តុលាកំពូលហុងកុងសម្រេចរំលាយក្រុមហ៊ុនអចលនទ្រព្យខា្នតយក្សរបស់ចិនទាំងសុ្រងហើយ ព្រោះតែ….

កាលពីថ្ងៃទី២៩ ខែមករា តុលាការកំពូលក្រុងហុងកុង​បានសម្រេចចេញដីកាបញ្ជាឱ្យរំលាយ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំ China Evergrande ដែលកំពុងជាប់រឿងអាស្រូវក្ស័យធនអស់រយៈកាលជាងមួយឆ្នាំមកហើយនោះ បន្ទាប់ពីបរាជ័យក្នុងការទូទាត់បំណុល។ នេះបើតាមការចុះផ្សាយរបស់សារៈព័ត៌មាន The Guardian កាលពីថ្ងៃទី ២៩ ខែមករា​ ២០២៤។

ការសម្រេចចិត្តរបស់តុលាការកំពូលក្រុងហុងកុងនេះ ត្រូវបានប្រកាសឡើងបន្ទាប់ពីមានភាពឆ្អែតឆ្អន់​ជាមួយនឹងក្រុមហ៊ុនដែលជាប់បំណុលច្រើនបំផុតលើលោក បើទោះបីជាតុលាការបានទុកពេលឱ្យក្រុមហ៊ុន ដោះស្រាយជាមួយម្ចាស់បំណុល អស់រយៈពេលលើសពី ១៨ខែរួចមកហើយក្តី ក៏ក្រុមហ៊ុនចិនមួយនេះមិនអាចស្វែងរកមធ្យោបាយ ទូទាត់បំណុលបាន និងមិនមានផែនការស្តារហិរញ្ញវត្ថុឡើងវិញបាន ដូច្នេះតុលាការមិនអាចបន្តពន្យារពេលតទៅទៀតបាន។

សូមបញ្ជាក់ថា មុននឹងចេញដីកាសម្រេចចុងក្រោយនេះ តុលាការកំពូលហុងកុង ធ្លាប់បានពន្យារពេលដល់ទៅ ៧​លើក រួចមកហើយ ចាប់តាំងពីដំណាក់កាលនៃការចាប់ផ្តើមរឿងក្តីនៅតុលាការលើកដំបូង កាលពីខែ មិថុនា ឆ្នាំ ២០២៣កន្លងទៅ។ ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះ អាចដាក់ពាក្យបណ្តឹងសារទុក្ខចំពោះដីកាសម្រេចនេះបាន។

គួររំលឹកថា កាលពីឆ្នាំ២០២១ ក្រុមហ៊ុន China Evergrande បានប្រកាសពីបំណុលក្រុហ៊ុន ដែលមានរហូតដល់ ៣០០ពាន់លានដុល្លារ និងបានអូសទាញវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិន ធ្លាក់ក្នុងរណ្ដៅជាមួយខ្លួនផងដែរ។

គិតត្រឹមថ្ងៃទី២៩ ខែមករានេះ តម្លៃក្រុមហ៊ុនទាំងមូលរបស់ China Evergrande មានប្រហែល ២៤០ពាន់លានដុល្លារ ដូច្នេះបើសិនជាលក់ក្រុមហ៊ុនទាំងមូល ក៏មិនមានលទ្ធភាពសងបំណុលនេះរួចដែរ។ ហេតុដូច្នេះហើយ ទើបតុលាការសម្រេចឲ្យមានការ​រំលាយក្រុមហ៊ុន លក់ចេញជាបន្ទាន់ដើម្បីទូទាត់សាច់ប្រាក់ដល់ម្ចាស់បំណុលនានាតែម្ដង។

សម្រាប់វិស័យអចលនទ្រព្យចិន និងពិភពលោកទាំងមូល ដីកាសម្រេចឲ្យរំលាយក្រុមហ៊ុន China Evergrande នេះ ហាក់ដូចជាសញ្ញាមិនល្អសោះឡើយ ដោយហេតុថា នៅក្រោម China Evergrande មានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនទាំងនៅក្នុងតំបន់និងនៅបណ្តាប្រទេសផ្សេងទៀត ព្រមទាំងគម្រោងអចលនទ្រព្យដែលជាប់គាំងនានា ដោយមិនគិតពីផលប៉ះពាល់នៃការដួលរលំក្រុមហ៊ុនយក្សដ៏ធំនេះទៅលើវិស័យហិរញ្ញវត្ថុទៀតផង។ គួររំលឹកថា មុនចេញដីកាសម្រេចរំលាយក្រុមហ៊ុន China Evergrande នេះ តុលាការហុងកុងក៏ធ្លាប់បានចេញដីកាសម្រេចឱ្យរំលាយក្រុមហ៊ុនអចលនទ្រព្យយ៉ាងហោចណាស់ចំនួន៣​ ផ្សេងទៀត ក្រោមហេតុផលគ្មានលទ្ធភាពសងបំណុលដូចគ្នា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋាភិបាលកម្ពុជាកំពុងរៀបផែនការយុទ្ធសាស្រ្តថវិការ ដើម្បីពង្រឹងប្រសិទ្ធិភាពចំណាយ-ចំណូល ឆ្នាំ២០២៥

រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំចេញសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងថវិកាឆ្នាំ២០២៥ ដោយបានដាក់ចេញនូវយុទ្ធសាស្រ្តាសំខាន់ៗមួយចំនួន ដើម្បីពង្រឹងប្រសិទ្ធិភាពថិកា ខណៈកម្ពុជាកំពុងហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ ដោយសារកំណើនថមថយនៃសេដ្ឋកិច្ចសកល និងបញ្ហាប្រឈមផ្សេងៗទៀត ។ នេះបើតាមសារចរលេខ.០៦.ស.រ ស្តីពី ការរៀបចំយុទ្ធសាស្រ្តថវិកា២០២៥-២០២៧ និងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង់ឆ្នាំ២០២៥ ចេញថ្ងៃទី១៣ ឧសភា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នកំពុងស្ថិត ក្នុងស្ថានភាពមួយដែលត្រូវបានហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់, ដោយសារកំណើនថមថយនៃសេដ្ឋកិច្ចសកល និងចិន, ការបន្តរិតបន្តឹងគោលនយោបាយរូបិយវត្ថុសកល ភាពតានតឹងនៃកត្តាភូមិសាស្រ្តសេដ្ឋកិច្ចដែលអាចបន្ទច់បង្អាក់ដល់ប្រចវាក់ផ្គត់ផ្គង់សកល និងនាំទៅដល់ការកើនថ្លៃទំនិញជាអន្តរជាតិ ការបែកខ្ញែកភូមិសាស្រ្តសេដ្ឋកិច្ច និងពាណិជ្ជកម្ម ពិសេសផលប៉ះពាល់កាន់តែធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិផងដែរ។ ដូច្នេះរាជារដ្ឋាភិបាលកម្ពុជា ក៏បានកំណត់ចេញ នូវគោលនយោបាយហិរញ្ញវត្ថុសាធារណៈ និងវិធានការចាំបាច់ និងបន្ទាន់នានាក្នុងការគ្រប់គ្រងអាទិភាពចំណាយឱ្យចំទិសដៅ ពិសេសគ្រប់គ្រង់ចំណូល ដោយសង្កត់ធ្ងន់លើការអនុវត្តយ៉ាងម៉ឺងម៉ាត់ និង មុតស្រួច ក្នុងការប្រមូលចំណូលក្នុងផ្នែកពន្ធគយនិងរដ្ឋាករ ផ្នែកពន្ធដារ និង ផ្នែកចំណូលមិនមែនសារពន្ធ។ លើសពីនេះ រដ្ឋាភិបាលបានកំណត់ឱ្យថ្នាក់ដឹកនាំគ្រប់ក្រសួង-ស្ថាប័ន និងមន្រ្តីគ្រប់លំដាប់ថ្នាក់ចាំបាច់ត្រូវខិតខំប្រកបដោយឆន្ទៈប្តូរផ្តាច់ ជាពិសេសត្រូវតែផ្លាស់ប្តូរឥរិយាបទ និងផ្នត់គំនិតក្នុងការរៀបចំថាវិកា ដោយខិតខំគោរពឱ្យបានខ្ជាប់ខ្ជួនតាមលក្ខខណ្ឌ ព្រមទាំងគោលការណ៍ និងបច្ចេកទេសទាំងឡាយ ទាំងផ្នែកចំណូល និងចំណាយដែលបានកំណត់ដោយសារាចរខាងលើនេះ។ - Video Advertisement -

ប្រទេសអាស៊ីរកស៊ីជាមួយចិន ខាតច្រើនជាងចំណេញ ប៉ុន្តែនៅតែមិនអាចចោលចិនបាន!

នៅក្នុងរបត់ថ្មីនៃបរិបទសេដ្ឋកិច្ចសកល ដែលត្រូវបានអ្នកជំនាញសង្កេតឃើញតាំងពីខែធ្នូឆ្នាំ ២០២៣ មកម្ល៉េះ នោះគឺសហរដ្ឋអាមេរិកបានវ៉ាដាច់ប្រទេសចិន ក្លាយជាគោលដៅនាំចេញដ៏សំខាន់របស់កូរ៉េខាងត្បូង និងតៃវ៉ាន់។ ការមានប្រៀបជាថ្មីនេះ កំពុងមាននិន្នាការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងទិដ្ឋភាពពាណិជ្ជកម្មរបស់អាស៊ី  និងបង្ហាញថាសេដ្ឋកិច្ចប្រទេសនៅក្នុងតំបន់អាស៊ី កំពុងមានការនាំចេញតិចជាងមុនទៅកាន់ប្រទេសចិន ដែលភាគរយនៃការនាំចេញសរុបរបស់ពួកគេ ទៅកាន់ប្រទេសចិនបានធ្លាក់ចុះដល់ ១៧,៩% នៅក្នុងខែកុម្ភៈ ២០២៤ ពីកម្រិតខ្ពស់បំផុតគឺ ២២% ក្នុងខែមេសា ឆ្នាំ ២០២១  ដែលតំណាងឱ្យការធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ និងអាចរាប់ថាជាតួលេខធំបំផុតមិនធ្លាប់មានក្នុងរវាងពេលជាង ២ ទសវត្សរ៍កន្លងមកនេះ នេះបើយោងតាមប្រភពពី Asia.nikkei.com ចុះផ្សាយថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៤។ ការថយចុះនៃការនាំចេញពីបណ្តាប្រទេសតំបន់អាស៊ីទៅកាន់ប្រទេសចិន ត្រូវបានសន្មតថា មានកត្តាចម្បងធំៗពីរ៖ (១) ការធ្វើពិពិធកម្មនៃខ្សែច្រវាក់ផ្គត់ផ្គង់នៅឆ្ងាយពីប្រទេសចិន ដែលជំរុញដោយការបន្តដាក់សម្ពាធរបស់សហរដ្ឋអាមេរិកឱ្យមានការកាត់ផ្តាច់ និង (២) ការធ្លាក់ចុះនៃតម្រូវការក្នុងស្រុកនៅក្នុងប្រទេសចិន ជាពិសេសពីវិស័យអចលនទ្រព្យរបស់ចិន ចំពេលស្ថានភាពទីផ្សារកំពុងជួបវិបត្តិរកផ្លូវងើបមិនរួចអស់រយៈកាលដ៏យូរ។ ទោះបីជាមាននិន្នាការផ្លាស់ប្តូរចរន្តនៃការនាំចេញសឹងតែទូទាំងទ្វីបអាស៊ីយ៉ាងដូច្នេះក៏ដោយ ប៉ុន្តែប្លែកអីតែប្រទេសវៀតណាម និងឥណ្ឌូនេស៊ីបានលេចចេញជាករណីលើកលែងគួរឱ្យកត់សម្គាល់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយការនាំចេញផលិតផលកែច្នៃរបស់វៀតណាមទៅកាន់ប្រទេសចិន បែរជាមានការកើនឡើងគួរកត់សម្គាល់ ហើយបើងាកទៅមើលប្រទេសឥណ្ឌូណេស៊ី ក៏កំពុងបង្កើនការនាំចេញផលិតផលនីកែល ដែក និងដែកថែបទៅកាន់ប្រទេសចិនដែរ។ ប៉ុន្តែកំណើននៃការនាំចេញទៅចិននេះ អាចថាមានការជំរុញដោយសារមានការវិនិយោគរបស់ចិនយ៉ាងច្រើននៅក្នុងយុទ្ធសាស្រ្តពិពិធកម្មពាណិជ្ជកម្មរបស់ទីក្រុងហ្សាកាតា ដើម្បីងាកចេញពីការពឹងផ្អែកតែលើការនាំចេញរ៉ែឆៅតែមួយមុខប៉ុណ្ណោះ។ […]

ក្រុមហ៊ុនជប៉ុន Minebea គ្រោងពង្រីកទុនវិនិយោគជាង ៣២០លានដុល្លារ នៅកម្ពុជា និងថៃ

ក្រុមហ៊ុន MinebeaMitsumi ជាអ្នកផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិចរបស់ជប៉ុន គ្រោងវិនិយោគ ៥០ពាន់លានយ៉េន ស្មើនឹង ៣២១លានដុល្លារ ដើម្បីសាងសង់រោងចក្រនៅកម្ពុជា និងពង្រីកទិន្នផលរោងចក្រថាមពលសូឡានៅថៃ។ នេះបើតាមកាសែត NIKKEI ASIA ចុះផ្សាយកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ បើតាមប្រភពខាងលើ ក្រុមហ៊ុន គ្រោងនឹងចំណាយទុន ៣២ពាន់លានយ៉េន ស្មើនឹងជាង ២០៥លានដុល្លារ សាងសង់រោងចក្រនៅកម្ពុជាក្នុងឆ្នាំនេះ ដែលគ្រោងនឹងបើកដំណើរការនៅដើមឆ្នាំក្រោយ ហើយគ្រោងនឹងផលិតគ្រឿងបង្គុំរថយន្ត និងម៉ាស៊ីន រួមជាមួយនឹងផលិតផលផ្សេងទៀត។ រោងចក្រថ្មីនេះ នឹងសាងសង់លើផ្ទៃដី ៥០០.០០០ម៉ែត្រក្រឡា ដែលធំជាងរោងចក្រដែលកំពុងដំណើរការនៅកម្ពុជាចំនួន ២,៥ដង។ ដោយឡែកនៅប្រទេសថៃវិញ ក្រុមហ៊ុនជប៉ុននេះ ក៏គ្រោងនឹងបោះទុន ១៧ពាន់លានយ៉េន ស្មើនឹងជាង ១០៩លានដុល្លារ ដើម្បីបង្កើនសមត្ថភាពផលិតថាមពលសូឡានៅរោងចក្រដែលកំពុងដំណើរការ ដែលគ្រោងនឹងតម្លើងឧបករណ៍ផលិតក្នុងឆ្នាំ២០២៥ ខាងមុខនេះ និងអាចបង្កើនថាមពលដល់ ១៧០មេហ្កាវ៉ាត់ ខណៈមាន ១៦.៥មេហ្កាវ៉ាត់រួចមកហើយ។ ជាមួយនឹងគម្រោងនេះ ក្រុមហ៊ុន អាចប្រើប្រាស់ថាមពលសូឡាបានរហូតដល់ទៅ ៥០% នៃតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីសរុបរបស់ខ្លួននៅប្រទេសថៃ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន បានកំណត់គោលដៅរបស់ខ្លួន ក្នុងការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចចំនួន ៣០% នៅត្រឹមឆ្នាំ២០៣០។ […]

៤ខែនេះ កម្ពុជាមានទំហំពាណិជ្ជកម្មជាង ១៦ពាន់លានដុល្លារ កើនជិត ១២%

ត្រឹមរយៈពេល៤ខែ គិតពីខែមករា រហូតដល់ខែមេសា ឆ្នាំ២០២៤នេះ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មបានជាង ១៦ពាន់លានដុល្លារ កើនប្រមាណជិត ១២ភាគរយ ខណៈការនាំចេញក៏កើនឡើងប្រមាណជិត ១២ភាគរយផងដែរ។ នេះបើតាមប្រសាសន៍របស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើកសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១០ ខែឧសភា។ នាឱកាសនោះ លោកជំទាវ ចម និម្មល បានឱ្យដឹងថា​ ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៤ នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបានជាង ១៦.៩១៣លានដុល្លារ មានកំណើនប្រមាណជិត ១២ភាគរយ ខណៈការនាំចេញមានទំហំទឹកប្រាក់ ប្រមាណ ៨ពាន់លានដុល្លារ កើនឡើងប្រមាណជិត ១២ភាគរយ។ លោកជំទាវ បានចាត់ទុកកំណើននេះថា គឺបានបញ្ជាក់ពីថាមវន្តពាណិជ្ជកម្មរបស់កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះដែរ លោកជំទាវ បានបន្ថែមទៀតថា “ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤” នេះត្រូវបានរៀបចំឡើង ដើម្បីកៀរគរអ្នកជំនួញអន្តរជាតិប្រមាណជាង ២៥០០នាក់ មកពី ១៦ប្រទេស ចូលរួមស្វែងយល់ពីកាលានុវត្តភាព ក្នុងកិច្ចការធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ […]

៤ខែក្នុងឆ្នាំ២០២៤ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរបានជិត ២០លានដុល្លារ កើនជិត ៤២%

រយៈពេល ៤ខែ ដើមឆ្នាំ២០២៤ ប្រទេសកម្ពុជារកចំណូលបានចំនួន ១៩.៩១៧.៥៣៣ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៤២១.៣៧៩នាក់ កើន៤០,៩៣ភាគរយ។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៤១,៩៥ភាគរយ ធៀបនិងរយៈពេលដូ​ចគ្នាក្នុងឆ្នាំ២០២៣។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែមេសា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៣.៣៨៤.២៤០ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៧៣.៨៤៥​នាក់ ដែលចំណូលនេះកើនឡើង ១៦,៨៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ - Video Advertisement -

ឆ្នាំ២០២៣ ខេត្តព្រះសីហនុមានអត្រាពលរដ្ឋភាពក្រីក្រ ថយចុះ ១,៦៨%

គិតត្រឹមឆ្នាំ២០២៣ ស្ថានភាពសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ មានអាត្រាកំណើនសេដ្ឋកិច្ច ៦,៤ភាគរយ ដែលធ្វើឱ្យអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្តមួយនេះមានការថយចុះមកត្រឹម ១,៦៨ភាគរយ ខណៈរដ្ឋកំពុងបន្តជំរុញនូវការដាក់ចេញវិធានការច្បាប់ និងយុទ្ធសាស្ត្រដើម្បីបង្កើនការអភិវឌ្ឍន៍ខេត្តមួយនេះបន្ថែមទៀតផងដែរ។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្រ្តីនៃអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្តមបានលើកឡើងថា ក្នុងឆ្នាំ២០២៣ ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ (GDP) ក្នុងខេត្តព្រះសីហនុមានចំនួន ៤.៦០២ដុល្លារ និងមានអាត្រាកំណើនសេដ្ឋកិច្ច ៦,៤ភាគរយ ដែលនាំឱ្យអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្តមួយនេះថយចុះមកត្រឹម ១,៦៨ភាគរយ។ សិក្ខាសាលាខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា, តំណាងកំពង់ផែខេត្តព្រះសីហនុ, តំណាងសភាពាណិជ្ជកម្មខេត្ត, ពាណិជ្ជករ និងតំណាងមន្ទីរជំនាញពាក់ព័ន្ធចំណុះឱ្យរដ្ឋបាលខេត្ត សរុបចំនួន ៨៦រូប។ ជាមួយគ្នានេះ ឯកឧត្តម យុន ហេង ក៏បានបញ្ជាក់ដែរថា ដើម្បីជំរុញការអភិវឌ្ឍន៍រាជធានី/ខេត្ត ពិសេសខេត្តព្រះសីហនុ រដ្ឋាភិបាលបានដាក់ចេញនូវច្បាប់យុទ្ធសាស្ត្រដែលមានភាពឆ្លាតវៃខ្ពស់ក្នុងការប្រកួតប្រជែង ដើម្បីទាក់ទាញនិងលើកទឹកចិត្តដល់វិនិយោគគិនដែលជាការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់កិច្ចអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ។ សូមរម្លឹកដែរថា កាលពីឆ្នាំ២០២២កន្លងទៅនេះ ខេត្តព្រះសីហនុមានអត្រាកំណើនសេដ្ឋកិច្ច ២.៣ភាគរយ និងអត្រាភាពក្រីក្រធ្លាក់ចុះរហូត ១,៨៦ភាគរយ […]