ក្រសួងកំពុងពន្លឿនចេញសេចក្តីព្រាងច្បាប់ចំនួនពីរលើការប្រើប្រាស់ផ្លូវថ្នល់ និងផ្លូវដែក

ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រជុំពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅ តាមបណ្តាញផ្លូវថ្នល់ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងចំណុចផ្លូវកាត់ និងដីចំណីផ្លូវដែក។

កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី២១ ខែមិថុនា ដឹកនាំដោយ ឯកឧត្តមរដ្ឋលេខាធិការ ប៉ាល់ ចន្ទតារា ដោយមានការចូលរួមថ្នាក់ដឹកនាំក្រសួង ក្រុមការងារទទួលបន្ទុករៀបចំសេចក្តីព្រាងអនុក្រឹត្យ និងក្រុមអ្នកបច្ចេកទេសភាគីពាក់ព័ន្ធ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាលើមតិយោបល់ និងធាតុចូលរបស់ អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា៖ ក្រោយពីបានពិនិត្យ និង ពិភាក្សាចប់សព្វជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ សេចក្តីព្រាងអនុក្រឹត្យនេះ នឹងត្រូវលើកយកទៅពិភាក្សាបន្តជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមុនសិន មុននឹង គោរពស្នើសុំទៅសម្តេចតេជោនាយករដ្ឋមន្ត្រីដើម្បីចុះហត្ថលេខាលើប្រកាសឱ្យប្រើជាផ្លូវការ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]