រដ្ឋបន្តអនុគ្រោះគម្រោងចំនួន១៨ ក្នុងតម្លៃទុនជាង ១៤៤ លានដុល្លារ ដល់ខេត្តព្រះសីហនុ

ក្រុមការងារដែលដឹកនាំដោយលោក Hean Sahib គូសបញ្ជាក់ពីការផ្លាស់ប្តូរជាយុទ្ធសាស្ត្រឆ្ពោះទៅរកការវិនិយោគក្នុងស្រុក និងផលិតកម្មក្នុងស្រុក ខណៈខេត្តជាប់ឆ្នេរសមុទ្រមួយនេះកំពុងងើបឡើងវិញយ៉ាងឆាប់រហ័ស។

រាជរដ្ឋាភិបាល តាមរយៈក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានបន្តលើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគ ចំនួន ១៨ ដែលមានតម្លៃទុនរហូតជាង ១៤៤ លានដុល្លារអាម៉េរិក។ នេះបើយោងតាមកិច្ចប្រជុំរបស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ លើកទី ២៤ កាលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ដឹកនាំដោយឯកឧត្តម ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម ហ៊ាន សាហ៊ីប បានឱ្យដឹងថា គម្រោងទាំង១៨នេះ រួមមានជាអាទិ៍ គម្រោងរោងចក្រផលិតចំណីសត្វ គម្រោងបង្កើតសួនឧស្សាហកម្ម គម្រោងអគារពហុមុខងារ និងគម្រោងអគារសហកម្មសិទ្ធិ ក្រោមទុនវិនិយោគជាង ១៤៤ លានដុល្លារអាម៉េរិក អាចបង្កើតឱកាសការងារថ្មីៗប្រមាណ ១០០០កន្លែង។

ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ សម្រេចបានលទ្ធផលល្អប្រសើរ ដោយឈរលើការសម្របសម្រួល កិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការខ្ពស់ពីក្រសួងស្ថាប័ន។ ជាលទ្ធផល គិតចាប់ពីឆ្នាំ២០២៤ ដល់ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានអនុម័តផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងចំនួន ៤៦៧ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានជាង ៨,១៨ ប៊ីលានដុល្លារ និងដែលអាចបង្កើតការងារជាង ៥៥.១២៤ កន្លែង ដែលក្នុងនោះមានគម្រោងពាក់ព័ន្ធអគារជាប់គាំង ចំនួន ២០៩ គម្រោង គម្រោងថ្មី ចំនួន ២១៧ គម្រោង គម្រោងពង្រីក ចំនួន ២៦ គម្រោង និងគម្រោងមានស្រាប់ចំនួន ១៥ គម្រោង៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋពិនិត្យលទ្ធភាពអនុគ្រោះដល់គម្រោង ចំនួន ៣៥ ក្រោមទុនវិនិយោគជាង ១៥៦ លានដុល្លារ

ក្រុមការងារលើកកម្ពស់ការវិនិយោគខេត្តព្រះសីហនុ ពិនិត្យសំណ […]

រដ្ឋាភិបាលបន្តលើកទឹកចិត្តពិសេសដល់ខេត្តព្រះសីហនុ លើគម្រោងវិនិយោគជិត ៨ពាន់លានដុល្លារ

រដ្ឋាភិបាលបានបន្តលើកទឹកចិត្តជាពិសេសដល់ខេត្តព្រះសីហនុ សម […]