រាប់ថយក្រោយ! កម្មវិធីពានរង្វាន់សំណង់ឆ្នើម Bentley YII 2025 នឹងធ្វើឡើងនៅថ្ងៃទី ១៥ តុលា នេះ

កម្មវិធីពានរង្វាន់ Year in Infrastructure និង Going Digital Awards (YII2025) របស់ក្រុមហ៊ុន Bentley Systems ដែលជាកម្មវិធីពានរង្វាន់សំណង់ឆ្នើមលំដាប់ពីពិភព ឬគេហៅម្យ៉ាងទៀតថា Oscar ក្នុងវិស័យសំណង់ នឹងប្រារព្ធឡើងនៅថ្ងៃទី ១៥ និង ១៦ ខែតុលា ខាងមុខនេះ នៅទីក្រុង Amsterdam ប្រទេសហូឡង់។

កម្មវិធី Bentley Year in Infrastructure 2025 គឺជាព្រឹត្តិការណ៍លំដាប់ពិភពលោកដែលប្រមូលផ្តុំមេដឹកនាំក្នុងវិស័យសំណង់ពីប្រទេសនានា ដើម្បីមកពិភាក្សា និងចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ក្នុងវិស័យនេះ។ ព្រឹត្តិការណ៍នេះក៏នឹងបង្ហាញពីបច្ចេកវិទ្យាច្នៃប្រឌិតថ្មីៗ និងនិន្នាការនាពេលអនាគតនៃវិស័យសំណង់ពិភពលោកផងដែរ។

កម្មវិធីពានរង្វាន់ដ៏មានកិត្យានុភាពនេះ នឹងទទួលស្គាល់គម្រោងហេដ្ឋារចនាសម្ព័ន្ធឆ្នើម ដែលបានប្រើប្រាស់កម្មវិធីវិស្វកម្មឌីជីថល។ បេក្ខភាពវគ្គផ្តាច់ព្រ័ត្រ ទាំង ៣៦ ក្រុមហ៊ុន ដែលមកពីជុំវិញពិភពលោក នឹងបង្ហាញគម្រោងរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍នេះ ដោយការប្រកាសជ័យលាភីនឹងធ្វើឡើង នៅថ្ងៃទី ១៦ ខែតុលា។ (អានបន្ថែម)

ក្រៅពីការប្រកាសជ័យលាភី វាគ្មិនឆ្នើមៗ រួមទាំងនាយកប្រតិបត្តិ (CEO) និងប្រធានផ្នែកបច្ចេកវិទ្យា (CTO) របស់ក្រុមហ៊ុន Bentley ក៏នឹងមកពិភាក្សាអត្ថប្រយោជន៍ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ទិន្នន័យបើកចំហ (open data), និង ការយល់ដឹងភូមិសាស្ត្រឌីជីថល (geospatial insights) ដើម្បីរៀបចំផែនការ និងអនុវត្តគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធផងដែរ។

អ្នកចូលរួមក៏អាចចូលរួមក្នុងវគ្គផ្សេងៗដែលផ្តោតលើប្រព័ន្ធទីក្រុង យុទ្ធសាស្ត្រនៃភាពធន់ និងតួនាទីរបស់ digital twins នៅក្នុងវិស័យសំណង់ ។

ទស្សនាវដ្ដី Construction & Property Magazine មកពីប្រទេសកម្ពុជា ក៏នឹងចូលរួមដោយមោទនភាពនៅក្នុងព្រឹត្តិការណ៍សកលរយៈពេល ២ ថ្ងៃនេះ ក្នុងទីក្រុង Amsterdam ផងដែរ។

អំពី Bentley Systems
នៅជុំវិញពិភពលោក អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធពឹងផ្អែកលើកម្មវិធីរបស់ Bentley Systems ដើម្បីជួយពួកគេក្នុងការរចនាប្លង់ សាងសង់ និងប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរ និងមានភាពធន់ជាងមុនដូចជាការគ្រប់គ្រងធនធានទឹក ថាមពល ទីក្រុង និងអ្វីៗជាច្រើនទៀត។ Bentley System ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1984 ដោយវិស្វករសម្រាប់វិស្វករ ដែលក្រុមហ៊ុន Bentley គឺជាដៃគូនៃជម្រើសសម្រាប់ក្រុមហ៊ុនវិស្វកម្ម និងម្ចាស់ប្រតិបត្តិករទូទាំងសាកលលោក ជាមួយនឹងកម្មវិធីដែលគ្របដណ្តប់គ្រប់ចំណោទវិស្វកម្ម ឧស្សាហកម្ម និងគ្រប់ដំណាក់កាលនៃវដ្តជីវិតហេដ្ឋារចនាសម្ព័ន្ធ។ តាមរយៈដំណោះស្រាយឌីជីថលភ្លោះរបស់យើង យើងជួយអ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធទទួលបានតម្លៃនៃទិន្នន័យរបស់គេដើម្បីបំប្លែងជាបទពិសោធន៍សម្រាប់ការគ្រប់គ្រងគម្រោង និងការប្រើប្រាស់ទ្រព្យសម្បត្តិ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វិធីសាស្ដ្រដែលអាមេរិកប្រើដើម្បីដោះស្រាយបញ្ហាការកកស្ទះរាប់ទសវត្សនៃផ្លូវហាយវេ I-95

ក្រុមហ៊ុនវិស្វកម្ម Johnson, Mirmiran & Thompson (JMT) បានប្រើប្រាស់បច្ចេកវិទ្យាម៉ូឌែល 3D កម្រិតខ្ពស់ និងការភ្ជាប់ទិន្នន័យដែលគេស្គាល់ថាជា “ឌីជីថលភ្លោះ” (Digital Twin)” ដើម្បីដោះស្រាយបញ្ហាស្ទះចរាចរណ៍រាប់ទសវត្សនៅលើផ្លូវហាយវេ I-95 ត្រង់ចំណុចឆ្លងកាត់ទន្លេ Rappahannock ក្នុងតំបន់ភាគខាងកើតរដ្ឋ Virginia សហរដ្ឋអាមេរិក បានដោយជោគជ័យ។ អស់រយៈពេលរាប់ទសវត្សរ៍មកហើយ ចំណុចឆ្លងកាត់ទន្លេ Rappahannock នៃផ្លូវ I-95 ត្រូវបានញាំញីដោយការកកស្ទះចរាចរណ៍រ៉ាំរ៉ៃ និងការទាស់ទែងគ្នាក្នុងមូលដ្ឋានដែលធ្វើឱ្យគម្រោងមិនអាចទៅមុខរួច។ ប៉ុន្តែនៅបច្ចុប្បន្ន គម្រោងនេះកំពុងបោះជំហានទៅមុខយ៉ាងរលូន ដោយសារបច្ចេកវិទ្យា “ឌីជីថលភ្លោះ” ដែលអនុញ្ញាតឱ្យសាធារណជន និងវិស្វករអាចមើលឃើញពីអនាគតនៃគម្រោងនេះ មុនពេលការដ្ឋានចាប់ផ្ដើមទៅទៀត។ ឧបករណ៍ឌីជីថលបានឱ្យភ្នាក់ងារក្នុងស្រុក ក្រុមបរិស្ថាន និងអ្នកស្រុកដែលមានការសង្ស័យលើការរចនាឡើងវិញដ៏ស្មុគស្មាញ យល់ពីគ្នាទៅវិញទៅមកបានដោយរលូន។ ជាក់ស្ដែង គម្រោងនេះត្រូវបន្ថែមគន្លងផ្លូវថ្មីប្រវែងប្រហែល ៩.៦ គីឡូម៉ែត្រ សាងសង់ស្ពានថ្មីចំនួន ៤ និងស្ពានធំប្រវែង ១,២០០ ហ្វីត ដែលមានកម្ពស់ ១០០ ហ្វីតពីលើផ្ទៃទន្លេ។ ទាំងអស់នេះត្រូវធ្វើឡើងដោយប្រុងប្រយ័ត្នបំផុតចំពោះទីតាំងអភិរក្សប្រវត្តិសាស្ត្រ និងតំបន់បរិស្ថានដែលងាយរងគ្រោះ។ ដើម្បីដោះស្រាយបញ្ហាខ្វះទំនុកចិត្តពីភាគីពាក់ព័ន្ធ ក្រុមហ៊ុន […]

មកស្គាល់អ្នកឈ្នះពានរង្វាន់ Going Digital Awards 2025 លំដាប់ពិភពលោក

ក្រុមហ៊ុន Bentley Systems បានប្រកាសជ័យលាភីទាំង ១២ សម្រាប់ពានរង្វាន់ Going Digital Awards ប្រចាំឆ្នាំ 2025 ដែលជាពានដែលមានកិត្យានុភាពមួយ ឬហៅមួួយទៀតថា Oscar ក្នុ្ងងវិស័យសំណង់ និងវិស្វកម្មលំដាប់ពិភពលោក។ កម្មវិធីប្រគល់ពានរង្វាន់នេះត្រូវបានប្រកាសនៅថ្ងៃទី 17 ខែតុលា ឆ្នាំ 2025 ក្នុងអំឡុងសន្និសីទ Bentley’s Year in Infrastructure 2025 នៅឯទីក្រុង Amsterdam ដែលទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យមានឱកាសចូលរួមផងដែរ។។ ជ័យលាភីទាំង 12 ប្រភេទ ត្រូវបានជ្រើសរើសពីគម្រោងជិត 250 ដែលមកពីក្រុមហ៊ុនសរុប 47 ប្រទេស។ គម្រោងទាំងនេះបង្ហាញពីរបៀបដែលភាពជឿនលឿនផ្នែកឌីជីថល វិស្វកម្មឌីជីថល និង AI ។ ស្ពាន និងផ្លូវរូងក្រោមដី Italferr S.p.A. (ប្រទេសអ៊ីតាលី) – ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការកែលម្អការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ទីក្រុង Voyants Solutions Private […]

មកស្គាល់ក្រុមហ៊ុនខ្លាំងទាំង 36 ប្រកួតយកពានរង្វាន់ 2025 Going Digital Awards នៅអាំស្ទែដាំ

កម្មវិធីអបអរសាទរពានរង្វាន់វានុវត្តននៃគម្រោងហេដ្ឋារចនាសម្ព័ន្ធពិភពលោកឈានមុខ អ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី 16 ខែតុលា ក្នុងសន្និសីទ Bentley’s 2025 Year in Infrastructure នៅទីក្រុង Amsterdam  នៅទីក្រុង EXTON, រដ្ឋPennsylvanian. –ក្រុមហ៊ុនសារជីវកម្ម Bentley Systems, Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនផលិតសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ កាលពីថ្ងៃទី 5 ខែសីហា ឆ្នាំ 2025 បាន​ប្រកាស​អ្នកជាប់វគ្គជម្រុះចុងក្រោយដើម្បីប្រកួតយកពានរង្វាន់ Going Digital Awards ឆ្នាំ 2025។ ការប្រារព្ធកម្មវិធីប្រកួតយកពានរង្វាន់នេះ គឺផ្តើមចេញពីស្នាដៃ ឬសមិទ្ធិផលដ៏អស្ចារ្យរបស់វិស្វករ និងក្រុមការងារនៃគម្រោង​ក្នុងការ​ជំរុញការងារ​ហេដ្ឋា​រចនាសម្ព័ន្ធដើម្បី​គុណភាព​ជីវិតមនុស្សរស់នៅកាន់តែប្រសើរតាមរយៈការច្នៃប្រឌិតចេញពីឌីជីថល។ អ្នកជាប់វគ្គជម្រុះពានរង្វាន់ Going Digital Awards ឆ្នាំ2025 នេះ សុទ្ធតែបានបង្ហាញ​ពីដំណោះស្រាយ​ការងារ​វិស្វកម្ម​ហេដ្ឋា​រចនា​សម្ព័ន្ធដែល​ឈានមុខគេ របស់ក្រុមហ៊ុនសាងសង់ និងម្ចាស់គម្រោង ដែលជាអ្នកប្រើប្រាស់ ដោយប្រែក្លាយពីសំណង់ ទៅជាទ្រព្យសម្បត្តិប្រប្រើប្រាស់យ៉ាងសកម្ម។ អ្នកជាប់វគ្គជម្រុះចុងក្រោយនៅទូទាំង 12 ប្រភេទ ត្រូវបានជ្រើសរើសដោយក្រុមឯករាជ្យ​នៃ​អ្នក​ជំនាញ​ឧស្សាហកម្ម​សកលចេញពីក្នុងចំណោមអ្នកប្រកួតជិត 250បេក្ខជន មកពី […]

Bentley Systems ប្រកាសស្វែងរកម្ចាស់ពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ២០២៥

អ្នកឈ្នះនឹងត្រូវបានប្រកាសជ័យលាភីក្នុងកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅថ្ងៃ ១៤-១៥ ខែតុលា នៅ Amsterdam ប្រទេសហូឡង់ អ៊ិច្សតុន, រដ្ឋហ្វីឡាដេហ្វី. – ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ – ក្រុមហ៊ុន Bentley Systems, Incorporated ដែលជាក្រុមហ៊ុនសាជីវកម្មចុះបញ្ជីភាគហ៊ុនក្នុងផ្សារហ៊ុន Nasdaq: BSY ដែលសកម្មភាពអាជីវកម្មចម្បងផ្តោតលើការផលិតកម្មវិធីសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសស្វែងរកបេក្ខភាពសម្រាប់ម្ចាស់ពានរង្វាន់ប្រចាំឆ្នាំ២០២៥ នៃអនាគតហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Going Digital Awards)។ កម្មវិធីលំដាប់អន្តរជាតិដ៏ល្បីមួយនេះត្រូវទទួលស្គាល់ជាកម្មវិធីជឿនលឿនផ្នែកឌីជីថលដ៏ល្អបំផុតក្នុងដំណើរការគ្រប់គ្រង និងប្រតិបត្តិលើការងារឬគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន។ គណៈវិនិច្ឆ័យឯករាជ្យ ដែលសុទ្ធសឹងជាអ្នកដឹកនាំប្រកបដោយទស្សនៈវិស័យ និងអ្នកជំនាញក្នុងវិស័យឌីជីថល នឹងត្រូវតែងតាំងជាចៅក្រមសម្រាប់ការវិនិច្ឆ័យក្នុងដំណើរការជ្រើសរើសនេះ – ពួកគេនឹងជ្រើសរើសអ្នកឈ្នះចេញពីគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏អស្ចារ្យបំផុតដែលមកពីជុំវិញពិភពលោក។ ថ្ងៃផុតកំណត់សម្រាប់ការជ្រើសរើស គឺនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។ អស់រយៈពេលជាង ២០ឆ្នាំ កន្លងមកហើយ ដែលកម្មវិធីពានរង្វាន់ឌីជីថលមួយនេះត្រូវបានការសាទរ និងទទួលស្គាល់ច្រើនជាង ៥.២៥០គម្រោង នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធឆ្នើម និងល្បីៗរបស់ពិភពលោក។ កម្មវិធីសកលនេះបានបើកចំហសម្រាប់អ្នកប្រើប្រាស់កម្មវិធី Bentley ទាំងអស់ ហើយការជ្រើសរើសត្រូវបានលើកទឹកចិត្តនៅទូទាំងប្រទេសជាច្រើន ដែលគ្របដណ្តប់គ្រប់ទម្រង់ និងគ្រប់ដំណាក់កាលនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ – ចាប់ពីការរចនា ការសាងសង់ […]

កិច្ចសម្ភាសន៍៖ នវានុវត្តន៍នៃការរួមបញ្ចូល AI និងនិរន្តរភាពឧស្សាហកម្មដឹកជញ្ជូនបៃតង

ទសវត្សរ៍ចុងក្រោយនេះ សកលលោកបានផ្តោតយ៉ាងខ្លាំងលើបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)។ ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផលិតសូហ្វវែរសម្រាប់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ ថ្មីៗនេះបានប្រារព្ធពិធីប្រគល់ពានរង្វាន់ 2024 Year in Infrastructure and Going Digital Awards នៅទីក្រុង Vancouver ប្រទេសកាណាដា។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកដឹកនាំឧស្សាហកម្មដ៏លេចធ្លោ និងអ្នកប្រើប្រាស់មកពីជុំវិញពិភពលោក ដើម្បីពិភាក្សាអំពីភាពជឿនលឿនក្នុងវិស័យវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីអ្នកសារព័ត៌មានល្បីៗមកពីប្រទេសអភិវឌ្ឍន៍ជុំវិញពិភពលោកចូលរួមផងដែរ ក្នុងនោះក៏មានតំណាងអ្នកសារព័ត៌មានមកពីប្រទេសកម្ពុជាផងដែរ។ ទស្សនាវដ្ដីសំណង់និងអចលនទ្រព្យមកពីប្រទេសកម្ពុជាពិតជាមានកិត្តិយសណាស់ដែលបានចូលរួម និងស្វែងយល់អំពីវឌ្ឍនភាពដ៏គួរឱ្យរំភើបដែល Bentley Systems កំពុងអភិវឌ្ឍនៅក្នុងបច្ចេកវិទ្យាឌីជីថលនៅក្នុងព្រឹត្តិការណ៍ពិភពលោកមួយនេះ។ ក្នុងព្រឹត្តិការណ៍នោះ ទស្សនាវដ្តីសំណង់និងអចលនទ្រព្យកម្ពុជាត្រូវបានអនុញ្ញាតឲ្យធ្វើបទសម្ភាសន៍ផ្ទាល់ ជាមួយអ្នកជំនាញមកពី Bentley Systems ដើម្បីពិភាក្សាអំពីភាពជឿនលឿនចុងក្រោយនៃបច្ចេកវិទ្យាឌីជីថលទាក់ទងនឹងឧស្សាហកម្មដឹកជញ្ជូន។ លោក Kaushik Chakraborty អនុប្រធានជាន់ខ្ពស់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជប៉ុន នៅ Bentley Systems បានផ្តល់ការយល់ដឹងដ៏មានតម្លៃចំពោះសារៈសំខាន់ និងផលប៉ះពាល់នៃការច្នៃប្រឌិតឌីជីថលក្នុងការដឹកជញ្ជូន ខាងក្រោមនេះគឺជាសំណួរ និងការបកស្រាយអំពីសារសំខាន់ៗមួយចំនួនក្នុងឧស្សាហកម្មដឹកជញ្ជូន៖ សារសំខាន់ក្នុងឧស្សាហកម្មដឹកជញ្ជូន៖ 1. តើក្រុមហ៊ុន Bentley Systems ដើរតួនាទីសំខាន់អ្វីខ្លះនៅក្នុងឧស្សាហកម្មដឹកជញ្ជូន? និងរបៀបដែលក្រុមហ៊ុនចងភ្ជាប់ជាមួយឧស្សាហកម្មដឹកជញ្ជូន? […]

Bentley Systems ប្រកាសអ្នកឈ្នះពានរង្វាន់ Going Digital Awards ប្រចាំឆ្នាំ 2024

ក្រុមហ៊ុនដែលចូលវគ្គប្រកួតផ្តាច់ព្រាត់ចុងក្រោយ ក៏នឹងទទួលបានកិត្តិយសជាស្ថានិកសម្រាប់ហេដ្ឋារចនាសម្ព័ន្ធឈានមុន នៅទីក្រុងវេនខូវឺ កាលពីថ្ងៃទី 9 ខែតុលា ឆ្នាំ 2024 – ក្រុមហ៊ុនសាជីវកម្ម Bentley System ដែលជាក្រុមហ៊ុនផលិតកម្មវិធីសូហ្វវែរឈានមុខសម្រាប់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធសាកល បានប្រកាសអ្នកឈ្នះពានរង្វាន់ Going Digital Awards ប្រចាំឆ្នាំ 2024 ដែលពានរង្វាន់ប្រចាំឆ្នាំនេះ ជាការផ្តល់កិត្តិយសដ៏វិសេសវិសាលមួយដល់អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់ប្រកបដោយភាពច្នៃប្រឌិតចេញពីសូហ្វវែររបស់ក្រុមហ៊ុន Bentley ដើម្បីកែលម្អរបៀបដែលហេដ្ឋារចនាសម្ព័ន្ធត្រូវបាន រចនា សាងសង់ និងដំណើរការ។ នៅឆ្នាំនេះ គម្រោងចំនួន 250 ត្រូវបានជ្រើសរើសសម្រិតសម្រាំងចេញពី 36 ប្រទេស។ អ្នកឈ្នះត្រូវបានជ្រើសរើសពីក្នុងចំណោមបេក្ខជនចុងក្រោយចំនួន 36 ក្រុម មកពី 12 ប្រទេស ដែលក្នុងនោះក៏មានប្រទេសកម្ពុជាមួយផងដែរចូលរួមក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រចុងក្រោយ (អានបន្ថែម) ហើយការជ្រើសរើស និងការវិនិច្ឆ័យ ត្រូវបានរៀបចំឡើងដោយក្រុមចៅក្រមឯករាជ្យក្នុងអំឡុងពេលនៃការរៀបចំ ព្រឹត្តិការណ៍ Bentley’s Year in Infrastructure ដែលធ្វើឡើងនៅថ្ងៃទី 8 និង 9 ខែតុលា នៅទីក្រុងវេនខូវឺ […]