ក្រសួងប្តេជ្ញារួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព

ក្រសួងសុខាភិបាល និងបរិស្ថាន ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកកម្ពស់ក្របខណ្ឌ «សុខភាពតែមួយ» សម្រាប់ប្រទេសជាតិស្អាតជាងមុន

ក្រសួងបរិស្ថាន និងក្រសួងសុខាភិបាល កាលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីរួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅទូទាំងប្រទេសកម្ពុជា។

តាមរយៈពិធីថ្លែងសារ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានវាយតម្លៃខ្ពស់ចំពោះការគ្របដណ្តប់នៃគោលដៅក្របខណ្ឌសុខភាពតែមួយ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ដោះស្រាយ និងលើកស្ទួយព្រមគ្នានូវសុខភាពមនុស្ស សត្វ និងបរិស្ថាន។ ឯកឧត្តមមានជំនឿថា MoU នេះ ជាត្រីវិស័យសម្រាប់មន្ទីរពេទ្យ និងមណ្ឌលសុខភាពទូទាំងប្រទេស រួមទាំងផ្នែកឯកជននឹងចូលរួមកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកមិនមែនវេជ្ជសាស្ត្រជាអតិបរមា ដើម្បីចូលរួមចំណែកការពារបរិស្ថានឱ្យបានស្អាតនៅកម្ពុជា។

នាឱកាស ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចាត់ទុកកិច្ចសហការគ្នានៅពេលនេះ នឹងចូលរួមគាំទ្របន្ថែមទៀតដល់ការគ្រប់គ្រង និងកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក ដើម្បីកម្ពុជាដែលជាផ្ទះរបស់យើង មានភាពស្អាត បៃតង គ្មានការបំពុល ក៏ដូចជាចូលរួមចំណែកក្នុងការការពារសុខភាពរបស់ប្រជាជនកម្ពុជា ឈានឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព។

សូមជម្រាបដែរថា ការពង្រឹងកិច្ចសហប្រតិបត្តិការរបស់ក្រសួងទាំង២នៅពេលនេះ នឹងធ្វើឱ្យសហគមន៍ តាមផ្ទះ និងតាមមន្ទីរពេទ្យ មានការផ្លាស់ប្តូរឥរិយាបថ និងការគ្រប់គ្រងសំណល់កាន់តែប្រសើរ ខណៈពេលដែលក្រសួងកំពុងបន្តអនុវត្តយុទ្ធនាការនានា សម្អាតសំរាម ប្លាស្ទិកតាមដងផ្លូវ ចែកធុងសំរាម ឡានដឹកសំរាម ម៉ូតូរឺម៉កដឹកសំរាម ចែកឡដុតសំរាម ព្រមទាំងចាត់វិធានការនានាបន្ថែមទៀត។

តាមរយៈអនុស្សរណៈខាងលើនេះ ក្រសួងបរិស្ថាន ក៏បានផ្តល់ជូនធុងសំរាម សរុប ចំនួន ៥០០០ធុង ដល់ក្រសួងសុខាភិបាល ដើម្បីផ្តល់ជូនដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាព តាមរយៈមន្ទីរសុខាភិបាលរាជធានី ខេត្តទូទាំងប្រទេសផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កូរ៉េ បើកវគ្គបណ្តុះបណ្តាលជំនាញសុវត្ថិភាពសំណង់ដល់មន្រ្តីកម្ពុជា នៅប្រទេសកូរ៉េ

ទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (Korea Occup […]

ក្រុមហ៊ុន Aurelius Healthcare ចង់ពង្រីកការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា

Aurelius Healthcare ជាក្រុហ៊ុនជំនាញក្នុងវិស័យសុខាភិបាល […]

ក្រុមហ៊ុន​អឺរ៉ុប​កំពុងស្វែង​រក​ការ​វិនិយោគ​លើការ​គ្រប់​គ្រង​កាក​សំណល់​វេជ្ជសាស្ត្រ​នៅ​កម្ពុជា

  នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់និរន […]

ក្រុមហ៊ុនចិន គ្រោងសង់រោងចក្រផលិតបរិក្ខាពេទ្យដ៏ធំ១នៅកំពត ក្នុងខែមីនា, ដោយរំពឹងថាអាចបង្កើតការងារបាន៣០០០កន្លែង

ស្ថិតក្នុងបរិបទនៃការផ្លាស់ប្តូរដ៏មានមហិច្ឆតាមួយ បានកំណត […]

ជប៉ុនជួយជាង ២០ម៉ឺនដុល្លារ ជំរុញសេវាសង្រ្គោះបន្ទាន់ក្នុងពេលមានអាសន្នដោយអគ្គិភ័យក្នុងក្រុងភ្នំពេញ

រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​វិភាគទាន​ដ៏​សំខាន់​ចំនួន​ជាង […]

ឆ្នាំ២០២៥នេះ រដ្ឋាភិបាលកម្ពុជាសម្រេចបញ្ចេញថវិកាជាង $១៨លាន សម្រាប់ពង្រឹងវិស័យសុខាភិបាល

ក្នុង​វិធានការ​ដ៏សំខាន់​មួយ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ថែទា […]