កម្ពុជា-កូរ៉េ គ្រោងដំឡើងវារីអគ្គិសនីខ្នាតតូច ឬ ប្រព័ន្ធសូឡានៅទំនប់អាងទឹក ក្នុងខេត្តគោលដៅចំនួន៩
នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយក្នុងវិស័យថាមពលកកើតឡើងវិញរបស់កម្ពុជា ក្រសួងធនធានទឹក និងឧតុនិយមបានរួមសហការជាមួយសាជីវកម្មធនធានទឹកកូរ៉េ (K-water) និង Chilbo ដើម្បីសិក្សាពីលទ្ធភាពក្នុងការដំឡើងប្រព័ន្ធវារីអគ្គិសនីខ្នាតតូច និងថាមពលពន្លឺព្រះអាទិត្យនៅលើទំនប់អាងស្តុកទឹកនៅតាមបណ្ដាខេត្តគោលដៅចំនួនប្រាំបួន។ នេះបើតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាលើរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាពបឋមខាងលើនេះ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា ភាគីកូរ៉េបានធ្វើការជ្រើសរើសទីតាំងទំនប់អាងទឹកចំនួន ១៦កន្លែងដូចជា អាងទឹកអន្លង់ជ្រៃ អាងទឹកតាសាល ទំនប់អាងស្តុកទឹកលេខ៣និងលេខ៥ ទំនប់ដូនទ្រី ទំនប់សាលាតាអន ទំនប់អាងទឹកកំពីងពួយ ទំនប់អាងទឹកកន្សែង អាងទឹកត្រពាំងថ្ម អាងទឹកចុងកាល អាងទឹកស្រីស្នំ ទំនប់អាងទឹកម្កាក់ និងបានជ្រើសរើសយកអាងទឹកចំនួនពីរ ដើម្បីសិក្សាលម្អិត ដែលមានសក្តានុពលថាមពល ពី ៤ ដល់ ៨ មេហ្គាវ៉ាត់គឺ អាងទឹករក្សា ក្នុងខេត្តព្រះវិហារ និងអាងទឹកដូនទ្រីក្នុងខេត្តបាត់ដំបង។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យទីប្រឹក្សាកូរ៉េសិក្សាជម្រើសបច្ចេកទេសថ្មីៗ និងដាក់បញ្ចូលទំនប់អាងទឹកចំនួនពីរទៀតតាមសំណូមពរប្រធានមន្ទីរធនធានទឹក និងឧតុនិយមខត្តកំពង់ធំ គឺទំនប់អាងទឹកដងកាំបិត និងទំនប់កំពង់គោ ដើម្បីសិក្សាបន្ថែម ដោយឡែកទំនប់អាងទឹកដែលមានសក្តានុពលទាប សូមពិនិត្យលើលទ្ធភាពក្នុងការដំឡើងប្រព័ន្ធសូឡាជំនួសវិញ។ គួរបញ្ជាក់ថា ការសិក្សាសមិទ្ធិលទ្ធភាពនេះធ្វើឡើងដោយសាជីវកម្មធនធានទឹកកូរ៉េ(K-water) […]
ក្រុមហ៊ុន DEEM ALMASEAH ចង់ពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា
ក្រុមហ៊ុន DEEM ALMASEAH FOR TRADING Co. Ltd ចាប់អារម្មណ៍ចង់បោះទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យទូរគមនាគមន៍នៅកម្ពុជា ខណៈបច្ចុប្បន្នកំពុងសហការជាមួយក្រុមហ៊ុនក្នុងស្រុកមួយ ដើម្បីវិនិយោគលើវិស័យកសិកម្ម។ នេះបើតាមជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោក Salem Mubarak Salem Al-Hadhyan នាយកប្រតិបត្តិ ក្រុមហ៊ុន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ លោក Salem Mubarak Salem Al-Hadhyan បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក មានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដែលនឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ លោកនាយកប្រតិបត្តិបានបញ្ជាក់ថា ក្រុមហ៊ុនលោក បាននិងកំពុងចាប់ដៃគូសហការជាមួយក្រុមហ៊ុនក្នុងស្រុកមួយ ដើម្បីវិនិយោគលើវិស័យកសិកម្ម។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏ចាប់អារម្មណ៍បោះទុនវិនិយោគលើវិស័យផ្សេងទៀតនៅកម្ពុជាផងដែរ ដូចជា៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ, និងវិស័យទូរគមនាគមន៍ជាដើម។ ជាការឆ្លើយតប សម្តេចបវរធិបតី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា និងបានណែនាំឱ្យក្រុមហ៊ុនពិចារណានិងសិក្សា វិនិយោគលើវិស័យសក្តានុពលផ្សេងទៀតផងដែរ ដូចជា វិស័យកសិ-ឧស្សាហកម្ម វិស័យទេសចរណ៍ វិស័យហិរញ្ញវត្ថុ និងវិស័យអប់រំ។ […]
ផ្លូវជាតិលេខ៧១c (ត្បូងឃ្មុំ-កំពង់ចាម) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ
រដ្ឋាភិបាលកម្ពុជាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ ៧១c ប្រវែង១១៤,៦២គីឡូម៉ែត្រ (គិតចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ខេត្តកំពង់ចាម) ក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា បច្ចុប្បន្ន ផ្លូវជាតិលេខ៧១សេ បាននិងកំពុងបម្រើដល់ការតភ្ជាប់ទំនាក់ទំនង សកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ជាពិសេសការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តជាប់ព្រំប្រទល់គ្នាផ្សេងៗទៀត ព្រមទាំងសម្រួលដល់ ដល់ការដឹកជញ្ជូនពូជដំណាំ ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម ឱ្យកាន់តែរហ័ស កាត់បន្ថយ ការចំណាយ និងចំណេញពេលវេលា។ គួររម្លឹកថា គម្រោងសង់ផ្លូវជាតិលេខ ៧១c ប្រវែង១១៤,៦២គីឡូម៉ែត្រ (គិតចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ខេត្តកំពង់ចាម) នេះ ត្រូវបានសាងសង់ចប់សព្វគ្រប់ ១០០% […]
ត្រឹមឆ្នាំ២០២៤ កម្ពុជាមានទីលានទុកដាក់សំរាម ១១កន្លែង, អាចស្តុកសំរាមបាន ៤.៥លានតោន
គិតត្រឹមឆ្នាំ២០២៤ នៅទូទាំងប្រទេសកម្ពុជា មានទីលានទុកដាក់សំរាមចំនួន ១១កន្លែង កំពុងដំណើរការដែលមានបរិមាណស្តុកទុកដាក់សំរាម សរុបប្រមាណជាង ៤.៥លានតោន។ នេះបើយោងតាមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន (គ.គ.ស.) កាលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ លោក ចៅ សុភៈភិបាល អគ្គនាយកនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាសមាជិក (គ.គ.ស.) បានឱ្យដឹងថា កិច្ចប្រជុំនេះ ដើម្បីពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងបង្ហាញពីគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនពីឆ្នាំ២០២០-២០៣០ ព្រមទាំងពិភាក្សាការងារចាំបាច់មួយចំនួន ដើម្បីបង្កើនប្រសិទ្ធភាពការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។ លោកបានបន្តថា ក្រសួងសាធារណការ ជាស្ថាប័នថ្នាក់ជាតិទទួលខុសត្រូវលើការអនុវត្តគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការកៀរគរប្រភពថវិកាពីដៃគូអភិវឌ្ឍន៍នានា សម្រាប់អនុវត្តវិនិយោគគម្រោងសាងសង់ជាទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជនប្រកបដោយអនាម័យនៅតាមរាជធានី ក្រុង ស្រុក និងទីប្រជុំជននានា។ តាមរយៈកិច្ចប្រជុំខាងលើ បានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៤ កម្ពុជាមានទីលានទុកដាក់សំរាម ចំនួន ១១កន្លែង កំពុងដំណើរការដែលមានបរិមាណស្តុកទុកដាក់សំរាម សរុបប្រមាណជាង ៤.៥លានតោន ដែលមានទីតាំងស្ថិតក្នុងក្រុងព្រះសីហនុ ក្រុងបាត់ដំបង ក្រុងកំពត ក្រុងកែប ក្រុងស្ទឹងសែន […]
ត្រឹមថ្ងៃទី២០ ខែមីនា ផ្លូវជាតិលេខ៧ សង់បាន៤៣%, គ្រោងបញ្ចប់មុនផែនការ
គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ គម្រោងពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៧ ពី២គន្លងទៅជា៤គន្លង ក្នុងប្រវែងសរុប ៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK45+502.84) គិតចាប់ផ្តើមពីវង្វង់មូលស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រេចការងារសាងសង់បាន ៤៣% ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់នៅក្នុងឆ្នាំ២០២៦ មុនផែនការដែលបានកំណត់។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង នៅពេលចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ ឯកឧត្តមបានលើកឡើងថា បើតាមផែនការដែលបានកំណត់ គម្រោងពង្រីកផ្លូវជាតិលេខ៧នេះ គ្រោងនឹងបញ្ចប់នៅអំឡុងខែកក្កដា ឆ្នាំ២០២៧។ ដោយឡែកបើផ្អែកតាមសន្ទុះល្បឿន និងភាពមមាញឹកនៃការដ្ឋានសាងសង់កំណាត់ផ្លូវជាតិដ៏សំខាន់នេះ អាចនឹងបញ្ចប់ ក្នុងអំឡុងឆ្នាំ២០២៦ ខាងមុខ គឺលឿនជាងផែនការដែលបានគ្រោងទុក ដោយបច្ចុប្បន្ន គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ គម្រោងនេះសម្រេចការងារសាងសង់បាន ៤៣% ហើយ។ ផ្លូវមួយខ្សែនេះ ជាប្រភេទផ្លូវ AC(Asphalt concrete) កម្រាស់៩សង់ទីម៉ែត្រ […]
បច្ចុប្បន្ន៖ កម្ពុជាមានប្រព័ន្ធធារាសាស្ត្រ ២៣៥២ប្រព័ន្ធ អាចស្រោចស្របដីកសិកម្មបានជិត ២លានហិកតា នៅទូទាំងប្រទេស
គិតមកដល់ពេលនេះ នៅទូទាំងប្រទេសកម្ពុជា មានប្រព័ន្ធធារាសាស្ត្រចំនួន ២៣៥២ប្រព័ន្ធ ក្នុងនោះប្រព័ន្ធខ្នាតធំចំនួន ៥៦ប្រព័ន្ធ ខណៈរដ្ឋាភិបាលបានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីចំនួន ១.៩៦៩ ៨៤៣ហិកតា។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងវេទិកាសារព័ត៌មាន ស្តីពី«ការគ្រប់គ្រងសក្តានុពលទឹក និងស្ថានភាពប្រព័ន្ធធារាសាស្ត្រកម្ពុជា» នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម ថោ ជេដ្ឋា បានលើកឡើងថា វិស័យធនធានទឹក គឺជាវិស័យមួយសំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបន្ថថា គិតមកដល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានប្រព័ន្ធធារាសាស្ត្រចំនួន ២.៣៥២ប្រព័ន្ធ ក្នុងនោះប្រព័ន្ធខ្នាតធំចំនួន ៥៦ប្រព័ន្ធ ខ្នាតមធ្យមចំនួន ១.១៦៦ប្រព័ន្ធ និងខ្នាតតូចចំនួន ១.១២២ប្រព័ន្ធ និងអាងទឹកខ្នាតធំចំនួន៨ ហើយបានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីចំនួន ១.៩៦៩.៨៤៣ ហិកតា។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ទៀតថា អាទិភាពរបស់ក្រសួង គឺក្រសួងប្តេជ្ញាបន្តការកសាងអាងទឹកតូចធំ ជួសជុល-ស្តារឡើងវិញ ធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ និងសាងសង់ប្រព័ន្ធធារាសាស្ត្រថ្មី ដែលមានលក្ខណៈពេញលេញគ្រប់ជ្រុងជ្រោយគ្រប់ខ្នាត ដើម្បីធានាដល់សន្តិសុខទឹកជូនប្រជាពលរដ្ឋកម្ពុជា។ពាក់ព័ន្ធនឹងវិស័យធនធានទឹកនេះ កាលថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៥ […]