NagaWorld នឹងបញ្ឈប់បុគ្គលិក ១៣០០ នាក់ ដោយសារចំណូលធ្លាក់ចុះបណ្ដាលពីវិបត្តិកូវីដ

ដោយសារតែការធ្លាក់ចុះនៃប្រាក់ចំណេញយ៉ាងគំហុកដែលបណ្តាលមកវិបត្តិកូវីដ១៩ កាស៊ីណូធំបំផុតនៅកម្ពុជា NagaWorld នឹងបញ្ឈប់បុគ្គលិកសរុបជាង ១៣០០ នាក់ ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមសារព័ត៌មាន South China Morning Post កាលពីថ្ងៃទី ១ ឧសភា កន្លងទៅ។

បុគ្គលិកចំនួន ១៣០០ នាក់នេះ គឺស្មើនឹងជាង ១៥% នៃបុគ្គលិកសរុប ហើយដំណើរបញ្ឈប់ការងារនឹងធ្វើឡើងក្នុង ២ ទៅ ៣ សប្តាហ៍ ខាងមុខនេះជាបន្តបន្ទាប់។

ប្រភពដដែលបានបន្ថែមទៀតថា NagaWorld នឹងគណនាប្រាក់សំណង ដោយផ្អែកលើប្រាក់ខែដែលត្រូវបានកាត់រួចកាលពីឆ្នាំ ២០២០ មិនមែនប្រាក់ខែមុនកាត់នោះទេ។ ការប្រើវិធីសាស្រ្តនេះ នឹងធ្វើឱ្យបុគ្គលិកទទួលបានប្រាក់សំណងតិចជាងអ្វីដែលពួកគេគួរតែបានរាប់សិបម៉ឺនដុល្លារ។

សកម្មភាពនេះបានទទួលការរិះគន់ពីក្រុមសហជីព ដោយពួកគេលើកឡើងថា វិបត្តិកូវីដបានធ្វើឱ្យប្រទេសមួយចំនួនធំលើពិភពលោក រួមទាំងកម្ពុជាល្មើសនឹងច្បាប់ការងារ ។

ប្រធានសហជីព អ្នកស្រី ឈឹម ស៊ីថា បានប្រាប់កាសែត South China Morning Post ថា៖ «បុគ្គលិកបានប្រថុយសុវត្ថិភាពរបស់ពួកគេដើម្បីរកប្រាក់ចំណេញសម្រាប់ណាហ្គាវើល កាលពីដើមឆ្នាំ២០២០ ទោះមានជំងឺរាតត្បាតក្ដី។ ហើយនៅពេលនេះ ពួកគេត្រូវការជំនួយ ណាហ្គាវើលបែរជាធ្វើបែបនេះដាក់ពួកគាត់ទៅវិញ»។

កាសែត South China Morning Post បានព្យាយាមទាក់ទងទៅក្រសួងការងារ តែក្រសួងមិនបានឆ្លើយតបនោះទេ។

គួរបញ្ជាក់ផងដែរថា បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន ប្រាក់ចំណេញរបស់ NagaCorp សម្រាប់ឆ្នាំ ២០២០ ធ្លាក់ចុះប្រមាណជាង ៨០% បើធៀបនឹងឆ្នាំ២០១៩។ មូលហេតុចំបង គឺដោយសារតែក្រុមហ៊ុនបានបិទបណ្ដោះអាសន្នពីខែមេសា ដល់ខែកក្កដា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ (អានបន្ថែម)

កាលពីនៅថ្ងៃទី ០១ ខែមីនា កន្លងមកនេះ NagaCorp បានប្រកាសបិទកាស៊ីណូបណ្ដោះអាសន្នម្ដងទៀត ក្រោយបុគ្គលិកចំនួន ១១ នាក់បានធ្វើតេស្តិ៍វិជ្ជមាន។ (អានបន្ថែម)

មិនមែនតែ NagaCorp នោះទេដែលទទួលឥទ្ធិពលអវិជ្ជមានពីវិបត្តិកូវីដ ការប្រមូលចំណូលពន្ធលើវិស័យកាស៊ីណូសម្រាប់ឆ្នាំ ២០២០ សម្រេចបានថវិកាប្រមាណ ៤០ លានដុល្លារ ដែលក៏ធ្លាក់ចុះជាង ៥០% ដែរបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងសាធារណការបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសស្តីពី «បរិក្ខារគ្រប់គ្រងចរាចរណ៍»

យុទ្ធសាស្ត្រជាតិក្នុងការលើកកម្ពស់គុណភាព សោភ័ណភាព និងសុវ […]

កម្ពុជា-អ៊ូសបេគីស្ថាន ប្តេជ្ញារួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី

នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់មួយនៅទីក្រុងបាគូ (Baku) មេ […]

គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គកោះនរា-មេគង្គឃី នឹងចាប់ផ្តើមសាងសង់ជាផ្លូវការនៅដើមឆ្នាំ២០២៧

គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ នឹងតភ្ជាប់តំបន់ប៉ែក […]

គណៈប្រតិភូក្រសួងសាធារណការសិក្សាស្វែងយល់ពីបទពិសោធន៍អូស្ត្រាលីលើការគ្រប់គ្រងវិនិយោគ និងបំណុលរដ្ឋ

ក្នុងគោលបំណងពង្រឹងសមត្ថភាពស្ថាប័ន និងពង្រីកវិសាលភាពនៃកា […]

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]