COP30៖ គោលដៅគឺមិនត្រឹមតែកាត់បន្ថយផ្សែងពុលទេ តែត្រូវកសាងពិភពលោកដែលធន់
សន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP30) នៅទីក្រុង Belém ឆ្នាំ២០២៥ នេះ បានបង្ហាញគោលជំហរដ៏រឹងមាំមួយថា ដើម្បីរស់នៅក្នុងពិភពលោកនេះបានយូរអង្វែង យើងមិនមែនត្រឹមតែជួយគ្នាកាត់បន្ថយការឧស្ម័នពុលទេ តែត្រូវជួយគ្នាសាងសង់ពិភពលោកដែលមានភាពធន់នឹងបម្រែម្រួលអាកាសធាតុ។
សន្និសីទក៏បានសង្កត់ធ្ងន់ថា វិស័យសំណង់គឺជាស្នូលដ៏សំខាន់ ពិសេសការងាកមកប្រើបច្ចេកវិទ្យាឌីជីថលដើម្បីសាងសង់ហេដ្ឋារចនាសម័ន្ធគឺគន្លឹះដ៏សំខាន់មួយដែលធ្វើគោលដៅសាងសង់ពិភពលោកដែលមានភាពធន់ក្លាយជាការពិត។
ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនកម្មវិធីវិស្វកម្មសំណង់ឌីជីថលលំដាប់ពិភពលោក រួមគ្នាជាមួយនឹងក្រុមហ៊ុនបុត្ររបស់ខ្លួន Seequent បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចប្រជុំនេះ ខណៈបានបង្ហាញនូវបច្ចេកវិទ្យាថ្មីៗជាច្រើន។
ក្នុងចំណោមបច្ចេកវិទ្យាជាច្រើន Bentley Systems បានលើកឡើងពីអាទិភាព ៥ ដែលនឹងជួយធ្វើឱ្យមហិច្ឆតាសង់ពិភពលោកដែលធន់ក្លាយជាការពិត រួមមាន៖
- ការប្រើប្រាស់កម្មវិធីពិនិត្យអង្កេតភូមិសាស្ត្រ (geospatial intelligence) និងកម្មវិធីចម្លងស្ថានភាពពិតៗពីផ្ទៃក្រោមដីមកក្នុងប្រព័ន្ធកុំព្យូទ័រ ដើម្បីឱ្យយើងព្យាករពីហានិភ័យ និងទប់ស្កាត់គ្រោះមហន្តរាយដូចជា ទឹកជំនន់ និងភាពមិនស្ថិតស្ថេររបស់ដីបាន។ កម្មវិធីទាំងនោះមានដូចជា PLAXI និង OpenGround ជាដើម។
- ការប្រើកម្មវិធីឌីជីថលដើម្បីពន្លឿនការរៀបចំផែនការ និងការចែកចាយថាមពលកកើតឡើងវិញ ដូចជា OpenUtilities និង OpenTower ជាដើម។
- ការរួមបញ្ចូលការងារគ្រប់យ៉ាងទាក់ទងនឹងគម្រោងសំណង់ក្នុងកម្មវិធីតែមួយ ពិសេសគឺកម្មវិធីដែលងាយស្រួលយល់សម្រាប់មនុស្សគ្រប់គ្នា មិនមែនសម្រាប់តែវិស្វករ។ នេះគឺជួយឱ្យមនុស្សទូទៅ និងសហគមន៍ មានការរួមចំណែកក្នុងគម្រោងសំណង់បៃតងផងដែរ។ កម្មវិធីទាំងនោះរួមដូចជា Synchro 4D + និង ProjectWise ជាដើម។
- ការរួមបញ្ចូលទិន្នន័យជីវៈចម្រុះទៅក្នុងការរចនាដើម្បីធានាថាការអភិវឌ្ឍន៍ ពង្រឹង ជាជាងធ្វើឱ្យខូចខាតប្រព័ន្ធអេកូឡូស៊ី ដូចជាការប្រើកម្មវិធី OpenCities Planner និងSYNCHRO ជាដើម។
- ការផ្តល់ទិន្នន័យតម្លាភាពដើម្បីកាត់បន្ថយហានិភ័យនៃគម្រោង និងទាក់ទាញហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព តាមរយៈកម្មវិធីCloud Connect និ Synchro 4D + ជាដើម។។
Bentley បន្ដទៀតថា ដើម្បីឱ្យពិភពលោកមានភាពធន់ គឺមិនអាចពឹងលើបច្ចេកវិទ្យាមួយមុខទេ តែយើងត្រូវមានប្រព័ន្ធក៏រឹងមាំមួយ ដើម្បីឱ្យគ្រប់ផ្នែកធ្វើការជាមួយគ្នា និងសហការគ្នាដោយរលូន។
លោក Rory Linehan នាយកផ្នែកអភិវឌ្ឍន៍គោលនយោបាយហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន Bentley បានឱ្យដឹងបញ្ហាគឺនេះបច្ចុប្បន្នគឺក្រុមការងារច្រើនផ្សេងនេះ ធ្វើការលើរឿងផ្សេងគ្នា ប៉ុន្តែជាក់ស្ដែងក្នុងទិសដៅតែមួយ ដែលគឺរឿងស្មុគស្មាញបំផុត។ ដូច្នេះក្រុមហ៊ុន Bentley បានបង្កើតកម្មវិធីជាច្រើនដូចជា iTwin ជាដើមដោះស្រាយបញ្ហានេះ។
លោក Rodrigo Fernandes នាយកនិរន្តរភាពសកលរបស់ក្រុមហ៊ុន Bentley Systems ក៏បានបានថ្លែងថា៖ «ភាពធន់មិនមែនត្រឹមតែការការពារអ្វីដែលមានស្រាប់ប៉ុណ្ណោះទេ តែវាជាការរៀបចំប្រព័ន្ធដែលអាចសម្របខ្លួន វិវឌ្ឍ និងពង្រឹងកម្លាំងតាមពេលវេលា ក្នុងស្ថានភាពដែលយើងទទួលការគំរាមកំហែងពីធម្មជាតិ»។
លោកបានបន្ថែមថា៖ «ចំណុចនេះហើយដែលតម្រូវឱ្យមានហេដ្ឋារចនាសម្ព័ន្ធត្រូវតែធន់នឹងការផ្លាស់ប្តូរ និងតម្រូវការរបស់សហគមន៍»។
- Video Advertisement -