ព្រលានយន្តហោះចាស់ រៀបចំជាសួនសាធារណៈ ប្រកាសបើកឱ្យចូលទស្សនាក្នុងឱកាសថ្ងៃចូលឆ្នាំថ្មី

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) បច្ចុប្បន្នបាន​រៀបចំជាសួនសាធារណៈ​សាកល្បង ​ប្រកាសបើកឱ្យសាធារណៈជន ចូលទស្សនារយៈ​ពេល ៩ ថ្ងៃ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ដោយ​មិន​គិត​ថ្លៃ។ នេះ​បើតាម​ការ​សេចក្តីជូនដំណឹងរបស់​អន្តរ​ក្រសួង​ដែល​គ្រប់គ្រង​លើ​អតីត​អាកាសយាន្ដដ្ឋាន​របស់​កម្ពុជា កាលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។

សេចក្តីជូនដំណឹង ដដែល បានជូនដំណឹងដល់ពលរដ្ឋទាំងអស់ មេត្តាជ្រាបថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងបើកដំណើរការសាកល្បង ជាសួនសាធារណៈ ជូនសាធារណជន ចូលទស្សនាកម្សាន្ត ហាត់ប្រាណ និងលេងកីឡា ដោយមិនគិតថ្លៃ ក្នុងគោលបំណងចូលរួមអបអរសាទរក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឱ្យឃើញច្បាស់ពីស្ថាបត្យកម្មនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ។

ពលរដ្ឋអាចចូលទស្សនាជុំវិញតំបន់និងអគារជាច្រើន ក្នុងនោះរួមមាន អគារផ្ចិត និងប៉មបញ្ជា ហោះហើរ (Tower) ដែលត្រូវបានកសាងឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ តំបន់ជុំវិញបរិវេណអគារចេញ-ចូលអ្នកដំណើរវីអាយភី (VIP) ចំណតយន្តហោះស៊ីវិល និង តំបន់ផ្លូវរត់របស់យន្តហោះ (Runway) ជាដើម ដែល សុទ្ធសឹងតែជាតំបន់និងទីតាំងប្រវត្តិសាស្ត្រនៃវិស័យអាកាសចរស៊ីវិលកម្ពុជា។

ការបើកសាកល្បងនេះ មានរយៈពេល ៩ ថ្ងៃ គឺ ចាប់ពីថ្ងៃសៅរ៍ ទី១១ រហូតដល់ថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២៦ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលចាប់ពីម៉ោង ៥:០០ ព្រឹក ហើយត្រូវចាកចេញនៅម៉ោង ៩:០០ យប់។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ក្រៅពីរៀបចំជាសួនសាធារណៈ​ហើយនោះ ព្រលាននេះ ក៏បានរៀបចំបណ្តាញមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែក ត្រៀមបុគ្គលិក ឧបករណ៍ និងឱសថសង្គ្រោះ ដើម្បីឆ្លើយតបគ្រប់ហេតុការណ៍ជាយថាហេតុសម្រាប់ពលរដ្ឋដែលបានចូលទទ្សនាផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បារាំង ប្រសិទ្ធនាមសួនច្បារមួយកន្លែងនៅទីក្រុងធំមួយរបស់ខ្លួន ថាជា “សួនច្បារ នរោត្តម សីហនុ”

ទីក្រុង Fère-en-Tardenois រំលឹកដល់មរតករបស់អតីតព្រះបរមរត […]