Gold Tower អគារ ៤២ជាន់ អាចនឹងបន្តការសាងសង់ឡើងវិញ

បញ្ហាចម្រូងចម្រាស់នៃការសាងសង់អគារ Gold Tower កម្ពស់ ៤២ជាន់ អាចនឹងបន្តការសាងសង់ឡើងវិញ ខណៈដែលក្រុមហ៊ុនអភិវឌ្ឍន៍នៃអគារនេះបានបដិសេធច្រានចោលនូវសេចក្តីថ្លែងការណ៍មួយពីក្រសួងរៀនបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីខែមិថុនាកន្លងមកនេះបានបង្ហាញថា អគារនេះត្រូវបានលក់ហើយ។

ក្រុមហ៊ុន Yon Woo Co. ដែលជាក្រុមហ៊ុនអភិវឌ្ឍអគារ Gold Tower នេះបានចេញមុខបដិសេធថាខ្លួនមិនបានលក់គម្រោងនៃការសាងសង់អគារនេះទៅឲ្យក្រុមហ៊ុនអភិវឌ្ឍរបស់កូរ៉េណាផ្សេងនោះទេ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Yon Woo Co. ក៏បានទទូចដែរថា ខ្លួនបេ្តជ្ញានឹងបញ្ចប់គម្រោងនៃការសាងសង់នេះ។ តែយ៉ាងណា កាលបរិចេ្ចទបញ្ចប់នៃការសាងសង់មិនទាន់ត្រូវបានបង្ហាញនៅឡើយនោះទេ។

ការអភិវឌ្ឍអគារ៤២ជាន់នេះ បានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០០៨ ស្ថិតនៅតំបន់ទីប្រជុំជនក្នុងទីក្រុងភ្នំពេញ។ ប៉ុន្តែការសាងសង់ត្រូវបានផ្អាក ក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចពិភពលោកបានកើតឡើងក្នុងឆ្នាំ២០០៩។

ការសាងសង់អគារ Gold Tower បានទុកឲ្យនៅទ្រឹងចោលចាប់តាំងពីពេលនោះមក បើទោះជាមានការអះអាងម្តងហើយម្តងទៀតថាការងារសាងសង់នៃអគារនេះអាចនឹងចាប់ផ្តើមឡើងវិញ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]