[:en]Vietnamese Firm Plans for US$500 Million Steel Factory in Sihanoukville

កាលពីថ្ងៃទី២ ខែ កក្កដា ឆ្នាំ ២០១៨ តំណាងក្រុមហ៊ុនផលិតដែកមកពីប្រទេសវៀតណាមមួយឈ្មោះថា Hoa Phat បានចូលជួបប្រជុំ ជាមួយអភិបាលខេត្តព្រះសីហនុឯកឧត្តម យន្ត មីន ដើម្បីភាក្សាអំពីគម្រោងវិនិយោគលើរោងចក្ររដែកដ៏ធំមួយនៅខេត្តព្រះសីហនុ។

លោក Chu Quang Vu ដែលជាអ្នកគ្រប់គ្រងខាងផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍របស់ក្រុមហ៊ុនផលិតដែក Hoa Phat បានអោយដឹងថា រោងចក្រស្លរដែកមួយនេះនឹងត្រូវចំណាយទឺកប្រាក់ប្រមាណ ៥០០ លានដុល្លារហើយអាចនឹងជួយបង្កើតការងាររហូតដល់ ៣០០០ កន្លែង សម្រាប់អ្នកនៅក្នុងតំបន់។

លោកបានបន្ថែមទៀតថា តាមការប៉ាន់ស្មានរោងចក្រស្លរដែកមួយនេះនឹងមានសមត្ថភាពផលិតដែករហូតដល់ទៅ ២ លានតោនក្នុងមួយឆ្នាំ ។ ដោយឡែក ក្នុងសង្វាក់ផលិតកម្មនេះក៏នឹងត្រូវការទឹកសម្រាប់បម្រើប្រមាណពី ២០០០០ ទៅ ២៥០០០ម៉ែត្រគូប ក្នុង១ថ្ងៃ។

នៅក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយ ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ ឯកឧត្តម យន្ត មីនបានសម្តែងការស្វាគមន៏ចំពោះគម្រោងនេះហើយឯកឧត្តមបង្ហាញពីសក្តានុពលរបស់តំបន់ស្ទឹងហាវក្នុងការសាងសង់រោងចក្រស្លរដែកនេះទៅកាន់ក្រុមហ៊ុនផងដែរ។

ឯកឧត្តម បានបន្ថែមទៀតថា នាពេលអនាគតស្ទឹងហាវនឹងមានកំពង់ផែសមុទ្រជ្រៅហើយមានដីប្រហែល ២០០ ហិកតា ដែលធ្វើឱ្យវាមានភាពងាយស្រួលសម្រាប់ក្រុមហ៊ុនក្នុងការសាងសង់រោងចក្រនៅទីនោះ។

គួរបញ្ជាក់ផងដែរថា ប្រសិនបើគម្រោងនេះត្រូវបានអនុវត្តតាមការគ្រោងទុក រោងចក្រស្លរដែកមួយនេះនឹងក្លាយជារោងចក្រស្លរដែកដំបូងបង្អស់នៅខេត្តព្រះសីហនុ។

ក្រៅពីគម្រោងវិនិយោគមួយនេះ ទាក់ទងនឹងឧស្សាហកម្ម កាលពីពេលថ្មីៗនេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទើប បានសម្រេចអនុម័តអោយ ក្រុមហ៊ុន Hai Sheng Steel Co., Ltd. វិនិយោគជាង ៣១ លានដុល្លារសាងសង់រោងចក្រផលិតដែកដ៏ធំមួយក្នុងខេត្តកំពង់ស្ពឺ(អានបន្ថែម)។

Photo from Media Police
Photo from Media Police
Photo from Media Police
- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]