ខេត្តព្រះសីហនុ ស្វាគមន៍គម្រោងអេកូទេសចរណ៍ថ្មីមួយ ខណៈរដ្ឋកំពុងពិនិត្យផែនការលម្អិត

ក្រុមហ៊ុន Eco Beach Development រួមជាមួយនឹងសហគមន៍នេសាទបឹងជុំ ស្នើចង់វិនិយោគបង្កើតគម្រោងអេកូទេសចរណ៍ថ្មីមួយកន្លែងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នេះបើយោងតាមកិច្ចប្រជុំធ្វើបទបង្ហាញគម្រោងរបស់ក្រុមហ៊ុន ទៅកាន់រដ្ឋបាលខេត្ត កាលពីថ្ងៃទី១៩ កក្កដា នេះ កន្លងទៅ។

គម្រោងដែលស្នើនេះ មានទីតាំងស្ថិតនៅភូមិស្រែចាមក្រោម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ដោយការអភិវឌ្ឍន៍នឹងរួមមាន បឹងកាឡូ ខ្ចុសអង្គុយលេង ផែទេសចរណ៍ កន្លែងចិញ្ចឹមក្តាមបែបធម្មជាតិ កន្លែងជិះទូកកំសាន្ត និងផ្សារទេសចរណ៍ជាដើម។

លោក ឃាង សុភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យលើការស្នើគម្រោងនេះរួច អង្គប្រជុំបានណែនាំឱ្យក្រុមហ៊ុនធ្វើផែនការមេឱ្យបានលម្អិតបន្ថែមទៀត ដើម្បីឱ្យរដ្ឋបាលពិនិត្យឱ្យគ្រប់ជ្រុងជ្រោយ មុននឹងពិចារណាអនុម័ត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ភ្នំណាមលៀរ និងភ្នំគូលែននឹងក្លាយជាតំបន់អភិរក្សបេតិក​ភណ្ឌភូមិសាស្ត្ររបស់ផែនដី អមដោយស្ថានីយបណ្តុះកូនឈើខ្នាតធំប្រចាំតំបន់

ក្រសួងបរិស្ថាន គ្រោងរៀបចំភ្នំគូលែន និងភ្នំណាមលៀរទៅជាសួនឧទ្យានភូគម្ភសាស្រ្ត (Go-Park) ដើម្បីអភិរក្សបេតិក​ភណ្ឌភូមិសាស្ត្ររបស់ផែនដី ខណៈគម្រោងសិក្សាសាងសង់ស្ថានីយបណ្តុះកូនឈើខ្នាតធំប្រចាំតំបន់នៅភ្នំគូលែនទំហំជាង ៣ហិកតា ទើបបានបញ្ចប់ផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ក្នុងជំនួបជាមួយលោកសាស្រ្តាចារ្យបណ្ឌិត Watanabe Koichiro ជាទីប្រឹក្សាជាន់ខ្ពស់អង្គការចៃកា (JICA) នៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានលើកឡើងថា តំបន់ឧទ្យានអង្គវត្ត និងដែនជម្រកសត្វព្រៃភ្នំណាមលៀរ មានសក្តានុព​ល និងជាបេក្ខភាពជ្រើសរើសឱ្យមានការរៀបចំជាសួន/ឧទ្យានភូគម្ភសាស្រ្ត ដើម្បីបង្កើតជាគោលដៅលំហែបៃតងថ្មីសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបម្រើដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស-និស្សិតផងដែរ។ ជាមួយគ្នានេះ លោកសាស្រ្តាចារ្យបណ្ឌិត Watanabe Koichiro បានស្នើដល់ក្រសួងបរិស្ថានពិចារណារៀបចំក្រុមកា​រងារ ដើម្បីសិក្សាពីលទ្ធភាពលើបេក្ខភាពតំបន់ការពារធម្មជាតិទាំងពីរខាងលើ និងបណ្តាតំបន់ការពារធម្មជាតិផ្សេង​ៗ​​​ទៀត។ ដោយឡែក ក្រសួងបរិស្ថាន ក៏ទើបតែបញ្ចប់ការសិក្សា និងគម្រោងប្លង់សាងសង់ស្ថានីយខ្នាតធំប្រចាំតំបន់នៅភ្នំគូលែនទំហំជាង ៣ហិកតា ដែលអាចធានាការបណ្តុះកូនឈើបានចំនួន ៣លានដើមក្នុង ១ឆ្នាំ។ គម្រោងសាងស​ង់ស្ថានីយនេះ ជាការបង្កើតបន្ថែម ពីលើថ្នាលបណ្តុះកូនឈើ ដែលមន្ទីរបរិស្ថានខេត្តសៀមរាប កំពុងរៀបចំបណ្តុះកូនឈើរួចហើយ ដើម្បីចែកជូនពលរដ្ឋយកទៅដាំតាមគេហដ្ឋាន តាមសហគមន៍ និងទីសារធារណៈ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ស្ថានីយបណ្តុះកូនឈើខ្នាតតំបន់នេះ […]

១ឆ្នាំ ក្រុមហ៊ុន Singapore Airlines អាចរកចំណេញបានជិត $២ពាន់លាន ពីអាជីវកម្មផ្លូវអាកាស

ក្រុមហ៊ុនដឹកអ្នកដំណើរតាមផ្លូវអាកាស Singapore Airlines ប្រកាសពីប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួនប្រមាណ ២.៦៨ពាន់លានដុល្លារសិង្ហបុរី ស្មើនឹង ១.៩៩ពាន់លានដុល្លារអាមេរិក ធៀបនឹងប្រាក់ចំណេញ ២.១៦ពាន់លានសិង្ហបុរីកាលពីឆ្នាំកន្លងទៅ នេះបើគិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយរបស់កាសែត CNA កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ បើតាមប្រភពនេះ ក្រុមហ៊ុន Singapore Airlines បានលើកឡើងថា តម្រូវការដឹកជញ្ជូនទំនិញ មានការកើនឡើងដល់ចុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដោយសារតម្រូវការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (E-commerce) ភាពធន់ និងការរីកចំរើនផ្នែកផ្សេងៗទៀតដូចជា ផលិតកម្មចំណីអាហារ និងការប្រគុំតន្ត្រី។ ក្រុមហ៊ុន បានបន្ថែមថា តម្រូវការ​ធ្វើដំណើរតាមផ្លូវអាកាស នៅតែបន្តមានជាធម្មតានៅក្នុងត្រីមាសដំបូងឆ្នាំ២០២៤​​ រហូតដល់ឆ្នាំ២០២៥ ដោយសារតែការត្រលប់មកវិញនូវការកើនឡើងនូវការកក់ជើងហោះហើរនៅអាស៊ីខាងជើង និងអាស៊ីអាគ្នេយ៍។ ជាមួយនឹងកត្តាទាំងនេះ ក្រុមហ៊ុន បានប្រកាសពីប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួនប្រមាណ ២.៦៨ពាន់លានដុល្លារសិង្ហបុរី ស្មើនឹង ១.៩៩ពាន់លានដុល្លារអាមេរិក ធៀបនឹងប្រាក់ចំណេញ ២.១៦ពាន់លានសិង្ហបុរី បើគិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន បានប្រកាសពីការបែងចែកភាគលាភចំនួន ០.៣៨ដុល្លារសិង្ហបុរី សម្រាប់ម្ចាស់ហ៊ុនម្នាក់ៗ ដែលខ្ពស់ជាងឆ្នាំមុន ដែលមានត្រឹមតែ ០.២៨ដុល្លារសិង្ហបុរី។ […]

៥ខែ កម្ពុជារកចំណូលពីការលក់សំបុត្រចូលទស្សនាអង្គរ ប្រាសាទកោះកែរ្តិ៍ និងជិះទូកបានជិត $២៣លាន

រយៈពេល ៥ខែ ក្នុងឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាប្រមូលចំណូលបាន ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងជិះទូក បានចំនួន ២២.៧៥៩.០៩៨ដុល្លារ។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល៥ខែ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៤៧២.២៥៨នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ២២.២០៦.៨៩១ដុល្លារ កើន៣៨,២២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់ខែឧសភា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ២.២៨៩.៣៥៨ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៥០.៨៧៩​នាក់ ដែលចំណូលនេះកើនឡើង ១២,៥២ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ជាងនេះទៅទៀត របាយការណ៍ដដែលក៍បានបង្ហាញបន្ថែមពីចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ ក្នុងរយៈពេល ៥ខែនេះ បានចំនួន ១៥១.៩០៥ដុល្លារ ខណៈចំណូលបានមកពីការលក់សំបុត្រជិះទូកបានចំនួន ៤០០.៣០២ដុល្លារ ។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ - Video Advertisement -

គម្រោង​​រូប​រាងជាស្លឹក​ពោធិ៍​តម្លៃ​ជាង​ $៥,៥​លាន​​ ​នៅ​មជ្ឈមណ្ឌល​វប្បធម៌​ពុទ្ធសាសនា​ ​សម្ពោធឱ្យប្រើប្រាស់​ជា​ផ្លូវ​ការ

គម្រោងសាងសង់ចំនួន៣៨ ដែលមានប្លង់មេមានរូបរាងជាស្លឹកពោធិ៍ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា មានតម្លៃប្រមាណជាង ៥,៥លានដុល្លារអាម៉េរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធ ធ្វើឡើងក្រោមអធិបតីភាពសម្តេ​ច​មហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤។ គម្រោងសាងសង់ នេះមានចំនួន ៣៨ គម្រោង ដែលប្លង់មេមានរាងជាស្លឹកពោធិ៍ តំណាងឱ្យការត្រាស់ដឹង ពុទ្ធិ និងបញ្ញា ដែលរួមមាន​ការ​សាង​សង់​ព្រះចូឡាមុនីចេតិយ ៩ជាន់ មហាប្រាសាទធម្មចេតិយធំចំនួន ៤ មហា​ប្រា​សាទធម្មចេតិយតូចចំនួន៨ សម្រាប់តម្កល់ព្រះត្រៃបិដក មហាប្រាសាទពុទ្ធចេតិយ ៨៤,០០០អង្គ កសិណទឹកព័ទ្ធជុំវិញ បូជនីយដ្ឋានវិបស្សនាផងដែរ។ សមិទ្ធផល ០៣ធំៗ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ បានប្រើប្រាស់ថវិកាសាងសង់អស់ប្រមាណជាង ៥,៥លានដុល្លារ រួមមាន៖ ទី១៖ មហាប្រាសាទព្រះធម្មចេតិយទី១ បណ្តោយ ១០៨ម៉ែត្រ ទទឹង ២៧ម៉ែត្រ កម្ពស់ ៥៨,៥០ម៉ែត្រ ដែលមានតម្កល់សិលាចារិកព្រះត្រៃបិដក ១.១៧០ផ្ទាំង ចាប់ផ្តើមសាងសង់ពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ បញ្ចប់នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ […]

រដ្ឋនឹងរៀបចំល្អាងស្ពានអាយុរាប់ម៉ឺនឆ្នាំ ឱ្យក្លាយជាគោលដៅទេសចរណ៍ថ្មី១ទៀត នៅខេត្តបាត់ដំបង

ក្រសួងទេសចរណ៍ រួមនឹងមន្ទីរទេសចរណ៍ខេត្តបាត់ដំបង កំពុងចុះសិក្សា ដោយគ្រោងរៀបចំទីតាំងស្ថានីយ៍បុរេប្រវត្តិ​សា​ស្រ្ត​ល្អាងស្ពាននៃតំបន់ភ្នំទាក់ទ្រាំងដែលមានអាយុកាលរាប់ម៉ឺនឆ្នាំ ស្ថិតនៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដាក់ជាគោលដៅទេសចរណ៍ថ្មីមួយទៀត។ នេះបើតាមវិទ្យុជាតិកម្ពុជា ចុះផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។ ប្រភពដដែលនេះ បានឱ្យដឹងថា ក្រុមការងារមានគម្រោងរៀបចំទីតាំងស្ថានីយ៍បុរេប្រវត្តិសាស្រ្តនេះ ដូចជា ផ្លូវធ្វើដំណើ​រ កាន់តែល្អ  ជណ្តើរឡើង  បង្គន់  កន្លែងសម្រាប់ផ្តល់ព័ត៌មានជាដើម។ ជាមួយគ្នានេះដែរ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លើកឡើងថា ស្ថានីយ៍បុរេប្រវត្តិ​សា​ស្រ្តល្អាងស្ពាននៃតំបន់ភ្នំទាក់ទ្រាំង គឺជាគោលដៅទេសចរណ៍ថ្មីមួយទៀត សម្រាប់ភ្ញៀវទេសចរណ៍  ទស្សនកិច្ចសិ​ក្សា​​ស្វែងយល់ពីមនុស្សសម័យបុរេប្រវត្តិ។ លោកបានបន្តថា បើតាមការស្រាវជ្រាវ តំបន់ល្អាងស្ពាននេះ ជាភស្តតាងមួយបង្ហាញពីប្រជាជាតិខ្មែរយើងរស់នៅលើទឹកដីនេះ តាំងពីជាង ៧ម៉ឺនឆ្នាំមកហើយ ខណៈក្រុមការងារ នឹងធ្វើកំណាយបន្តទៀតនៅឆ្នាំ២០២៥ ខាងមុខនេះ។ លោកបានបន្ថែមថា ទីតាំងស្ថានីយ៍នេះ នៅមិនទាន់មានមនុស្សច្រើនបានទៅដល់នៅឡើយទេ ហើយលោកថា បើកកាលណាភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ បានដឹងកាន់តែច្រើន នោះប្រាកដជាចង់មកដល់ទីតាំងទស្សនា  ស្វែងយល់ពីទីកន្លែង ដែលមនុស្សសម័យដើមមកតាំងទីលំនៅរាប់ម៉ឺនឆ្នាំមកហើយនេះ។ តាមឯកសារក្រុមអ្នកធ្វើកំណាយ សន្និដ្ឋានថា ស្ថានីយល្អាងស្ពាន […]

បារាំងគ្រោងសង់សារមន្ទីរមួយនៅជិតប្រាសាទកោះកេរ្តិ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរ

បារាំង គ្រោងសាងសង់សារមន្ទីរមួយនៅជិតប្រាសាទកោះកេរ្តិ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរ ទៅទស្សនាទាំងប្រា​សាទ​ និងទៅមើលសារមន្ទីរ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម M. Vincent ÉBLÉ សមាជិកព្រឹទ្ធសភាប្រចាំតំបន់ Seine-et-Marne (Île-de-France) និងជាប្រធានក្រុមមិត្តភាពបារាំង-កម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តម M. Vincent ÉBLÉ បានជូនយោបល់ទៅសម្តេចថា គួរជំរុញលើកទឹកចិត្តឱ្យមានទេសចរណ៍ ចូលមកទស្សនាកម្ពុជា ដោយរៀបចំឱ្យភ្ញៀវទេសចរស្នាក់នៅបានយូរ ដែលអាចរៀបចំជាសារមន្ទីរ។ ឯកឧត្តមបានបន្តថា ឯកឧត្តមបានជួបជជែកជាមួយលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយលោកមានគម្រោងនឹងកសាងសារមន្ទីរមួយនៅក្បែរប្រាសាទកោះកេរ្តិ៍ ដើម្បីភ្ញៀវទេសចរណ៍ បានទៅមើលប្រាសាទផង និងទៅមើលសារមន្ទីរផង។ ក្រៅពីការលើកឡើងនេះ ឯកឧត្តម M. Vincent ÉBLÉ ស្នើសុំរក្សាតុល្យភាពនៃការថែរក្សាបេតិកភណ្ឌជាតិ ដូចជាអគារចាស់ៗដែលត្រូវយកចិត្តទុកដាក់ថែរក្សា ជាមួយនឹងការកសាងនូវអគារថ្មីៗទំនើបៗ។ ជាការឆ្លើយតប សម្ដេចតេជោ បានបញ្ជាក់ថា យើងត្រូវស្វែងរកតុល្យភាពក្នុងការរក្សាអគារចាស់ៗ និងកសាងសំណង់ថ្មីៗ ដោយរក្សាអគារចាស់ៗដែលជាសម្បត្តិបេតិកភ័ណ្ឌ ផ្អែកទៅលើគុណភាពរបស់សំណង់ដែរ ព្រោះអគារចាស់​ៗខ្លះមានសភាពទ្រុឌទ្រោមដែលយើងមិនអាចទុកបាន ព្រោះវាអាចបង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ។ សម្ដេចបានបង្ហាញបន្ថែមថា […]