KOICA ផ្តល់ជំនួយឥតសំណងប្រមាណ ៣១៦លានដុល្លារ ដល់កម្ពុជាក្នុងរយៈពេល៣០ឆ្នាំ

ក្នុងរយៈពេល៣០ឆ្នាំ ពីឆ្នាំ១៩៩១ ដល់២០២១ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានផ្តល់ជំនួយឥតសំណងដល់កម្ពុជាសរុបប្រមាណ ៣១៦លានដុល្លារ ដើម្បីចូលរួមចំណែកដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

នេះជាការលើកឡើងរបស់ លោក Hyunjun RHO ប្រធានតំណាង KOICA ប្រចំាប្រទេសកម្ពុជាក្នុងកិច្ចប្រជុំតាមអនឡាញជាមួយនឹង ឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោក Hyunjun RHO មានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ១៩៩១-២០២១ KOICA បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៣១៦លានដុល្លារអាមេរិក ដើម្បីចូលរួមចំណែកដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយផ្តោតលើវិស័យអាទិភាពចំនួន ៤ រួមមាន៖ ១) វិស័យគ្រប់គ្រងទឹក និងសុខភាពសាធារណៈ ២) វិស័យអប់រំ ៣) វិស័យកសិកម្ម និងអភិវឌ្ឍជនបទ និង ៤) វិស័យដឹកជញ្ជូន។

លោកបន្តថា សម្រាប់ឆ្នាំ ២០២២ នេះ ជំនួយឥតសំណងរបស់ KOICA ដល់កម្ពុជា មានចំនួនសរុប ២០,៧ លានដុល្លារអាមេរិក។

- Video Advertisement -