Lighthouse Club – ថ្ងៃនៃគ្រួសារ Golf ២២ តុលា ២០១៧ នៅ City Golf

នៅថ្ងៃសៅរ៍ទី២២ ខែតុលា ឆ្នាំ២០១៧ ក្លឹប Lighthouse កម្ពុជា ដែលជាអង្គការសប្បុរសធម៌មួយផ្តល់ការគាំទ្រដល់កម្មករសំណង់កម្ពុជាដែលជួបការលំបាក បានប្រារព្ធព្រឹត្តិការណ៍កីឡាកូនហ្គោលគ្រួសារប្រចាំឆ្នាំជាលើកដំបូងរបស់ខ្លួន។

ព្រឹត្តិការណ៍នេះប្រារព្ធឡើងនៅទីលានវាយកូនហ្គោលស៊ីធីហ្គោលក្នុងរាជធានីភ្នំពេញ ដោយមានអ្នកលេង និងភ្ញៀវប្រហែល ៦០នាក់បានចូលរួម។ ដោយវាជាកម្មវិធីគ្រួសារ ការប្រកួតPitch and Putt និងកីឡាវាយកូនហ្គោលខ្នាតតូច ត្រូវបានរៀបចំសម្រាប់កុមារ និង Bouncy Castle។ អ្នកលេងអាចរីករាយនឹងកីឡាវាយកូនហ្គោលមិត្តភាពនាពេលរសៀលនៅទីលាន ៩រន្ធ។

បន្ទាប់មកទៀត មានការពិសារភេសជ្ជៈ ការជជែកគ្នា និងការញុំា BBQ ដែលរៀបចំដោយ Fatboys’ Sub and Sandwiches និង Dan’s Meats។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងភាពជាដៃគូជាមួយ Britcham និងអ្នកឧបត្ថម្ភផ្សេងៗទៀតរួមមាន ACH, Alchemy Design, Cicada Bar, សណ្ឋាគារ Raffles Hotel និង H&T Tool Company។ ក្រៅពីនេះក៏មានរង្វាន់ធំៗជាច្រើនត្រូវបានឧបត្ថម្ភដោយម្ចាស់ឧបត្ថម្ភផងដែរ ដែលក្នុងនោះរួមមានទូរទស្សន៍ទំហំ ៣២-inch ឧបត្ថម្ភដោយក្រុមហ៊ុន LG ប័ណ្ណពិសារអាហារពេលល្ងាចនៅ Chinese House ការពិសារសាច់ និងភេសជ្ជៈនៅ Bassac Lane and Mad Monkey។

វាជាពេលរសៀលប្រកបដោយភាពសប្បាយរីករាយសម្រាប់គ្រួសារទាំងអស់ ហើយក្លឹប Lighthouse រំពឹងថានឹងរៀបចំកម្មវិធីនេះបន្តទៀតនាពេលខាងមុខដ៏ខ្លី។ ព្រឹត្តិការណ៍ដ៏សំខាន់ដែលគ្រោងសម្រាប់ឆ្នាំ២០១៨ នឹងអាចប្តូរជាព្រឹត្តិការណ៍ Lighthouse Golf Day ប្រចាំឆ្នាំដែលធំជាងមុន នៅដើមឆ្នាំនៃឆ្នាំថ្មី។

យើងសង្ឃឹមថានឹងបានជួបអ្នកនៅក្នុងព្រឹត្តិការណ៍នោះ!

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ចេញកម្មវិធីថ្មី ទស្សនាទីក្រុងស៊ីដនីបែបនិម្មិតសម្រាប់សន្និសីទ Illuminate 2026

ដើម្បីអបអរសាទរដល់សន្និសីទ Bentley Illuminate 2026 ដែលនឹ […]

អាម៉េរិកប្តេជ្ញាចូលរួមលើកកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា

ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ប្តេជ្ញាចូលរួមចំណែកលើកម្ព […]

ក្រុមហ៊ុន Seequent នាំយកបច្ចេកវិទ្យាថ្មី ២ សំខាន់ៗទៅប្រទេសកាដាណា

ក្រុមហ៊ុន Seequent ដែលជាក្រុមហ៊ុនជំនាញខាងផ្នែកកម្មវិធីវ […]

ត្រឹមខែកុម្ភៈ ២០២៦៖ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីជាង ១០០គម្រោង ក្នុងតម្លៃជិត១ប៊ីលានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារាយការណ៍ថា គម្រោងថ្មីជាង ១ […]

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]