ព័ត៌មានសំណង់
រដ្ឋប្រកាសប្រើកម្ចីជប៉ុន $១៥៤លាន បង្កើតមន្ទីរពេទ្យថ្មី ២កន្លែង នៅសៀមរាប និងកំពង់ចាម
រាជរដ្ឋាភិបាលកម្ពុជា នឹងបង្កើតមន្ទីរពេទ្យតំបន់ចំនួន២ នៅខេត្តកំពង់ចាម និងសៀមរាប ដើម្បីសម្រួលការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ ដោយប្រើប្រាស់ថវិការកម្ចីពីជប៉ុន។ នេះបើតាមការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៣ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។ ក្នុងពិធីសន្និបាតនោះ សម្តេចបវរធិបតី បានថ្លែងថា រាជរដ្ឋាភិបាល ក្រៅពីពង្រឹងគុណភាពពេទ្យថ្នាក់ជាតិ គឺត្រូវពង្រឹងពេទ្យថ្នាក់ក្រោមជាតិផងដែរ ក្នុងនោះគឺត្រូវចាប់ផ្តើមពីពេទ្យថ្នាក់តំបន់ ដោយពង្រឹងទៅតាមបណ្តារាជធានី-ខេត្តផ្សេងៗ ដើម្បីបិទគម្លាតរវាងខេត្ត និងរាជធានីតែម្តង។ សម្តេចបានបន្ថែមថា កម្ពុជាត្រូវការពេលវេលា ដើម្បីសម្រេចការងារនេះជាជំហានៗ ដោយពង្រឹងវិស័យសុខាភិបាលពីមួយអាណត្តិ ទៅមួយអាណត្តិ ក្នុងការកសាងសមត្ថភាពរបស់មន្ត្រីសុខាភិបាល មានសមត្ថភាពព្យាបាលជំងឺប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ចំពោះគម្រោងបង្កើតមន្ទីរពេទ្យតំបន់នេះ សម្តេចបានបញ្ជាក់ថានឹងប្រើប្រាស់កញ្ចប់ថវិកាកម្ចីពីជប៉ុន ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងឥណទានសម្បទាន ជាមួយ JICA កាលពីថ្ងៃទី១៤ ខែមីនា កន្លងទៅនេះ។ គួរបញ្ជាក់ថា ក្នុងកិច្ចព្រមព្រៀងនោះ ជប៉ុនបានផ្តល់កម្ចីជាប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២១.១០៤ លានយ៉េន ស្មើប្រមាណ ១៥៤លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់នៅក្នុងប្រទេសកម្ពុជា។ (អានបន្ថែម)
អានបន្ថែម៦ខែរបស់រដ្ឋាភិបាលថ្មីទាក់ទាញគម្រោងវិនិយោគមកកម្ពុជាបាន ១៧៣គម្រោង ទុនជាង $៤ពាន់លាន
ក្នុងរយៈពេល៦ខែ អាណត្តិទី៧នៃរាជរដ្ឋាភិបាល ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងពង្រីកវិនិយោគ និងគម្រោងវិនិយោគថ្មី សរុបចំនួន ១៧៣គម្រោង ដែលមានទុនវិនិយោគសរុប ៤.១៥០ លានដុល្លារ និងបានបង្កើតការងារជាង ១៧ម៉ឺនកន្លែង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លើកឡើងតួលេខនេះ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ សម្រាប់គម្រោងវិនិយោគទាំង ១៧៣គម្រោងនេះ មានក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ឧស្សាហកម្មទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗទៀត។ ចំណែកប្រភពនៃការវិនិយោគមានមកពីប្រទេសកម្ពុជា(ខ្លួនឯង) ចិន សិង្ហបុរី អាមេរិក កូរ៉េខាងត្បូង វៀតណាម ថៃ ប្រុយណេ ជប៉ុន និងប្រទេសជាច្រើនទៀត។ សម្តេចធីបតី ហ៊ុន សែន មានប្រសាសន៍ថា៖ “នៅក្នុងរយៈ ពេល៦ខែនេះ យើងដើរទាក់ម៉ូយ មិនមែនមកវិញខ្យល់នោះទេ គឺបានមកវិញគួរសមដែរ”។ បើតាមសម្តេចធីបតី កម្ពុជាទទួលបានសហគ្រាស និងរោងចក្របើកថ្មី ដែលចុះបញ្ជីនៅCDC […]
អានបន្ថែមកំពង់ផែថ្មីលើកោះទន្សាយ ក្នុងខេត្តកែប សម្រេចការសាងសង់បាន ៩០% ហើយ
គិតត្រឹមថ្ងៃទី១៩ មីនា ឆ្នាំ២០២៤នេះ គម្រោងសាងសង់កំពង់ផែទេសចរណ៍នៅលើកោះទន្សាយ ស្ថិតក្នុងខេត្តកែប សម្រេចបាន ៩០ភាគរយហើយ។ នេះបើតាមការចុះពិនិត្យវឌ្ឍនភាពគម្រោងដោយឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងក្រុមការងារជំនាញពាក់ព័ន្ធ នៅថ្ងៃទី១៩ មីនា ២០២៤។ ឯកឧត្តមបានលើកឡើងថា គម្រោងនេះជាសមិទ្ធផលថ្មី និងជាប្រវត្តិសាស្រ្តរបស់ខេត្តកែបដែលប៉ូលអភិវឌ្ឍន៍ទេសចរណ៍តំបន់ប្រជុំកោះទាំងនេះស្ថិតក្នុង “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ២០២៣-២០៣៥” ក្នុងការប្រែក្លាយខេត្តកែបជាគោលដៅទេសចរណ៍ធម្មជាតិ និងសមុទ្រសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់ ។ គួររំលឹកថា គម្រោងសាងសង់កំពង់ផែទេសចរណ៍នៅលើកោះទន្សាយនេះ ត្រូវបានចំណាយថវិកាប្រមាណ ១,៦លានដុល្លារ គាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) តាមរយៈគម្រោងនេះដែរ នឹងធ្វើឲ្យកោះទន្សាយក្លាយទៅជាទិសដៅទេសចរណ៍ដ៏សំខាន់មួយប្រកបដោយទំនើបភាព ។ (អានបន្ថែម)
អានបន្ថែមSSCAស្នើអាជ្ញាធរពាក់ព័ន្ធត្រូវសហការនិងអាកាសចរស៊ីវិល មុនអនុញ្ញាតសង់អគារនៅតំបន់ជុំវិញព្រលានថ្មី
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) បានស្នើសុំដល់គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលដែនដីទាំងអស់ពាក់ព័ន្ធ ត្រូវសហការឲ្យបានជិតស្និត ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មុននឹងផ្តល់អាជ្ញាប័ណ្ណ ឬ ផ្ដល់លិខិតអនុញ្ញាតសាងសង់សំណង់អគារគ្រប់ប្រភេទ នៅក្នុងតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានលើកឡើងពីសំណើមួយនេះ ក្នុងពេលអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អញ្ញើញត្រួតពិនិត្យវឌ្ឍនភាពការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងខេត្តកណ្តាល និងខេត្តកាកែវ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ ឯកឧត្តមមានប្រសាសន៍ថា៖ “ដើម្បីជៀសវាងការបង្កើតឲ្យមានឧបសគ្គដែលបង្កឡើងដោយមនុស្ស និងដើម្បីធានាបាននូវសុវត្ថិភាព សន្ដិសុខ និងប្រក្រតីភាព កិច្ចប្រតិបត្តិការអាកាសយានគ្រប់ប្រភេទ នៅក្នុងតំបន់ប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ស្នើសុំដល់គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលដែនដីទាំងអស់ដែលពាក់ព័ន្ធ មុននឹងផ្តល់អាជ្ញាប័ណ្ណ ឬ ផ្ដល់លិខិតអនុញ្ញាតសាងសង់សំណង់អគារគ្រប់ប្រភេទ ដោយត្រូវគោរពតាមសេចក្តីកំណត់ស្តីពីការគ្រប់គ្រងកម្ពស់ឧសគ្គអាកាសយានដ្ឋានអន្តរជាតិ” ។ គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ សម្រេចបានប្រមាណ ៦៦.១ភាគរយ និងបានចំណាយទឹកប្រាក់សរុប សម្រាប់ការសាងសង់ចំនួន ៩៦១លានដុល្លារអាមេរិក នៃគម្រោងទឹកប្រាក់វិនិយោគសរុបចំនួន ១,៥០០លានដុល្លារអាមេរិក។ បើតាមផែនការដែលបានគ្រោងទុក អាកាសយានដ្ឋានអន្តរជាតិតេជោ […]
អានបន្ថែមកម្ពុជាត្រូវការទុនជាង$៥ពាន់លាន វិនិយោគលើគម្រោងចំនួន២០ ដើម្បីទ្រទ្រង់កំណើនទេសចរ១,២លាន់នាក់ និងទំនិញ៤១លានតោន នៅឆ្នាំ ២០៣០
ដើម្បីសម្រួលកំណើនមធ្យោបាយដឹកជញ្ជនផ្លូវទឹកនិងបង្កើនប្រព័ន្ធពស្តុភារសម្រាប់ត្រៀមទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាថ្មីក្នុងឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០នេះ រាជរដ្ឋាភិបាលកម្ពុជា បានលើកគម្រោងដឹកជញ្ជូនតាមផ្លូវសមុទ្រមានចំនួន ២០គម្រោង ដែលត្រូវការទឹកប្រាក់វិនិយោគសរុបចំនួន ៥.៤៦១លានដុល្លារ ដែលក្នុងនោះមានគម្រោងរយៈពេលខ្លីនិងមធ្យម (២០២៣-២០២៧) មានចំនួន ១៤ គម្រោង ដែលត្រូវការទឹកប្រាក់ ២.៤៩៤លានដុល្លារ និងគម្រោងរយៈពេលវែង (២០២៨-២០៣៣) ចំនួន ៩ គម្រោង ដែលត្រូវការទឹកប្រាក់ ២.៩៦៧ លានដុល្លារ (គម្រោងរយៈពេលខ្លីនិងមធ្យមចំនួន ៣ នឹងបន្តដល់ឆ្នាំ ២០៣៣) នេះបើយោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូននិងពស្តុភារកម្ម ចេញផ្សាយកាលពីខែសីហា ឆ្នាំ ២០២៤។ បើតាមផែនការមេដដែល ក្នុងចំណោមគម្រោងប្រព័ន្ធដឹកជញ្ជូនផ្លូវសមុទ្រខាងលើ មានគម្រោងកំពង់ផែសម្រាប់ដឹកជញ្ជូនទំនិញទូទៅ ឬហៅថាកំពង់ផែកុងទីន័រចំនួន០៦កន្លែង ក្នុងនោះ០៣កន្លែងនៅខេត្តកែប និងកំពត ០២កន្លែងនៅខេត្តព្រះសីហនុ និង០១កន្លែងនៅខេត្តកោះកុង។ ក្នុងនោះក៏មានផងដែរនូវស្ថានីយស្តុកប្រេងឥន្ធនៈសម្រាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកចំនួន០៤កន្លែង រួមមាន០១ស្ថានីយមានទីតាំងនៅខេត្តកំពត និង០៣ស្ថានីយដែលមានទីតាំងស្ថិតក្នុងខេត្តព្រះសីហនុ ព្រមទាំងគម្រោងកំពង់ផែនិងចំណតផែសមុទ្រពហុបំណងចំនួន០១នៅខេត្តសីហនុ។ ថែមពីលើនេះ គម្រោងកំពង់ផែសម្រាប់តែអ្នកធ្វើដំណើរនិងទេសចរណ៍ចំនួន ០៥កន្លែង ក្នុងនោះមានគម្រោងចំនួន០២នៅខេត្តកំពតនិងខេត្តកែប គម្រោងចំនួន០២នៅខេត្តព្រះសីហនុ និងគម្រោងកំពង់ផែសម្រាប់តែអ្នកធ្វើដំណើរនិងទេសចរណ៍ចំនួន ០១កន្លែង នៅខេត្តកោះកុង។ ប្រភពដដែលបានព្យាករថា នៅត្រឹមឆ្នាំ ២០៣០ ចំនួនអ្នកដំណើរសរុបដែលឆ្លងកាត់កំពង់ផែសមុទ្រ មានប្រមាណ […]
អានបន្ថែមសម្តេចបវ៖ គម្រោងអភិវឌ្ឍទេសចរណ៍ខ្នាតតូច ទទួលបានអាជ្ញាបណ្ណ៦ខែហើយមិនអនុវត្ត ត្រូវដកយកវិញ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ណែនាំឱ្យពិនិត្យលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូចដែលមិនអនុវត្តគម្រោងរយៈពេល ០៦ខែក្រោយទទួលបានអាជ្ញាបណ្ណ គឺត្រូវដកយកអាជ្ញាបណ្ណមកវិញ។ នេះបើតាមការថ្លែងរបស់សម្តេច ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។ សម្តេច បានថ្លែងបន្ថែមថា ការស្នើឱ្យពិនិត្យនេះ គឺដើម្បីធានាថាម្ចាស់គម្រោងអនុវត្តត្រឹមត្រូវតាមគោលការណ៍ដែលបានកំណត់ ក្នុងនោះម្ចាស់គម្រោងដែលធ្វើសកម្មភាពខុសគោលការណ៍ ក៏ត្រូវបានដកហូតអាជ្ញាបណ្ណមកវិញផងដែរ។ ជាមួយគ្នានេះដែរ វិធានការនេះ គឺដើម្បីធានាថា គម្រោងទេសចរណ៍ខ្នាតតូចដែលត្រូវបានបង្កើតឡើង ដើម្បីបង្កើតការងារដល់សហគមន៍ ទាក់ទាញភ្ញៀវទេសចរ និងដើម្បីធានាការពារធនធានធម្មជាតិ។ ថ្មីៗនេះដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំពុងពិនិត្យលើគម្រោងវិនិយោគបង្កើតសួនកម្សាន្តបែបទំនើបដែលមានទីតាំងស្ថិតនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង របស់ក្រុមហ៊ុន Coastal City Development Group Co., LTD។ (អានបន្ថែម)
អានបន្ថែមគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី នៅខេត្តបាត់ដំបង សម្រេចការសាងសង់បាន ៨១ភាគរយ
គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ គម្រោងសាងសង់ទំនប់ដូនទ្រីក្នុងខេត្តបាត់ដំបងក្រោមជំនួយរបស់ភាគីកូរ៉េ សម្រេចបានប្រមាណ ៨១ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងខែតុលា ឆ្នាំ២០២៥។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម។ វឌ្ឍនភាពនៃការដ្ឋានសាងសង់ទំនប់ដូនទ្រីនេះ ត្រូវបានបង្ហាញឡើងក្នុងពេល ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយលោកស្រី Minnie Chey នាយកធនាគារកូរ៉េ K- Eximbank ប្រចាំនៅកម្ពុជា បានដឹកនាំក្រុមបេសកកម្ម ចុះពិនិត្យវឌ្ឍនាភាពការងារសាងសង់គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ក្នុងខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែមីនា។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានឱ្យដឹងថា វឌ្ឍនភាពការងារនៃគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីនេះ សម្រេចបានការងារជារួម៖ ទី១)ការងារចាក់បំពេញទំនប់មេសម្រេចបាន ៥៨% ទី២)សំណង់បង្ហៀរសម្រេចបាន ៩៥% ដែលតួសំណង់បេតុងបានបញ្ចប់ នៅសល់ការងារប្រពន្ធ័ដោះទឹកជុំវិញសំណង់ ទី៣)រូងទូនេលពង្វៀងទឹកត្រូវបានបញ្ចប់ និងទី៤)ការងារសំណង់បេតុងនៃសំណង់គ្រប់គ្រងទឹកបានបញ្ចប់នៅសល់ការងារឧបករណ៍ធារាសាស្ត្រ ២០%។ ក្រសួងបញ្ចាក់ទៀតថា នៅពេលសាងសង់រួច ទំនប់ដូនទ្រី មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពផលិតផលកសិកម្មបានប្រមាណ ៣៣.០០០ហិកតា នៅរដូវវស្សា និងប្រមាណ ៤.៥០០ ហិកតា នៅរដូវប្រាំង ហើយរួមចំណែកផងដែរក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់។ គួរបញ្ជាក់ថា […]
អានបន្ថែម២០២៣, ទំហំវិនិយោគចិនចូលអាស៊ានឡើងដល់ $២០ពាន់លាន កើន៣៧% ក្នុងនោះកម្ពុជាអាចស្រូបបានប្រហែល ១៦%
ចំពេលទិដ្ឋភាពសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងសភាពស្មុគស្មាញ ការវិនិយោគរបស់ចិននៅអាស៊ីអាគ្នេយ៍ ជាពិសេសក្នុងវិស័យអចលនទ្រព្យ និងសំណង់បានបង្ហាញពីភាពធន់ និងកំណើនជាយុទ្ធសាស្ត្រ ពោលគឺលំហូរវិនិយោគសរុបរបស់ចិនចូលមកកាន់ប្រទេសអាស៊ានមានរហូតដល់ទៅជិត ២០ពាន់លានដុល្លារ តំណាងឱ្យការកើនឡើងដល់ទៅ ៣៧% (តួលេខឆ្នាំ ២០២៣) នេះបើយោងតាមរបាយការណ៍របស់សាកលវិទ្យាល័យ Griffith និងសាកលវិទ្យាល័យ Fudan ដែលបានចុះផ្សាយដោយ Thailand-business-news ចុះផ្សាយថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤។ ខ្លឹមសារនៃរបាយការណ៍នេះ បានគូសបញ្ជាក់ពីសារៈសំខាន់កាន់តែខ្លាំងឡើងនៃអាស៊ីអាគ្នេយ៍នៅក្នុងយុទ្ធសាស្រ្តវិនិយោគរបស់ប្រទេសចិន ជាពិសេសដោយសារបរិបទនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសចិន និងការធ្លាក់ចុះជាទូទៅនៃសកម្មភាពវិនិយោគផ្ទាល់ពីបរទេសជាសកល។ ខណៈពេលដែលទីផ្សារអចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិក ប្រឈមមុខនឹងបញ្ហាប្រឈមដោយសារអត្រាការប្រាក់ខ្ពស់ ការស្ទុះងើបយឺតនៅក្នុងប្រទេសចិនដីគោក និងភាពតានតឹងភូមិសាស្ត្រនយោបាយ អាស៊ីអាគ្នេយ៍បានក្លាយជាទិសដៅចម្បងសម្រាប់អ្នកវិនិយោគចិនដែលស្វែងរកកំណើន និងស្ថិរភាព។ ការកើនឡើងនៃសកម្មភាពវិនិយោគ និងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធធំៗរបស់ចិននៅអាស៊ីអាគ្នេយ៍ បង្ហាញពីចំណុចស្នូលជាយុទ្ធសាស្ត្រ និងការធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ។ របត់លំហូវិនិយោគថ្មីនេះ ឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍បន្តរបស់ចិនក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួន និងពង្រឹងភាពជាដៃគូសេដ្ឋកិច្ចរបស់ខ្លួនមិនត្រឹមតែនៅក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែចិនមានមហិច្ឆតាចង់ចាប់យកអាស៊ានជាទិសដៅយុទ្ធសាស្ត្រវិនិយោគ ដើម្បីពង្រីកឥទ្ធិពលនៅទូទាំងអាស៊ីប៉ាស៊ីហ្វិចទាំងមូល ពីព្រោះថាអាស៊ានគ្រាន់តែជាផ្នែកមួយនៃអាស៊ីប៉ាស៊ីហ្វិចប៉ុណ្ណោះ។ ត្បិតតែជាផ្នែកមួយនៃអាស៊ីប៉ាស៊ីហ្វិច ប៉ុន្តែអាស៊ានទទួលបានចំណែកវិនិយោគចិនដល់ទៅ ៥០% នៃទំហំវិនិយោគចិនសរុបនៅអាស៊ីទាំងមូល។ ទោះបីជាមានការធ្លាក់ចុះនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនដែលវិស័យនេះរួមចំណែកដល់ទៅចំនួនប្រហែលមួយភាគបួននៃសេដ្ឋកិច្ចរបស់ខ្លួនក៏ដោយ ក៏វិនិយោគិនចិនបានសំឡឹងមើលទៅខាងក្រៅ ដោយស្វែងរកតម្លៃ និងឱកាសនៅក្នុងទីផ្សារដែលកំពុងរីកចម្រើននៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ជាជាងប្រទេសផ្សេងទៀតនៅទូទាំងពិភពលោកយ៉ាងហោចណាស់បើគិតមកទល់ត្រឹមឆ្នាំ ២០២៤ នេះ។ ក្នុងចំណោមទឹកប្រាក់ជិត ២០ពាន់លានដុល្លារនេះ […]
អានបន្ថែមថៃនឹងពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា លើវិស័យឧស្សាហកម្មដំណាំដាំឈើ សម្រាប់នាំចេញ…
ក្រុមហ៊ុន Paper Tree (Cambodia) Co., Ltd មកពីប្រទេសថៃ បានបង្ហាញនូវឆន្ទៈ និងផែនការរបស់ក្រុមហ៊ុនដែលចង់ចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីក្លាយជាក្រុមហ៊ុនវិនិយោគមានលក្ខណៈគ្រប់គ្រាន់ផ្នែកឧស្សាហកម្មដំណាំដាំឈើនៅកម្ពុជា។ នេះបើតាមជំនួបរវាង ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក Yuenyong Subsaud ប្រធានទទួលបន្ទុកផ្នែកដាំដុះ និងផលិតកម្ម របស់ក្រុមហ៊ុន Paper Tree (Cambodia) Co., Ltd.។ ក្នុងជំនួបខាងលើកាលពីថ្ងៃទី១៥ ខែមីនា កន្លងទៅ លោក Yuenyong Subsaud បានជម្រាបឱ្យដឹងថា ក្រុមហ៊ុនបាននិងកំពុងបណ្តាក់ទុនវិនិយោគលើឧស្សាហកម្មដាំដំណាំឈើនៅកម្ពុជា ពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន ដោយរាប់ចាប់ពីការបណ្តុះកូនឈើ ការដាំដុះ និងការតម្លើងរោងចក្រធ្វើការកាត់ចិញ្ច្រាំជាកម្ទេចឈើរួចធ្វើការនាំចេញ។ ក្នុងនោះដែរ លោកបានបញ្ជាក់បន្ថែមនូវគោលបំណងរបស់ក្រុមហ៊ុនក្នុងការចុះបញ្ជីក្រុមហ៊ុនរបស់លោកទៅជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នាពេលឆាប់ៗខាងមុខនេះនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងផែនការបណ្តាក់ទុនវិនិយោគបន្ថែមនៅកម្ពុជា ពិសេសការសហការជាមួយវិនិយោគិនក្នុងស្រុកក្នុងការពង្រីកផ្ទៃដីដាំដុះដំណាំឈើឧស្សាហកម្ម។ ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការរង បានស្វាគមន៍ចំពោះគម្រោងថ្មីនេះ ព្រមទាំងបានណែនាំពីនីតិវិធីចុះបញ្ជី និងការផ្តល់ការលើកទឹកចិត្តនិងការការពារទៅដល់ការវិនិយោគរបស់ក្រុមហ៊ុនផងដែរ។ នាឱកាសនោះដែរ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា ក៏បានទទួលជួបជាមួយក្រុមហ៊ុន ០២ផ្សេងទៀត រួមមាន […]
អានបន្ថែមBentley Systems ប្រកាសរៀបចំកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល 2024
អ្នកឈ្នះនឹងត្រូវបានជ្រើសរើស និងប្រកាសជ័យលាភីក្នុងកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅវ៉ាងគូវើរ ប្រទេសកាណាដា ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនសាជីវកម្មចុះបញ្ជីភាគហ៊ុនក្នុងផ្សារហ៊ុន Nasdaq: BSY ផ្តោតលើកម្មវិធីសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសរៀបចំពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្ពោះទៅរកឌីជីថលសម្រាប់ឆ្នាំ 2024 (Going Digital Awards in Infrastructure) ជាពានរង្វាន់ដ៏ធំមួយដែលរៀបចំឡើងដោយមានគណៈវិនិច្ឆ័យឯករាជ្យមកពីជំនាញក្នុងឧស្សាហកម្មសំណង់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីវិនិច្ឆ័យ និងទទួលស្គាល់ភាពជឿនលឿនផ្នែកឌីជីថលសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលបានដាក់ប្រកួត ដោយកាលបរិច្ឆេទផុតកំណត់នៃការដាក់ពាក្យប្រកួតគឺ ថ្ងៃទី 15 ខែមេសាឆ្នាំ 2024 ខាងមុខនេះ។ អ្នកប្រើប្រាស់កម្មវិធីសូហ្វវែរ Bentley សម្រាប់គម្រោងរបស់គេ គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងនៅក្នុងកម្មវិធី Going Digital Awards in Infrastructure ក្នុងឆ្នាំ 2024 នេះ មិនថាគម្រោងស្ថិតក្នុងដំណាក់កាលណានោះទេ – ដូចជាមុនការសាងសង់ ឬក្នុងដំណាក់កាលរៀបចំគំនិតសិក្សា ឬរចនាប្លង់ ដំណាក់កាលសាងសង់ ឬប្រតិបត្តិការ សុទ្ធតែអាចដាក់ពាក្យចូលរួមប្រកួតបាន។ សម្រាប់ប្រភេទពានរង្វាន់នីមួយៗ នឹងត្រូវបានជម្រុះអ្នកជាប់ចុងក្រោយចំនួនបី ដើម្បីទៅប្រកួតផ្តាច់ព្រាត់យកឈ្នះក្នុងកម្មវិធីដែលនឹងរៀបចំនៅទីក្រុង Vancouver ក្នុងព្រឹត្តិការណ៍ The Year in […]
អានបន្ថែម