សម្ដេច៖ ចំណាយលើវិបត្តិកូវីដ បើធៀបទៅចង់ស្មើនឹងចំណាយសង់ស្ពានឆ្លងទន្លេមេគង្គ ១០ ហើយ

រាជរដ្ឋាភិបាលកម្ពុជា កាលពីចុងសប្ដាហ៍នេះ បានបង្ហាញថា ខ្ទង់ចំណាយលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កើនឡើងជិតដល់ខ្ទង់ពាន់លានដុល្លារហើយ ឬប្រដូចទៅនឹងការសាងសង់ឆ្លងកាត់ទន្លេមេគង្គយ៉ាងហោច ១០ស្ពាន ឯណោះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា៖ «អ្វីដែលយើងបានចាយ យើងអាចធ្វើស្ពានឆ្លងទន្លេមេគង្គ បានប្រហែលជាមិនតិចជាង ១០ទេ ដែលយើងចាយកន្លងទៅ។

«ស្ពានខ្លះ ធ្វើអស់តែ ៥០លានដុល្លារ ទៅ ៦០លានដុល្លារ ទេ ប៉ុន្តែដើម្បីទប់ទល់នឹងកូវីដ យើងបានចាយអស់ច្រើនលានហើយ»។

ទោះជាយ៉ាងណាក្ដី សម្តេច ហ៊ុន សែន ក៏បានបញ្ជាក់ថា កម្ពុជាមិនក្ស័យធុននោះទេ ដោយនៅតែអាចគ្រប់គ្រងស្ថានភាពបាន ក៏ដូចជានៅតែបន្តអភិវឌ្ឍជាតិ និងហេដ្ឋារចនាសម្ព័ន្ធបានដូចមុន។

គួរបញ្ជាក់ថា ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ កម្ពុជារកចំណូលបានជាង ៣ប៊ីលានដុល្លារ ក្នុងនោះ ១,៧ ប៊ីលានដុល្លារជាចំណូលពន្ធ និង ១,៣ប៊ីលានដុល្លារជាចំណូលគយ។

សម្រាប់រយៈពេល ៥ខែទៀត កម្ពុជាក៏គ្រោងនឹងបង្កើតចំណូលប្រមាណ ២ប៊ីលានដុល្លារ បន្ថែមទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-វៀតណាម ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ $២០ពាន់លាន ក្នុងពេលខាងមុខនេះ

កម្ពុជា-វៀតណាម បានប្តេជ្ញារួមគ្នា បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានដល់ ២០ពាន់លានដុល្លារ ក្នុងពេលខាងមុខនេះ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចប្រទេសទាំងពីរឱ្យកាន់រីកចំរើនបន្ថែមទៀត។ ការប្តេជ្ញានេះ បានធ្វើឡើងក្នុងជំនួបពិភាក្សារវាងសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ជាមួយឯកឧត្តម ង្វៀន មិញវ៉ូ ( NGUYEN Minh Vu) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ នាឱកាសនោះ ឯកអគ្គរដ្ឋទូតវៀតណាម បានបញ្ជាក់ថា រហូតមកដល់ពេលនេះប្រទេសវៀតណាមបានដាក់ទុនវិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារ ស្មើនឹង ៤០០គម្រោងហើយ។ បន្ថែមពីនេះ ឯកឧត្តម ក៏បានប្តេជ្ញាជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យរិតតែល្អជាមួយកម្ពុជា ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេសនិងប្រជាជនទំាងសងខាងផងដែរ។ ជាការឆ្លើយតប សម្តេចប្រធានរដ្ឋសភា ឃួន សុដារី មានជំនឿថា ក្នុងអាណត្តិបេសកកម្មការទូតថ្មីនេះ នឹងជួយលើកកម្ពស់ពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរដែលមានស្រាប់ឱ្យកាន់តែស៊ីជម្រៅ និងជំរុញដល់ការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងការងារការទូតសភា ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគនិងវិស័យជាច្រើនទៀត។ គួរបញ្ជាក់ថា ក្រៅពីការវិនិយោគ វៀតណាមក៏ជាដៃ​គូ​ពាណិជ្ជកម្មកំពូល ដោយឈរជាទីផ្សារលំដាប់ទី១ របស់កម្ពុជាផងដែរ។ ជាក់ស្តែង […]

វិនិយោគិនចិនបោះទុនជិត ៣០០លានដុល្លារ បើកការដ្ឋានសង់រោងចក្រផលិតស្រោមដៃនៅស្វាយរៀង

ក្រុមហ៊ុន​ Nex Healthcare Co., Ltd.​ ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកមួយរបស់ប្រទេសចិន បានបោះទុនវិនិយោគ​ប្រមាណ​ ២៧៣​លានដុល្លារ បើកការដ្ឋានសង់រោងចក្រផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ខេត្តស្វាយរៀង​ ជាផ្លូវការនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។ ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រខាងលើ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានថ្លែងសារទរចំពោះការសម្រេចចិត្តសង់រោងចក្រផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យ លើផ្ទៃដី​ទំហំ​ ២១ហិកតា លើទឹកដីខេត្តស្វាយរៀងនេះ។ ឯកឧត្តមថា​ ការកើនឡើងនៃចំនួន​គម្រោងវិនិយោគ​ជាបន្តបន្ទាប់​ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសនាពេលនេះ បានបញ្ជាក់អំពីការអភិវឌ្ឍន៍របស់តំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគជាហូរហែរ ជាពិសេសបានជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិជាបន្តបន្ទាប់។ បើតាមលោកស្រី Liu Wenjing​  តំណាងក្រុមហ៊ុន បានឱ្យដឹងថា រោងចក្ររបស់ក្រុមហ៊ុន​ Nex Healthcare Co., Ltd.​ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Shadong Blue Sail Health Technology Co., […]

ឆ្នាំ២០២៤​ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មបានជាង $២៨ពាន់លាន កើន ១៨%

ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មនៅកម្ពុជាសម្រេចបានជាង ២៨ពាន់លានដុល្លារ ដែលតំណាងឱ្យការកើនឡើងគួរឱ្យចាប់អារម្មណ៍ ១៨% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ពាណិជ្ជកម្មនាំចូលចុងក្រោយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានកត់ត្រាទំហំនាំចូលសរុបប្រមាណ ២៨.៥៤៥.៤ លានដុល្លារអាមេរិក ដែលបង្ហាញពីគន្លងកំណើនដ៏រឹងមាំសម្រាប់សេដ្ឋកិច្ចជាតិ។ កត្តាជំរុញចម្បងនៃកំណើននៃការនាំចូលនេះ រួមមានផលិតផលដែក វត្ថុធាតុដើម និងគ្រឿងចក្រដែលចាំបាច់សម្រាប់គម្រោងវិនិយោគ ព្រមទាំងសម្ភារសំណង់ យានយន្ត គ្រឿងឧបភោគបរិភោគ និងទំនិញផ្សេងៗជាច្រើនទៀត។ ដោយឡែក ចំពោះទំហំពាណិជ្ជកម្មនាំចេញវិញ ក្នុងឆ្នាំ២០២៤ គឺមានចំនួន ២៦.៤៧២,៨ លានដុល្លារ កើនឡើងប្រមាណ ១៥,៨% ធៀបនឹងឆ្នាំ២០២៣ ដែលក្នុងនោះ ផលិតផលវិនិយោគកាត់ដេរមានកំណើន ២៣,៣%, ផលិតផលវិនិយោគមិនមែនកាត់ដេរ (មានជាអាទិ៍ សំបកកង់រថយន្ត, គ្រឿងបំណែកអេឡិចត្រូនិក, បង្គុំខ្សែភ្លើង, ផលិតផលពីឈើ, កង់, ផលិតផលប្លាស្ទិច, អំពូល, ស្បែកសត្វកែច្នៃ, គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានកំណើន ២,៦%, និងកសិផល (មានជាអាទិ៍ ស្រូវ, កៅស៊ូ, ដំឡូងមី, អង្ករ, ចេក, គ្រាប់ស្វាយចន្ទី និងកសិផលផ្សេងៗទៀត) […]

ម៉ាឡេស៊ី ចង់វិនិយោគផលិតទឹកដោះគោស្រស់នៅកម្ពុជា និងនាំយកត្រីពីកម្ពុជាចូលទីផ្សាររបស់ខ្លួន

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម ម៉ាឡេស៊ីបានបង្ហាញពីចេតនារបស់ខ្លួនក្នុងការវិនិយោគលើការផលិតទឹកដោះគោស្រស់នៅកម្ពុជា។ ការប្រកាសនេះធ្វើឡើងក្នុងកិច្ចប្រជុំសំខាន់មួយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ រវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា និងឯកឧត្តម Datuk Seri Haji Mohamad bin Sabu រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងរបស់ប្រទេសម៉ាឡេស៊ី។ រដ្ឋមន្ត្រីម៉ាឡេស៊ីបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសក្នុងការដោះស្រាយតម្រូវការទីផ្សារក្នុងស្រុករបស់ខ្លួន ដោយបញ្ជាក់ពីការកើនឡើងនៃតម្រូវការទឹកដោះគោស្រស់។ លើសពីនេះ លោកបានបង្ហើបថា ម៉ាឡេស៊ីមានបំណងនាំចូលអង្ករ និងត្រីរស់ ពីកម្ពុជា ក្នុងគោលបំណងកាត់បន្ថយការខ្វះខាតការផ្គត់ផ្គង់នាពេលបច្ចុប្បន្ននៅក្នុងប្រទេសម៉ាឡេស៊ី។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងការសាទរចំពោះចំណាប់អារម្មណ៍វិនិយោគរបស់ម៉ាឡេស៊ី ដោយបានគូសបញ្ជាក់ពីការរួមផ្សំវិស័យកសិកម្មដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ។ ឯកឧត្តម​បាន​ចង្អុល​បង្ហាញ​ពី​សមត្ថភាព​របស់​កម្ពុជា​ក្នុង​ការ​ផលិត​អង្ករ និង​ត្រី​ដែល​មាន​គុណភាព​ខ្ពស់ ដែល​មិន​ត្រឹម​តែ​មាន​តម្លៃ​សមរម្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាចបំពេញ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​អតិថិជន​ម៉ាឡេស៊ី​ផង​ដែរ។ ឯកឧត្តម​បាន​កត់​សម្គាល់​ថា៖ «អង្ករ​កម្ពុជា​មាន​ភាព​ល្បី​ល្បាញ​ចំពោះ​គុណភាព និង​រសជាតិ​ឆ្ងាញ់»។ រដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញពាណិជ្ជកម្មកសិកម្មរវាងប្រទេសរបស់ពួកគេ ដែលជាមធ្យោបាយមួយដើម្បីបង្កើនសន្តិសុខស្បៀង និងជួយដល់សេដ្ឋកិច្ចក្នុងស្រុក។ កិច្ចសហការនេះមានគោលបំណងដោះស្រាយបញ្ហាប្រឈមទៅវិញទៅមកដែលប្រទេសទាំងពីរកំពុងប្រឈម ដោយធានាថាកម្ពុជាអាចផ្តល់ផលិតផលរបស់ខ្លួន ខណៈដែលម៉ាឡេស៊ីកំពុងតម្រូវការស្បៀងអាហារផងដែរ។ នៅពេលដែលប្រទេសកម្ពុជា និងម៉ាឡេស៊ីឆ្ពោះទៅមុខជាមួយនឹងគំនិតផ្តួចផ្តើមដ៏មានសក្តានុពលទាំងនេះ ភាពជាដៃគូបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាចំពោះកំណើនកសិកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិទាំងពីរ។ - Video Advertisement -

ត្រឹមឆ្នាំ២០២៤ នៅទូទាំងប្រទេសកម្ពុជាមានសួនឧស្សាហកម្មសរុបចំនួន ២០ទីតាំង កើនជាង ១៧%

គិតត្រឹមឆ្នាំ២០២៤ កម្ពុជាមានសួនឧស្សាហកម្មដែលមានរោងចក្រកំពុងដំណើរការសរុបមានចំនួន ២០ទីតាំង ស្ថិតនៅក្នុងរាជធានី-ខេត្តចំនួន៥, ខណៈក្នុងឆ្នាំ២០២៤ មានការកើនឡើងចំនួន ៣សួនឧស្សាហកម្ម ស្មើនឹង១៧,៦៥% ធៀបនឹងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ របាយការណ៍នេះ បានឱ្យដឹងថា សួនឧស្សាហកម្មទាំង ២០កន្លែងនោះរួមមាន៖ ៧ទីតាំងស្ថិតក្នុងខេត្តកណ្តាល, ៦ទីតាំងស្ថិតក្នុងរាជធានីភ្នំពេញ, ៥ទីតាំងស្ថិតក្នុងខេត្តកំពង់ស្ពឺ, ១ទីតាំងស្ថិតក្នុងខេត្តបន្ទាយមានជ័យ និង ១ទីតាំងស្ថិតក្នុងខេត្តតាកែវ។ ក្រៅពីសួនឧស្សាហកម្ម គិតត្រឹមឆ្នាំ២០២៤ដដែលនេះ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសដែលមានរោងចក្រកំពុងដំណើរការសរុបចំនួន ៣០តំបន់ ស្ថិតនៅ ១២រាជធានី-ខេត្ត, ខណៈក្នុងឆ្នាំ២០២៤តែមួយ មានការកើនឡើងចំនួន ៤តំបន់ទៀត ស្មើនឹង ១៥,៣៨% ធៀបនឹងឆ្នាំ២០២៣។ ក្នុងឆ្នាំដដែលនេះ នៅកម្ពុជាមានរោងចក្រធុនធំកំពុងដំណើរការមានចំនួន ២៤២៥រោងចក្រ ក្នុងនោះរោងចក្រធុនធំកើតថ្មីមានចំនួន ៣២៦ និងរោងចក្រធុនធំបិទទ្វារមានចំនួន ២៦រោងចក្រ។ បើនិយាយពីការវិនិយោគវិញ ក្នុងឆ្នាំ២០២៤នេះ ទុនវិនិយោគសរុបមានចំនួនជាង ២០.៤៥៦,៦លានដុល្លារ មានការកើនឡើងចំនួន ១.៨៩០,២លានដុល្លារ ស្មើនឹង ១០,១៨% បើធៀបទៅនឹងឆ្នាំ២០២៣។ ទុនវិនិយោគក្នុងស្រុកមានចំនួន ៣.៩៦១,៧ […]

ត្រឹមខែកុម្ភៈនេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារមូលបត្រប្រមូលទុនបាន ៤៧៥លាន​ដុល្លារ ពីផ្សារហ៊ុនកម្ពុជា

អគ្គនាយកផ្សារមូលបត្រកម្ពុជា ឯកឧត្តម ហុង សុហួរ បានលើកឡើងថា ក្រុមហ៊ុនចុះបញ្ជីលើផ្សារមូលបត្រ បានកៀរគរទុនបានចំនួន ៤៧៥លានដុល្លារ ពីផ្សារមូលបត្រកម្ពុជា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥។ ឯកឧត្តម ហុង សុហួរ លើកឡើងបែបនេះ ក្នុងពិធីចុះបញ្ជីលក់សញ្ញាបណ្ណបន្ទាប់បន្សំរបស់ ធនាគារ អេស៊ីលីដា នៅផ្សារមូលបត្រកម្ពុជា​​ នៅថ្ងៃទី២៤ ខែកុម្ភៈ នេះថា ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីចំនួន ២៤ រួមមានក្រុមហ៊ុនចំនួន១១ បានចុះបញ្ជីជាភាគហ៊ុន និងក្រុមហ៊ុន១៣ទៀត បានចុះបញ្ជីជាមូលបត្របំណុល និងបានប្រមូលទុនពីទីផ្សារមូលបត្រសរុបប្រមាណ ៤៧៥លានដុល្លារ។​ ឯកឧត្តម ហុង សុហួរ មានប្រសាសន៍ថា៖ “យើងក៏រំពឹងថានឹងមានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៥ខាងមុខនេះ ផងដែរ”។​ បើតាមអគ្គនាយកផ្សារមូលបត្រកម្ពុជា ក្នុងឆ្នាំ២០២៤ ទំហំជួញដូរប្រចាំថ្ងៃជាមធ្យមមានប្រមាណជា ១៣ម៉ឺនដុល្លារ ដោយមានការចូលរួមពីវិនិយោគិនតូចៗជាច្រើន។​ បើយោងតាមនិយ័តករមូលបត្រកម្ពុជា ឆ្នាំ២០២៥នេះ នឹងក្លាយជាឆ្នាំជោគជ័យដែលមានក្រុមហ៊ុនយ៉ាងតិច ៦ទៀត នឹងត្រៀមខ្លួនចុះបញ្ជីលក់មូលបត្រ។​​ ឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានផ្សារមូលបត្រកម្ពុជា បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍទីផ្សារមូលធនតាមរយៈការច្នៃប្រឌិតហិរញ្ញវត្ថុ និងផលិតផលវិនិយោគថ្មីៗ។ ឯកឧត្តម​បាន​កត់​សម្គាល់​ថា​៖ […]