អង្កការ WMF របស់អាមេរិក ប្រគល់ប្រាសាទចំនួន៣ ជូនកម្ពុជាវិញ ក្រោយជួសជុលរួច

អង្គការមូលនិធិប្រាសាទពិភពលោក(World Monument Fund)របស់សហរដ្ឋអាមេរិក បានប្រគល់ប្រាសាទចំនួន៣ ស្ថិតក្នុងរមណីយដ្ឋានអង្គរ ជូនអាជ្ញាធរជាតិអប្សរាគ្រប់គ្រងវិញ បន្ទាប់ពីបានជួសជុលរួចរាល់ជាស្ថាពរ។

នេះបើតាមពិធីប្រគល់-ទទួល ក្រោមអធិបតីភាពលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ចំខួបលើកទី ៣៥ឆ្នាំ នៃបេសកកម្មរបស់អង្គការមួយនេះ។

ប្រាសារទាំង ៣នេះ រួមមាន៖ ប្រាសាទតាសោម ប្រាសាទព្រះខ័ន និងរោងទងនៃចម្លាក់សមុទ្រកូរទឹកដោះរបស់ប្រាសាទអង្គរវត្ត ត្រូវបានប្រគល់ជូនអាជ្ញាធរជាតិអប្សរាបន្តគ្រប់គ្រង និងថែរក្សាវិញ។

ក្រោយបញ្ចប់ការងារជួសជុលនេះ ក្រសួងវប្បធម៌ និងវិចិត្រ នឹងនៅតែរង់ចាំបន្តធ្វើការជាមួយអង្គការមូលនិធិប្រាសា​ទ​ពិភពលោកនេះ​ ក្នុងការងារការផ្លាស់ប្តូរជំនាញស្តីពី ការអភិរក្ស វេទិកាយុវជនសម្រាប់ការគ្រប់គ្រងបេតិកភណ្ឌ ការស្រាវជ្រាវផ្នែកបុរាណវិទ្យា និងសិក្ខាសាលារួមគ្នាដើម្បីចែករំលែកបទពិសោធន៍ជាដើម។

គួរបញ្ជាក់ថា​​ បេសកកម្មជួសជុលប្រាសាទរបស់អង្គការខាងលើនេះ បានចាប់ផ្តើមតាំងពីឆ្នាំ១៩៨៩ ជាមួយនឹងបេសកកម្មចុះវាល ដើម្បីវាយតម្លៃស្ថានភាពប្រាសាទ ដែលនេះជាការឆ្លើយតបតាមការស្នើសុំរបស់អតីតព្រះមហាក្សត្រព្រះបាទនរោត្តមសីហនុ។

បន្ទាប់មក អង្គការមូលនិធិប្រាសាទពិភពលោកក៏បានបង្កើតកម្មវិធីអភិរក្ស និងបណ្តុះបណ្តាលដ៏ទូលំទូលាយ ដោយជួយបំពេញបន្ថែមទៅលើកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ(RUFA) ដែលទើបនឹងបើកឡើងវិញនាពេលនោះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៤ខែក្នុងឆ្នាំ២០២៤ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរបានជិត ២០លានដុល្លារ កើនជិត ៤២%

រយៈពេល ៤ខែ ដើមឆ្នាំ២០២៤ ប្រទេសកម្ពុជារកចំណូលបានចំនួន ១៩.៩១៧.៥៣៣ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៤២១.៣៧៩នាក់ កើន៤០,៩៣ភាគរយ។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៤១,៩៥ភាគរយ ធៀបនិងរយៈពេលដូ​ចគ្នាក្នុងឆ្នាំ២០២៣។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែមេសា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៣.៣៨៤.២៤០ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៧៣.៨៤៥​នាក់ ដែលចំណូលនេះកើនឡើង ១៦,៨៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ - Video Advertisement -

រដ្ឋត្រៀមបើកដំណើរការ Pub Street ធំបំផុត ៣ទីតាំង ក្នុងរាជធានីភ្នំពេញ ឱ្យបានមុនដំណាច់ឆ្នាំ២០២៤

រដ្ឋបាលរាជធានីភ្នំពេញបានកំណត់យកទីតាំងសំខាន់ៗចំនួន៣ ក្នុងរាជធានីភ្នំពេញ សម្រាប់រៀបចំជាផ្លូវថ្មើរជើង ឬ Pub street ដែលមានទំហំ៥៧ហិកតា នៅមុខប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា ហើយគ្រោងនឹងដាក់ដំណើរការឱ្យបានមុនចូលឆ្នាំសកលឆ្នាំ២០២៥។ នេះបើតាមកិច្ចប្រជុំដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំខាងលើ អាជ្ញាធររាជធានីភ្នំពេញបានបញ្ជាក់ថា នៅកន្លែង Pup street នឹងមានរៀបចំជាហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា ដើម្បីបម្រើឱ្យភ្ញៀវជាតិ អន្តរជាតិបានមកទិញទំនិញនិងដើរលេងកម្សាន្តពេលយប់ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់។ ជាមួយគ្នានេះដែរ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏បានឱ្យដឹងទៀតថា ផ្លូវថ្មើរជើងរាជធានីភ្នំពេញដ៏ធំមិនធ្លាប់មាននេះ នឹងត្រូវបែងចែងជា ៣តំបន់ ដោយ៖ ផ្លូវថ្មើរជើងតំបន់ទី១ មានទីតាំងនៅមុខប្រៃសណីយ៍ មានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ៩៤-ខាងត្បូង៖ ផ្លូវលេខ១០៦-ខាងលិច៖ ផ្លូវលេខ១៣-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ (តំបន់នេះនឹងរៀបចំឡើងជាតំបន់វិថីម្ហូបអាហារ និងហាងទំនិញ) ផ្លូវថ្មើរជើងតំបន់ទី២ មានទំហំមានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ ១០៦-ខាងត្បូង៖ ផ្លូវលេខ ១៨៤-ខាងលិច៖ ផ្លូវលេខ១៣-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ(តំបន់នេះរៀបចំជាតំបន់ […]

រដ្ឋផ្តល់អនុសាសន៍ ៤ចំណុច ដើម្បីជំរុញការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍នៅសៀមរាប

ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) បានផ្ដល់អនុសាសន៍ ៤ចំណុច ជួយជំរុញការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឱ្យមានប្រសិទ្ធភាព ស្របតាមអនុសាសន៍របស់រាជរដ្ឋាភិបាល។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ក្នុងកិច្ចប្រជុំលើកទី១ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ កាលថ្ងៃទី២៥ ខែមេសា។ នាឱកាសនោះ ឯកឧត្តម បានលើកឡើងថា ដើម្បីជំរុញយន្តការស្ថាប័ន និងការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព គឺត្រូវមាន ៤ចំណុច ខាងក្រោមនេះ៖ ១. ត្រូវជំរុញរៀបចំរចនាសម្ព័ន្ធ យន្តការការងារឱ្យបានគ្រប់ជ្រុងជ្រោយស្របតាមស្មារតី អនុក្រឹត្យលេខ៥១ អនក្រ.បក ព្រមទាំងជំរុញការរៀបចំអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក (Sub-DMOs) សម្រាប់តំបន់អាទិភាពទាំង៦ ពិសេសនៅតំបន់ឧទ្យានជាតិភ្នំគូលែន និងតំបន់បឹងទន្លេសាប ដោយត្រូវរៀបចំសមាសភាពឱ្យបានរួចរាល់នៅក្នុងឆ្នាំ២០២៤។ ២. រៀបចំធ្វើបច្ចុប្បន្នភាព និងជំរុញការអនុវត្តផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប សម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៥ ដោយត្រូវមានផែនការតាមតំបន់អាទិភាពដែលបំពេញឱ្យគ្នាទៅវិញទៅមក។ ៣. ពង្រឹងគុណភាពសេវាកម្ម និងផលិតផលទេសចរណ៍, ការបណ្តុះបណ្តាលមូលធនមនុស្សក្នុងឧស្សាហកម្មទេសចរណ៍ និងការជំរុញចលនាប្រលងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ”។ ៤. […]

ក្រសួងបរិស្ថាន កំពុងជំរុញបង្កើតគោលដៅលំហែបៃតងនៅឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ» និងនៅឧទ្យានជាតិ«ភ្នំគូលែន»

ថ្មីៗនេះ ក្រសួងបរិស្ថាន បាននិងកំពុងជំរុញបង្កើតរបៀងគោលដៅលំហែបៃតង នៅឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ» ក្នុងខេត្តកំពង់ស្ពឺ និងមួយកន្លែងទៀតស្ថិតនៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ក្នុងខេត្តសៀមរាប ដើម្បីលើកកម្ពស់ជីវភាពសហគមន៍ និងសំដៅដល់ការកាត់បន្ថយការដាក់សម្ពាធលើធនធានធម្មជាតិ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងកិច្ចប្រជុំស្តីពីការអភិវឌ្ឍគោលដៅលំហែបៃតង នៅថ្ងៃទី១៨ មេសា និងពេលចុះពិនិត្យទីតាំងគម្រោងនៅថ្ងៃទី២១ ខែមេសា ២០២៤។ បើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្តី គម្រោងនៅក្នុងឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ» ត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយ ពីមាគ៌ាព្រះពុទ្ធសាសនា វប្បធម៌ និងបង្ហាញអំពីធនធានធម្មជាតិ ផ្សារភ្ជាប់នឹងជីវិតប្រចាំថ្ងៃ ដែលប្រកបដោយធម៌សន្តោស កសាងសន្តិភាពផ្លូវចិត្តឱ្យរឹងមាំ ដែលនេះក៏ជាយុទ្ធសាស្រ្តចម្បងមួយរបស់ក្រសួងបរិស្ថាន កើតចេញពីការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានផ្តោតលើមុំយុទ្ធសាស្ត្រចំនួន៣ គឺស្អាត បៃតង និងចីរភាព។ រីឯការបង្កើតរបៀងគោលដៅលំហែបៃតងនៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» គឺផ្តោតសំខាន់ទៅលើការរៀបចំសម្បទាទេសចរណ៍ ដូចជា៖ ការសាសង់កន្លែងបោះតង់ស្នាក់នៅតាមរចនាបថខ្មែរ ការរៀបចំផ្លូវគោលដៅដើរកម្សាន្ត ភ្ជាប់ពីសហគមន៍មួយទៅសហគមន៍មួយទៀត ដោយថ្មើរជើង ឬអាចជិះកង់កម្សាន្ត ហើយសហគមន៍នីមួយៗ អាចផ្តល់សេវាកម្មទេសចរណ៍ (ការដឹកជញ្ជូន ម្ហូបអាហារ មគ្គុទេសក៏សហគមន៍ ជាដើម)។ គួរបញ្ជាក់ថា បច្ចុប្បន្នឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» មានកន្លែងកម្សាន្តជាច្រើនដូចជា៖ ទឹកជ្រោះ ប្រាសាទបុរាណ […]

៤ថ្ងៃ កម្ពុជាទាក់ទាញទេសចរបានជាង ២១លាននាក់ ក្នុងនោះខេត្ត៣ឈានមុខគេ

រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ មេសា កម្ពុជាទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិដើរលេងកម្សាន្តនៅទូទាំងប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិសរុបចំនួន ២១.៨លាននាក់ ក្នុងនោះខេត្តចំនួនបី (កំពង់ចាម, ព្រៃវែង និងកំពង់ស្ពឺ) ទាក់ទាញបានច្រើនជាងគេ។ នេះបើយោងតាមស្ថិតិដែលបានធ្វើបច្ចុប្បន្នភាពនៅលើបណ្តាញតេឡេក្រាមផ្លូវការរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៨ មេសា ២០២៤។ គួរបញ្ជាក់ថា ក្នុងរយៈពេល០៤ថ្ងៃនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលបានប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ កម្ពុជាទទួលបាន ប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសមានចំនួនកើនឡើងច្រើន ក្នុងនោះមានទេសចរជាតិសរុបប្រមាណ ២១.៧០២.៨១៦នាក់ និងទេសចរបរទេស មានប្រមាណ  ១១០.៣២២នាក់, ធៀបនឹងឆ្នាំ២០២៣ ដែលមានរយៈពេល ៣ថ្ងៃ កម្ពុជាទទួលបានទេសចរប្រមាណតែ ១៣,១៣លាននាក់ ប៉ុណ្ណោះ។ តាមប្រភពដដែលបានបង្ហាញទៀតថា ខេត្តចំនួន៣ នាំមុខគេក្នុងការ ទាក់ទាញភ្ញៀវទេចរបានច្រើនជាងគេ ក្នុងនោះរួមមាន៖ ខេត្តកំពង់ចាមទទួលបាន ៥.៣៤៩.៨១១នាក់, ខេត្តព្រៃវែងទទួលបាន ២.២៩៨.៤០២នាក់, និងខេត្តកំពង់ស្ពឺទទួលបាន ២.១០៣.៩១៥នាក់។ ជាការកត់សម្គាល់ ក្រោយមានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ឱ្យមានការរៀបចំសង្ក្រានគ្រប់រាជធានី ខេត្ត ឃើញថាព្រឹត្តិការណ៍ក្នុងឆ្នាំនេះពិតជាបានទាក់ទាញបងប្អូនប្រជាពលរដ្ឋចេញដើរលេងកម្សាន្តច្រើននៅតាមភូមិ ឃុំ ស្រុកនានាទូទាំងប្រទេស។ គួរបញ្ចាក់ថា ចំនួនភ្ញៀវទេសចរសរុបទាំង […]

៣ខែដំបូងនេះ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរបានជាង ១៦,៥លានដុល្លារ កើនជាង ៤៨%

រយៈពេល ៣ខែ ដើមឆ្នាំ២០២៤ ប្រទេសកម្ពុជារកចំណូលបានចំនួន ១៦.៥៣៣.២៩៣ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៣៤៧.៥៣៤នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៤៨,៤៧ភាគរយ ធៀបនិងរយៈពេលដូ​ចគ្នាក្នុងឆ្នាំ២០២៣។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែមីនា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៥.២៩៨.៦១៨ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ១១១.៦៨៤​នាក់ ដែលចំណូលនេះកើនឡើង ៤១,៣៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ - Video Advertisement -