GGear Group សហការនិង LG Electronics នាំបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតសម្រាប់ផ្ទះឆ្លាតវៃនៅកម្ពុជា

ក្រុមហ៊ុន ជីហ្គៀ គ្រុប បានសហការជាមួយ LG Electronics រៀបចំកម្មវិធីបង្ហាញពីការអភិវឌ្ឍថ្មីៗនៃបច្ចេកវិទ្យា LG ThinQ។ កម្មវិធីនេះប្រារព្ធឡើងស្របទៅនឹងថ្ងៃ LG ThinQ Day ដែលជាថ្ងៃរំលឹកភាពច្នៃប្រឌិត និងការបង្កើតថ្មីនៃប្រព័ន្ធបច្ចេកវិទ្យាជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន LG Electronics។​ ​​

បច្ចេកវិទ្យាជំនាន់ចុងក្រោយរបស់ LG ThinQ​ App នឹងទៅជំនួយរាល់មុខងារប្រតិបត្តិការទាំងអស់នៃផលិតផល LG ប្រើប្រាស់នៅក្នុងផ្ទះ អាជីវកម្ម និងទីសារធារណៈជាដើម។ មានន័យថារាល់ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចដោយបញ្ជានៅលើបូតុង​ត្រូវបានកាត់បន្ថយ ហើយងាកមកប្រើ LG ThinQ App  ជំនួសវិញដោយបញ្ជានៅលើទូរស័ព្ទដៃ។ ជាមួយគ្នានេះអ្នកប្រើប្រាស់អាចគ្រប់គ្រងឧបករណ៍អេឡិចត្រូនិចរបស់ខ្លួនទាំងអស់នៅលើកម្មវិធីនេះតែមួយគត់ គ្រប់ពេលវេលា​ និងទីកន្លែង។ គួបញ្ជាក់ថាបច្ចេកវិទ្យានេះបង្កើតឡើង ដើម្បីលើកកម្ពស់កម្មវិធីផ្ទះឆ្លាតវៃ (Smart Home) ដែលនឹងផ្តល់ឱ្យការរស់នៅកាន់តែងាយស្រួល ទាន់សម័យ សន្សំសំចៃ និងកាត់បន្ថយការចំណាយ​ពេលវេលា និងថវិកា។

LG ThinQ Day មានការចូលរួមពី ដៃគូអាជីវកម្ម ថ្នាក់ដឹកនាំ ក្រុមហ៊ុន ជីហ្គៀ គុ្រប និង ក្រុមហ៊ុន LG Electronics  ព្រមទាំងអ្នកចាប់អារម្មណ៍អំពីបច្ចេកវិទ្យារបស់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងអាជីវកម្ម។ នៅក្នុងកម្មវិធីនេះក៏បានតាំងបង្ហាញផលិតផល LG ស៊េរី ២០២៤ ដែលមានមុខងារអាចបញ្ជា និងគ្រប់គ្រងដោយ LG ThinQ ផងដែរដូចជា ម៉ាស៊ីនត្រជាក់ ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនបោកគក់ និងឧបករណ៍អេឡិចត្រូនិចជាច្រើនប្រភេទទៀត។

ឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយក ក្រុមហ៊ុន ជីហ្គៀ គ្រុប មានប្រសាសន៍ថា ផលិតផល LG ជំនាន់ចុងក្រោយស្ទើរតែទាំងអស់បានរចនាឡើងដោយបានគិតគូរ និងលើកកម្ពស់កម្មវិធីផ្ទះឆ្លាតវៃ (Smart home) តាមរយៈបច្ចេកវិទ្យា ផ្តល់ភាពងាយស្រួល សុវត្ថិភាព ប្រសិទ្ធភាពថាមពល និងផ្តល់ផាសុកភាពដល់អ្នកប្រើប្រាស់ និងបរិស្ថានផងដែរ។ ទន្ទឹមនឹងនេះបច្ចេកវិទ្យាទាំងនេះនឹងអនុញ្ញាតឱ្យម្ចាស់ផ្ទះគ្រប់គ្រង ឧបករណ៍ ពីចម្ងាយតាមរយៈស្មាតហ្វូន និងទូរទស្សន៍ដោយប្រើ LG ThinQ App។

ឧកញ៉ាមានប្រសាសន៍បន្ថែមទៀតថា ផលិតផលទាំងនេះនឹងផ្តល់នូវបទពិសោធន៍ដល់អ្នកប្រើប្រាស់កាន់តែច្រើន បន្ទាប់ពីបានបញ្ចូល AI នៅក្នុងជីវិតប្រចាំថ្ងៃ និងមិនត្រឹមតែបង្កើនភាពងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញប្រសិទ្ធភាព និងនិរន្តរភាពថាមពលផងដែរ។ ឧកញ៉ារំពឹងថានឹងមានការកើនឡើងនៃការប្រើប្រាស់ដំណោះស្រាយដ៏ឆ្លាតវៃទាំងនេះកាន់តែច្រើន ខណៈប្រតិបត្តិការទាំងអស់នៅក្នុងអាជីវកម្ម និងការរស់នៅប្រចាំថ្ងៃកំពុងត្រូវការបច្ចេកវិទ្យាកាន់ខ្លាំងដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាព និងផាសុកភាព។

លោក ស៊ឹង ហូ លី នាយកគ្រប់គ្រងក្រុមហ៊ុន LG Electronics ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា ក្រុមហ៊ុន LG Electronics បានបង្កើត ThinQ App តាំងពីឆ្នាំ ២០១១ ហើយបានបើកដំណើរការជាផ្លូវការនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០១៧ រួមទាំងទីផ្សារប្រទេសកម្ពុជាផងដែរ ដោយប្រើប្រាស់កម្មវិធី ThinQ នៅលើស្មាតហ្វូនរបស់លោកអ្នក។

លោកបានបញ្ជាក់បន្ថែមថា តាមរយៈកម្មវិធី LG ThinQ App នៅលើឧបករណ៍ឆ្លាតវៃរបស់អ្នក ឬនៅលើទូរទស្សន៍ LG អ្នកអាចគ្រប់គ្រងឧបករណ៍អេឡិចត្រូនិក LG របស់អ្នកដូចជាទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបន្សុទ្ធខ្យល់ កង្ហាពិដានជាដើម។ ជាពិសេសនៅលើម៉ាស៊ីនត្រជាក់ LG ដែលមានមុខងារ KW Manager ដែលអនុញ្ញាតឱ្យអ្នកគ្រប់គ្រងថ្លៃភ្លើងបាន ដោយអ្នកអាចរីករាយនឹងភាពត្រជាក់ហើយចំណាយតិច។

តាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន LG Electronics​ និងក្រុមហ៊ុន ជីហ្គៀ គ្រុប នឹងនាំយកមកជូនប្រជាជនកម្ពុជាដើម្បីផ្តល់នូវបទពិសោធន៍កាន់តែច្រើន និងរបៀបរស់នៅបែបទំនើបក្នុងការរស់នៅ ដើម្បីស្របតាមបេសកកម្មសកលរបស់ LG របស់យើង «ការច្នៃប្រឌិតដើម្បីធ្វើអោយជីវិតកាន់តែប្រសើរ»។​

លោក ហេង សេងហ៊ាត ប្រធានផ្នែកបណ្តុះបណ្តាលផលិតផល LG បានលើកឡើងអំពីចំណុចសំខាន់ៗនៃ កម្មវិធី LG ThinQ ថា ម៉ាស៊ីនត្រជាក់ថ្មីរបស់ LG ដែលត្រូវបានរចនាសម្រាប់ការប្រើប្រាស់ក្នុងផ្ទះ និងពាណិជ្ជកម្ម បានផ្តោតលើការសន្សំសំចៃថាមពល និងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ដោយបាន បញ្ចូលគ្នាជាមួយកម្មវិធី LG ThinQ App ដែលនឹងជួយឱ្យអ្នកប្រើប្រាស់អាចត្រួតពិនិត្យ តាមដានគុណភាពខ្យល់ និងការប្រើប្រាស់ថាមពលតាមរយៈទូរស័ព្ទដៃរបស់ពួកគេបាន។

លោកបន្ថែមថា LG ThinQ App បានលើកកម្ពស់កម្មវិធីផ្ទះឆ្លាតវៃកាន់តែខ្លាំងតាមរយៈឧបករណ៍ផ្ទះឆ្លាតវៃ របស់ LG ដូចជាម៉ាស៊ីនត្រជាក់ ទូទឹកកក ម៉ាស៊ីនបោកគក់ និងផលិតផលប្រើប្រាស់ក្នុងផ្ទះជាច្រើនទៀត ដែលត្រូវបានរចនាឡើងដើម្បីធ្វើឱ្យការងារប្រចាំថ្ងៃកាន់តែងាយស្រួល ផ្តល់នូវលក្ខណៈពិសេសដូចជាការត្រួតពិនិត្យពីចម្ងាយ មានមុខងារ សន្សំសំចៃថាមពល និងការធ្វើវិនិច្ឆ័យទំនើបតាមរយៈកម្មវិធី LG ThinQ ផងដែរ។

ជាមួយគ្នានេះទូរទស្សន៍ឆ្លាតវៃរបស់ក្រុមហ៊ុន LG ដែលមានបច្ចេកវិទ្យា AI ThinQ បានផ្តល់នូវបទពិសោធន៍ការទស្សនាទស្សន៍ដ៏ល្អឥតខ្ចោះជាមួយនឹងគុណភាពរូបភាពល្អបំផុត និងលក្ខណៈពិសេសឆ្លាតវៃគ្រប់គ្រងដោយប្រើសម្លេង (voice) និងការណែនាំមាតិកាសំខាន់ៗដែលអ្នកទស្សនាចូលចិត្ត។

កម្មវិធី LG ThinQ​ Day នៅកម្ពុជា ដែលបានរៀបចំដោយក្រុមហ៊ុន ជីហ្គៀ គ្រុប និង LG Electronics បានបង្ហាញអំពីអនាគតនៃដំណោះស្រាយផ្ទះឆ្លាតវៃ (Smart Home) និងអាជីវកម្ម ដែលបានផ្តោតលើការច្នៃប្រឌិតខ្ពស់លើមុខងារបច្ចេកវិទ្យា ការសន្សំសំចៃថាមពល និងផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ LG នៅកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល LG ដែលអាចគ្រប់គ្រងតាមរយៈ LG ThinQ App សូមចូលទៅកាន់ គេហទំព័ររបស់ក្រុមហ៊ុន GGEAR: https://www.ggear.com.kh/appliances/

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឱកាសចំណេញ សម្រាប់អ្នកចង់រស់នៅខុនដូរបានមកដល់ហើយ

  នៅថ្ងៃទី ២៤-២៥ ខែឧសភា ឆ្នាំ ២០២៥ ខុនដូ ដឹស្តា ប៉ូឡារីស ២៣ របស់ក្រុមហ៊ុន បុរី ប៉េង ហួត បានធ្វើកម្មវិធី Weekend Exclusive នៅទីតាំង Lobby របស់ខុនផ្ទាល់តែម្ដង។ កម្មវិធីនេះនឹងផ្ដល់ជូនឱកាសដ៏ពិសេសដល់អតិថិជន ដើម្បីចំណេញកាន់តែច្រើន។ ការផ្ដល់ជូននោះមានដូចជា៖ បញ្ចុះតម្លៃយ៉ាងពិសេសរហូតដល់ ៦% ទិញភ្លាមអាចចូលរស់នៅបានភ្លាមៗតែម្ដង បងរំលស់ជាមួយបុរីមានអត្រាការប្រាក់ត្រឹមតែ ៩% ក្នុងមួយឆ្នាំ ការបំពាក់ទ្វារ Slide សម្រាប់កន្លែងងូតទឹក 1ឈុត ប័ណ្ណទិញគ្រឿងអេឡិចត្រូនិក សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅឱ្យសោះ អតិថិជនអាចចូលទៅសាកសួរព័ត៌មានដោយសេរីនៅថ្ងៃទី ២៤-២៥ ខែឧសភា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៩ ព្រឹក រហូតដល់ ៦ ល្ងាច។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរសព្ទ ០១៦/០១៧ ៥៩៦ ៧៨៩ ឬមកកាន់ទីតាំងកម្មវិធីផ្ទាល់តាមរយៈតំណនេះ https://maps.app.goo.gl/yVSnoKgfSUYfFxsG9។ - Video Advertisement […]

ត្រៀមចំណេញ! គម្រោង ភូមិមរកត របស់បុរី ប៉េង ហួត បើកលក់ជាផ្លូវការឆាប់ៗ នេះហើយ

  បន្ទាប់ពីទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនក្នុងការបើកលក់ Pre-Sale ក្នុងរយៈពេលជិតពីរខែកន្លងមកនេះ ក្រុមហ៊ុន បុរី ប៉េង ហួត នឹងធ្វើការបើកលក់ជាផ្លូវការនៅថ្ងៃទី ១៦ -១៨ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះហើយ។ នេះជាដំណឹងល្អមួយសម្រាប់អតិថិជន ដែលកំពុងចាប់អារម្មណ៍ស្វែងរកផ្ទះក្នុងតំបន់ផ្លូវ ៦០ម៉ែត្រ ជាពិសេសផ្ទះរបស់ក្រុមហ៊ុន បុរី ប៉េង ហួត តែម្ដង ពីព្រោះនេះជាឱកាសដ៏ចំណេញមួយសម្រាប់អតិថិជនដែលកក់ក្នុងកម្មវិធីនេះ។ ក្នុងឱកាសបើកលក់ជាផ្លូវការនេះ ក្រុមហ៊ុន បុរី ប៉េង ហួត នឹងផ្ដល់ជូនកាដូយ៉ាងច្រើនដល់អតិថិជនដែលធ្វើការកក់ផ្ទះ មិនចាញ់ការបើកលក់ Pre-Sale នោះទេ កាដូទាំងនោះមានដូចជា៖ * ចំណេញពីការបញ្ចុះតម្លៃរហូតដល់ ៩% ឬ * FREE ដេគ័របន្ទប់គេងមេគ្រួសារតាមស្តង់ដារផ្ទះគំរូ * ថែមជូនឈុតឧបករណ៍សម្អាតផ្ទះឆ្លាតវៃ *គោលការណ៍បង់ប្រាក់ងាយស្រួល សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅឱ្យសោះ អតិថិជនអាចចូលទៅសាកសួរព័ត៌មានដោយសេរីនៅថ្ងៃទី ១៧-១៨ ខែឧសភា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៩ ព្រឹក រហូតដល់ ៦ […]

ក្រុមហ៊ុន GGear និងLG នាំយកម៉ាស៊ីនត្រជាក់ ដែលប្រើបច្ចេកវិទ្យា(AI)ទំនើបចុងក្រោយបំផុត មកដល់កម្ពុជាហើយ

  ដើម្បីឆ្លើយតបនឹងតម្រូវការលើទីផ្សារ ក្រុមហ៊ុនជីហ្គៀ គ្រុប និង LG Electronics បា​នស​ហ​ការ​គ្នា​​ក្នុងនាំចូលម៉ាស៊ីនត្រជាក់ម៉ាកទំនើបថ្មី និងជាបច្ចេកវិទ្យាចុងក្រោយបំផុតគឺ LG AI Air ដែលជាម៉ា​​ស៊ី​នត្រជាក់ឆ្លាតវៃ ងាយ​ស្រួលប្រើប្រាស់និងសន្សំសំចៃខ្ពស់។ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៥ ក្រុមហ៊ុន​ទាំងពីរ​បាន​រៀបចំ​ពិធី​សម្ពោធ​ និងដាក់​តាំង​បង្ហាញនូវផលិតផល​ម៉ាស៊ីនត្រជាក់ថ្មីនេះ ក្នុងសណ្ឋាគារសាំងហ្គ្រីឡា ភ្នំពេ​ញផ​ង​ដែរ ដោយមានការ​ចូលរួមពីអ្នក​តំណាង​លក់​ជាច្រើន។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមហ៊ុ​ន​ ​ជីហ្គៀ គ្រុប បានឱ្យដឹងថា ម៉ាស៊ីនត្រជាក់ LG DualCool AI Air ជាប្រភេទម៉ាស៊ីនត្រជាក់ប្រភេទ Premiums ​ទាំងនៅលើទីផ្សារអេឡិចត្រូនិចលើពិភពលោក និងនៅ​ក្នុង​ទី​ផ្សា​រកម្ពុជា។ នាឱកាសនោះ លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុប មា​ន​ប្រ​សា​សន៍​ថា​ បច្ចុប្បន្ន ភាពរីកចម្រើននៃបច្ចេកវិទ្យា AI និងតម្រូវការបច្ចេកវិទ្យានេះ បានជំរុញឱ្យ​មា​ន​កា​រប​​ញ្ជារ​ទិញម៉ាស៊ីនត្រជាក់ និងគ្រឿងអេឡិចត្រូនិច LG មានការកើនឡើងកាន់តែខ្លាំង ជាពិសេសម៉ូដែល ដែល​មា​ន​មុខ​ងា​រ​ឆ្លាតវៃ […]

អាណាចក្រនៃពិភពគ្រឿងសំណង់ នៅទីក្រុង Changsha ប្រទេសចិនបានមកដល់ហើយ!

  ពិព័រណ៍ឧស្សាហកម្មគ្រឿងចក្រសំណង់អន្តរជាតិដ៏ធំនៅទីក្រុង Changsha ប្រទេសចិន កំពុងខិតជិតមកដល់ក្នុងពេលឆាប់ៗ នេះហើយ ដែលវានឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។ ពិព័រណ៍អន្តរជាតិនៃឧស្សាហកម្មគ្រឿងចក្រសំណង់អន្តរជាតិលើកទី៤ (CICEE2025) នេះ កំពុងឈានចូលមកដល់ការរាប់ថយក្រោយដើម្បីស្វាគមន៍ “អាណាចក្រនៃពិភពគ្រឿងសំណង់” ដែលនឹងត្រូវរៀបចំយ៉ាងអធិកអធម និងទូលំទូលាយបំផុតនៅទីក្រុង Changsha ។ ជាមួយនឹងកន្លែងតាំងពិព័រណ៍ដែលមានទំហំរហូតដល់ ៣០ម៉ឺនម៉ែត្រការ៉េ នឹងមានអ្នកចូលរួមតាំងបង្ហាញផលិតផល និងសេវាកម្មទាំងជាតិ និងអន្តរជាតិចំនួន ១៦៥០ស្តង់ ព្រមជាមួយនិងអ្នកទស្សនាជាង ៣០ម៉ឺននាក់ផងដែរ។ ក្នុងឱកាសនេះ វានឹងបង្កើតជាព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មាន សម្រាប់ការតភ្ជាប់ឧស្សាហកម្មសកល ការច្នៃប្រឌិតបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាជីវកម្មផងដែរ។ «ត្រៀមខ្លួនរួចរាល់ហើយឬនៅ សម្រាប់ការចូលរួមក្នុងកម្មវិធីដ៏អស្ចារ្យមួយនេ?» អ្នកចូលរួម និងផលិតផលល្បីៗមកពីជុំវិញពិភពលោក ពិព័រណ៍គ្រឿងចក្រសំណង់ដ៏ធំក្នុងកម្រិតស្តង់ដារពិភពលោកនេះ នឹងមានការប្រមូលផ្តុំនូវក្រុមហ៊ុនល្បីៗ ចំនួន ៣៥ ដែលជាអ្នកផលិតគ្រឿងសំណង់កម្រិតកំពូលទាំង ៥០ នៅលើពិភពលោក រួមជាមួយនិងអ្នកចូលតាំងពិព័រណ៍ដទៃទៀតចំនួន ១៦៥០ មកពីក្នុង និងក្រៅប្រទេស។ ពិព័រណ៍នេះ នឹងត្រូវបែងចែកជាបួនផ្នែករួមមាន៖ គ្រឿងចក្រសំណង់ ឧបករណ៍សង្គ្រោះបន្ទាន់ ឧបករណ៍រុករករ៉ែ និងគ្រឿងយន្តកសិកម្ម។ គួរកត់សម្គាល់ថា ៧៥% […]

ពិព័រណ៍គ្រឿងសំណង់អន្តរជាតិ CHANGSHA2025នេះ នឹងបង្ហាញភាពខ្លាំងរបស់ចិនក្នុងឧស្សាហកម្មសំណង់សកល

  ពិព័រណ៍គ្រឿងសំណង់អន្តរជាតិ CHANGSHA2025 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិក្នុងក្រុង Changsha នៃខេ​ត្ត Hunan។ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ នឹងផ្តោតលើ គ្រឿងចក្រសំណង់ដែលមាន “កម្រិតគុណភាពខ្ពស់ បច្ចេកវិទ្យាឆ្លាតវៃ និងបៃតង” ។ ពិព័រណ៍នេះមិនមែនគ្រាន់តែជាការបង្ហាញនូវការច្នៃប្រឌិតបច្ចេកវិទ្យាសកល ក្នុងឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវេទិកាសម្រាប់បង្ហាញពីគុណភាពគ្រឿងចក្រសំណង់របស់ចិន ដែលផលិតឡើងដោយមានភាពច្នៃប្រឌិតខ្ពស់ក្នុងកម្រិតស្តង់ដារសកលសម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារពិភពលោកផងដែរ។ សាលតាំងពិព័រណ៍ក្នុងឆ្នាំនេះ នឹងគ្របដណ្ដប់លើផ្ទៃដី ៣០ម៉ឺនម៉ែត្រការ៉េ ដោយមានអ្នកចូលតាំងបង្ហាញផលិតផល និងសេវាកម្មចំនួន ១៨០០ក្រុមហ៊ុន ដែលមានម៉ាកយីហោចំនួន ៣៥ប្រភេទ ក្នុងចំណោមផលិតផលល្បីៗទាំង ៥០ម៉ាក នៅលើពិភពលោក។ ពិព័រណ៍នេះ ត្រូវបានគេរំពឹងថានឹងអាចទាក់ទាញអ្នកពាក់ព័ន្ធក្នុងវិស័យនេះ មកចូលរួមទស្សនាជាង ៣០ម៉ឺននាក់។ ក្នុងនោះដែរ ក៏អាចនឹងមានកិច្ចសហប្រតិបត្តិការគិតជាទឹកបា្រក់ប្រមាណជា ៨ពាន់លានដុល្លារ ដោយបូករួមទាំងផែនការអភិវឌ្ឍន៍នាពេលអនាគតនៃឧស្សាហកម្មនេះផងដែរ។ ក្នុងនាមជាការតាំងពិព័រណ៍គ្រឿងចក្រសំណង់ធំមួយក្នុងចំនោមការតាំងពិពណ៌គ្រឿងសំណង់ធំៗទាំងបីនៅលើពិភពលោក CICEE បានក្លាយជាឧបករណ៍វាស់ស្ទង់មួយសម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្មចាប់តាំងពីការបង្កើតឡើងតាំងពីឆ្នាំ២០១៩មក ដោយសារតែមានការពង្រីកខ្លួនជារៀងរាល់ឆ្នាំ។ ពិព័រណ៍នៅឆ្នាំនេះ ផ្តោតសំខាន់លើ “កម្លាំងផលិត និងកម្រិតគុណភាព” ដែលកំណត់ឡើងវិញនូវអនាគតនៃគ្រឿងចក្រសំណង់របស់ប្រទេសចិន តាមរយៈការបង្ហាញនៃបច្ចេកវិទ្យាទំនើប និងចុងក្រោយបង្អស់របស់ខ្លួនចំនួន ១៥០០ប្រភេទ ក្នុងវិស័យឌីជីថលភាវូបនីយកម្ម […]

គម្រោងអភិវឌ្ឍ បេ អហ្វ ឡៃថ៍ (Bay of Lights) បោះជំហានដ៏ធំក្នុងការប្រែក្លាយមុខមាត់តំបន់ឆ្នេរសមុទ្រកម្ពុជា

គម្រោងអភិវឌ្ឍឆ្នេរសមុទ្រ បេ អហ្វ ឡៃថ៍ បានបើកសម្ពោធដំណើរការសាងសង់ជាផ្លូវការនៅឆ្នាំ ២០២២ ដោយទំហំទឹកប្រាក់វិនិយោគសរុបប្រមាណ ១៦ពាន់លានដុល្លារអាមេរិក កំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័សតាមបណ្តោយឆ្នេររាម ខេត្តព្រះសីហនុ។ ជាមួយផ្ទៃដីអភិវឌ្ឍសរុប ៩៣៤ហិកតា គម្រោង បេ អហ្វ ឡៃថ៍ បានផ្សារភ្ជាប់ការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ និងវឌ្ឍនភាព ជាមួយសកម្មភាពសង្គម  ដើម្បីបំពេញចក្ខុវិស័យ ជំរុញខេត្តព្រះសីហនុឱ្យប្រែក្លាយជាគោលដៅសេដ្ឋកិច្ច និងវប្បធម៌ដ៏សំខាន់មួយនៅតំបន់អាស៊ីអាគ្នេយ៍។ កន្លងផុតទៅថ្មីៗនេះគម្រោង បេ អហ្វ ឡៃថ៍ បានសម្រេចនូវសមិទ្ធផលអភិវឌ្ឍថ្មីមួយ គឺការបញ្ចប់ការសាងសង់គ្រោងអគារមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (International Financial Center – IFC) ដែលគ្រោងប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុតំបន់ឆ្នេរដ៏ប្រណិតបំផុតនៅប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះផងដែរ ការសាងសង់យ៉ាងមមាញឹកនូវទីលានវាយកូនហ្គោលឆ្នេរសមុទ្រ ស្ដង់ដា USGA (United States Golf Association) រចនាឡើងដោយ Greg Norman Golf Course Design ដំបូងគេបង្អស់នៅប្រទេសកម្ពុជាដែលនឹងទាក់ទាញអ្នកលេងហ្គោលពីទូទាំងពិភពលោកនាពេលអនាគតខាងមុខនេះ។ ក្រៅពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គម្រោង បេ អហ្វ ឡៃថ៍ ចូលរួមយ៉ាងសកម្មក្នុងការជួយជំរុញការអភិវឌ្ឍវិស័យទេសចរណ៍និងការរីកចម្រើនក្នុងសហគមន៍ដោយឥតឈប់ឈរ។ […]