ទទួលអារម្មណ៍ពិត៖ កម្មវិធី 3D ដ៏អស្ចារ្យនាំមកនូវអនាគតនៃហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ

ដោយ Sean O’Neill

លោក Greg Demchak ឈរនៅមុខអេក្រង់ LED ដ៏ធំមួយនៅក្នុងបន្ទប់ងងឹតនៃព្រឹត្តិការណ៍ Year in Infrastructure ដែលរៀបចំឡើងក្នុងសណ្ឋាគារមួយនៅទីក្រុងវ៉ាន់ខូវឺ។ ជាមួយនឹងដៃបញ្ជាហ្គេម និងក្តារចុច គាត់បានបញ្ជូន​ទស្សនិកជន​របស់​គាត់ឱ្យទៅដល់ទីក្រុង Barcelona តាមរយៈ​គំរូ​ឌីជីថល​ទីក្រុង។ អេក្រង់ភ្លឺផ្លេកបានបង្ហាញពីទិដ្ឋភាពទីក្រុងដ៏​ល្បីល្បាញ របស់​អេស្ប៉ាញ “manzanas” ដែលជាប្លុកអគារអដ្ឋកោណជាបន្ទាត់ក្រឡាចត្រង្គ រចនាដោយអ្នករៀបចំផែនការទីក្រុងដែលមានចក្ខុវិស័យក្នុងសតវត្សទី19 លោក Ildefons Cerda ។ លោក Greg Demchak បានពង្រីករូប 3D នៃការដ្ឋានសំណង់ថ្មីនៅក្នុងតំបន់ប្រវត្តិសាស្ត្រ ដោយទាញបង្ហាញលម្អិតតាំងពីក្នុងបន្ទប់ និងច្រកផ្លូវដើរនានារបស់អគារដែលបានគ្រោងទុកនៅពេលសាងសង់ហើយ។ គាត់​បានស្វែង​យល់ពីរចនាបថ ដោយ​វាយតម្លៃ​ពី​របៀប​ដែល​គម្រោង​នេះ​ត្រូវសម្របនឹង​ប្រវត្តិសាស្រ្តទីក្រុងដែលមានងទម្រង់ជាក្រឡាចត្រង្គ ហើយ​ថែមទាំង​បាន​ពិនិត្យ​មើល​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោម​ដីដែលនៅខាងក្រោម​គ្រឹះ—ការស្វែងយល់ ទាំងអស់នេះ គឺ​មិន​ចាំបាច់ចុះទៅដល់​ទីតាំងផ្ទាល់នោះទេ។

នេះមិនមែនជាការចម្លងតាមលក្ខណៈវិទ្យាសាស្ត្រទេ វា​គឺ​ជា​ការ​សម្លឹង​មើល​ទៅ​ក្នុង​វេទិកា​បើក​ចំហ​ថ្មី​សម្រាប់​ការ​បង្ហាញ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ភ្លោះ។ ដំណោះស្រាយរូបភាពបង្ហាញក្នុងកម្រិតខ្ពស់ថ្មីត្រូវបានបង្កើតឡើងដោយកម្មវិធី Bentley Systems ដែលជាកម្មវិធីវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ និងរួមបញ្ចូលប្លង់និមិត្តពិតជាក់ស្តែងជាមួយនឹងទិន្នន័យភូមិសាស្ត្រ បូករួមព័ត៌មានលម្អិតផ្នែកវិស្វកម្ម និងព័ត៌មានផ្សេងទៀតដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់នូវទិដ្ឋភាពអន្តរកម្មពេញលេញនៃគម្រោងរបស់គេ។ លោក Demchak ជានាយករង Emerging Technologies របស់ Bentley បាននិយាយថា “នៅពេលដែលមនុស្សយើងមើលឃើញនូវអ្វីដែលគេបានក្រាលពីលើ” តាមរយៈរូបភាពដែលគាត់ចុចឆ្លាស់បិទបើករវាងរូបភាពឆ្លុះបណ្តាញក្រោមដី និងទិដ្ឋភាពទីក្រុង។ “នេះ​ជា​អនាគត​នៃ​ការ​រចនា​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ការ​តភ្ជាប់ ជាមួយពេលវេលាពិត​ជាក់ស្តែង ក្នុងអន្តរកម្ម និង​ភាព​ស៊ីជម្រៅ។”

ពិតជារំភើបគ្មានអ្វីប្រៀបប្រដូចបាន

មិនដូចជាប្រព័ន្ធដែលមានមូលដ្ឋានលើឯកសាតាមទម្លាប់ ឬរបៀបការងារដូចមុនទេ នេះជាដំណោះស្រាយថ្មីដោយប្រើស្ថាបត្យកម្មបើកចំហដើម្បីគ្រប់គ្រងទិន្នន័យយ៉ាងច្រើននៅក្នុង cloud machine។ វាបង្កើតបទពិសោធន៍ដ៏អស្ចារ្យតែមួយដោយការរួមបញ្ចូលយ៉ាងរលូននូវការបង្កើតគំរូព័ត៌មានអគារ (BIM) ទិន្នន័យភូមិសាស្ត្រ ចំណុចនៃ cloud និងរូបធរណីវិទ្យា ដែលប្រើរូបថតដើម្បីបង្កើតគំរូ 3D។ អ្នកប្រើប្រាស់អាចចូលរួមតាមរយៈគម្រោងរបស់ពួកគេនៅដំណាក់កាលណាមួយ – ពីការធ្វើផែនការរហូតដល់ការសាងសង់ និងរហូតដល់ពេលត្រូវការថែទាំ – នេះជារបៀបនៃការផ្លាស់ប្តូរ​​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បានរចនា និងគ្រប់គ្រង។

សាកស្រមៃមើល ៖ ជាមួយនឹងការចុចប៊ូតុងមួយ អ្នកបញ្ចូលគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់អ្នក – មិនគិតថាវាស្មុគស្មាញប៉ុនណានេះទេ – វានឹងចូលទៅក្នុងកំណែភូមិសាស្ត្រដែលត្រឹមត្រូវឥតខ្ចោះនៅក្នុងទម្រង់ប្លង់នៃពិភពលោកពិតជាក់ស្តែងដែលអាចឱ្យយើងឃើញពីទិដ្ឋភាពគ្រប់ជ្រុង។ ឧទាហរណ៍ដូចជា អគារ បំពង់បង្ហូរប្រេង ឬបណ្តាញផ្លូវថ្នល់របស់អ្នកត្រូវបានរួមបញ្ចូលគ្នាយ៉ាងរលូនជាមួយនឹងទិដ្ឋភាពបង្ហាញជាក់ស្តែងដើម្បីឆ្លុះបញ្ចាំងឱ្យឃើញពីបញ្ហា និងដំណើរការរបស់វា ដែលអនុញ្ញាតឱ្យអ្នកស្វែងរកគ្រប់ប្លង់លម្អិត ចាប់ពីកំពូលនៃអគារខ្ពស់ៗរហូតដល់បណ្តាញក្រោមដី។ ហើយមើលឃើញគម្រោងប្លង់ជារូបផុសឡើងត្រដែតនៅនឹងកន្លែងចំពោះមុខ ដើម្បីឱ្យយើងមើលឃើញ និងងាយស្រួលក្នុងការធ្វើសេចក្តីសម្រេចចិត្តប្រកបដោយទំនុកចិត្ត និងភាពច្បាស់លាស់។

លោក Jamie Cudden អ្នក​គ្រប់​គ្រង​កម្មវិធី​ទីក្រុង​ឆ្លាត ​ជាមួយ​ក្រុម​ប្រឹក្សាភិបាលទី​ក្រុង Dublin នៃ​ប្រទេស​អៀរឡង់​បាននិយាយ​ថា​៖ «វា​ពិត​ជា​អស្ចារ្យ​ណាស់»។ គាត់បានមើលពីការបង្ហាញរបស់ Demchak ក្នុងកម្មវិធីប្រចាំឆ្នាំនៃ Year in Infrastructure and Going Digital Awards លើកទី២០នេះ ដែលជាព្រឹត្តិការណ៍បង្កើតឡើងដោយ Bentley គឺបានទាក់ទាញអ្នកជំនាញរាប់រយនាក់មកពីជុំវិញពិភពលោកដើម្បីទស្សនា និងសិក្សាស្វែងយល់។

លោក Cudden បាននិយាយថា “ខ្ញុំពិតជារំភើបចំពោះសក្តានុពលនេះ សម្រាប់ទីក្រុងដូចជា Dublin”។ “បើនិយាយពីរបៀបដែលយើងអាចចូលរួមជាមួយប្រជាពលរដ្ឋរបស់យើង និងរបៀបដែលយើងអាចពិនិត្យមើលផែនការថ្មីសម្រាប់ទីក្រុង វានឹងធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងចំពោះហេដ្ឋារចនាសម្ព័ន្ធ និងផែនការទីក្រុង”។

លោក Demchak ក៏បង្ហាញសេចក្តីរំភើបដូចគ្នាចំពោះបច្ចេកវិទ្យា។ គាត់បាននិយាយថា “យើងបានរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាបង្ហាញគំរូប្លង់តាមពេលវេលាពិតប្រាកដចុងក្រោយបំផុតតាមរយៈកម្មវិធី ដូចជា Unreal Engine ជាមួយនឹងថាមពលនៃឌីជីថលភ្លោះ និងទិន្នន័យភូមិសាស្ត្រ ដែលវាងាយក្នុងការបង្កើតគំហើញណាមួយប្រកបថាមពលខ្លាំង និងងាយស្រួលប្រើ” គាត់បានបន្ថែម។ “ប្រជាជននឹងកាន់តែទុកចិត្តនៅពេលដែលពួកគេដឹងថា ពួកគេអាចសម្រេចបានអ្វីខ្លះដោយគ្រាន់តែចុចពីរបីប៊ូតុងដើម្បីបង្ហាញលទ្ធផល។”

រូបមន្តសម្ងាត់

រូបថត Bentley Systems៖ អ្នក​ចូល​រួម​ទទួល​បាន​បទពិសោធន៍​វីដេអូ​ដ៏​ជក់​ចិត្ត​មួយ​នៅ​ក្នុង​ការ​តាំង​ពិព័រណ៍ iLab ក្នុង​អំឡុង​ពេលនៃ​ព្រឹត្តិការណ៍ 2024 Year in Infrastructure ក្នុង​ទីក្រុង Vancouver

លោក Demchak និងក្រុមការងាររបស់គាត់នៅ Bentley’s Innovation Lab ឬ iLab បានបង្ហាញដំណោះស្រាយថ្មីនេះនៅដើមខែតុលា ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ 2024 Year in Infrastructure and Going Digital Awards នៅ Vancouver ប្រទេសកាណាដា។ បច្ចេកវិទ្យានេះបង្កើតឡើងសម្រាប់អ្នកប្រើប្រាស់ដែលចូលប្រើដំបូង និងអាចចុះឈ្មោះពីពេលនេះ ហើយរំពឹងថានឹងអាចដាក់ឱ្យដំណើរការនៅឆ្នាំ 2025។ អ្នកដែលប្រើប្រាស់ឌីជីថលភ្លោះសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលដំណើរការលើ iTwin Platform របស់ Bentley នឹងអាចប្រើប្រាស់បច្ចេកវិទ្យានេះបាន មិនថាកម្មវិធីដែលបានជាវប្រើបានសម្រាប់ការរចនាអគារ នគរូបនីយកម្មទីក្រុង បណ្តាញផ្លូវថ្នល់ ឬគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជា HS2 ដែលជាបណ្តាញផ្លូវរថភ្លើងល្បឿនលឿននៅចក្រភពអង់គ្លេស។

រូបមន្តសម្ងាត់នេះ គឺជាដំណោះស្រាយដែលបានពីការទិញយកសិទ្ធិរបស់ Bentley Systems ពី Cesium ដែលជាក្រុមហ៊ុនផលិតរូប 3D geospatial និងភាពជាដៃគូថ្មីរបស់ Bentley Systems ជាមួយ Google ។ ដោយការរួមបញ្ចូលរូបភាពបង្វិលក្នុងលំហ 3D របស់ Google ជាមួយម៉ាស៊ីន Unreal តាមរយៈ Cesium ដែលទាំងនេះ គឺជាដំណោះស្រាយផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ។ លោក Demchak និយាយទាំងញញឹមថា “យើងទទួលបានរបស់ពីរយ៉ាងក្នុងពេលតែមួយ”។ “អ្នកប្រើប្រាស់អាចប្រើដំណោះស្រាយ ដោយចុចដើម្បីបើកផ្ទាំង Photorealistic 3D របស់ Google ហើយពួកគេអាចចាក់ផ្សាយតាមរយៈ Cesium ខណៈពេលដែលយើងក៏ប្រើ Cesium 3D Tiles ដើម្បីចាក់ផ្សាយក្នុងគំរូវិស្វកម្មដ៏ស្មុគស្មាញដែលវាទាញបញ្ចូលក្នុងទីតាំងភូមិសាស្ត្រយ៉ាងល្អឥតខ្ចោះលើផែនទី Google 3D ។”

ការប្រើប្រាស់វិធីសាស្រ្តទាញឬបង្វិលរូបភាពរបស់កម្មវិធី Cesium 3D នេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ iTwin បញ្ចូលការរចនារបស់ពួកគេទៅក្នុងបរិបទភូមិសាស្ត្រលើផែនទី Google ពិតប្រាកដ ដែលធ្វើឱ្យវាមានមុខងារ និងចំណុចគួរឱ្យទាក់ទាញ។ នៅទីក្រុង Vancouver អ្នកឈ្នះពានរង្វាន់ Bentley’s Going Digital Awards ពីរនាក់បានសាកល្បងបច្ចេកវិទ្យានេះ ដោយបង្ហោះគម្រោងរបស់ពួកគេ—ស្ពានឆ្លងកាត់ទន្លេ Mississippi ក្នុងសហរដ្ឋអាមេរិក និងគម្រោងផ្លូវដែកអគ្គិសនីក្នុងប្រទេសអង់គ្លេស—ចូលទៅក្នុងដំណោះស្រាយខាងលើនេះ។ លទ្ធផលបានទាក់ទាញចំណាប់អារម្មណ៍ពីហ្វូងមនុស្ស… oohs… aahs ។ លោក Yael Maguire នាយករងភូមិសាស្ត្រនៅ Google បាននិយាយថា ការបង្វិលរូប 3D “អាចផ្លាស់ប្តូរលំហូរការងារសម្រាប់ស្ថាបត្យករ វិស្វករ និងអ្នករៀបចំផែនការទីក្រុង ជាមួយការធ្វើឱ្យប្រសើរឡើងនូវរបៀបដែលហេដ្ឋារចនាសម្ព័ន្ធត្រូវបានរចនា សាងសង់ និងដំណើរការជាមួយទិន្នន័យកាន់តែប្រសើរជាងពេលមុនៗ។”

កម្មវិធី Bentley បានបង្កើតដំណោះស្រាយជាមួយនឹង កម្មវិធីអភិវឌ្ឍន៍ (SDK) ដែលឥឡូវនេះអាចរកបានដោយបើកចំហនៅលើ GitHub។ អ្នកអភិវឌ្ឍន៍អាចប្រើវាដើម្បីបង្កើតដំណោះស្រាយសម្រាប់តម្រូវការផ្ទាល់ខ្លួន។ លោក Demchak និយាយថា “អ្នកអភិវឌ្ឍន៍ អតិថិជន និងភ្នាក់ងារ អាចបង្កើតចំណុចប្រសព្វផ្ទាល់ខ្លួន ដើម្បីបង្កើតរឿងផ្ទាល់ខ្លួនរបស់ពួកគេ និងបង្ហាញខ្លឹមសារផ្ទាល់ខ្លួនតាមរបៀបផ្ទាល់ខ្លួន” ។

“អនាគតនៃឧស្សាហកម្មរបស់យើង”

លោក Balfour Beatty Vinci បានបង្ហាញគំរូដ៏ល្អមួយ។ ក្រុមហ៊ុនសេវាកម្មសំណង់ប្រើប្រាស់វេទិកា iTwin របស់ Bentley ហើយវិស្វកររបស់ខ្លួនបានប្រើប្រាស់ SDK ដើម្បីបង្កើតបទពិសោធន៍ផ្ទាល់ខ្លួន – ប្រៀបដូចបក្សីហោះហើរឆ្លងកាត់ទីក្រុង Birmingham។ ម៉ូដែលនេះបង្ហាញពីផ្នែកផ្សេងៗនៃគម្រោងផ្លូវរថភ្លើងល្បឿនលឿន HS2 ជាមួយនឹងចលនាចរាចរណ៍ ព័ត៌មានទ្រព្យសកម្ម និងការរុករកជាអន្តរកម្ម។

រួមជាមួយនឹងការធ្វើឱ្យគម្រោងមើលទៅអស្ចារ្យ វាគឺជាការផ្លាស់ប្តូររបៀបនៃគម្រោងវិស្វកម្មដ៏ស្មុគស្មាញមកជាការគ្រប់គ្រងដ៏សាមញ្ញ។ លោក Jeffrey Campbell នាយកផ្នែក Virtual Planning នៃ Project Controls Cubed (PC3) មានលើកឡើងថា “ច្បាស់ណាស់… នេះគឺជាអនាគតនៃឧស្សាហកម្មរបស់យើង” ក្រុមហ៊ុនបានប្រើប្រាស់កម្មវិធីរបស់ Bentley ដើម្បីគ្រប់គ្រងការធ្វើឱ្យប្រសើរឡើង នៃគម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកសំណល់ EchoWater នៅ Sacramento រដ្ឋ California ដែលមានតម្លៃ $1 ប៊ីលានដុល្លារ ដោយបានបញ្ចប់ក្នុងចំណាយថវិកាតិចជាង 400 លានដុល្លារក្រោមថវិកាគ្រោងទុក។ PC3 ក៏បានធ្វើការយ៉ាងជិតស្និទ្ធជាមួយ Bentley Systems លើការអភិវឌ្ឍន៍ដំណោះស្រាយផងដែរ។ លោក Campbell និង Demchak បានសហការ និងច្នៃប្រឌិតជាមួយគ្នាអស់រយៈពេលជាងមួយទសវត្សរ៍ ដើម្បីស្វែងរកដំណោះស្រាយថ្មីនេះ។

លោក Campbell បានសង្កត់ធ្ងន់ថា ការយល់ដឹងអំពីស្ថានភាពនៃដំណោះស្រាយ បានធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងគម្រោង។ គាត់គូសបញ្ជាក់ថា “ជាមួយនឹងដំណោះស្រាយនេះ យើងអាចធ្វើការសម្រេចចិត្តយ៉ាងមានប្រសិទ្ធិភាព មុនពេលបញ្ហាក្លាយជាការចំណាយ និងចំណេញពេលច្រើន”។ ឥឡូវនេះ PC3 កំពុងប្រើប្រាស់ការមើលឃើញកម្រិតខ្ពស់ថ្មីមួយរបស់ Bentley ដើម្បីគ្រប់គ្រងការសាងសង់រោងចក្រចម្រោះទឹក Bull Run ក្នុងតម្លៃ 500 លានដុល្លារនៅទីក្រុង Portland រដ្ឋ Oregon ដោយរួមបញ្ចូលនូវកម្មវិធីទាញ/បង្វិលរូបភាព Cesium 3D ក្នុងគុណភាពខ្ពស់នៃកម្រិត 20 ម៉ាយល៍ (32 គីឡូម៉ែត្រ) ជាមួយនឹងទិន្នន័យវិស្វកម្មយ៉ាងលម្អិត។ Campbell និយាយថា “ការមើលឃើញរួមបញ្ចូលគ្នានៃទិន្នន័យទាំងអស់ទៅជាឌីជីថលភ្លោះ គឺអាចប្រើប្រាស់បានមិនត្រឹមតែអ្នកជំនាញដូចជាខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែវាមានសារៈសំខាន់សម្រាប់អ្នកពាក់ព័ន្ធក្នុងគម្រោងទាំងអស់ផងដែរ – ហើយនោះគឺជាគន្លឹះសម្រាប់ហេដ្ឋារចនាសម្ព័ន្ធជំនាន់ថ្មី”។

ការផ្តោតលើបញ្ញាសប្បនិម្មិត AI

អ្នកគ្រប់រូបដែលប្រើ  iTwin platform for infrastructure digital twins របស់ Bentley អាចប្រើដំណោះស្រាយដើម្បីស្វែងរក និងបង្ហាញការរចនារបស់ពួកគេនៅក្នុងពិភពពិត ជាមួយបរិស្ថានភូមិសាស្ត្រនៃមាត្រដ្ឋានត្រឹមត្រូវ។ លោក Demchak ដែល​មាន​ជំនាញ​ខាង​ស្ថាបត្យកម្ម និង​មានបទពិសោធន៍​រចនា​ផលិតផល បាន​សង្កត់​ធ្ងន់​លើ​ការ​ប្រើប្រាស់ និង​ការ​រចនា។ ចំណុចគន្លឹះនៃបច្ចេកវិទ្យាថ្មីនេះ គឺធ្វើឱ្យវាអាចចូលប្រើបានសម្រាប់គ្រប់អ្នកជំនាញនៅទូទៅនៃឧស្សាហកម្ម ព្រមទាំងអ្នករៀបចំផែនការទីក្រុង និងអ្នកគ្រប់គ្រងសំណង់ រហូតដល់សាធារណៈជនពាក់ព័ន្ធគម្រោងផងដែរ។ លោក Demchak បានបន្ថែមថា “ក្រុមរបស់ខ្ញុំកំពុងរៀបចំការផ្ទេរបច្ចេកវិទ្យាដើម្បីផ្តល់នូវបទពិសោធន៍ដល់អ្នកប្រើប្រាស់ឱ្យទទួលបានការងារដែលមានគុណភាពខ្ពស់ ហើយយើងបានបង្កើតវាជាមួយនឹងដំណោះស្រាយថ្មីនេះ”។

បច្ចេកវិទ្យាថ្មីនេះត្រូវកំណត់ជាថាមវន្ត និងប្រាកដនិយមនាពេលអនាគត។ ជាឧទាហរណ៍ លក្ខណៈពិសេសដែលជំរុញដោយ AI ដូចជាគំរូទូទៅសម្រាប់ក្លែងធ្វើរូបគំរូនៃមនុស្ស និងយានជំនិះបញ្ចូលទៅក្នុងប្លង់រចនា ដើម្បីបង្កើតភាពជាក់ស្តែងនៃការមើលឃើញក្នុងប្លង់។ អ្នក​ប្រើ​ក៏​នឹង​មាន​ជម្រើស​ក្នុង​ការ​ដាក់​ទិន្នន័យ​ ឬឧបករណ៍​ចាប់​សញ្ញា​ពីអ៊ីនធឺណិត​តាម​ពេលវេលា​ជាក់ស្តែង (IoT) ដូច​ជា​ល្បឿន​ខ្យល់ ទឹកភ្លៀង ឬ​រំហូរ​ចរាចរណ៍—ដោយកាត់​តម្រឹម​ឌីជីថល​ភ្លោះ​តាម​តម្រូវការ​ពិសេស​របស់​ពួកគេ។ យើងរួមគ្នា កែលម្អ AI និងជម្រើសទិន្នន័យទាំងនេះ នោះវានឹងធ្វើឱ្យការមើលឃើញហេដ្ឋារចនាសម្ព័ន្ធកាន់តែមានភាពស៊ីជម្រៅ និងសំបូរទិន្នន័យជាងពេលមុនៗ។

ក្រុមហ៊ុន Bentley កំពុងនាំមកនូវហេដ្ឋារចនាសម្ព័ន្ធដល់ការរស់នៅប្រចាំថ្ងៃតាមរបៀបដែលមិននឹកស្មានដល់ រួមបញ្ចូលគ្នាយ៉ាងរលូននូវទិន្នន័យ និងការពិតទៅក្នុងបរិយាកាសដែលមានវិញ្ញាណ និងអស្ចារ្យ។ ខណៈពេលដែលយើងគ្មានអ្វីអាចជំនួសវត្ថុពិតបានទាំងស្រុងនោះទេ តាមរយៈការបញ្ចូលគ្នានូវទិន្នន័យពេលវេលាជាក់ស្តែង ការមើលឃើញដ៏អស្ចារ្យ និងសមត្ថភាពដែលជំរុញដោយ AI នាពេលខាងមុខ ឧបករណ៍របស់ Bentley កំពុងកំណត់ឡើងវិញពីរបៀបដែលយើងធ្វើអន្តរកម្មជាមួយពិភពលោកដែលបានស្ថាបនា ប៉ុន្តែកុំអាលជឿជាក់លើពាក្យរបស់ខ្ញុំនិយាយនៅពេលនេះ – សូមជឿលើភ្នែករបស់អ្នក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ម៉ាឡេស៊ីបញ្ចេញថវិកា ២៥០លានដុល្លារ បណ្តុះអ្នកជំនាញផ្នែកបន្ទះឈីប ១ម៉ឺននាក់ ដើម្បីធ្វើបដិវត្តន៍រចនាបន្ទះឈីបក្នុងស្រុក

ប្រទេសម៉ាឡេស៊ី បានចុះហត្ថលេខាលើភាពជាដៃគូដែលមានតម្លៃ ២៥០លានដុល្លារ ជាមួយ ក្រុមហ៊ុន Arm Holdings ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ក្នុងកិច្ចព្រមព្រៀង ផ្តល់ឱ្យប្រទេស អាស៊ីអាគ្នេយ៍មួយនេះ ទទួលបានកម្មសិទ្ធិបញ្ញាកម្រិតខ្ពស់របស់ក្រុមហ៊ុនអាម (Arm ដែលក្រុមហ៊ុនលំដាប់ខ្ពស់ផ្នែកស៊ីមីកុងដាក់ទ័រ) ជាមួយនឹងគោលបំណងផ្លាស់ប្តូរពីសេដ្ឋកិច្ចផ្អែកលើ ការផលិតផល ទៅជាមជ្ឈមណ្ឌលរចនា និងការបង្កើតថ្មីដែលមានតម្លៃខ្ពស់នៅក្នុងខ្សែច្រវាក់ ផ្គត់ផ្គង់ទីផ្សារបន្ទះឈីបសកលលោក នេះបើយោងតាមសេចក្តីរាយការណ៍ដោយ TechHQ នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ នៅទីក្រុង Kuala Lumpur ដោយនាយករដ្ឋមន្ត្រី Anwar Ibrahim និងនាយកប្រតិបត្តិក្រុមហ៊ុន Arm លោក Rene Haas។ ការបោះជំហានថ្មីលើវិស័យបន្ទះឈីបនេះ  គឺជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុងមហិច្ឆតា របស់ប្រទេសម៉ាឡេស៊ីក្នុងការក្លាយជាអ្នកដឹកនាំក្នុងតំបន់ លើវិស័យរចនាបន្ទះឈីប AI ដែលមានប្រសិទ្ធភាពខ្ពស់។ នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរយៈពេលមួយទសវត្សរ៍នេះ ប្រទេសម៉ាឡេស៊ី នឹងផ្តល់អាជ្ញាប័ណ្ណ ប្រព័ន្ធរងកុំព្យូទ័រ (CSS) ចំនួនប្រាំពីរពីក្រុមហ៊ុន Arm […]

ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ កម្ពុជានាំចូលដែកជាង ២១៧លានដុល្លារ កើនឡើង ៧៥%

ក្នុងរយៈពេលបីខែ ដើមឆ្នាំ២០២៥ នេះ កម្ពុជាបាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុបប្រមាណ ២១៧លានដុល្លារ មានកំណើនរហូតដល់ ៧៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែជាង ១២៤លានដុល្លារ ប៉ុណ្ណោះ។​ របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនៅថ្ងៃទី ១០​ ខែមេសា បានបង្ហាញថា មុខទំ​និញនាំចូលដែក និងដែកថែប តំណាងឱ្យ ២,៩% នៃការនាំចូលតម្លៃទំនិញសរុប ប្រមាណ ៧៥៧៣លានដុលា្លរ ដែលកម្ពុជានាំចូលក្នុងរយៈពេលបីខែនេះ។​ ក្នុងខែមីនាតែមួយ ទំហំនៃការនាំចូលដែកមានចំនួន ៧២លានដុល្លារ កើនឡើង ៩០ភាគរយ ធៀបនឹងឆ្នាំមុនដែលមានត្រឹមតែ ៣៧លានដុល្លារប៉ុណ្ណោះ។​ គួររំលឹកថា ថ្មីនេះ ADB បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៦,១ភាគរយ សម្រាប់ឆ្នាំ២០២៥ នេះ និង ៦,២ភាគរយ​ សម្រាប់ឆ្នាំ២០២៦។ (អានបន្ថែម) កំណើននេះត្រូវបានជំរុញជាចម្បងដោយការបង្កើនតម្រូវការខាងក្រៅសម្រាប់ទំនិញផលិត និងការបន្តការងើបឡើងវិញនៃវិស័យទេសចរណ៍។ ចំណែក វិស័យសំណង់ និងអចលនវត្ថុគួរតែរស់ឡើងវិញជាបណ្តើរៗ ខណៈពេលដែលវិស័យកសិកម្មគួរតែបន្តទទួលបាន។ ឆ្នាំ២០២៥ និង២០២៦ ត្រូវបានរំពឹងថា […]

ក្រុមហ៊ុន SchneiTec ក្លាយជាក្រុមហ៊ុនដំបូងបង្អស់នៅកម្ពុជា ដែលបោះផ្សាយសញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតង

ក្រុមហ៊ុន ស្នេថេក ដាយណាមិក ឯ.ក (SchneiTec Dynamic) បានចុះបញ្ជីលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតងដំបូងគេបង្អស់ ក្នុងទំហំ ៥០លានដុល្លារ ក្នុងផ្សារមូលបត្រកម្ពុជា ដើម្បីអភិវឌ្ឍផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ដើម្បីផ្គត់ផ្គង់ទៅអគ្គិសនីកម្ពុជា។ ពិធីចុះបញ្ជីលក់សញ្ញាបណ្ណបៃតងជាផ្លូវការរបស់ ក្រុមហ៊ុន ស្នេថេក ដាយណាមិក ឯ.ក ត្រូវបានធ្វើឡើងនៅថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ ផ្សារមូលបត្រកម្ពុជា។ នាឱកាសនោះ ឯកឧត្តម ស៊ូ សុជាតិ មានប្រសាសន៍ថា ការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតងរបស់ក្រុមហ៊ុន ស្នេថេក ដាយណាមិក ទទួលបានជំនួយបច្ចេកទេស លើការរៀបចំក្របខ័ណ្ឌសញ្ញាបណ្ណបៃតង និង ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយអ្នកផ្តល់ប្រឹក្សា ឬ ស្ថាប័នជំនាញ (Second Party Opinion) ពីស្ថាប័ន S&P Global Rating, តាមរយៈកម្មវិធី “ជំរុញការបោះផ្សាយលក់សញ្ញាបណ្ណចីរភាពនៅកម្ពុជា (CSBA)” ដែលជាកិច្ចសហការរួមគ្នា រវាង និយ័តករមូលបត្រកម្ពុជា, UNESCAP, GGGI, CGIF និង GuarantCo […]

ក្រុមហ៊ុនធំៗចំនួន៤ ចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត

  ក្រុមហ៊ុន​រថយន្ត និង​អេឡិចត្រូនិក​ល្បីៗ​ចំនួន​បួន​ បង្ហាញឆន្ទៈចង់​ពង្រីក​ការ​វិនិយោគរបស់ខ្លួន​នៅ​កម្ពុជាបន្ថែមទៀត ​ក្នុង​គោល​បំណង​ជំរុញ​សេដ្ឋកិច្ច​ជាតិ។ ការប្តេជ្ញាចិត្តនេះត្រូវបានប្រកាសក្នុងដំណើរទស្សនកិច្ចសិក្សានាពេលថ្មីៗនេះ ដោយឯកឧត្តម ជា សុជាតិ នាយករងខុទ្ទកាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនៈកិច្ចនេះ ឯកឧត្តម ជា សុជាតិ និងក្រុមការងារបានចុះទស្សនកិច្ចសិក្សារោងចក្រផលិតគ្រឿងបន្លាសរថយន្ត និងអេឡិចត្រូនិកទាំង៤ ដែលមានទីតាំងនៅតាមបណ្តាររាជធានី-ខេត្តដូចជា៖ ពីរនៅភ្នំពេញ មួយនៅខេត្តកណ្តាល និងមួយទៀតនៅខេត្តតាកែវ។ គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅទៅលើប្រតិបត្តិការរបស់ក្រុមហ៊ុននីមួយៗ ដោយពិនិត្យមើលកត្តាផលិតកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ ស្ថានភាពទីផ្សារ បញ្ហាប្រឈម និងទស្សនវិស័យអាជីវកម្មនាពេលអនាគត។ ឯកឧត្តមបញ្ជាក់ថា “ដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រមូលព័ត៌មានដែលនឹងរួមចំណែកដល់របាយការណ៍វឌ្ឍនភាពរយៈពេលពីរឆ្នាំ (២០២៣-២០២៤) ដែលផ្តោតលើការអនុវត្តផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍សម្រាប់ឧស្សាហកម្មរថយន្ត និងអេឡិចត្រូនិចរបស់កម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចនេះ តំណាងក្រុមហ៊ុនទាំង៤ បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការថែទាំនិងយកចិត្តទុកដាក់ដល់ក្រុមហ៊ុនដែលបានមកវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុនក៏បានបង្ហាញពីឆន្ទៈក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតផងដែរ។ ក្រុមហ៊ុនដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះរួមមាន: ១. SEIKAWA (CAMBODIA) TECHNOLOGY CO.,LTD – មានជំនាញក្នុងការផលិតគ្រឿងអេឡិចត្រូនិច និងអគ្គិសនីដែលផលិតពីផ្លាស្ទិច។ ២. MARUSAN PLASTIC (PHNOM PENH) CO., LTD […]

Smart Eden ប្រកាសនាំផលិតផលកម្ពុជាចេញទៅទីផ្សារបារាំង ដែលមានបណ្ដាញរហូតដល់ ៦ពាន់ទីតាំង

ក្រុមហ៊ុន Smart Eden គ្រោងពង្រីកការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារបារាំង ដែលបច្ចប្បន្នមានបណ្តាញចែកចាយរហូតដល់ជាង ៦.០០០ទីតាំងនៅទូទាំងប្រទេសបារាំង។ នេះបើតាមឱ្យដឹងក្នុងជំនួបមួយរវាង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងនាយកប្រតិបត្តិលោក Laurent Strauch និងអ្នកឧកញ៉ា ហ៊ុន ឡាក់ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។ នៅក្នុងជំនួបនេះ លោក Laurent Strauch បានលើកឡើងថា ក្រុមហ៊ុន Smart Eden បាននាំចេញគ្រាប់ស្វាយចន្ទី និងដំណាប់ស្វាយពីកម្ពុជាតាំងពីឆ្នាំ២០២៤ ហើយទទួលបានការគាំទ្រច្រើនពីអតិថិជននៅក្នុងប្រទេសបារាំង។ លោកបានជម្រាបជូនអំពីដំណើរការរបស់ Smart Eden ដែលជាក្រុមហ៊ុនចែកចាយផលិតផលដ៏ធំ បច្ចុប្បន្នមានបណ្តាញលក់រហូតដល់ជាង ៦.០០០ទីតាំង នៅទូទាំងប្រទេសបារាំង។ លោក Strauch បាន​បញ្ជាក់ថា ក្រុមហ៊ុន​មាន​បំណងចង់​ពង្រីក​ការនាំចេញ​ផលិតផល​កម្ពុជា​ ​ពី ១០ ទៅ ១៥មុខ ក្នុង​ឆ្នាំ២០២៥ ​នេះ ក្នុងនោះរួមមាន៖ អង្ករ ម្រេច ស្ករត្នោត […]

ក្រុមហ៊ុនល្បីមកពីហុងកុងចំណាយជាង $៥៥លាន ទិញយកកាស៊ីណូ Star Vegas នៅប៉ោយប៉ែត  

ក្រុមហ៊ុន Donaco International ដែលជាម្ចាស់កាស៊ីណូ Star Vegas និងសណ្ឋាគារដ៏ធំនៅប៉ោយប៉ែត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលទ្ធកម្មក្នុងតម្លៃ $៥៥,៦ លានដុល្លារ ដោយក្រុមហ៊ុន On Nut Road ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Argyle Street Management ដ៏ល្បីរបស់ហុងកុង។ ក្នុងការកាន់កាប់ភាគហ៊ុនថ្មីនេះ ម្ចាស់ភាគហ៊ុននឹងទទួលបាន USD ០,០៤៥ ដុល្លារ ជាសាច់ប្រាក់សម្រាប់ ភាគហ៊ុន Donaco នីមួយៗដែលខ្លួនកាន់កាប់ សម្រាប់តម្លៃភាគហ៊ុនជាមធ្យម គឺ ០,០២៩ ដុល្លារ។។ តម្លៃនេះ គឺខ្ពស់ជាងតម្លៃជួញដូរជាមធ្យមនៃភាគហ៊ុន Donaco ៥៤,១០% ក្នុងរយៈពេល ៩០ ថ្ងៃគិតមកដល់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ នេះបើយោងតាម Tradingview ចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥។​ គួររំលឹកថា សណ្ឋាគារកាស៊ីណូ (The Star Vegas […]