Hyundai បើក​រោងចក្រ​ផលិត​អាគុយរថយន្តអគ្គិសនីដំបូង​គេ នៅឥណ្ឌូនេស៊ី ដោយរំពឹងថាអាចផ្គត់ផ្គង់បាន ១៥០K ក្នុង១ឆ្នាំ

ក្រុមហ៊ុន Hyundai បានបើករោងចក្រផលិតបន្ទះអាគុយ រថយន្តអគ្គិសនី ដំបូងគេនៅក្នុងប្រទេសឥណ្ឌូនេស៊ីជាមួយនឹងក្រុមហ៊ុន LG Energy Solution ស្របពេលដែលក្រុមហ៊ុននេះកំពុងខិតខំបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនក្នុងពិភពលោក ។ រោងចក្រដែលទើបដំឡើងថ្មីនៅឥណ្ឌូនេស៊ីនេះ នឹងអាចផ្គត់ផ្គង់អាគុយសម្រាប់រថយន្តអគ្គិសនីម៉ាក Hyundai និងម៉ាក Kia បានប្រមាណ ១៥០.០០០ គ្រឿង ជាមួយនឹងតម្លៃសមរម្យ នេះបើយោងតាម Asia.nikkei.com ចុះថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២៤។

រោងចក្រថ្មីនេះ នឹងដំណើរការផលិតថាមពលដែលមានកម្រិតសមត្ថភាព ១០ GWh ក្នុងមួយឆ្នាំ ដែលទំហំនេះ គឺគ្រប់គ្រាន់ល្មមផ្តល់ថាមពលដល់រថយន្តអគ្គិសនីបានជាង ១៥០.០០០ គ្រឿង។ ជាមួយគ្នានោះដែរ ក្រុមហ៊ុន Hyundai ក៏​បាន​ប្រកាស​ថា​ខ្លួន​នឹង​ចាប់​ផ្តើម​ផលិត​រថយន្តម៉ាក Kona Electric ស៊េរី​ថ្មី​ក្នុង​ទ្រង់ទ្រាយ​ធំ​ក្នុង​ប្រទេសឥណ្ឌូនេស៊ីផងដែរ។ រថយន្ត Kona ថ្មី នឹងក្លាយជារថយន្តអគ្គិសនីដំបូងបង្អស់ ដែលដំណើរការដោយអាគុយថ្មីដែលផលិតពីរោងចក្រនេះផ្ទាល់តែម្តង។

“រោងចក្រនេះ នឹងជួយឱ្យឥណ្ឌូនេស៊ីមានគ្រឹះឈរជើងយ៉ាងរឹងមាំក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលរថយន្តអគ្គិសនីរបស់ទីផ្សារសកល ស្របជាមួយគ្នានោះ វានឹងជួយបង្កើនដំណើរការឧស្សាហកម្មក្នុងស្រុក។” ប្រសាសន៍របស់លោកប្រធានាធិបតីឥណ្ឌូនេស៊ី Jokowi។

លោកប្រធានាធិបតីបន្តថា “នេះគឺជារោងចក្រផលិតបន្ទះអាគុយរថយន្តអគ្គិសនីធំបំផុតទីមួយនៅទូទាំងអាស៊ានទាំងមូល។​ ហើយខ្ញុំជឿជាក់ថា យើងនឹងអាចមានប្រៀបជាងក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាងដទៃទៀត ពីព្រោះរាល់វត្ថុធាតុដើមសម្រាប់ផលិតគ្រឿងបង្គុំរថយន្តទាំងអស់ រាប់ទាំងសារធាតុ Nickel, Bausite, និងទង់ដែងសុទ្ធតែមាននៅទីនេះទាំងអស់។”

គួររំលឹកថា កាលពីខែមីនា ឆ្នាំ ២០២១ ក្រុមហ៊ុន Hyundai បានចាប់ដៃគូជាមួយក្រុមហ៊ុន LG ដើម្បីបង្កើតរោងចក្រផលិតបន្ទះអាគុយសម្រាប់រថយន្តអគ្គិសនីថ្មីមួយនៅជិតរដ្ឋធានីនៃប្រទេសឥណ្ឌូនេស៊ី។ តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុន Hyundai និង LG បានវិនិយោគថវិការួមគ្នាប្រមាណ ១,១ពាន់លានដុល្លារ ដោយម្នាក់ៗមានភាគហ៊ុន៥០% ដើម្បីដំឡើងរោងចក្រថ្មីមួយនេះ។

ភាពជាដៃគូ “HLI Green Power” នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីធានាបាននូវ “ការផ្គត់ផ្គង់អាគុយសម្រាប់រថយន្តអគ្គិសនីប្រកបដោយស្ថិរភាពក្នុងតម្លៃប្រកួតប្រជែងសម្រាប់រថយន្តអគ្គិសនីប្រភេទប្រើអាគុយសាក  (Battery Electric Vehicles) នាពេលខាងមុខ” យោងតាមតំណាងក្រុមហ៊ុន Hyundai ។

ក្រោមការទន្ទឹងរង់ចាំអស់រយៈជាង៣ឆ្នាំ ចុងក្រោយរោងចក្រនេះ ត្រូវបានបើកដំណើរការកាលពីថ្ងៃពុធ ទី០៣ ខែកក្កដា ឆ្នាំ ២០២៤  ដែលជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ប្រទេសឥណ្ឌូនេស៊ីផង និងសម្រាប់ក្រុមហ៊ុន Hyundai ផ្ទាល់តែម្តង ព្រោះនេះជាការបើកទ្វារឱ្យក្រុមហ៊ុនចូលមកក្នុងចំណុចកណ្តាលនៃទីផ្សារអាស៊ាន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុ […]

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២ […]

ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ

អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគ […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]