EuroCham នឹងរៀបចំសិក្ខាសាលាអនឡាញស្តីពីនិន្នាការនៃវិញ្ញាបនប័ត្រអគារបៃតងនៅថ្ងៃពុធនេះ

EuroCham សហការជាមួយគម្រោង Build4People នឹងរៀបចំសិក្ខាសាលាអនឡាញដ៏ធំមួយស្តីពី « អត្ថប្រយោជន៍នៃវិញ្ញាបនប័ត្រអគារបៃតងក្នុងការជំរុញនិរន្តរភាពក្នុងវិស័យអចលនទ្រព្យ» នៅថ្ងៃពុធទី ២២ ខែកញ្ញាចាប់ពីម៉ោង ៣:០០ រសៀលរហូតដល់ម៉ោង ៤:៣០ រសៀល។

សិក្ខាសាលាប្រព័ន្ធអនឡាញនេះ នឹងផ្តោតលើរបៀបលើកកម្ពស់គុណភាពសំណង់តាមរយៈវិញ្ញាបនប័ត្រអគារបៃតង ការធ្វើបច្ចុប្បន្នភាពអំពីគុណសម្បត្តិដើម្បីទទួលបានវិញ្ញាបនប័ត្រអគារបៃតង និងនិន្នការក្នុងតំបន់ ជាមួយនឹងករណីសិក្សាពីប្រទេសវៀតណាម និងប្រទេសចិន។

សិក្ខាសាលានេះ ក៏នឹងធ្វើបទបង្ហាញពីប្រធានបទពាក់ព័ន្ធនានាផ្សេងទៀត ដោយមានការចូលរួមចែករំលែក និងពិភាក្សា ពីវាគ្មិនសំខាន់ៗនៅក្នុងវិស័យនេះ។

វគ្គសិក្ខាសាលាអនឡាញនេះ គឺភាគទី ២ នៃសិក្ខាសាលាអនឡាញ ៣ របស់ EuroCham ទាក់ទិននឹងវិស័យអចលនទ្រព្យក្នុងខែកញ្ញានេះ។ សិក្ខាសាលាទី១ ស្ដីពីសារៈសំខាន់នៃស្ដង់ដារ RICS ត្រូវបានធ្វើរួចរាល់កាលពីថ្ងៃទី ១៦ ខណៈភាគទី២ ស្ដីពីហានិភ័យនៃសម្ភារសំណង់នៅកម្ពុជា នឹងធ្វើឡើងនៅថ្ងៃទី ២៧ កញ្ញា។

- Video Advertisement -