ក្រុមហ៊ុន Hyundai ទទួលបានកិច្ចសន្យាសាងសង់ផ្សារទំនើបអ៊ីអនម៉លទីពីរ

ក្រុមហ៊ុន Hyundai Engineering Co. របស់​កូរ៉េ​ខាងត្បូង ទទួលបាន​កិច្ចសន្យា​ក្នុង​ទំហំ​ទឹកប្រាក់ ១២០ លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ផ្សារ​ទំនើប​អ៊ី​អន​ទី​ពីរ​នៅក្នុង​រាជធានី​ភ្នំពេញ​។​

កិច្ចព្រមព្រៀង​នេះ​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Hyundai សាងសង់​ផ្សារ​ទំនើប​អ៊ី​អន​ម៉លទី​ពីរ ដែល​ជា​ទីផ្សារ​លក់រាយ​របស់​ជប៉ុន​នៅ​តំបន់​ពោង​ពាយ ខាងក្រោយ​បុរី​ពិភពថ្មី ស្ថិត​ក្នុង​ខណ្ឌ​សែន​សុខ ភាគ​ពាយ័ព្យ​ក្រុងភ្នំពេញ។ ផ្សារ​ទំនើប​អ៊ី​អន​ម៉លទី​ពីរ​នេះ​នឹង​សាង​សង់​ឡើង​ចំនួន​បួន​ជា​ន់ មាន​ផ្ទៃក្រឡា ១៥១,០០០​ម៉ែត​ការ៉េ ដែល​ក្នុងនោះ​រួម​មាន​ហាង​លក់ទំនិញ​ធំៗ រោងភាពយន្ត កន្លែង​លេង​ប៊ូ​លីង ហាង​តូចៗ និង​សា​លលក់​អាហារ។​

​ការសាងសង់​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ត្រូវ​បញ្ចប់​នៅ​ខែ ឧសភា ឆ្នាំ ២០១៨ ។ ក្រុមហ៊ុន Hyundai បាន​បង្ហាញ​ពី​បំណង​ក្នុងការ​ការដេញថ្លៃ​គម្រោង​របស់​ផ្សារ​ទំនើប​អ៊ី​អន​ផ្សេងៗ​ទៀត ដែល​គ្រោង​ពង្រីក​ទីផ្សារ​របស់​ខ្លួន​នៅ​ប្រទេស​ចិន ឥណ្ឌូនេស៊ី និង​វៀតណាម​។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជានិងស្ថាប័នអន្តរជាតិ៣ កំពុងរួមគ្នាស្វែងរកវិធីសាស្រ្តសង់អគារដែលប្រើប្រព័ន្ធម៉ាស៊ីនត្រជាក់តិចបំផុត

ក្រសួងស្ថាប័នសំខាន់មួយចំនួននៅកម្ពុជា កំពុងសហការជាមួយក្រុមអ្នកជំនាញអន្តរជាតិ រកវិធីសាស្ត្រសាងសង់អគារដែលអាចកាត់បន្ថយការប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនត្រជាក់ឱ្យបានតិចបំផុត ដើម្បីជាផ្នែកមួយជួយកាត់បន្ថយការកើនឡើងកម្តៅផែនដី ដោយសារការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ នេះបើតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។ ក្រុមការងារនេះ ដឹកនាំដោយក្រសួងបរិស្ថាន សហការជាដៃគូដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងគាំទ្រការអនុវត្តពីអង្គការសហប្រជាជាតិសេដ្ឋកិច្ច និងគណៈកម្មការសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) និងបរិស្ថានអង្គការសហប្រជាជាតិកម្មវិធី(UNEP)។ គួរបញ្ចាក់ថា ក្រុមការងារពិសេសនេះកំពុងអនុវត្ត «គម្រោងយុទ្ធសាស្ត្រប្រព័ន្ធអកម្មត្រជាក់នៅកម្ពុជា» ដែលមានបញ្ចូលការអនុវត្តការរចនាស្ថាបត្យកម្ម និងការរៀបចំទីក្រុង តាមរយៈការរចនាអគារដែលមានលក្ខណៈលំហូរខ្យល់ និងពន្លឺគ្រប់គ្រា​ន់ រួមទាំងការជ្រើសរើសប្រភេទសម្ភារៈបំពាក់ក្នុងអគារសន្សំសំចៃអគ្គីសនី បូករួមទាំងការធ្វើឱ្យបរិស្ថានជុំវិញអគា​​រមានភាពបៃតង។ លោកស្រី Kim Roseberry តំណាង UN-ESCAP បានលើកឡើងថា ប្រព័ន្ធត្រជាក់អកម្ម ឬហៅជាភាសាអង់គ្លេសថា passive cooling នឹងជាដំណោះស្រាយគោលមួយ ដោយមិនចាំបាច់ប្រើប្រាស់អគ្គិសនីច្រើន ហើយអាចកាត់បន្ថយការចំណាយបានថែមទៀតផង។ លោកស្រីបានបន្ថែមថា ប្រព័ន្ធត្រជាក់អកម្ម នឹងជួយកាត់បន្ថយការកើនឡើងកម្តៅ និងការប្រើប្រាស់ម៉ាស៊ីនត្រជាក់នៅក្នុងផ្ទះ ឬក្នុងអគារនៅក្នុងប្រទេសកម្ពុជាមានភាពត្រជាក់ជានិរន្ដរ៍ ដោយមិនសូវចាំបាច់ក្នុងការប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើន។ ទន្ទឹមនឹងនេះ លោកស្រីបញ្ជាក់បន្ថែមថា កម្ពុជានឹងក្លាយជាប្រទេសនាំមុខមួយ សម្រាប់ការប្រើប្រាស់ការរចនាអគារ ដែលពឹងផ្អែកលើភាពត្រជាក់អកម្មនេះ។ តាមប្រភពដដែលបានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញទិសដៅជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់៧០ភាគរយ នៅត្រឹមឆ្នាំ២០៣០ […]

ក្រុមហ៊ុនកូរ៉េ គ្រោងយកបច្ចេកវិទ្យាទំនើបរបស់ខ្លួនមកច្នៃសំរាមនៅកម្ពុជា ទៅជាថាមពលអគ្គិសនី

ក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING ចង់យកបច្ចេកវិទ្យាទំនើបរបស់ខ្លួនមកវិនយោគកែច្នៃកាកសំណល់(សំរាម)នៅកម្ពុជា ដើម្បីផលិតទៅជាថាមពលអគ្គិសនី ខណៈក្រុមហ៊ុនអះអាងថាតាមរយៈគម្រោងនេះអាចផលិតថាមពលអគ្គិសនីបានយ៉ាងតិចបំផុត ២៤គីឡូវ៉ាត់ ក្នុងមួយថ្ងៃ។ នេះបើតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជាមួយគណៈប្រតិភូក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING និងក្រុមហ៊ុន Defytime ដែលដឹកនាំដោយលោកបណ្ឌិត កុល ផេង នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ តំណាងក្រុមហ៊ុនកូរ៉េ បានបញ្ជាក់ថា ក្រុមហ៊ុនចង់នាំយកបច្ចេកវិទ្យាទំនើបរបស់ខ្លួន ដែលអាចផលិតថាមពលអគ្គិសនីយ៉ាងតិច ២៤មេហ្គាវ៉ាត់ក្នុងមួយថ្ងៃ តាមរយៈការដុតសំរាមប្រមាណ ១០០តោន។ តាមរយៈគោលបំណង់ដ៏ជាក់លាក់ខាងលើ ក្រុមហ៊ុន ក៏បានស្នើសុំគោលការណ៍ណែនាំបន្ថែមពី ឯកឧត្តម ស៊ុន ចាន់ថុល ចំពោះគម្រោងវិនិយោគរបស់ខ្លួននេះផងដែរ។ ជាការឆ្លើយតបឯកឧត្តម ស៊ុន ចាន់ថុល បានគាំទ្រ និងស្វាគមន៍ចំពោះគម្រោងវិនិយោគខាងលើនេះយ៉ាងពេញទំហឹង ខណៈឯកឧត្តមក៏បានស្នើឱ្យភាគីក្រុមហ៊ុនផ្ញើបន្ថែមនូវព័ត៌មានលម្អិតទាំងស្រុងនៃគម្រោងមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចឱ្យស្ថាប័នរដ្ឋាភិបាលសម្របសម្រួល និងអនុវត្តនីតិវិធីបន្ត៕ - Video Advertisement […]

កម្ពុជាចេញវិធានការសំខាន់៤ និងបង្កើតAppថ្មី១ ដើម្បីការពារតំបន់ធម្មជាតិជាង៧លានហិកតា

ក្រសួងបរិស្ថាន កំពុងរៀបចំកម្មវិធី (App) តាមប្រពន្ធ័ស្មាតហ្វូន រួមជាមួយនិងការអនុវត្តន៍វិធានការសំខាន់៤ចំណុច ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងធានាដល់កិច្ចការការពារតំបន់ធនធានធម្មជាតិទាំងអស់ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ខណៈបច្ចប្បន្ន កម្ពុជាមានតំបន់ការពារធម្មជាតិចំនួន ៧៣តំបន់ គ្រប់ដណ្តប់លើផ្ទៃដីប្រមាណ ៧លាន ៤៦ពាន់ហិកតា ស្មើនឹង៤០% នៃផ្ទៃដីប្រទេសទាំងមូល។ នេះបើតាមការឱ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្លែងក្នុងពិធីប្រគល់ផែនទីតំបន់ការពារធម្មជាតិជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នាទីស្តីការក្រសួងបរិស្ថាន កាលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។ ឯកឧត្តមបានលើកឡើងថា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ក្រសួងបានដាក់ចេញនូវវិធានការសំខាន់ចំនួន ៤ចំណុច៖ ទី១.ជំរុញការអនុវត្តច្បាប់១០០% ដោយមិនមានការលើកលែងជាដាច់ខាតចំពោះបទល្មើសធនធានធម្មជាតិ។ ទី២.ការសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ទី៣. សហការជាមួយគណៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក ទី៤.ការជំរុញ ការដាំស្តាព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើនតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើឱ្យបាន៦០% នៅឆ្នាំ២០៥០។ ក្រៅពីវិធានការសំខាន់ទាំង៤ខាងលើ ក្រសួងបរិស្ថាន ក៏បាននិងកំពុងរៀបចំកម្មវិធី (App) ដែលប្រើប្រាស់តាមប្រពន្ធ័ស្មាតហ្វូន មានសមត្ថភាពគ្រប់គ្រងការការពារតំបន់ការពារធម្មជាតិ ដែលមានលក្ខណៈពិសេសអាចស្គាល់ព្រំប្រទល់ដែនព្រៃតំបន់ការពារធម្មជាតិបានលឿន ផ្តល់នូវភាពសុក្រឹត្យ ទៅដល់ព្រំប្រទល់ដែនព្រៃតំបន់ការពារធម្មជាតិ […]

ក្រុមហ៊ុនជប៉ុន Minebea គ្រោងពង្រីកទុនវិនិយោគជាង ៣២០លានដុល្លារ នៅកម្ពុជា និងថៃ

ក្រុមហ៊ុន MinebeaMitsumi ជាអ្នកផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិចរបស់ជប៉ុន គ្រោងវិនិយោគ ៥០ពាន់លានយ៉េន ស្មើនឹង ៣២១លានដុល្លារ ដើម្បីសាងសង់រោងចក្រនៅកម្ពុជា និងពង្រីកទិន្នផលរោងចក្រថាមពលសូឡានៅថៃ។ នេះបើតាមកាសែត NIKKEI ASIA ចុះផ្សាយកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ បើតាមប្រភពខាងលើ ក្រុមហ៊ុន គ្រោងនឹងចំណាយទុន ៣២ពាន់លានយ៉េន ស្មើនឹងជាង ២០៥លានដុល្លារ សាងសង់រោងចក្រនៅកម្ពុជាក្នុងឆ្នាំនេះ ដែលគ្រោងនឹងបើកដំណើរការនៅដើមឆ្នាំក្រោយ ហើយគ្រោងនឹងផលិតគ្រឿងបង្គុំរថយន្ត និងម៉ាស៊ីន រួមជាមួយនឹងផលិតផលផ្សេងទៀត។ រោងចក្រថ្មីនេះ នឹងសាងសង់លើផ្ទៃដី ៥០០.០០០ម៉ែត្រក្រឡា ដែលធំជាងរោងចក្រដែលកំពុងដំណើរការនៅកម្ពុជាចំនួន ២,៥ដង។ ដោយឡែកនៅប្រទេសថៃវិញ ក្រុមហ៊ុនជប៉ុននេះ ក៏គ្រោងនឹងបោះទុន ១៧ពាន់លានយ៉េន ស្មើនឹងជាង ១០៩លានដុល្លារ ដើម្បីបង្កើនសមត្ថភាពផលិតថាមពលសូឡានៅរោងចក្រដែលកំពុងដំណើរការ ដែលគ្រោងនឹងតម្លើងឧបករណ៍ផលិតក្នុងឆ្នាំ២០២៥ ខាងមុខនេះ និងអាចបង្កើនថាមពលដល់ ១៧០មេហ្កាវ៉ាត់ ខណៈមាន ១៦.៥មេហ្កាវ៉ាត់រួចមកហើយ។ ជាមួយនឹងគម្រោងនេះ ក្រុមហ៊ុន អាចប្រើប្រាស់ថាមពលសូឡាបានរហូតដល់ទៅ ៥០% នៃតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីសរុបរបស់ខ្លួននៅប្រទេសថៃ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន បានកំណត់គោលដៅរបស់ខ្លួន ក្នុងការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចចំនួន ៣០% នៅត្រឹមឆ្នាំ២០៣០។ […]

បច្ចុប្បន្នកម្ពុជាមានតំបន់ដីសើមប្រមាណ ៣០% នៃផ្ទៃដីសរុប សម្រាប់ជាជម្រកសត្វស្លាបទេសន្តរប្រវេសន៍

បច្ចុប្បន្នកម្ពុជា មានតំបន់ដីសើមគ្រប់ដណ្តប់ប្រមាណ ៣០% នៃផ្ទៃដីសរុប ហើយតំបន់នេះបានក្លាយជាទីកន្លែងដ៏សំខាន់សម្រាប់ការរស់នៅរបស់សត្វស្លាប។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងឱកាសទិវាសត្វស្លាបទេសន្តរប្រវេសន៍ ឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅទូទាំងសាកលលោក ដោយចាប់ផ្ដើមពីសប្ដាហ៍ទី២ ខែឧសភា ឆ្នាំ២០២៤នេះ។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ឆ្នាំនេះ ទិវាសត្វស្លាបទេសន្តរប្រវេសន៍ ផ្តោតលើសារៈសំខាន់សត្វល្អិត ដែលជាចំណីអាហារដ៏សំខាន់របស់ពពួកសត្វស្លាបទេសន្តរប្រវេសន៍។ ឯកឧត្តមបន្តថា កម្ពុជាមានតំបន់ដីសើមគ្រប់ដណ្តប់ប្រមាណ៣០% នៃផ្ទៃប្រទេស ឬស្មើប្រមាណជាង៥លានហិកតា។ លោកបន្តថា តំបន់ ដីសើមដ៏ធំល្វឹងល្វើយនេះ គឺជាកន្លែងដ៏សំខាន់សម្រាប់រស់នៅ ស្នាក់អាស្រ័យរកចំណីយ៉ាងសំខាន់សម្រាប់ សត្វស្លាបទេសន្តរប្រវេសន៍ និងជាប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែប ដែលទ្រទ្រង់ សោភ័ណភាពធម្មជាតិ បរិស្ថាន ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម វប្បធម៌ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅជនបទ។ លើសពីនេះ ឯកឧត្តមបានបន្ថែមថា តំបន់ដីសើមទឹកសាប និងឆ្នេរសមុទ្រ ទន្លេ បឹង អូរ វាលស្មៅ វាលភក់ ត្រពាំង និងស្រះ ជាដើម សុទ្ធតែមានសារៈសំខាន់សម្រាប់ការរស់នៅ […]

ចិនគ្រោងបន្ថែមទុន ១០០លានដុល្លារ ពង្រីកការវិនិយោគរបស់ខ្លួនក្នុងវិស័យបច្ចេកវិទ្យាចម្រោះទឹកនៅកម្ពុជា

ក្រុមហ៊ុន Hainan Litree Purifying Technology Co., Ltd. របស់ចិន គ្រោងបោះទុនប្រមាណ ៥០-១០០ លាន​ដុល្លារ ពង្រីកការវិនិយោគបន្ថែមក្នុងវិស័យទឹកស្អាតនៅកម្ពុជាក្នុងរយៈពេល ៣-៥ ឆ្នាំ ខាងមុខ ដោយផ្តោតលើផលិតផលចម្រោះទឹកដែលប្រើបច្ចេកវិទ្យា UF membrane។ នេះបើតាមជំនួបរវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកបណ្ឌិត Cai Yunlong នាយកប្រតិបត្តិក្រុមហ៊ុន កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ បើតាមជំនួបខាងលើ លោកបណ្ឌិត Cai Yunlong បានលើកឡើងថា ក្រុមហ៊ុន បានរួមចំណែកដល់ការពង្រឹងស្តង់ដារទឹកស្អាត ក្នុងបរិមាណ១១.០០០ម៉ែត្រគូប/ថ្ងៃ ដោយប្រើប្រាស់ផលិតផលដែលប្រើបច្ចេកវិទ្យា UF membrane នៅក្នុងខេត្ត-ក្រុងជាច្រើនរបស់កម្ពុជា។ ជាមួយគ្នានេះ លោកបណ្ឌិត បានបញ្ជាក់ថា ក្នុងរយៈពេល ៣-៥ឆ្នាំ ខាងមុខនេះ ក្រុមហ៊ុនគ្រោងនឹងបន្ថែមទុនប្រមាណ ៥០-១០០លានដុល្លារទៀត ទៅក្នុងវិស័យទឹកស្អាតនៅកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម […]