EuroCham៖វេទិការនិងការជួបជុំគ្នាគឺល្អជាងការផាកពិន័យពន្ធដារ

វេទិការនៃការជួបជុំគ្នាគឺល្អជាងគោលនយោបាយនៃផាកពិន័យទៅលើពន្ធដារ នេះបើយោងតាមការបញ្ជាក់របស់សភាពាណិជ្ជកម្មអ៊ឺរ៉ុបEuroCham។

កាលពីថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៨ លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអ៊ឺរ៉ុបEuroCham បាន ថ្លែងក្នុងកម្មវិធី«វេទិការពន្ធដារ»ប្រចាំឆ្នាំថាការគោរពច្បាប់គឺនៅតែជាបញ្ហាក្នុងវិស័យពន្ធដារនៅកម្ពុជាហើយដើម្បីដោះស្រាយបញ្ហានេះគឺត្រូវមានការសហការកាន់តែប្រសើរជាងនេះពីស្ថាប័នពាក់ព័ន្ធ។

លោក Arnaud Darc បានឲ្យដឹងថាដើម្បីបណ្តុះវប្បធម៌នៃការគោរពច្បាប់លោកបានអំពាវនាវឲ្យមានការជួបជុំរវាងស្ថាប័នពាក់ព័ន្ធកាន់តែច្រើនជាងនេះពោលគឺ«វេទិការនៃការជួបជុំគ្នាគឺមានប្រសិទ្ធភាពជាងគោលនយោបាយផាកពិន័យ»។

ការលើកឡើងរបស់លោកក្នុងកម្មវិធីដែលមានការចូលរួមពីអ្នកជំនាញពន្ធដារនិងតំណាងក្រុមហ៊ុនសរុបជិត ៥០០ នាក់ ក្នុងនាមលោកជាតំណាងរបស់ក្រុមហ៊ុនអ៊ឺរ៉ុបកំពុងធ្វើអាជីវកម្មនៅកម្ពុជាបានសង្កេតឃើញថា «ការអនុលោមតាមច្បាប់នៅតែជាប្រធានបទក្តៅគគុក….យើងចង់អនុលោមទៅតាមច្បាប់ហើយចង់ឲ្យដៃគូប្រកួតប្រជែងរបស់យើងអនុលោមទៅតាមច្បាប់ដូចគ្នាដើម្បីឲ្យយើងអាចប្រកួតប្រជែងក្នុងទីផ្សារខណៈពួកយើងអាចរួមចំណែកដល់ការអភិវឌ្ឍជាតិ»។

បន្ថែមជាងនេះទៅទៀត លោក Arnaud Darc បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖« ៥០ ភាគរយនៃចំណូលពន្ធនៅប្រទេសកម្ពុជាគឺទទួលបានពីការផាកពិន័យដែលក្នុងនោះអត្រាចំណូលពីការផាកពិន័យនៅបណ្តាប្រទេសផ្សេងគឺត្រឹមតែ ១០ ភាគរយនោះទេ»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]