គម្រោងស្តាប្រព័ន្ធរំដោះទឹកភាគនិរតីនៃរាជធានីភ្នំពេញ សម្រេចបាន ១០% ហើយ

អនុគម្រោងរលាំងជ្រៃ និងអនុគម្រោងកណ្តាលស្ទឹងបាទី​ នៃគម្រោងកែលម្អ និងស្តាឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីនៃរាជធានីភ្នំពេញ  សា​ងសង់សម្រេចបាន ១០% ហើយ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី​៣០ ខែមករា​ ឆ្នាំ២០២៤។ ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាព  ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា គម្រោងនេះកំពុងអនុវត្តមានតម្រូវការបិទទ្វារទឹករលាំងជ្រៃ បានបណ្តាលឱ្យផ្នែកខ្លះនៃក្រុងច្បារមន ស្រុកសំរោងទង និងស្រុកគងពិសី នៃខេត្តកំពង់ស្ពឺ មានស្ថានភាពខ្វះខាតទឹកប្រើប្រាស់ និងប៉ះពាល់ដល់ការងារស្រោចស្រពផលដំណាំរបស់បងប្អូនប្រជាកសិករនៅផ្នែកខាងក្រោម។ ជាការឆ្លើយតបចំពោះបញ្ហានេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹកខេត្ត រួមជាមួយអាជ្ញាធរពាក់ព័ន្ធក៏ដូចជា JICA កំពុងដោះស្រាយបញ្ហាខ្វះខាតទឹកនេះ ដោយធ្វើយ៉ាងណាអាចឱ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់ដូចដើម និងបានបញ្ជាឱ្យបើកទ្វារទឹកមេរលាំងជ្រៃឡើងវិញ។ គម្រោងកែលម្អ និងស្តាឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ត្រូវបានបែងចែកការអនុវត្តជា២អនុគម្រោង។ ក្នុងនោះ អនុគម្រោងទី១ គឺអនុគម្រោងរលាំងជ្រៃដែលស្ថិតនៅក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានប្រភពទឹកពីស្ទឹងព្រែកត្នោត ដោយជួសជុលប្រឡាយមេខាងជើង ចំនួន ១ខ្សែ មានប្រវែង ១១,៧០គីឡូម៉ែត្រ ជួសជុលប្រឡាយមេខាងត្បូងចំនួន ១ខ្សែ មានប្រវែង […]

អាន​បន្ថែម

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួងមហាផ្ទៃ សង់អគារសិក្សា និងអគារអន្តេវាសិកដ្ឋាន នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន នៅលើផ្ទៃដី ៨ហិកតា ស្ថិតក្នុងភូមិត្រពាំងវែង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយបច្ចុប្បន្នបានបើកការដ្ឋានសាងសង់ហើយ។ នេះបើតាមពិធីបញ្ចុះបឋមសិលាបើកការដ្ឋាន ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ គម្រោងសាងសង់អគារសិក្សា និងអន្តេវាសិកដ្ឋាននេះ ត្រូវបានសាងសង់នៅលើផ្ទៃដីទំហំប្រមាណជា ៨ហិកតា ដោយរួមបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំណត ទីលានកីឡា និងសួនច្បារផងដែរ។ ក្នុងនោះ អគារសិក្សាថ្មី មានទំហំបណ្ដោយ៨០ម៉ែត្រ ទទឹង៥០ម៉ែត្រ កម្ពស់៣ជាន់ ចំណែកអគារអន្តេវាសិកដ្ឋានមានទំហំបណ្ដោយ៦០ម៉ែត្រ ទទឹង៣០ម៉ែត្រ កម្ពស់២ជាន់។ គួរបញ្ជាក់ថា គម្រោងសាងសង់នេះ ស្ថិតក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាផ្នែកមួយនៃគម្រោងកំណែទម្រង់សំខាន់ៗក្នុងវិស័យសេវាសាធារណៈនៅកម្ពុជា ដែលមានទឹកប្រាក់កម្ចីចំនួន ៤០លានដុល្លារអាមេរិក។

អាន​បន្ថែម

WB ស្នើអាទិភាពកំណែទម្រង់ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ខណៈរដ្ឋាភិបាលឆ្លើយតបថាកំពុងអនុវត្តហើយ

មហិច្ឆតាឡើងឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ស្របតាមចំណាត់ថ្នាក់របស់ធនាគារពិភពលោក នៅតែជាទិសដៅអភិវឌ្ឍសេដ្ឋកិច្ចជាអាទិភាពរបស់កម្ពុជា។ ថ្លែងក្នុងខែវិច្ឆិកាកន្លងទៅនៅក្នុងសន្និសីទវិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា “រដ្ឋាភិបាល នៅតែបន្តប្រកាន់ខ្ជាប់នូវការប្តេជ្ញារបស់ខ្លួនក្នុងការលើកស្ទួយសេដ្ឋកិច្ចប្រទេសកម្ពុជាទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ (upper middle-income) នៅឆ្នាំ២០៣០ និងទៅជាប្រទេសចំណូលខ្ពស់ (high income) នៅត្រឹមឆ្នាំ ២០៥០”។​ ទោះជាយ៉ាងណាក៏ដោយ ខណៈកម្ពុជាទើបនឹងចាប់ផ្តើមមានសន្ទុះសេដ្ឋកិច្ចឡើងវិញនៅដើមឆ្នាំ ២០២៤នេះ ធនាគារពិភពលោកបានចេញផ្សាយលទ្ធផលវិភាគសេដ្ឋកិច្ចជាយុទ្ធសាស្ត្រដែលបានគូសបញ្ជាក់អំពីចំណុចសំខាន់ៗដែលចាំបាច់ត្រូវយកចិត្តទុកដាក់ជាបន្ទាន់ដើម្បីរក្សាកំណើនសេដ្ឋកិច្ចឱ្យរិតតែរឹងមាំ។ របាយការណ៍ធនាគារពិភពលោក ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ សង្កត់ធ្ងន់លើកំណែទម្រង់សំខាន់ៗសម្រាប់កម្ពុជា ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួនក្លាយជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ ក្នុងនោះ មានគូសបញ្ជាក់អំពីភាពចាំបាច់ចំនួន ០៣ចំណុចធំៗ៖ (១) ការផ្លាស់ប្តូរបរិយាកាសធុរកិច្ច (២) ហេដ្ឋារចនាសម្ព័ន្ធ និង (៣) កម្លាំងពលកម្ម ដើម្បីទប់ទល់នឹងសេណារីយ៉ូនៃការធ្លាក់ចុះសេដ្ឋកិច្ចដែលអាចនឹងកើតមាននៅពេលខាងមុខ ។ សំណើកំណែទម្រង់ទី១៖ ផ្លាស់ប្តូរបរិយាកាសធុរកិច្ច សហគ្រាសធុនតូច និងមធ្យម (SMEs) ប្រឈមនឹងឧបសគ្គក្នុងការធានាការផ្តល់មូលនិធិ និងទាមទារឱ្យមានការប្រកួតប្រជែងកើនឡើង ដើម្បីជំរុញបរិយាកាសធុរកិច្ចដែលមានលក្ខណៈអំណោយផល។ […]

អាន​បន្ថែម

២០២៣ SEZ ក្រុងព្រះសីហនុ សម្រេចបានការនាំចេញ-នាំចូលចំនួន ៣,៣ពាន់លានដុល្លារ

ក្នុងឆ្នាំ២០២៣ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចបានការនាំចេញ-នាំចូល គិតជាទឹកប្រាក់មានប្រមាណ ៣,៣៦២​ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ចេញផ្សាយរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មនៃការនាំចេញ-នាំចូល ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុតែមួយកន្លែងនេះ ស្រូបបានរហូតដល់ ៧,១៨% នៃទំហំពាណិជ្ជកម្មសរុបទូទាំងប្រទេស ដែលមានទឹកប្រាក់សរុប ៤៦,៨៣ ពាន់លានដុល្លារ។ តាមរបាយការណ៍ដដែលបានបង្ហាញទៀតថា ទំហំពាណិជ្ជកម្មដ៏ធំរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្នុងឆ្នាំ២០២៣ មានការកើនឡើងរហូតដល់ ៣៤,៨៦% ធៀបនឹងឆ្នាំ២០២២។ ទន្ទឹមនឹងនេះ ក្នុងឆ្នាំ២០២៣ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានទាក់ទាញក្រុមហ៊ុនវិនិយោគថ្មីបានចំនួន ១២បន្ថែមទៀត ដែលគិតជាសរុបតំបន់សេដ្ឋកិច្ចពិសេសនេះមានចំនួន ១៨០ក្រុមហ៊ុន មកពីជុំវិញពិភពលោក និងបានបង្កើតការងារប្រមាណ ៣០.០០០កន្លែងជូនប្រជាពលកម្ពុជា។ គួររលឹកថា ក្នុងឆ្នាំ២០២៣នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានជាង ២២.៦៥ពាន់លានដុល្លារ កើនឡើង ១,៨% ធៀបនឹងឆ្នាំ២០២២ ដែលមានត្រឹមតែ ២២,២៥ ពាន់លានដុល្លារ ប៉ុណ្ណោះ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ចុះផ្សាយដោយកាសែតភ្នំពេញប៉ុស្តិ៍។ ដោយឡែក សម្រាប់ការនាំចូលទំនិញក្នុងឆ្នាំ២០២៣វិញ មានទំហំទឹកប្រាក់ ២៤,១៨ ពាន់លានដុល្លារ ធ្លាក់ចុះ ៥% […]

អាន​បន្ថែម

NBC ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា សម្រេចបាន ៦.៤ភាគរយ ក្នុងឆ្នាំ២០២៤នេះ

ធនាគារជាតិនៃកម្ពុជា បានព្យាករសេដ្ឋកិច្ចម្ពុជា នឹងបន្តងើបឡើង បន្ថែមទៀតក្នុងរង្វង់ ៦,៤% ដែលគាំទ្រជាចម្បងដោយការកើនឡើងនៃវិស័យទេសចរណ៍ និងវិស័យ កម្មន្តសាល។ កំណើននេះ កើនខ្ពស់ជាងកំណើនប៉ាន់ស្មាន ៥.៥ ភាគរយក្នុងឆ្នាំ២០២៣។ របាយការណ៍វឌ្ឍនភាពសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២៣ និងទស្សនវិស័យឆ្នាំ២០២៤របស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយនៅថ្ងៃ២៩ ខែមករា បង្ហាញថា វិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងងើបឡើង ដោយសារភាពប្រសើរឡើងនៃស្ថានភាពទេសចរណ៍ក្នុងតំបន់ ព្រមទាំងការបន្តអភិវឌ្ឍនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលនឹងគាំទ្រដល់វិស័យនេះ។ តាមរយៈការអនុវត្តច្បាប់វិនិយោគថ្មី វិស័យកម្មន្តសាលត្រូវបានរំពឹងថានឹង សម្រេចបានកំណើនល្អជាងឆ្នាំ២០២៣ ជាពិសេស ផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ហើយវិស័យកាត់ដេររំពឹងថានឹងងើបឡើងជាលំដាប់ផងដែរ។ វិស័យកសិកម្មត្រូវបានព្យាករថានឹងមានកំណើនខ្ពស់ជាងឆ្នាំ២០២៣បន្តិច ដោយទទួលបានអត្ថប្រយោជន៍ពីការបន្តធ្វើពិពិធកម្មទីផ្សារទៅកាន់ប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនានា គួបផ្សំនឹងគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយ ផលិតកម្ម និងទីផ្សារ។ វិស័យសំណង់ និងអចលនទ្រព្យដែលបានទទួលរងឥទ្ធិពលពីវិបត្តិកន្លងមក ត្រូវបានព្យាករថានឹងបន្តមានកំណើនទាប ដែលនឹងបន្តទទួលបានការគាំទ្រពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ គួបផ្សំនឹងការងើបឡើងវិញសន្សឹមៗនៃតម្រូវការក្នុងស្រុក ដែលផ្តោតលើលំនៅឋានដែលមានតម្លៃសមរម្យ ក្នុងពេលដែលតម្រូវការសំណង់ប្រណីតដែលបម្រើដល់ អនិវាសនជន ត្រូវបានរំពឹងថានឹងបន្តមានភាពទន់ខ្សោយ។ អតិផរណានៅឆ្នាំ២០២៤ ត្រូវបានព្យាករថាមានកម្រិត ២,៥% ខ្ពស់ជាងឆ្នាំ២០២៣បន្តិច ដែលជាចម្បងដោយសារការរំពឹងថាថ្លៃប្រេងឆៅពិភពលោកអាចនឹងកើនឡើង បន្ទាប់ពីក្រុមប្រទេសនាំចេញប្រេងមានគម្រោងកាត់បន្ថយការផ្គត់ផ្គង់។ ទន្ទឹមនឹងការព្យាករដោយសុទិដ្ឋិនិយម សេដ្ឋកិច្ចកម្ពុជាក៏ប្រឈមនឹងហានិភ័យមួយចំនួន ផងដែរ ក្នុងនោះកត្តាខាងក្រៅរួមមាន៖ កំណើនទាបជាងការរំពឹងទុកនៃសេដ្ឋកិច្ចប្រទេសជាដៃគូ ពាណិជ្ជកម្មចម្បងៗរបស់កម្ពុជា ដូចជា […]

អាន​បន្ថែម

អភិបាលខេត្តត្បូងឃ្មុំកៀរគរក្រុមហ៊ុនម៉ាឡេស៊ីខ្នាតធំមកវិនិយោគលើគម្រោងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ

ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងជំនួបធុរកិច្ច ជាមួយក្រុមហ៊ុនខ្នាតធំផ្នែកថាមពលកកើតឡើងវិញរបស់ម៉ាឡេស៊ី Sunview Group Berhad តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Fabulous Sunview Sdn ដើម្បីកៀរគរឱ្យក្រុមហ៊ុននេះមកវិនិយោគលើគម្រោងអភិវឌ្ឍថាមពលកកើតឡើងវិញ និងគម្រោងនានាពាក់ព័ន្ធនឹងការកាត់បន្ថយភាពក្រីក្រនៅក្នុងខេត្តត្បូងឃ្មុំ កាលថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤។ ជំនួបរវាងថ្នាក់ដឹកនាំខេត្តនិងធុរជនឆ្នើមៗរបស់ម៉ាឡេស៊ីនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានចូលរួមដោយឥស្សរជនឆ្នើមៗ រួមមាន៖ ព្រះអង្គម្ចាស់ Tuanku Syed Faizuddin Putra Ibni Tuanku Syed Sirajuddin Jamalillail, ព្រះអង្គម្ចាស់ Perlis, ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ, លោក Dato’ Sohaimi Bin Shahadan នាយក និងម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន Sirage Energy Sdn Bhd ដែលជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន។ ជាលទ្ធផលនៃកិច្ចប្រជុំ ដោយមើលឃើញពីសក្តានុពលរបស់ខេត្តត្បូងឃ្មុំដែលត្រូវបានលើកឡើងដោយតំណាងរដ្ឋបាលខេត្ត ភាគីម៉ាឡេស៊ីបានបង្ហាញឆន្ទៈរបស់ខ្លួនក្នុងការវិនិយោគនៅក្នុងខេត្តនេះ […]

អាន​បន្ថែម

OCIC ចាប់​ដៃគូជាមួយ​បារាំង បង្កើត​សាលា​សរសេរ​កូដលំដាប់ពិភពលោកនៅ​កោះ​ពេជ្រ

ក្រុមហ៊ុន OCIC Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏លេចធ្លោរបស់កម្ពុជា បានសហការជាមួយក្រុមហ៊ុន Platform Impact ដើម្បីបង្កើតសាលាសរសេរកូដលំដាប់ពិភពលោកនៅកោះពេជ្រ ដោយយកគំរូសិក្សាតាមប្រព័ន្ធរបស់សាលា​ School 42 ដែលជាស្ថាប័នអប់រំបច្ចេកវិទ្យាឈានមុខនៅអ៊ឺរ៉ុប។ អនុស្សរណៈនៃការយោគយល់គ្នា (MOU) ត្រូវបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជាទៅកាន់ប្រទេសបារាំង នៅចំពោះមុខលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ Medef នេះបើយោងតាមរបាយការណ៍របស់ CIR news នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤។ បន្ទាប់ពីពិធីចុះហត្ថលេខានេះ ភាគីពាក់ព័ន្ធសំខាន់ៗរួមមាន លោកស្រី Sophie Viger នាយកគ្រប់គ្រងសាលា School 42 អនុប្រធាន Thierry Tea នៃក្រុមហ៊ុន OCIC Group និងលោក Wisal Hin ប្រធានក្រុមហ៊ុន Platform Impact បានជួបជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងចក្ខុវិស័យសម្រាប់ បង្កើត​ស្ថាប័ន​ប្រកបដោយ​នវានុវត្តន៍​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​បំផុសគំនិត​ដោយ​ជោគជ័យ​របស់​សាលា School […]

អាន​បន្ថែម

ADB សន្យាជួយកម្ពុជា សង់ស្ថានីយឧតុនិយម១ទៀត នៅព្រលានថ្មីក្រុងតាខ្មៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបញ្ជាក់ជំហររបស់ខ្លួនយ៉ាងមុតមាំថានឹងផ្តល់ហិរញ្ញប្បទានលើការដំឡើងស្ថានីយ Doppler Radar(ស្ថានីយឧតុនិយម) តេជោសែនទី២ នៅអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តា​ល ក្នុងករណីដែល​ហិរញ្ញប្បទានពីសហគមន៍អឺរ៉ុបមានការយឺតយ៉ាវ។ នេះបើតាមកិច្ចពិភាក្សារវាងឯកឧត្តម ថោ ជេដ្ឋា  រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ការពង្រឹងលើប្រព័ន្ធព្យាករណ៍ ប្រព័ន្ធប្រកាសអាសន្ននិងការជូនដំណឹងជាមុនដល់ប្រជាពលរដ្ឋងាយរងគ្រោះឱ្យត្រៀមលក្ខណៈប្រុងប្រយ័ត្នជាកិច្ចការចាំបាច់ ដើម្បីឈានទៅកាត់បន្ថយគ្រោះ​មហន្តរាយធម្មជាតិនានា និងកាត់បន្ថយការខាតបង់ផ្នែកសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី ជួយពង្រីកទុនវិនិយោគបន្ថែមទៀតលើវិស័យគ្រ​ប់គ្រ​ង​ធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យនៃគ្រោះធម្មជាតិនានាផងដែរ​។ ជាការឆ្លើយតប លោក Tom  Panella តំណាងប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី បានបញ្ជាក់ពីជំហរយ៉ាងមុតមាំថានឹងពិចារណាលើការផ្តល់ហិរញ្ញប្បទានលើការដំឡើងស្ថានីយ Doppler Radar តេជោសែនទី២ នៅកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងករណីដែល​ហិរញ្ញប្បទានពីសហគមន៍អឺរ៉ុបមានការយឺតយ៉ាវ​។ គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម កំពុងដំណើរការគម្រោង​ចំនួន២ ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម ចាប់ពីខ្នាតមធ្យមដល់ខ្នាតធំ។ គម្រោងទាំង២នោះរួមមាន៖ ទី១_គម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម […]

អាន​បន្ថែម

ក្រុមហ៊ុន Mizuda គ្រោងបំប្លែងសំរាមនៅរាជធានីភ្នំពេញទៅជាថាមពលអគ្គិសនី

ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. មានបំណងពង្រីកការវិនិយោគលើការផលិតថាមពលអគ្គិសនីពីចេញពីសំណល់សំរាម ខណៈបច្ចុប្បន្នក្រុមហ៊ុននេះជាប្រតិបត្តិករប្រមូលសំរាមអស់រយៈពេល ០៣ឆ្នាំហើយនៅរាជធានីភ្នំពេញ។ នេះបើតាមការបង្ហាញឱ្យដឹងរបស់លោក សាន ជានមីង (Shan Jianming) ប្រធានក្រុមហ៊ុន Mizuda Group ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន Mizuda Group បាន​ឱ្យដឹងថា ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Mizuda Group កំពុងផ្តល់សេវាបោសសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និង សំណល់រឹង នៅរាជធានីភ្នំពេញ អស់រយៈពេលប្រមាណ ៣ឆ្នាំមកហើយ។ លោកបានបន្តថា ក្រុមហ៊ុនបានផ្តល់សេវាផ្សព្វផ្សាយកម្មវិធីការយល់ដឹងស្តីពីការគ្រប់គ្រងសំរាម និងសំណល់រឹង ក្នុងភូមិសាស្រ្តមួយចំនួននៅរាជធានីភ្នំពេញ និងបានបង្កើតការងារដល់ប្រជាជនកម្ពុជាចំនួន ៧១០កន្លែងផងដែរ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន​ ក៏បានបង្ហាញពីគោលបំណងក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងការផលិតថាមពលអគ្គិសនីពីសំណល់ទាំងអស់នេះ […]

អាន​បន្ថែម

អង្កការ WMF របស់អាមេរិក ប្រគល់ប្រាសាទចំនួន៣ ជូនកម្ពុជាវិញ ក្រោយជួសជុលរួច

អង្គការមូលនិធិប្រាសាទពិភពលោក(World Monument Fund)របស់សហរដ្ឋអាមេរិក បានប្រគល់ប្រាសាទចំនួន៣ ស្ថិតក្នុងរមណីយដ្ឋានអង្គរ ជូនអាជ្ញាធរជាតិអប្សរាគ្រប់គ្រងវិញ បន្ទាប់ពីបានជួសជុលរួចរាល់ជាស្ថាពរ។ នេះបើតាមពិធីប្រគល់-ទទួល ក្រោមអធិបតីភាពលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ចំខួបលើកទី ៣៥ឆ្នាំ នៃបេសកកម្មរបស់អង្គការមួយនេះ។ ប្រាសារទាំង ៣នេះ រួមមាន៖ ប្រាសាទតាសោម ប្រាសាទព្រះខ័ន និងរោងទងនៃចម្លាក់សមុទ្រកូរទឹកដោះរបស់ប្រាសាទអង្គរវត្ត ត្រូវបានប្រគល់ជូនអាជ្ញាធរជាតិអប្សរាបន្តគ្រប់គ្រង និងថែរក្សាវិញ។ ក្រោយបញ្ចប់ការងារជួសជុលនេះ ក្រសួងវប្បធម៌ និងវិចិត្រ នឹងនៅតែរង់ចាំបន្តធ្វើការជាមួយអង្គការមូលនិធិប្រាសា​ទ​ពិភពលោកនេះ​ ក្នុងការងារការផ្លាស់ប្តូរជំនាញស្តីពី ការអភិរក្ស វេទិកាយុវជនសម្រាប់ការគ្រប់គ្រងបេតិកភណ្ឌ ការស្រាវជ្រាវផ្នែកបុរាណវិទ្យា និងសិក្ខាសាលារួមគ្នាដើម្បីចែករំលែកបទពិសោធន៍ជាដើម។ គួរបញ្ជាក់ថា​​ បេសកកម្មជួសជុលប្រាសាទរបស់អង្គការខាងលើនេះ បានចាប់ផ្តើមតាំងពីឆ្នាំ១៩៨៩ ជាមួយនឹងបេសកកម្មចុះវាល ដើម្បីវាយតម្លៃស្ថានភាពប្រាសាទ ដែលនេះជាការឆ្លើយតបតាមការស្នើសុំរបស់អតីតព្រះមហាក្សត្រព្រះបាទនរោត្តមសីហនុ។ បន្ទាប់មក អង្គការមូលនិធិប្រាសាទពិភពលោកក៏បានបង្កើតកម្មវិធីអភិរក្ស និងបណ្តុះបណ្តាលដ៏ទូលំទូលាយ ដោយជួយបំពេញបន្ថែមទៅលើកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ(RUFA) ដែលទើបនឹងបើកឡើងវិញនាពេលនោះ។

អាន​បន្ថែម