OCIC គ្រោងនឹងបង្កើតទីក្រុងពាណិជ្ជកម្មទំហំរាប់សិបហិកតាលើកោះនរា

ក្រុមហ៊ុនល្បីល្បាញផ្នែកសំណង់និងអចលនទ្រព្យនៅកម្ពុជាឈ្មោះថាក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC គ្រោងនឹងវិនិយោគបង្កើតទីក្រុងពាណិជ្ជកម្មដ៏ធំមួយលើផ្ទៃដីរាប់សិបហិកតានៅកោះនរាដែលត្រូវបានគេស្គាល់ថាជាកោះប្រាក់ នេះបើយោងតាមការបញ្ជាក់ពីក្រុមហ៊ុនផ្ទាល់។

អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បានថ្លែងប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំនាព្រឹកថ្ងៃទី ០៨ ខែ កុម្ភះ ឆ្នាំ ២០១៩ ថា ក្រុមហ៊ុនពិតជាគ្រោងនឹងវិនិយោគបង្កើតទីក្រុងពាណិជ្ជកម្មដ៏ធំមួយមែន ស្របតាមការចុះផ្សាយរបស់សារព័ត៌មានអេឡិចត្រូនិក ខេមបូណូមីស ក៏ប៉ុន្តែ មិនទាន់មានព័ត៌មានលម្អិតអំពីគម្រោងនេះនៅឡើយទេ។

តាមការចុះផ្សាយរបស់សារព័ត៌មានខាងលើ ក្រុមហ៊ុន OCIC គ្រោងនឹងប្រែក្លាយកោះនរាតាមបណ្តោយទន្លេមេគង្គក្រោម (ខាងកើតទីក្រុងកោះពេជ្រ) ឲ្យក្លាយជាទីក្រុងពាណិជ្ជកម្មដ៏សម្បូរបែបមួយលាតសន្ធឹងលើទំហំផ្ទៃដីសរុបប្រមាណជា ១០០ ហិកតាតាមរយៈការចាក់ដី ថ្ម និងខ្សាច់បន្ថែម។

លោក ទូច សំណាង បានមានប្រសាសន៍ថា៖ «ខ្ញុំមិនបានកាន់[គម្រោងអភិវឌ្ឍន៍នេះ] ផ្ទាល់ទេ ក៏ប៉ុន្តែ គម្រោងនេះមានពិតមែន។ យើងទើបតែចាប់ផ្តើមធ្វើ ហើយព័ត៌មានមួយចំនួនខ្ញុំមិនមែនជាអ្នកកាន់ផ្ទាល់ទេ» ។

យ៉ាងណាក្តី លោក ទូច សំណាង បានបញ្ជាក់ថា លោក នឹងធ្វើការផ្តល់ព័ត៌មានបន្ថែមទៀតក្នុងរយៈពេលចន្លោះពី ១ ទៅ ២ ខែ បន្ទាប់អំពីគម្រោងមួយនេះ។

លោក សន សៀប អ្នកជំនាញផ្នែកអចលនទ្រព្យនិងជាស្ថាបនិកក្រុមហ៊ុន Key Real Estate បានសំដែងមតិយោបលចំពោះគម្រោងនេះថា ការអភិវឌ្ឍន៍ទីក្រុងពាណិជ្ជកម្មតាមដងទន្លេដ៏ធំមួយនេះនឹងជះឥទ្ធិពលវិជ្ជមានដល់វិស័យអលនទ្រព្យដែលនៅជុំវិញគម្រោងនោះ។

«បើគម្រោងនេះចេញទៅ វានឹងជួយលើកសម្រស់ទន្លេមេគង្គក្រោម ហើយអចលនទ្រព្យនៅតំបន់ផ្លូវជាតិលេខ១ចាប់ពីស្ពានព្រះមុនីវង្សរហូតដល់កៀនស្វាយ ខ្ញុំគឹតថា នឹងមានការឡើងថ្លៃដែរ ជាពិសេសតម្លៃដី» លោក សន សៀប បានបញ្ចេញមតិដូច្នេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មន្ទីរពេទ្យបង្អែកស្រុកពញាឮ កម្ពស់ ៤ជាន់ រាជរដ្ឋាភិបាល បើកការដ្ឋានសាងសង់ជាផ្លូវការ

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីក្នុងពិធីបើកកា […]

ស្ពានទី៧តាមដងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សាងសង់សម្រេចបាន ៨៥% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]

កម្ពុជា-រវ៉ាន់ដា នឹងបង្កើតជាក្របខ័ណ្ឌគតិយុត្តរួមគ្នាមួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី

កម្ពុជា-រវ៉ាន់ដា នឹងបង្កើតជាក្របខ័ណ្ឌគតិយុត្តរួមគ្នាមួយ […]

ក្រសួងសាធារណការ និងធនាគារពិភពលោក ចុះពិនិត្យវឌ្ឍនភាពគម្រោង WaSSIP នៅខេត្តសៀមរាប

ក្រុមការងារចម្រុះវាយតម្លៃខ្ពស់លើវឌ្ឍនភាពការងារដែលសម្រេច […]