Google ចាប់ផ្តើមអនុវត្តអក្ខរកម្មឌីជីថលសម្រាប់ពលរដ្ឋអាស៊ាន ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម

ក្រុមហ៊ុន​ Google សហការជាមួយមូលនិធិអាស៊ានដើម្បីចាប់ផ្តើមដំណើរការកម្មវិធី ASEAN Digital Literacy Program (ADLP) ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថលក្នុងចំណោមពលរដ្ឋអាស៊ាន និងជួយបង្កើនចំណេះជំនាញដល់ពួកគេតាមឱ្យទាន់ល្បឿននៃពិភពឌីជីថលដែលកំពុងមានការវិវត្តលឿនខ្លាំង នេះបើយោងតាម pattayamail ចុះផ្សាយថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤។

ព្រឹត្តិការណ៍ខួបបេសកកម្មទី៤ នៃកម្មវិធីអក្ខរកម្មឌីជីថលអាស៊ានដែលបានប្រារព្ធធ្វើនៅទីក្រុងបាំងកកកាលពីថ្ងៃទី ២០ មីនាកន្លងទៅ ដោយផ្តោតលើការបង្ហាញនូវរបកគំហើញថ្មីៗនៃការស្រាវជ្រាវលើទិដ្ឋភាពឌីជីថលតាមចម្រុះវិស័យ ពីបណ្តាប្រទេសសមាជិកអាស៊ានទាំង ១០។

បន្ទាប់ពីបានធ្វើការជាមួយក្រុមប្រឹក្សាយុវជនអាស៊ានពីប្រទេសសមាជិកទាំង ១០ ដើម្បីធ្វើយុទ្ធនាការ និងធ្វើការបន្ស៊ីខ្លឹមសារដើម្បីកែសម្រួលអក្ខរកម្មឌីជីថលសម្រាប់ប្រទេសរៀងៗខ្លួន ព្រមទាំងបានបណ្ដុះបណ្ដាលយុវជនចំនួន ២០០០ នាក់ជាគ្រូបង្គោល ដែលមានជំនាញឌីជីថលយ៉ាងប៉ិនប្រសប់ ក៏ដូចជាការកែសម្រួលខ្លឹមសារអក្ខរកម្មឌីជីថលដែលមានស្រាប់របស់ Google ឱ្យសមនឹងបរិបទ និងភាសានៃប្រទេសនីមួយៗរួចមក បេសកកម្មបន្ទាប់ កម្មវិធីនេះ គឺជាការជួយជ្រោមជ្រែងយុវជនទាំង ២០០០នាក់នេះ ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ដើម្បីបន្តចែករំលែកចំណេះដឹងដល់បងប្អូនប្រជាពលរដ្ឋរបស់ខ្លួន។

លោកស្រី Marija Ralic អ្នកដឹកនាំប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Google.org បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់មូលនិធិអាស៊ានក្នុងការអនុវត្តកម្មវិធីចំណេះដឹងឌីជីថលអាស៊ាន ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោកបណ្ឌិត Piti Srisangnam នាយកប្រតិបត្តិនៃមូលនិធិអាស៊ាន។

លោកស្រីបានគូសបញ្ជាក់ថា កម្មវិធីនេះទទួលបានជោគជ័យក្នុងការលើកកម្ពស់ការយល់ដឹង និងលើកកម្ពស់សមត្ថភាពឌីជីថលរបស់ពលរដ្ឋអាស៊ានលើសពីការរំពឹងទុក ដែលបានផ្សព្វផ្សាយដល់ដៃបុគ្គលចំនួន ១៩ម៉ឺននាក់ ដែលលើសពីគោលដៅដំបូងចំនួន ១០ម៉ឺននាក់ប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ ឯកឧត្តម Amb M.I. Derry Aman តំណាងអចិន្ត្រៃយ៍នៃសាធារណៈរដ្ឋឥណ្ឌូនេស៊ីប្រចាំអាស៊ាន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិអាស៊ាន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងអក្ខរកម្មឌីជីថល និងជំរុញសមត្ថភាពក្នុងការរក្សាភាពជឿនលឿនផ្នែកឌីជីថល។

លោកបានមានប្រសាសន៍ថា “ជំនាញទាំងនេះគឺជាឧបករណ៍ដ៏សំខាន់សម្រាប់ជំរុញការផ្លាស់ប្តូរជាវិជ្ជមាន ជាពិសេសនៅក្នុងសម័យដែលពោរពេញទៅដោយព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត។ កិច្ចសហការក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ក្នុងសហគមន៍អាស៊ាន គឺពិតជាមានសារៈសំខាន់ ហើយនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់តំបន់ទាំងមូល។”

យោងតាមការស្រាវជ្រាវលើប្រធានបទស្តីពីការបញ្ជ្រាបឌីជីថល ដែលធ្វើឡើងដោយអ្នកស្រាវជ្រាវមកពីប្រទេសសមាជិកអាស៊ានទាំង ១០ បានរកឃើញថា បញ្ហាចែករំលែកចម្បងគឺកង្វះជំនាញបំនិនគិត ក្នុងចំណោមអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល។

បញ្ហានេះ នាំឱ្យមានទំនោរឆាប់ជឿងាយ លើប្រភពព័ត៌មានដែលមិនបានផ្ទៀងផ្ទាត់ ព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ។ បាតុភូតនេះ បានកើតឡើងមិនចំពោះតែយុវជនទេ ប៉ុន្តែក៏រួមបញ្ចូលបញ្ញវន្តអ្នកដែលមានការអប់រំខ្ពស់ សិស្សានុសិស្សផងដែរ។ មិនតែប៉ុណ្ណោះ ក្រុមដែលងាយរងគ្រោះ ដូចជាមនុស្សចាស់ និងមនុស្សវ័យជំទង់ រឹតតែឆាប់រងគ្រោះពីការបំពុលព័ត៌មានថែមទៀតផង។

លោកបណ្ឌិត Piti Srisangnam បានសង្កត់ធ្ងន់លើសារៈសំខាន់នៃចំណេះដឹងផ្នែកឌីជីថលសម្រាប់ពលរដ្ឋអាស៊ានក្នុងយុគសម័យបច្ចុប្បន្ន។

“ប្រសិនបើប្រទេសថៃអាចប្រើប្រាស់បច្ចេកវិទ្យាដែលកំពុងរីកចម្រើនដូចជា បញ្ញាសិប្បនិមិត្ត (AI) ប្រកបដោយប្រសិទ្ធភាពនោះ វាអាចក្លាយជាប្រទេសសេដ្ឋកិច្ចកំពូលមួយក្នុងអាស៊ានទាក់ទងនឹងកំណើនសេដ្ឋកិច្ច។ ទោះបីជាយ៉ាងណាក៏ដោយ មានតម្រូវការចាំបាច់សម្រាប់ចំណេះដឹងផ្នែកឌីជីថល និងការត្រៀមខ្លួនជាស្រេច ជាពិសេសទាក់ទងនឹងសមត្ថភាពព័ត៌មាន និងជំនាញបំនិនគិត ដែលបច្ចុប្បន្នប្រទេសថៃនៅមានភាពយឺតយ៉ាវនៅឡើយ” លោកបណ្ឌិតបញ្ជាក់។

អ្វីដែលគួរកត់សម្គាល់នោះ សម្រាប់ប្រជាជន​មក​ពី​ប្រទេស​អភិវឌ្ឍន៍​ទៅហើយក្តី ដូច​ជា​ប្រទេស​សិង្ហបុរីជាដើម ដែល​មានអត្រា​អក្ខរកម្ម​ខ្ពស់​ដល់​ទៅ ៩៧% ឯណោះ ក៏ប៉ុន្តែពួកគេនៅតែងាយទទួលរងការបោកប្រាស់តាមអ៊ីនធឺណិតមិនខុសពីពលរដ្ឋផ្សេងទៀតដែរ៕

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជប៉ុនផ្តល់ជំនួយជាង៣០ម៉ឺនដុល្លារដល់កម្ពុជាជួយដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងសង់សាលាបឋមសិក្សា

ជប៉ុនបានសម្រេចផ្តល់ជំនួយថវិកាជាង ៣០ម៉ឺនដុល្លារ ដល់កម្ពុ […]

គិតត្រឹមខែមេសា ឆ្នាំ២០២៥ ​រដ្ឋភិបាលកម្ពុជាបានចំណាយជាង ១០៨លានដុល្លារ ជួយពលរដ្ឋងាយរងគ្រោះ

គិតត្រឹម​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបាន […]

ជប៉ុន​ជួយជំរុញ​ការ​អភិវឌ្ឍសង្គមនិង​សេដ្ឋកិច្ចកម្ពុជា តាមរយៈកញ្ចប់​ជំនួយ​ជិត ​៣​លាន​ដុល្លារ

ក្នុង​វិធានការ​ដ៏​សំខាន់​មួយ​ក្នុង​ការ​លើក​កម្ពស់​ការ​អ […]

ត្រឹមខែវិច្ឆិកា-២០២៤ ក្រសួងបានចុះបញ្ជីអង្គការវិជ្ជាជីវៈនៅកម្ពុជាបានជាង​ ៦ពាន់ស្ថាប័ន

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងការងារ  និងបណ្តុះ […]

វិមានរដ្ឋធម្មនុញ្ញ ជានិមិត្តរូបនៃរដ្ឋធម្មនុញ្ញ និងជាបេតិកភណ្ឌជាតិ សម្ពោធជាផ្លូវការហើយ

​វិមានរដ្ឋធម្មនុញ្ញ តម្លៃ ២.២៣៨.៨៤៧ដុល្លារអាមេរិក ស្ថិត […]

កិច្ចប្រជុំក្រុមប្រឹក្សាលើកទី៥៦ នៅប្រទេសម៉ាឡេស៊ីរបស់សហព័ន្ធអ្នកសាងសង់អាស៊ានប្រារព្ធរៀបចំដោយជោគជ័យ

កិច្ចប្រជុំក្រុមប្រឹក្សាលើកទី 56 របស់សហព័ន្ធអ្នកសាងសង់អ […]