OCIC នឹងអភិវឌ្ឍតំបន់សេដ្ឋកិច្ចរបស់ព្រលានយន្តហោះធំជាងកោះពេជ្រ១០ដង

ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬ OCIC ដែលជាក្រុមហ៊ុនវិនិយោគអចលទ្រព្យដ៏ធំនៅកម្ពុជា នឹងអភិវឌ្ឍតំបន់សេដ្ឋកិច្ចរបស់ព្រលានយន្តហោះឬ Airport Economy Zone ធំជាងកោះពេជ្រ១០ដង ស្ថិតក្នុងខេត្តកណ្តាល។

នេះបើយោងតាមការបញ្ជាក់របស់អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ដែលបានលើកឡើងក្នុងពិព័រណ៍ឧស្សាហកម្មសំណង់ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី៥ ខែធ្នូ នេះ។

ការលើកឡើងបែបនេះ គឺស្របពេលដែលការសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មី នៅលើទឹកដីខេត្តកណ្តាល គ្រោងបញ្ចប់ក្នុងឆ្នាំ ២០២៣ ខាងមុខនេះ។ (អានបន្ថែម)

ជាមួយនឹងការបង្ហាញការជឿជាក់ថាគម្រោងនេះនឹងទទួលបានជោគជ័យ អ្នកឧកញ៉ា ពុង ឃាវសែ លើកឡើងថា តំបន់សេដ្ឋកិច្ចរបស់ព្រលានយន្តហោះគឺស្ថិតនៅលើផ្ទៃដីជាង១ពាន់ហិកតា ដែលនឹងត្រូវសាងសង់ជាផ្ទះតម្លៃសមរម្យមួយចំនួនសម្រាប់អ្នកដែលមានចំណូលមធ្យម។

គួរបញ្ជាក់ថា តំបន់សេដ្ឋកិច្ចរបស់ព្រលានយន្តហោះ គឺជាផ្នែកមួយនៃគម្រោងព្រលានយន្តហោះភ្នំពេញថ្មីតម្លៃប្រមាណជា ១.៥ ពាន់លានដុល្លារអាមេរិក ដែលត្រូវសាងសង់នៅលើផ្ទៃដីទំហំ ២.៦០០ហិកតា ដែលក្នុងនោះ ផ្ទៃដី ៧០០ហិកតាគឺសម្រាប់ព្រលានយន្តហោះ ហើយទីតាំងដែលនៅសេសសល់នឹងត្រូវអភិវឌ្ឍទៅជាទីក្រុងព្រលានយន្តហោះ ដែលរួមមាន ការអភិវឌ្ឍន៍ចម្រុះរួមបញ្ចូលទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅឋាន។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]