គម្រោងស្ពានថ្មីឆ្លងទន្លេមេគង្គ ក្រចេះកំពង់ធំ សិក្សាបញ្ចប់ និងត្រៀមស្នើទៅចិន

គម្រោងសាងសង់​ស្ពាន​​ឆ្លង​ទន្លេ​មេគង្គ នៅ​ខេត្តក្រចេះ ត្រូវ​បាន​អ្នក​ជំនាញ​សិក្សា​សមិទ្ធលទ្ធភាពក្នុងការសាងសង់រួចរាល់​ និង​កំពុង​បន្ត​នីតិវិធី​ ​ដើម្បី​ស្នើ​សុំ​ជំនួយ​ពី​រដ្ឋា​​ភិ​បាល​​ចិន​។ រដ្ឋ​​មន្រ្តី​ក្រសួងសាធារណការ និង​ដឹក​​ជញ្ចួន​ ​ក្នុង​ឱកាស​ចុះ​ត្រួត​ពិនិត្យ​ផ្លូវជាតិ​លេខ​​​៧​ (ក្រចេះ-ត្បូងឃ្មុំ)​។

លោក​ថា ​“ខ្ញុំឈរនៅលើទឹកដីក្រចេះក៏សុំជម្រាបផងដែរថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកឱ្យសិក្សាការសាងសង់ស្ពានឆ្លងទន្លេមេគង្គមួយទៀតនៅក្រចេះ ដើម្បីឱ្យបងប្អូនយើងនៅក្រចេះ ឆ្លងទៅកំពង់ធំ។ល។​អាចធ្វើដំណើរឆ្លងកាត់តាមស្ពាននេះបាន។”

ឯកឧត្តមទេស ​បានបញ្ជាក់ច្បាស់ៗ​ថា ​​ការសិក្សា​គម្រោង​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ នៅ​ខេត្ត​ក្រចេះនេះ បានធ្វើចប់សព្វគ្រប់អស់ហើយ ត្រៀមតែក្រសួងសាធារណការ និងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភាក្សាគ្នាចរចាតម្លៃជាមួយក្រុមហ៊ុនសាងសង់ប៉ុណ្ណោះ។

រហូតមកដល់ពេលនេះ គម្រោងនេះ​បានសិក្សាចប់ ហើយឈានដល់ដំណាក់កាលត្រៀមចរចាហើយ។ ជំហាន​បន្ទាប់ គឺការ​ដាក់​សំណើគម្រោងទៅកាន់រដ្ឋាភិ​​បាល​ចិ​នដើម្បីសុំប្រាក់កម្ចី ក្រោយពីបានឯកភាពពីនាយករដ្ឋមន្ត្រី។​ ​

សូមបញ្ជាក់ថា គម្រោងស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះ​​នេះ ​មាន​ប្រវែង សរុប ១៧៦១ ម៉ែត្រ និង​គ្រោង​សាងសង់​នៅ​​ឆ្នាំ ​២០២១ ដែលត្រូវបានក្រសួងសាធារណការដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍរបស់ខ្លួន ដែលបានលើកឡើងការពីសន្និសីទព័ត៌មានស្តីពីរបាយការណ៍ និងវឌ្ឍនភាពក្រសួងសាធារណការនិងដឹកជញ្ជូនកាលពីដើមឆ្នាំនេះ។

ចំពោះទីកន្លែងចំណុចសាងសង់ មានព័ត៌មានលើកឡើងថា ប្រហែលជា​​អាចនឹងធ្វើពីចន្លោះកោះទ្រុង និងកោះឆាង បើមើលតាមផែនទី។ តែទីតាំងជាក់លាក់ ធ្លាប់ត្រូវបានលោករដ្ឋមន្ត្រីបញ្ជាក់ថា អាចនឹងត្រូវសាងសង់ឆ្ងាយពីទីក្រុងបន្តិច ដើម្បីអាចឲ្យខេត្តក្រចេះមានឱកាសពង្រីកខ្លួនបន្ថែមទៀតនាពេលអនាគត៕

(អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្ន គម្រោងពង្រីក និងស្ដារផ្លូវជាតិលេខ៧ សម្រេចការសាងសង់បាន ៣២% ហើយ

គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៥នេះ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ទៅជាបួនគន្លង ក្នុងប្រវែងសរុប ៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK45+502.84) គិតចាប់ផ្តើមពីវង្វង់មូលស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រេចការងារសាងសង់បាន ៣២,០១% ហើយ។ នេះបើយោងតាមបញ្ជក់របស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តមបញ្ជាក់ថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ នេះសម្រេចវឌ្ឍនភាពសាងសង់បានប្រមាណ ៣២,០១%  ហើយគ្រោងនឹងបញ្ចប់ឱ្យបាន ១០០% នៅអំឡុងខែកក្កដា ឆ្នាំ២០២៧ ខាងមុខនេះ។ ផ្លូវមួយខ្សែនេះ ជាប្រភេទផ្លូវ AC(Asphalt concrete) កម្រាស់៩សង់ទីម៉ែត្រ ទទឹងផ្លូវ ២៤,៥ម៉ែត្រ(៤គន្លង) ដោយត្រូវសាងសង់ស្ពានថ្មីតូច-ធំ ចំនួន៨(មានប្រវែងសរុប ១៥៦ម៉ែត្រ), ជួសជុលស្ពានតូច-ធំ(ចាស់)ចំនួន ៧ស្ពាន(មានប្រវែងសរុប ១១៦ម៉ែត្រ), លូរំដោះទឹកភ្លៀង, លូរំដោះទឹកកខ្វក់ និងជាបរិក្ខាចរាចរណ៍នានា។ […]

គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ២៣ ប្រវែង ២០គ.ម សម្រេចបាន ៧០%ហើយ

គម្រោងសាងសង់ផ្លូវជាតិលេខ២៣ ប្រវែង២០គីឡូម៉ែត្រ តភ្ជាប់ពីស្រុកកោះធំ និងស្រុកលើកដែក ខេត្តកណ្តាល កំពុងដំណើរការទៅមុខយ៉ាងរលូន ដោយការងារសាងសង់សម្រេចបានប្រមាណ ៧០% គ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ផាយ សុវិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយទូរទស្សន៍ជាតិកម្ពុជាកាលពីពេលថ្មីៗនេះ។ ឯកឧត្តមបានលើកឡើងថា ផ្លូវថ្មីនេះនឹងតភ្ជាប់តំបន់សំខាន់ៗមួយចំនួន រួមមានស្រុកស្អាង និងស្រុកកោះធំ ដែលជាច្រកទ្វារអន្តរជាតិជ្រៃធំ តភ្ជាប់ទៅផ្លូវជាតិលេខ១៤ និងស្ពានអ្នកលឿង។ ឯកឧត្តម បានបញ្ជាក់យ៉ាងដូច្នេះថា «កំណាត់ផ្លូវជាតិលេខ២៣នេះ ជាគម្រោងការដ្ឋានសាងសង់ ដែលមិនធ្លាប់មានពីមុនមកទេ ខណៈកន្លងមកប្រជាពលរដ្ឋដែលធ្វើដំណើរទៅវិញទៅមកពីស្រុកលើកដែកទៅស្រុកកោះធំ គឺត្រូវធ្វើដំណើរវាងតាមទីក្រុងភ្នំពេញតាមផ្លូវក្រវាត់ក្រុងទី២ និងទី៣»។ គួរបញ្ជាក់ថា ផ្លូវមួយខ្សែនេះ ត្រូវបានស្ថាបនាជា ០២គន្លងទៅ និង ០២គន្លងមក ដោយត្រូវ ពង្រីកទទឹងតួផ្លូវប្រវែង ១១ម៉ែត្រ ចាក់ក្រាលកៅស៊ូប្រភេទ AC កម្រាស់ ៨សង់ទីម៉ែត្រលើ និងសាងសង់ស្ពានចំនួន ០៤កន្លែងផងដែរ។ គម្រោងនេះ ទទួលបានឥណទានសម្បទាន ២១,៦៨លានដុល្លារ​ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានបើកការដ្ឋានកាលពីអំឡុងខែមិថុនា ឆ្នាំ២០២៣។ (អានបន្ថែម) […]

ផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចការសាងសង់បាន ៨២% ហើយ

គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង ប្រវែង ១៤៨គីឡូម៉ែត្រ សាងសង់បាន ៨២,០៣ភាគរយ ហើយ។ នេះបើយោងតាមបញ្ជក់របស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។ គម្រោងស្ដារផ្លូវដ៏សំខាន់មួយខ្សែនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ក្នុងគោលបំណងលើកកម្ពស់នូវគុណភាពផ្លូវ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូន ភស្តុភារ និងសក្តានុពលទេសចរណ៍តាមបណ្តោយផ្លូវសេដ្ឋកិច្ចដ៏សំខាន់នេះ។ គម្រោងនេះ ត្រូវបានសាងសង់ឡើងក្រោម ​ឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា ដែលមានទំហំទឹកប្រាក់សរុប​ជាង ៧៨លាន​ដុល្លារ​។ (អានបន្ថែម និងបន្ថែម) ឯកឧត្តម ផន រឹម បានគូសបញ្ជាក់ថា គ្រប់កំណាត់នៃការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង ដើម្បីធានាសម្រេចវឌ្ឍនភាពតាមការគ្រោងទុកនៅបំណាច់រដូវប្រាំងឆ្នាំ២០២៥ខាងមុខនេះ។ ខណៈដំណើរការសាងសង់កំពុងបន្តយ៉ាងមមាញឹក ឯកឧត្តម ផន រឹម បានជំរុញឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកបើកបររថយន្តធុនធ្ងន់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការដឹកលើសទម្ងន់ ជាពិសេសនៅលើផ្លូវភ្នំ។ ឯកឧត្តមក៏បានក្រើនរំលឹកដល់អ្នកបើកបររថយន្តឈ្នួល ត្រូវរក្សាល្បឿនដែលអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពរបស់ពួកគេ និងអ្នកដទៃ ខណៈដែលនេះក៏ជាការជួយកាត់បន្ថយធូលីនៅលើដងផ្លូវផងដែរ។ ផ្លូវជាតិលេខ៤៨នេះ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ […]

គម្រោងសង់់ និងស្ដារប្រព័ន្ធរំដោះទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្ត ៣ទៀត សម្រេចបានជិត ១០០%

រដ្ឋាភិបាលកម្ពុជា​ បានបង្ហាញឱ្យដឹងនូវវឌ្ឍនភាពការងារអនុវត្តគម្រោងប្រព័ន្ធរំដោះ និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល​ កំពង់ស្ពឺ និងខេត្តតាកែវ ដែលសាងសង់បានជិត ១០០% ហើយ។ នេះបើតាមការចុះផ្សាយលើបណ្តាញសង្គមហ្វេកប៊ុកផ្លូវការរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥។ ក្នុងនោះ គម្រោងរំដោះ និងពង្វាងទឹកនេះ សម្រេចវឌ្ឍនភាពបាន៖ ប្រព័ន្ធរំដោះទឹកស្ទឹងតូច៖ ការងារដីសម្រេចបាន ១០០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៩៧% ប្រពន្ធរំដោះទឹកសាក់សំពៅ ៖ ការងារដីសម្រេចបាន ១០០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៩៧% ប្រពន្ធរំដោះទឹករលាំងជ្រៃខាងត្បូង-ស្លាគូ៖ ការងារដីសម្រេចបាន ១០០% និង ការងារសំណង់សិល្បការ្យ ធំ តូច សម្រេចបាន ៩៧% ប្រព័ន្ធរំដោះទឹករលាំងជ្រៃខាងជើង-ស្ពានសត្ថា៖ ការងារដីសម្រេចបាន ៩០% និង ការងារសំណង់សិល្បការ្យ​ធំ តូច សម្រេចបាន ៨៧% ប្រព័ន្ធរំដោះទឹកដទៃៗទៀត ៖ ការងារដីសម្រេចបាន ១០០% […]

ត្រឹមឆ្នាំ២០២៤ កម្ពុជាបានសាងសង់ផ្លូវជាតិ និងផ្លូវខេត្តចំនួន ៨៥៤ខ្សែ, មានប្រវែងសរុបជាង ២ម៉ឺនគ.ម

គិតត្រឹមឆ្នាំ ២០២៤ កម្ពុជាបានសាងសង់ផ្លូវជាតិ និងផ្លូវខេត្តចំនួន ៨៥៤ខ្សែ មានប្រវែងសរុប ២០.៣០៧,៦(គ.ម) (កើនឡើង ២៩១,៦គ.ម) បើធៀបនឹងឆ្នាំ២០២៣ មានត្រឹមតែ ២០.០១៦(គ.ម)។ នេះបើតាមរបាយការណ៍សន្និបាតឆ្នាំ២០២៤ របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន។ របាយការណ៍នេះ បានឱ្យដឹងថា ផ្លូវជាតិកម្រិត១ មានចំនួន ៩ខ្សែ មានប្រវែង ២.២៥៤(គ.ម) បានក្រាលកៅស៊ូ និងបេតុងបាន ១០០% ហើយ។ ចំណែក ផ្លូវជាតិកម្រិត២ មានចំនួន ៧១ខ្សែ (ថយ១ខ្សែ) មានប្រវែង ៥.១២០,៨៧គ.ម ថយចុះ ១៥,០១(គ.ម) បើធៀបនឹងឆ្នាំ២០២៣ ដែលមានប្រវែង ៥.១៣៥,៨៨(គ.ម) ក្នុងនោះបានក្រាលកៅស៊ូ និងបេតុងចំនួន ៤.០១០,៦៨គ.ម ស្មើនឹង ៧៨,៣២%។ ជាមួយគ្នានេះ ការថយចុះខ្សែផ្លូវចំនួន ១ខ្សែខាងលើនេះ គឺដោយសារកែសម្រួលផ្លូវជាតិ លេខ ៤៨-៤ ទៅជាផ្លូវខេត្តវិញ)។ ដោយឡែក ផ្លូវខេត្ត មានចំនួន ៧៧៤ខ្សែ (កើន៥ខ្សែ) […]

គម្រោងសង់ស្ពានអាកាសភ្លោះ”សម្តេចមហាបវរធិបតី” សម្រេចបាន ៤៥%ហើយ

ត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” តាមបណ្តោយមហាវិថី ៦០ម៉ែត្រ ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ២ សម្រេចបាន ៤៥%ហើយ បន្ទាប់ពីបានបើកការដ្ឋានសាងសង់កាលពី​​ថ្ងៃ​ទី១៧ ខែ​មិថុនា ឆ្នាំ២០២៤ ក្នុង​គោល​ជួយសម្រួលដល់​លំហូរ​ចរាចរណ៍​រវាង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល។ វឌ្ឍនភាពការងារនេះត្រូវបានបញ្ជាក់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន លើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥។ ក្រសួងបានលើកឡើងថា គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នេះ វឌ្ឍនភាពនៃដំណើរការសាងសង់ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” គិតមកដល់ពេលនេះ ការដ្ឋានទាំងមូល សម្រេចបានប្រមាណ ៤៥%ហើយ ដោយគ្រោងនឹងបញ្ចប់ស្ពានទី១ (មហាវិថីសម្តេច ហ៊ុន សែន ទៅព្រលានតេជោ) នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនា ឆ្នាំ២០២៥៕ គួររំលឹកថា ស្ពានអាកាសភ្លោះនេះ ស្ថិតនៅតាមបណ្ដោយមហាវិថី៦០ម៉ែត្រ ប្រសព្វនឹងផ្លូវជាតិលេខ២ ដែលជាចំនុចភ្ជាប់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល មានតម្លៃជាង ១៦លានដុល្លារ។ ស្ពានអាកាសភ្លោះនេះ ជាប្រភេទស្ពានបេតុងអាមេ ( ធ្នឹមរាងអក្សរ I ) […]