 C-level executives, senior industry figures and VIPs at each event.

អាន​បន្ថែម

ការជ្រើសរើសឧបករណ៍អគ្គិសនីសម្រាប់ដាក់ក្នុងអគារ

ការរៀបចំបានត្រឹមត្រូវ ការជ្រើសរើស និងការដាក់ប្រព័ន្ធអគ្គិសនីសម្រាប់អគារ គឺមានសារៈសំខាន់ណាស់ ដើម្បីឲ្យការប្រើប្រាស់មានសុវត្ថិភាព និងមានប្រសិទ្ធិភាព។ ការប្រើប្រាស់ខ្សែភ្លើង និងឧបករណ៍ដែលមានគុណភាពអន់ រឺការជ្រើសរើសឧបករណ៍ មិនបានត្រឹមត្រូវ អាចបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សក៏ដូចជាអគារផងដែរ ហើយតម្លៃ ថែទាំវាមានតម្លៃថ្លៃ និងអាចបង្កជាអគ្គីភ័យទៀតផង។ ប្រព័ន្ធភ្លើងដែលដំណើរការមិនមែនមានន័យថា វាមានសុវត្ថិភាពរឺគ្មាននោះទេ។ ជាការពិតណាស់ បញ្ហាប្រព័ន្ធខ្សែភ្លើងនៃអគារបានបង្កជាអគ្គីភ័យយ៉ាងច្រើន និងគ្រោះថ្នាក់ ឆក់ខ្សែភ្លើងផងដែរ។ ជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសកម្ពុជា មានផ្ទះ ៦០០ជាង បានឆេះ មនុស្សមួយចំនួន បានស្លាប់ រឺរងគ្រោះធ្ងន់ធ្ងរ ហើយមនុស្សមួយចំនួនក៏បានបាត់បង់មធ្យោបាយការងារ ទ្រព្យសម្បត្តិដូចជា ឡាន ត្រាក់ទ័រ ឃ្លាំងជាដើម។ យោងទៅតាមស្ថិតិកាលពីពេលថ្មីៗនេះ ប្រហែលពាក់កណ្តាល (៤៧%) នៃអគ្គីភ័យ គឺបណ្តាលមកពីបញ្ហាខ្សែភ្លើង។ បញ្ហាទាំងនេះភាគច្រើនណ្តាលមកពី ការមិនមានក្បួនច្បាប់ឬស្តង់ដារអគ្គិសនីនៅក្នុងប្រទេសកម្ពុជា។ ផលិតផលជាច្រើន (ឌីសង់ទ័រ កុងតាក់ ប្រអប់ភ្លើង រឡូភ្លើង) ដែលបានដាក់លក់នៅ លើទីផ្សារក្នុងប្រទេសកម្ពុជា មិនត្រូវបានឲ្យដាក់លក់នៅប្រទេសផ្សេងឡើយ ដោយសារ តែគ្មានសុវត្ថិភាព។ ម្យ៉ាងវិញទៀត ការរៀបចំដំណើរការមិនត្រូវបានធ្វើទៅតាមស្តង់ដាអន្តរជាតិ និងមិនបានគិតទៅដល់ការប្រែប្រួលរបស់អគារទៅថ្ងៃអនាគត។ ការឌីហ្សាញ និងការជ្រើសរើសឧបករណ៍អគ្គិសនី […]

អាន​បន្ថែម

ការវិនិយោគលើវិស័យសំណង់ឈានដល់ ៨,៥ ពាន់លានដុល្លារអាមេរិក

តាមរយៈរបាយការណ៍ចេញដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ការវិនិយោគសរុបលើគម្រោងសាងសង់នៅកម្ពុជាកាលពីឆ្នាំមុន បានឈាន ដល់ ៨,៥ ពាន់លានដុល្លារ លើសឆ្នាំ ២០១៥ ពីរដង។ របាយការណ៍នេះបានបង្ហាញផងដែរថា ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ប្រមូលបានថវិកា ៧២លានដុល្លារ ពីសេវាកម្មផ្សេងៗកាលពីឆ្នាំមុន។ វាសម្រេចបាន ៦៣,៦ ភាគរយនៃការផ្ដល់កម្មសិទ្ធិដីធ្លីជាប្រព័ន្ធស្មើនឹង ៧ លានប្លង់កម្មសិទ្ធិ។ តាមរយៈការប្តេជ្ញាចិត្តរបស់ខ្លួនយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងនឹងការដណ្តើមយកដីខុសច្បាប់ ជម្លោះដីធ្លីនៅក្នុងប្រទេសកម្ពុជា មានតែ ១០% ប៉ុណ្ណោះ ឬប្រហែល ៧០០ ករណីដែលនៅសល់មកទល់ពេលនេះ។ ឧស្សាហកម្មសំណង់បានស្រូបយកកម្លាំងពលកម្ម ពីមនុស្ស ២០០.០០០ នាក់ក្នុងមួយថ្ងៃ ជាមួយនឹងប្រាក់ឈ្នួលអប្បបរមា ៥ ដុល្លារក្នុងមួយថ្ងៃ ដែលទាំងនេះបានមកពីលំហូរចូលនៃការវិនិយោគបរទេសនៅក្នុងវិស័យនេះ។ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលដឹកនាំគណៈកម្មាធិការជាតិ គ្រប់គ្រងតំបន់ឆ្នេរផងដែរនោះ បានដោះស្រាយវិវាទដីធ្លីមួយចំនួននៅជុំវិញឆ្នេរសមុទ្រ និងនៅលើកោះនានា។ ឥឡូវនេះ ពួកគេកំពុងធ្វើការលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង ការធ្វើផែនការការពារបរិស្ថានសម្រាប់តំបន់ឆ្នេរ ៤៤០ គ.ម របស់ប្រទេសកម្ពុជា ដែលត្រូវបានជាប់ចំណាត់ថ្នាក់ជាឆ្នេរសមុទ្រស្រស់ស្អាតជាងគេបំផុតមួយរបស់ពិភពលោក។ ក្រសួងនេះបានលើកឡើងថា វាជាការប្តេជ្ញាចិត្តដើម្បីពង្រឹងសេវាកម្មរបស់ខ្លួន ដើម្បីឲ្យប្រជាជន […]

អាន​បន្ថែម

តើបេតុង ADMIXTURES អាចជួយសង្គ្រោះផែនដីដោយរបៀបណា?

បេតុងគឺជាល្បាយនៃស៊ីម៉ងតិ៍ ទឹក ខ្សាច់ គ្រួស ហើយពេលខ្លះយើងបន្ថែម សារធាតុគីមីមួយចំនួនហៅថា “admixtures”។ វិស្វករសំណង់គឺជាអ្នកកំណត់ចំនួនសមាមាត្រ ដែលត្រឹមត្រូវសម្រាប់ធាតុនីមួយៗ ជាការរចនាល្បាយបេតុង ដែលជាធម្មតាពួកគេបានគណនាសមាមាត្រនេះ ទៅតាមគោលការណ៍ណែនាំថ្នាក់ជាតិ ឬ/និងស្ដង់ដារណាមួយ។ សមាមាត្រល្បាយសមរម្យ គឺត្រូវបានធ្វើយ៉ាងប្រុងប្រយ័ត្ន គុណភាពនៃវត្ថុធាតុដើមគឺមានសារៈសំខាន់ខ្លាំងណាស់ដើម្បីទទួលបានលទ្ធផលល្អ។ ស័ក្តានុពលនៃគុណភាពបេតុង នឹងត្រូវបានពឹងផ្អែក ប្រសិនបើវាត្រូវបានកំណត់ ធាតុផ្សំ ការលាយបញ្ចូលគ្នា ការចាក់ និងថែទាំបានត្រឹមត្រូវប៉ុណ្ណោះ។ ក្រុម SIKA ត្រូវទទួលបានទាក់ទងជាញឹកញាប់ដើម្បីពង្រឹងគុណភាពនៃការផលិតបេតុង។ វាជាការលំបាកណាស់ ក្នុងការត្រួតពិនិត្យប៉ារ៉ាម៉ែត្រនីមួយៗ ដូច្នេះការបន្ថែមនៃ admixture នឹងជួយសំរួលការត្រួតពិនិត្យរបស់អ្នកផលិតបេតុង។ លក្ខណៈសម្បត្តិរបស់ admixture SIKA បានដំណើរការអស់ ១៥ឆ្នាំ ហើយនៅប្រទេសកម្ពុជា។ យើងមានមោទនភាព ដែលបានផលិត admixture SIKA របស់យើងនៅក្នុងរាជធានីភ្នំពេញចាប់ពីខែធ្នូឆ្នាំ2015។ យើងបានសហការជាមួយនិងអ្នកផ្គត់ផ្គង់ ផលិតបេតុងធំៗទាំងអស់នៅក្នុងប្រទេសកម្ពុជា។ នៅពេលដែលអ្នកមើលទៅក្រៅបង្អួចមួយផ្នែកធំ នៃបេតុងដែលបានប្រើសម្រាប់អគារ មានលាយបន្តិចនៃ admixtures នៅក្នុងបេតុង។ Admixtures ធ្វើឲ្យមានភាពខុសគ្នាយ៉ាងខ្លាំងនៅក្នុងបេតុងរាវ និងបេតុងរឹង កម្លាំងសង្កត់ខ្ពស់ គឺដោយសារការកាត់បន្ថយទឹកនៅក្នុងល្បាយលាយ ហើយបេតុងនឹងមានភាពងាយស្រួលក្នុងការចាក់ […]

អាន​បន្ថែម

កំណត់ហេតុក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់៖ មករា-កុម្ភៈ ២០១៧

០៣ មករា៖ ឯកឧត្តម ជា សុផារ៉ា ប្រធានគណកម្មាធិការសម្បទានដីធ្លី បានដឹកនាំកិច្ចប្រជុំ មួយដើម្បីរំឭកពីសកម្មភាពទាំងឡាយក្នុងការដាក់ទិសដៅនាពេលអនាគតរបស់គណកម្មាធិការនេះ។ ពួកគេបានប្តេជ្ញាផ្តល់ដីសម្បទានដល់គ្រួសារដែលបាត់បង់ឱកាសការងារដែល ត្រូវការដីជាចាំបាច់ ដូចជា ជនចាស់ជរា ជនពិការ និងគ្រួសារក្រីក្រ ព្រមទាំងគ្រួសារទាហាន រស់នៅតាមបណ្តោយព្រំដែនដើម្បីទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ពួកគេ។ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បើកគម្រោងផ្ទះដែលមានតម្លៃសមរម្យ ជាលើកដំបូង ០៧ មករា៖ ឯកឧត្តម ជា សុផារ៉ា បានបើកគម្រោងផ្ទះដែលមានតម្លៃ សមរម្យជាលើកដំបូងនៅលើដី ២៥,០៤ ហិចតា មានទីតាំងនៅឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ គម្រោងនេះត្រូវបានរៀបចំដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រោមកិច្ចសហប្រតិបត្តិការជាមួយ Worldbridge Land Co., Ltd.។ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដោះស្រាយករណី លោក ហួរ ០៩ មករា៖ ឯកឧត្តម ជា សុផារ៉ា បានដឹកនាំគណកម្មាធិការ រួមមានអភិបាលខេត្តកណ្តាល ក្នុងការត្រួតពិនិត្យការវាស់វែងដីធ្លី និងដំណើរការផ្តល់កម្មសិទ្ធិដល់ក្រុមគ្រួសារ ដែលបានឈ្នះ ក្នុងជម្លោះដីធ្លីជាមួយលោក ហួរ […]

អាន​បន្ថែម

បញ្ជីបេក្ខភាពសម្រាប់ពានរង្វាន់អន្ដរជាតិសម្រាប់ការផ្តល់ថាមពល (IAPAs) នៅឆ្នាំ២០១៧

បញ្ជីបេក្ខភាពសម្រាប់ពានរង្វាន់ International Awards for Power Access (IAPAs) ឆ្នាំនេះត្រូវបានបង្ហាញឲ្យដឹង បន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មាការផ្តល់ពិន្ទុ នៅថ្ងៃទី ៧ ខែកុម្ភៈ នៅក្នុងទីក្រុង Amsterdam ប្រទេសហូឡង់។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធផ្តល់ថាមពលអន្តរជាតិ International Power Access Federation (IPAF) នៅថ្ងៃទី ១៥ ខែកុម្ភៈ ការប្រគល់ពានរង្វាន់ IAPAs ធ្វើឡើងនៅថ្ងៃជាមួយគ្នានឹងកិច្ចប្រជុំកំពូល IPAF ហើយជាធម្មតាទាក់ទាញអ្នកចូលរួមរហូតដល់ ៥០០ នាក់ មកពីឧស្សាហកម្មផ្តល់ថាមពលសកល។ សហព័ន្ធ IPAF គឺជាអង្គការដែលមិនផ្តល់ប្រាក់ចំណេញដល់សមាជិក ជម្រុញការប្រើប្រាស់ឧបករណ៍ផ្តល់ថាមពលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាពនៅទូទាំងពិភពលោក។ សមាជិកសហព័ន្ធ រួមមានក្រុមហ៊ុនផលិត ក្រុមហ៊ុនជួល ក្រុមហ៊ុនម៉ៅការ និងប្រើប្រាស់។ ពិធីប្រគល់ពានរង្វាន់នៅឆ្នាំនេះត្រូវបានរៀបចំនៅក្នុងប្រទេសអង់គ្លេស ហើយអ្នកឈ្នះនឹងត្រូវប្រកាសឈ្មោះនៅក្នុងពិធីពិសារអាហារពេលល្ងាចនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ២០១៧ នៅសណ្ឋាគារ Hilton London Wembley ។ ដោយមានការរៀបចំរួមគ្នាដោយ Access International […]

អាន​បន្ថែម