HLH Group លក់សណ្ឋាគារតម្លៃ ១២លានដុល្លារ នៅខេត្តព្រះសីហនុ

បុត្រសម្ព័ន្ធរបស់ Hong Lai Huat (HLH) Group ក្រុមហ៊ុន PH One Development បានលក់សណ្ឋាគារក្នុងគម្រោង D’Seaview ដែលស្ថិតនៅខេត្តព្រះសីហនុ ដោយជោគជ័យក្នុងតម្លៃ ១២លានដុល្លារអាមេរិក ក្រោយមានបញ្ហារអាក់រអួលមួយចំនួនតាំងពីប្រកាសលក់លើកដំបូងនៅឆ្នាំ ២០១៨។

ការលក់ និងការផ្ទេរកម្មសិទ្ធិត្រូវបានធ្វើចប់សព្វគ្រប់នៅថ្ងៃទី ១៧ ខែវិច្ឆិកា។ នេះបើយោងតាមលោក គួច លេងឃាង ប្រធានទំនាក់ទំនងសាធារណៈ នៃក្រុមហ៊ុន HLH Cambodia។

ក្រុមហ៊ុន HLH Group បានប្រកាសលក់សណ្ឋាគារក្នុងគម្រោង D’Seaview នេះក្នុងតម្លៃប្រមាណ ១២ លានដុល្លារអាមេរិក (១៥,៧ លានដុល្លារសិង្ហបុរី) ក្នុងខែមីនា ឆ្នាំ ២០១៨ ។

ប៉ុន្តែនៅខែធ្នូ-២០១៨ ដដែលនោះ ក្រុមហ៊ុនបានលុបចោលកិច្ចព្រមព្រៀងនេះ ដោយសារអ្នកទិញមានបញ្ហា។ ក្រោយមកនៅខែឧសភា ឆ្នាំ ២០២១ ក្រុមហ៊ុនបានចុះកិច្ចសន្យាឡើងវិញជាមួយអ្នកទិញ។

ក្រៅពីគម្រោងនេះ បុត្រសម្ព័ន្ធរបស់ HLH Group ក្រុមហ៊ុន HLH Development (HLHD) និងក្រុមហ៊ុន Smart Winner ថ្មីៗនេះ ក៏បានព្រមព្រៀងគ្នាផងដែរក្នុងការបង្កើតគម្រោងអភិវឌ្ឍចម្រុះលើផ្ទៃដីប្រមាណ ១១,៥ ហិកតាក្នុងខេត្តព្រះសីហនុផងដែរ។

គម្រោងនេះមានទីតាំងនៅជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានផ្ទៃដី ៣ ទៅ ៥ ហិកតា នៃផ្ទៃដីទាំងមូល នឹងត្រូវអភិវឌ្ឍទៅជាមជ្ឈមណ្ឌលផ្សារទំនើបលក់ដុំ ស្រដៀងគ្នានឹងផ្សារ Makro ទីផ្សារ seafoods និងកន្លែងចម្អិនអាហាសមុទ្រ ស្រដៀងនឹងប្រទេសកូរ៉េដូច្នោះដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]