OCIC សម្ភោធ និងដាក់លក់​​​ជា​លើកដំបូ​ង សៀលវើវីឡា នៃគម្រោងជ្រោយចង្វារ​ហ្គាដិន

គម្រោងថ្មីស្រឡាងមួយផ្សេងទៀត ស្ថិតនៅក្នុងតំបន់ដ៏មានសក្ដារនុពល នៃភាគខាងកើត រាជធានីភ្នំពេញ របស់ក្រុមហ៊ុន OCIC បានប្រកាសសម្ភោធ និងដាក់លក់ជាផ្លូវការហើយ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ក្រោមវត្តមានថ្នាក់ដឹកនាំនៃក្រុមហ៊ុន OCIC, កាណាឌីយ៉ាគ្រុប និងក្រុមហ៊ុន មេហ្គាអាសិត មេនេចមេន ក៏ដូចជាការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ។

ក្រុមហ៊ុន អាណិកជនវិនិយោគទុនកម្ពុជា ហៅកាត់ថា OCIC នាព្រឹកថ្ងៃសៅរ៍ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានរៀបចំពិធី ប្រកាសបើកសម្ភោធ និងដាក់លក់ជាលើកដំបូងសៀលវើវីឡា នៃគម្រោងជ្រោយចង្វារហ្គាដិន ជាគម្រោងថ្មីស្រឡាង និងចុងក្រោយគេ ដែលប្រមូលផ្ដុំដោយលំនៅឋានប្រភេទផ្ទះវីឡាប្រណិតៗ ស្ថិតនៅតាមបណ្ដោយផ្លូវ អូស៊ីអាយស៊ី នៃ ទីក្រុងរណបជ្រោយចង្វារ ដែលបច្ចុប្បន្នកំពុងទទួលបានការអភិវឌ្ឍន៍ និងរីកដុះដាលយ៉ាងឆាប់រហ័ស។

គម្រោងជ្រោយចង្វារហ្គាឌិន ផ្ដល់ជូនអតិថិជន របស់ក្រុមហ៊ុន OCIC ជាមួយបទពិសោធន៍ដ៏ល្អ នៃការរស់នៅប្រកបដោយភាពសុខដុម ជាទីប្រជុំជនហ៊ុំព័ទ្ធដោយហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង បង្ករភាពងាយស្រួលសម្រាប់ការធ្វើដំណើរទៅកាន់គោលដៅជិតឆ្ងាយក្នុងទីក្រុង។ អតិថិជនទាំងអស់ អាចជ្រើសរើសប្រភេទផ្ទះវីឡាចំនួន ៨ប្រភេទ ដូចជា ​វីឡាកូនកាត់, វីឡាអាជីវ​កម្ម, វីឡា​ភ្លោះ, Premium Villas, Premium Gold Villa, អគារ​ពា​ណិជ្ជកម្ម, Luxury Villa និង ​​ Silver Villa​ ដែលត្រូវបានគូសប្លង់ និងសាងសង់ឡើងស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាឱ្យបាននូវនិរន្តរភាពនៃសំណង់អគារ។

ស្ថិតក្នុងឱកាសសម្ភោធជាផ្លូវការនោះ លោក​ស្រី តាំង​ ស៊ុយចាន់​  មានតួនាទីជា ប្រធានផ្នែកលក់នៃគំរោងចង្វារ​ហ្គាដិនមានប្រសាសន៍ថា គម្រោងជ្រោយចង្វារហ្គាឌិន បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ឱ្យកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត ក៏ដូចជាពង្រីកស្នាដៃអភិវឌ្ឍន៍លំនៅឋានរបស់ក្រុមហ៊ុន OCIC ដែលមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យអចលនទ្រព្យ។

សូមបញ្ជាក់ថា គម្រោងជ្រោយចង្វារហ្គាឌិន អភិវឌ្ឍន៍ឡើងលើផ្ទៃដីសរុប ១៣ហិចតា ស្ថិតនៅទីក្រុងរណបជ្រោយចង្វារ ដែលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស នៃសំណង់អគារជាច្រើនទាំងរដ្ឋ និងឯកជន ថែមទាំងតភ្ជាប់ទៅស្ពានឬស្សីកែវ ដែលគ្រោងនឹងសម្ភោធឆាប់ៗទៀតផង។ គម្រោងនេះ គឺជាស្នាដៃនៃការអភិវឌ្ឍន៍ទីក្រុងរណបទី២ បន្ទាប់ពីទីក្រុងកោះពេជ្រ របស់ក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេ និងឈានមុខគេក្នុងប្រទេសកម្ពុជា តាមរយៈទំហំវិនិយោគ និងចំនួនគម្រោងដែលបានអភិវឌ្ឍ៕

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមទូរស័ព្ទលេខ៖ ០៨៩​ ៨២២​​ ០០៩​​ និង ០៩៣​ ៨២២ ០០៩ ឬសាកសួរព័ត៌មានដោយផ្ទាល់នៅការិយាល័យលក់ ដែលមានអាសយដ្ឋានស្ថិតនៅ៖ វិថីអភិវឌ្ឍន៍ ភូមិ​ដើមគរ​​​ ទីក្រុង​រណប​ជ្រោយ​ចង្វារ​។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?

នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្ […]