រដ្ឋមន្រ្តី ស៊ុន ចាន់ថុល ស្នើអាមេរិកឱ្យជួយលើ ៣ ចំណុចធំៗ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើទៅកាន់សហរដ្ឋអាមេរិកឱ្យជួយលើ ៣ ចំណុចធំៗ ទិសដៅរួមគ្នាជួយលើកកម្ពស់វិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ការស្នើនេះ ធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល និងឯកឧត្ដម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។

សំណើទី ១ ឯកឧត្តម ស៊ុន ចាន់ថុល ចង់ឃើញក្រុមហ៊ុនអាមេរិកមកវិនិយោគនៅកម្ពុជាបន្ថែមក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ តួយ៉ាងដូចជាគម្រោងផ្លូវជាតិលេខ៤ ដែលសាងសង់ឡើងដោយសហរដ្ឋអាមេរិកនាពេលកន្លងមក។

លើសពីនេះ ឯកឧត្តមក៏បានស្នើឱ្យភាគីអាមេរិក ជួយផ្ដល់សម្ភារៈបច្ចេកទេសបរិក្ខារទំនើបៗផ្សេងៗ ដើម្បីពង្រឹងគុណភាពផ្លូវនៅកម្ពុជា ពិសេសឧបករណ៍សម្រាប់ខួងពិនិត្យមើលគុណភាពផ្លូវជាដើម។

លើសនេះ ឯកឧត្តមក៏បានស្នើឱ្យភាគីអាមេរិក ជួយផ្ដល់គ្រូបង្រៀន និងសហការគ្នាលើការពង្រឹងសមត្ថភាពវិស្វករ ដើម្បីកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់អាចកសាងផ្លូវថ្នល់ស្ពាន ដោយខ្លួនឯងបានថែមទៀត។ទាក់ទិន និងសំណើខាងលើ ឯកឧត្ដម Patrick Murphy ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រឹង និងពង្រីកកិច្ចសហការថែមទៀត ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឥណ្ឌូនេស៊ីសន្យានឹងជួយគៀងគរវិនិយោគមកកម្ពុជាបន្ថែម ខណៈបច្ចុប្បន្នទំហំពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូនេស៊ី មានជាង $១ពាន់លាន

ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសន្យាថានឹងជួយគៀងគរវិនិយោគមកកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្ន ទំហំពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូនេស៊ី បានឈានដល់ជាង ១ពាន់លានដុល្លារ។ ឯកឧត្តន សានតូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ថ្លែងបែបនេះ តាមរយៈជំនួបពិភាក្សាជាមួលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល កាលរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានស្វាគមន៍ និងលើកពីភូមិសាស្ត្រ វិទ្យាសាស្ត្រ និងសេដ្ឋកិច្ច របស់ខេត្តកណ្ដាល ខណៈឯកឧត្តមថា ចក្ខុវិស័យសម្រាប់ឆ្នាំ២០២៥ ខេត្តកណ្តាលប្រែក្លាយជា “ខ្សែក្រវាត់គាំទ្រវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឧស្សាហកម្ម ឡូជីស្លីក(ភស្តុភារ) ស្បៀង និងលំនៅឋាន”។ ឆ្លៀតឱកាសនោះ ឯកឧត្តម គួច ចំរើន បានស្នើសុំដល់ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ឱ្យជួយគៀងគរអ្នកវិនិយោគិនមកវិនិយោគនៅខេត្តកណ្ដាលឱ្យបានច្រើន ព្រោះថាខេត្តកណ្ដាល មានភូមិសាស្ត្រហំព័ទ្ធភ្នំពេញ ជាបណ្ដុំនៃសេដ្ឋកិច្ច មានព្រលានយន្តហោះអន្តរជាតិ មានផ្លូវជាតិសំខាន់ៗ ដែលជាសរសៃឈាមរបស់ខេត្ត ក្នុងការផ្ដល់អាកាសឱ្យអ្នកវិនិយោគទាំងអស់ មកវិនិយោគនៅខេត្តកណ្ដាលទទួលបាននូវប្រាក់ចំណេញ។ […]

ទំហំពាណិជ្ជកម្មកម្ពុជា-ឥណ្ពា សម្រេចបាន$៣៤០លាន, ខណៈរុស្សីមានត្រឹមតែ $២៩លានប៉ុណ្ណោះ!

នៅក្នុងការផ្លាស់ប្តូរមួយដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី កម្ពុជា និងឥណ្ឌាបានបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មរបស់កម្ពុជា-ឥណ្ឌា ដែលឥឡូវនេះមានលើសពី ៣៤០ លានដុល្លារ។ ការប្រកាសនេះធ្វើឡើងក្នុងជំនួបពិភាក្សាដាច់ដោយឡែករវាងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា និងឯកឧត្តម. Bawitlung Vanlalvawna ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ក៏ដូចជាឯកឧត្តម H.E. Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា។ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា មេដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរអង្វែង និងប្រកបដោយផ្លែផ្ការវាងប្រជាជាតិរបស់ពួកគេ។ ពួកគេបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រើប្រាស់ទុនលើសក្តានុពលសេដ្ឋកិច្ចដ៏រឹងមាំដែលមាន។ នាឱកាសនោះក៏មានការប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងបន្ថែមទៀតនូវឱកាសពាណិជ្ជកម្ម និងការវិនិយោគ សំដៅធ្វើឱ្យលើសពីតួលេខបច្ចុប្បន្ន និងធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅ។ ផ្ទុយស្រឡះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងរុស្សីនាពេលបច្ចុប្បន្ន នៅមានកម្រិតតិចតួចនៅឡើយ មានត្រឹមតែ ២៩លានដុល្លារ ប៉ុណ្ណោះ។ កិច្ចពិភាក្សាដែលបានធ្វើឡើងជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីបានផ្តោតទៅលើយុទ្ធសាស្ត្រជំរុញតួលេខនេះ ដោយទទួលស្គាល់ថាវាមិនឆ្លុះបញ្ចាំងពីទំនាក់ទំនងនយោបាយពិតប្រាកដ ឬសក្តានុពលសេដ្ឋកិច្ចរវាងប្រជាជាតិទាំងពីរនោះទេ។ ភាគីទាំងពីរបានបង្ហាញពីការប្តេជ្ញាចិត្តដើម្បីធ្វើការឆ្ពោះទៅរកភាពជាដៃគូសេដ្ឋកិច្ចប្រកបដោយផ្លែផ្កាបន្ថែមទៀតនាពេលអនាគត។ បន្ថែមលើនេះ កិច្ចប្រជុំនេះក៏បានគូសបញ្ជាក់ពីការកើនឡើងនៃវិស័យទេសចរណ៍ ដោយភ្ញៀវទេសចរឥណ្ឌាមកកាន់កម្ពុជាមានជាង ៧ម៉ឺននាក់ ក្នុងឆ្នាំ២០២៤។ សម្តេចតេជោ បានបង្ហាញក្តីសង្ឃឹមសម្រាប់ការកើនឡើងជាបន្តបន្ទាប់នៃចំនួននេះ ដែលរំពឹងថានឹងជួយជំរុញផលប្រយោជន៍សេដ្ឋកិច្ចបន្ថែមទៀតសម្រាប់វិស័យទេសចរណ៍។ នៅពេលដែលប្រទេសកម្ពុជាបន្តពង្រឹងទំនាក់ទំនងអន្តរជាតិរបស់ខ្លួន ការផ្តោតសំខាន់នៅតែលើការជំរុញទំនាក់ទំនងពាណិជ្ជកម្ម ការបង្កើនការវិនិយោគទៅវិញទៅមក និងការស្វាគមន៍ការកើនឡើងនៃចំនួនភ្ញៀវមកពីប្រទេសឥណ្ឌា និងរុស្ស៊ី។ ការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការពង្រឹងទំនាក់ទំនងទាំងនេះបង្ហាញពីអនាគតដែលពោរពេញទៅដោយសក្តានុពល និងការរីកចម្រើន។ - Video […]

ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ កើនដល់ ១ម៉ឺនលានដុល្លារ

ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសថៃ បានកើនឡើងរហូតដល់ ១០.០០០លានដុល្លារ ខណៈភាគីទាំងពីរ បានប្តេជ្ញាជំរុញទំនាក់ទំនងទំហំពាណិជ្ជកម្មទ្វេភាគីឱ្យមានសន្ទុះរិតតែខ្លាំងថែមទៀតនាពេលខាងមុខ។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា ជាមួយ ឯកឧត្តម ធុល ត្រៃសូរ៉ាត់ (Tull Traisorat) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថៃ ប្រចាំកម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ សម្ដេចតេជោ បានឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ បានកើនឡើងរហូត១០ពាន់លានដុល្លារ ធៀបឆ្នាំ២០២៣ ដែលមានត្រឹមតែ ៨ពាន់លានដុល្លារប៉ុណ្ណោះ។ សម្តេចតេជោ បានចាត់ទុកការកើនឡើងនេះបង្ហាញពីទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគរវាងភាគីទាំងពីរក៏កាន់តែល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរាជទូតថៃ បានប្តេជ្ញាបំពេញបេសកកម្មនៅកម្ពុជា ដោយយកចិត្តទុកដាក់ ធ្វើយ៉ាងណាក្នុងការពង្រឹង និតពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសការគៀរគរវិនិយោគិនថៃមកកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀតផងដែរ។ បើតាមជំនួបពិភាក្សាដដែល ក៏បានបងញ្ជាក់ដែរថា ក្នុងឆ្នាំ២០២៤នេះ កំណើនភ្ញៀវទេសចរណ៍ថៃមកកាន់ប្រទេសកម្ពុជាមានការកើនឡើងដល់ទៅ ២លាននាក់ ដែលឈរនៅលំដាប់ទី១ ក្នុងចំណោមទេសចរណ៍បរទេស ហើយទេសចរណ៍កម្ពុជាទៅប្រទេសថៃវិញគឺ ប្រមាណ […]

កម្ពុជា-វៀតណាម ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ $២០ពាន់លាន ក្នុងពេលខាងមុខនេះ

កម្ពុជា-វៀតណាម បានប្តេជ្ញារួមគ្នា បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានដល់ ២០ពាន់លានដុល្លារ ក្នុងពេលខាងមុខនេះ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចប្រទេសទាំងពីរឱ្យកាន់រីកចំរើនបន្ថែមទៀត។ ការប្តេជ្ញានេះ បានធ្វើឡើងក្នុងជំនួបពិភាក្សារវាងសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ជាមួយឯកឧត្តម ង្វៀន មិញវ៉ូ ( NGUYEN Minh Vu) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ នាឱកាសនោះ ឯកអគ្គរដ្ឋទូតវៀតណាម បានបញ្ជាក់ថា រហូតមកដល់ពេលនេះប្រទេសវៀតណាមបានដាក់ទុនវិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារ ស្មើនឹង ៤០០គម្រោងហើយ។ បន្ថែមពីនេះ ឯកឧត្តម ក៏បានប្តេជ្ញាជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យរិតតែល្អជាមួយកម្ពុជា ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេសនិងប្រជាជនទំាងសងខាងផងដែរ។ ជាការឆ្លើយតប សម្តេចប្រធានរដ្ឋសភា ឃួន សុដារី មានជំនឿថា ក្នុងអាណត្តិបេសកកម្មការទូតថ្មីនេះ នឹងជួយលើកកម្ពស់ពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរដែលមានស្រាប់ឱ្យកាន់តែស៊ីជម្រៅ និងជំរុញដល់ការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងការងារការទូតសភា ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគនិងវិស័យជាច្រើនទៀត។ គួរបញ្ជាក់ថា ក្រៅពីការវិនិយោគ វៀតណាមក៏ជាដៃ​គូ​ពាណិជ្ជកម្មកំពូល ដោយឈរជាទីផ្សារលំដាប់ទី១ របស់កម្ពុជាផងដែរ។ ជាក់ស្តែង […]

ឆ្នាំ២០២៤​ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មបានជាង $២៨ពាន់លាន កើន ១៨%

ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មនៅកម្ពុជាសម្រេចបានជាង ២៨ពាន់លានដុល្លារ ដែលតំណាងឱ្យការកើនឡើងគួរឱ្យចាប់អារម្មណ៍ ១៨% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ពាណិជ្ជកម្មនាំចូលចុងក្រោយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានកត់ត្រាទំហំនាំចូលសរុបប្រមាណ ២៨.៥៤៥.៤ លានដុល្លារអាមេរិក ដែលបង្ហាញពីគន្លងកំណើនដ៏រឹងមាំសម្រាប់សេដ្ឋកិច្ចជាតិ។ កត្តាជំរុញចម្បងនៃកំណើននៃការនាំចូលនេះ រួមមានផលិតផលដែក វត្ថុធាតុដើម និងគ្រឿងចក្រដែលចាំបាច់សម្រាប់គម្រោងវិនិយោគ ព្រមទាំងសម្ភារសំណង់ យានយន្ត គ្រឿងឧបភោគបរិភោគ និងទំនិញផ្សេងៗជាច្រើនទៀត។ ដោយឡែក ចំពោះទំហំពាណិជ្ជកម្មនាំចេញវិញ ក្នុងឆ្នាំ២០២៤ គឺមានចំនួន ២៦.៤៧២,៨ លានដុល្លារ កើនឡើងប្រមាណ ១៥,៨% ធៀបនឹងឆ្នាំ២០២៣ ដែលក្នុងនោះ ផលិតផលវិនិយោគកាត់ដេរមានកំណើន ២៣,៣%, ផលិតផលវិនិយោគមិនមែនកាត់ដេរ (មានជាអាទិ៍ សំបកកង់រថយន្ត, គ្រឿងបំណែកអេឡិចត្រូនិក, បង្គុំខ្សែភ្លើង, ផលិតផលពីឈើ, កង់, ផលិតផលប្លាស្ទិច, អំពូល, ស្បែកសត្វកែច្នៃ, គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានកំណើន ២,៦%, និងកសិផល (មានជាអាទិ៍ ស្រូវ, កៅស៊ូ, ដំឡូងមី, អង្ករ, ចេក, គ្រាប់ស្វាយចន្ទី និងកសិផលផ្សេងៗទៀត) […]

ម៉ាឡេស៊ី ចង់វិនិយោគផលិតទឹកដោះគោស្រស់នៅកម្ពុជា និងនាំយកត្រីពីកម្ពុជាចូលទីផ្សាររបស់ខ្លួន

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម ម៉ាឡេស៊ីបានបង្ហាញពីចេតនារបស់ខ្លួនក្នុងការវិនិយោគលើការផលិតទឹកដោះគោស្រស់នៅកម្ពុជា។ ការប្រកាសនេះធ្វើឡើងក្នុងកិច្ចប្រជុំសំខាន់មួយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ រវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា និងឯកឧត្តម Datuk Seri Haji Mohamad bin Sabu រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងរបស់ប្រទេសម៉ាឡេស៊ី។ រដ្ឋមន្ត្រីម៉ាឡេស៊ីបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសក្នុងការដោះស្រាយតម្រូវការទីផ្សារក្នុងស្រុករបស់ខ្លួន ដោយបញ្ជាក់ពីការកើនឡើងនៃតម្រូវការទឹកដោះគោស្រស់។ លើសពីនេះ លោកបានបង្ហើបថា ម៉ាឡេស៊ីមានបំណងនាំចូលអង្ករ និងត្រីរស់ ពីកម្ពុជា ក្នុងគោលបំណងកាត់បន្ថយការខ្វះខាតការផ្គត់ផ្គង់នាពេលបច្ចុប្បន្ននៅក្នុងប្រទេសម៉ាឡេស៊ី។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងការសាទរចំពោះចំណាប់អារម្មណ៍វិនិយោគរបស់ម៉ាឡេស៊ី ដោយបានគូសបញ្ជាក់ពីការរួមផ្សំវិស័យកសិកម្មដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ។ ឯកឧត្តម​បាន​ចង្អុល​បង្ហាញ​ពី​សមត្ថភាព​របស់​កម្ពុជា​ក្នុង​ការ​ផលិត​អង្ករ និង​ត្រី​ដែល​មាន​គុណភាព​ខ្ពស់ ដែល​មិន​ត្រឹម​តែ​មាន​តម្លៃ​សមរម្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាចបំពេញ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​អតិថិជន​ម៉ាឡេស៊ី​ផង​ដែរ។ ឯកឧត្តម​បាន​កត់​សម្គាល់​ថា៖ «អង្ករ​កម្ពុជា​មាន​ភាព​ល្បី​ល្បាញ​ចំពោះ​គុណភាព និង​រសជាតិ​ឆ្ងាញ់»។ រដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញពាណិជ្ជកម្មកសិកម្មរវាងប្រទេសរបស់ពួកគេ ដែលជាមធ្យោបាយមួយដើម្បីបង្កើនសន្តិសុខស្បៀង និងជួយដល់សេដ្ឋកិច្ចក្នុងស្រុក។ កិច្ចសហការនេះមានគោលបំណងដោះស្រាយបញ្ហាប្រឈមទៅវិញទៅមកដែលប្រទេសទាំងពីរកំពុងប្រឈម ដោយធានាថាកម្ពុជាអាចផ្តល់ផលិតផលរបស់ខ្លួន ខណៈដែលម៉ាឡេស៊ីកំពុងតម្រូវការស្បៀងអាហារផងដែរ។ នៅពេលដែលប្រទេសកម្ពុជា និងម៉ាឡេស៊ីឆ្ពោះទៅមុខជាមួយនឹងគំនិតផ្តួចផ្តើមដ៏មានសក្តានុពលទាំងនេះ ភាពជាដៃគូបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាចំពោះកំណើនកសិកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិទាំងពីរ។ - Video Advertisement -