មន្ទីរពេទ្យជាតិ “តេជោសន្តិភាព” សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ

មន្ទីរពេទ្យជាតិ “តេជោសន្តិភាព” ដែលជាមន្ទីរពេទ្យធំបំផុតនៅកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោយប្រើរយៈពេលត្រឹម ១២ខែប៉ុណ្ណោះសម្រាប់ការសាងសង់។ មន្ទីរពេទ្យនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា មន្ទីរពេទ្យនេះ ត្រូវបានសាងសង់លើផ្ទៃដី ៧ហិកតា នៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ ក្នុងមន្ទីពេទ្យនេះមានអគារសរុបចំនួន ១១អគារ ដែលអាចដាក់គ្រែបានចំនួន ១ម៉ឺនគ្រែ។  (អានបន្ថែម) បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត សួន សាមិត្ត ជានាយកមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានឱ្យដឹងថា «…នៅពេលអ្នកជំងឺមកដល់មន្ទីពេទ្យ ពួកគាត់នឹងមិនមានការបារម្ភពីធនធានអ្វីទេ បើសិនជាពួកគាត់មានលទ្ធភាព ពួកគាត់អាចបង់ជូនមន្ទីពេទ្យ ហើយបើមិនមានលទ្ធភាពមានត្រឹមតែប័ណ្ណក្រីក្រី ឬប័ណ្ណ ប.ស.ស ក៏បានដែរ… មួយវិញទៀតបើសិនជាពួកគាត់មិនមានអ្វីទាំងអស់ គឺខាងមន្ទីពេទ្យក៏មិនយកកម្រៃសេវាអ្វីទាំងអស់សូម្បីតែ១រៀលក៏មិនយកដែរ… ជាទម្លាប់កន្លងមក នៅពេលមានអ្នកជំងឺចូលមក ខាងមន្ទីពេទ្យនឹងទទួលព្យាបាលអ្នកជំងឺគ្រប់រូប និងគ្រប់ប្រភេទជំងឺ ដោយមិនមានការសួរនាំរឿងឯកសារ ឬលុយកាក់អ្វីទាំងអស់ គឺផ្តោតសំខាន់លើការផ្តល់សេវាព្យាបាលជូនអ្នកជំងឺជាមុន…»។ លោកវេជ្ជបណ្ឌិតបន្ត«…ក្រោយព្យាបាលបានធូរស្បើយហើយ អ្នកជំងឺអាចសាកសួររឿងនេះទៅខាងមន្ទីរពេទ្យបាន ឬបុគ្គលិកខាងមន្ទីរពេទ្យ អាចសាកសួរក្រោយពេលព្យាបាលរួចរាល់…»។ ចំពោះការមិនគិតកម្រៃសេវាព្យាបាលនេះ កន្លងមកសម្តេចតេជោ ហ៊ុន […]

អាន​បន្ថែម

ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​ចិន​ប៉ះ​ពាល់​សេដ្ឋកិច្ច​អាស៊ី​អាគ្នេយ៍ ខណៈ​កម្ពុជា​មើល​ឃើញ​ពី​កំណើនទេសចរណ៍ចិន

ការថយចុះនៃភ្ញៀវទេសចរចិនបានជះឥទ្ធិពលដល់សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ ដែលរារាំងផែនការស្តារសេដ្ឋកិច្ច Covid របស់ប្រទេសទាំងនេះ។ ការស្ទុះងើបសេដ្ឋកិច្ចយឺតជាងការរំពឹងទុកនៅក្នុងប្រទេសចិន បានធ្វើឱ្យប្រជាជនរបស់ខ្លួនកាន់តែស្ទាក់ស្ទើរក្នុងការចំណាយប្រាក់លើការធ្វើដំណើរទៅក្រៅស្រុក។ ទិន្នន័យផ្លូវការដែលចងក្រងដោយសារព័ត៌មាន Bloomberg News បង្ហាញថា ការមកដល់របស់ជនជាតិចិននៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ចំនួន៥ មានការប្រែប្រួលចន្លោះពី ១៤% ទៅ ៣៩% នៅក្នុងខែឧសភា បើធៀបទៅនឹងតួលេខកាលពីមុនការរាតត្បាតឆ្នាំ ២០១៩។ ក្នុង​ចំណោម​ប្រទេស​ដែល​រង​ផល​ប៉ះពាល់ ដូចជាថៃ​ដែល​គេ​ស្គាល់​ថាជាប្រទេស​ពឹង​ផ្អែកជាចម្បង​លើ​វិស័យ​ទេសចរណ៍ ​កំពុង​មើល​ឃើញ​ពី​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​តម្រូវ​ការ​ធ្វើ​ដំណើរ​បន្ទាប់​ពី​ជំងឺ​រាតត្បាត។ ទោះជាយ៉ាងណាក៏ដោយ ការមកដល់របស់ភ្ញៀវចិនត្រូវបានគេរំពឹងថានឹងធ្លាក់ចុះតិចជាងគោលដៅចំនួន ៧លាននាក់សម្រាប់ឆ្នាំ ២០២៣ យ៉ាងហោចណាស់ពីរលាននាក់។ កោះបាលី ដែលជាគោលដៅវិស្សមកាលដ៏ពេញនិយមនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានជួបប្រទះការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្រូវការសម្រាប់សណ្ឋាគារប្រណីតក្នុងអំឡុងពេលខែមករា ដល់ខែឧសភា នៃឆ្នាំ២០២៣នេះ ដែលភាគច្រើនដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងនៃភ្ញៀវទេសចរចិន។ ប្រទេសសិង្ហបុរីដែលជាប្រទេសមួយល្បីថាមានការរីកចម្រើនខ្លាំងលើវិស័យទេសចរណ៍ក្រោយវិបត្តិសេដ្ឋកិច្ច ក៏បានឃើញចំនួនដ៏គួរឱ្យខកចិត្តនេះផងដែរ ជាមួយនឹងការមកដល់របស់ភ្ញៀវទេសចរចិនចាប់ពីខែមករា ដល់ខែឧសភា មានចំនួនសរុបត្រឹមតែ ៣១០.៩០១ ធៀបនឹង ១, ៥៥ លាននាក់ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។ ការធ្លាក់ចុះនៃភ្ញៀវទេសចរចិននេះ បង្ហាញថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍សម្រាប់ឆ្នាំនេះ អាចនឹងមានដំណើរការយឺតជាងមុន។ គោលនយោបាយរូបិយវត្ថុកាន់តែតឹងតែងជាសាកល និងសន្ទុះកំណើនសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់ប្រទេសចិន រួមចំណែកដល់ចក្ខុវិស័យកំណើនធ្លាក់ចុះសម្រាប់តំបន់អាស៊ីអាគ្នេយ៍។ ខណៈពេលដែលប្រទេសមួយចំនួនដូចជាប្រទេសថៃ ឥណ្ឌូនេស៊ី និងសិង្ហបុរីបានជួបប្រទះនឹងការធ្លាក់ចុះនៃចំនួនអ្នកទេសចរចិន ប្រទេសកម្ពុជាបែរជាមានការកើនឡើងគួរឱ្យកត់សម្គាល់នៃភ្ញៀវមកពីប្រទេសចិន។ ក្រសួងទេសចរណ៍នៅកម្ពុជា […]

អាន​បន្ថែម

យូនីសេហ្វជួយកម្ពុជានូវបរិក្ខាពេទ្យសរុបជាង ៤៤លានដុល្លារ ខណៈទើបបន្ថែម ៧លានដុល្លារទៀត សម្រាប់…

អង្គការយូនីសេហ្វ (UNICEF) បានផ្តល់ឲ្យកម្ពុជានូវបរិក្ខារវេជ្ជសាស្រ្តដែលមានតម្លៃសរុបជាង ៤៤លាន ដុល្លារ ​ចាប់គិតតាំងពីមានការរាតត្បាតដំបូងនៃជំងឺកូវីដ១៩មក។ ថ្មីៗនេះផងដែរ  អង្គការយូនីសេហ្វ (UNICEF) ក៏បានផ្តល់បន្ថែមនូវឧបករណ៍វេជ្ជសាស្រ្តសម្រាប់ការព្យាបាលដោយអុកស៊ីសែន ដែលមានតម្លៃ ៧លានដុលា្លរ ដល់កម្ពុជា។ សម្ភារជាអំណោយនេះ នឹងត្រូវចែកចាយទៅកាន់មន្ទីរពេទ្យជាតិ ខេត្ត ក្រុង ស្រុក និងមណ្ឌលសុខភាពចំនួន ១៣១ ទូទាំងប្រទេសរួមមាន ឧបករណ៍បង្កើនកម្រិតអុកស៊ីសែន  ម៉ូនីទ័រសម្រាប់អ្នកជំងឺ ឧបករណ៍ពិនិត្យកម្រិតអុកស៊ីសែនក្នុងឈាម ឧបករណ៍បញ្ចូល អុកស៊ីសែនក្នុងសួត និងឧបករណ៍សម្រាប់ព្យាបាលអុកស៊ីសែនដទៃទៀត។ ថ្លែងក្នុងពិធីប្រគល់-ទទួលឧបករណ៍វេជ្ជសាស្រ្តទាំងនេះ កាលពីថ្ងៃទី១២ ខែមិថុនា លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា​ “យើងថ្លែងអំណរគុណដល់យូនីសេហ្វសម្រាប់ការគាំទ្រដ៏មានតម្លៃ ក្នុងការឆ្លើយតបប្រកបដោយ ប្រសិទ្ធភាពនឹងវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងធានានូវការបន្តផ្តល់សេវាសុខភាពសំខាន់ៗសម្រាប់ស្រ្តីនិងកុមារ ដូចជាការផ្តល់ថ្នាំបង្ការជាប្រចាំ និងសេវាថែទាំសុខភាពមាតា និងទារកជាដើម។ ភាពជាដៃគូ របស់យើងជាមួយយូនីសេហ្វ បានជួយពង្រឹងប្រព័ន្ធថែទាំសុខភាព និងការបណ្តុះបណ្តាលធនធាន មនុស្ស។ អំណោយឧបករណ៍វេជ្ជសាស្ត្រអុកស៊ីសែននាថ្ងៃនេះ គឺជាជំហានមួយក្នុងការធ្វើទំនើបកម្មសម្ភារបរិក្ខារវេជ្ជសាស្រ្ត និងប្រព័ន្ធតាមដាន ដែលអាចជួយកាត់បន្ថយអត្រាមរណភាពមាតា​ ទារក និងកុមារ​។​” ជាមួយនឹងសម្ភារជាអំណោយទាំងនេះ […]

អាន​បន្ថែម

មន្ទីរពេទ្យជាតិតេជោសន្ដិភាពសង់បានប្រមាណ៩០%  ខណៈគ្រោងសម្ពោធបើកដំណើរការខែមិថុនា

មន្ទីរពេទ្យជាតិតេជោសន្ដិភាព សាងសង់សម្រេចបានប្រមាណជា ៨៥-៩០% ហើយ  ខណៈគ្រោងនឹងបញ្ចប់នៅចុងខែឧសភា និងសម្ពោធឱ្យប្រើប្រាស់ក្នុងខែមិថុនា ឆ្នាំ២០២៣នេះ។ នេះបើតាមលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដែលបានចុះពិនិត្យមើលពីវឌ្ឍនភាពនៃការសាងសង់ ក៏ដូចជាការបំពាក់សម្ភារៈបរិក្ខារពេទ្យនៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាព។ លោកស្រីវេជ្ជបណ្ឌិត បានឱ្យដឹងថា «តាម​ការវាយតម្លៃយើងសង្គេតឃើញថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាព សាងសង់បានប្រហែលជា ៨៥-៩០% ដូច្នេះនៅតែការងារបន្ទាប់បន្សំប្រហែលជា ១០-១៥% ប៉ុណ្ណោះ ដែលក្រុមហ៊ុនសាងសង់ នឹងបន្ដសហការគ្នាជាមួយគណៈគ្រូពេទ្យ ក៏ដូចជាក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ដើម្បីខិតខំប្រឹងប្រែងរួមគ្នា ឈានទៅបញ្ចប់ការសាងសង់ជាស្ថាពរតាមការគ្រោងទុកនៅចុងឧសភានេះ»។ នេះបើយោងតាមការបញ្ជាក់របស់លោកស្រីក្នុងបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។ លោកស្រីបន្ថែមថា ក្រុមការងារទាំងអស់បានខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឱ្យការងារសាងសង់នេះទទួលបានជោគជ័យតាមការគ្រោងទុក ដើម្បីបម្រើប្រជាពលរដ្ឋយើង ហើយក្នុងឱកាសដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះព្រឹត្ដិការណ៍កីឡាស៊ីហ្គេម មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ក៏បានពិនិត្យពិគ្រោះ និងព្យាបាលសុខភាព ជូនកីឡាករ កីឡាការិនី និងប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពយ៉ាងយកចិត្ដទុកដាក់បំផុតផងដែរ ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ រួមទាំងប្រជាពលរដ្ឋយើងតាមបណ្ដាលខេត្ដ ដែលមកទស្សនានូវព្រឹត្ដិការណ៍កីឡាស៊ីហ្គេមនេះផងដែរ។ គួរបញ្ជាក់ថា […]

អាន​បន្ថែម

សម្តេចតេជោ៖ កម្ពុជាត្រូវសាងមន្ទីរពេទ្យដ៏ធំមួយ ដើម្បីបង្ការហានិភ័យសុខភាពសង្គម

កម្ពុជាត្រូវកសាងមន្ទីរពេទ្យដ៏ធំមួយមានជាង ១ម៉ឺនគ្រែ ដើម្បីពង្រឹងប្រព័ន្ធសុភិបាល និងបង្ការហានិភ័យសុខភាពសង្គម។ នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន​ សែន ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ(NIB)ជាង ៦ពាន់នាក់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ សម្តេចតេជោ បានឱ្យដឹងថា ប្រព័ន្ធដៃគូអង្គការសហប្រជាតិនៅកម្ពុជា បានលើកឡើងនូវកង្វល់អំពីការត្រៀមទុកជាមុនលើបញ្ហាពីរទី១). គឺហានិភ័យសុខភាពសាធារណៈ និងទី២). ចំនួនមនុស្សចាស់ក្នុងប្រទេសកម្ពុជាកាន់តែកើនឡើង។ ដោយសារបញ្ហាទាំងនេះ សម្តេចបានឆ្លើយតបទៅកាន់ប្រព័ន្ធដៃគូអង្គការសហប្រជាតិនៅកម្ពុជាថា កម្ពុជាត្រូវកសាង​មន្ទីរពេទ្យមួយដែលមានសមត្ថភាពទទួលអ្នកជំងឺរហូតដល់ទៅ ១ម៉ឺនគ្រែ ខណៈមន្ទីរពេទ្យក្នុងទីក្រុងភ្នំពេញពេលនេះ មាន​ត្រឹមតែជាង ៥ពាន់គ្រែតែប៉ុណ្ណោះ។ សម្តេចបានបញ្ជាក់ ក្នុងគ្រាជំងឺឆ្លងកូវីដ១៩ កម្ពុជាត្រូវបង្ខំចិត្តខ្ចីសាលមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីដាក់អ្នកជំងឺឱ្យសម្រាក និងព្យាបាល ដោយមិនអនុញ្ញាតឱ្យអ្នកជំងឺសម្រាកនៅខាងក្រៅគ្មានការថែទាំនោះទេ។ គួរបញ្ជាក់ថា ពាក់ព័ន្ធជាមួយនឹងការងារថែទាំអ្នកជំងឺនេះ អគារពហុបំណង មានឈ្មោះថា អគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែត សម្រេចការសាងសង់បានជាង ៩៨% ហើយគ្រោងដាក់ឱ្យដំណើរការក្នុងខែឧសភា ឆ្នាំ២០២៣ នេះ។ (អានបន្ថែម)  

អាន​បន្ថែម

អាកាសចរណ៍ចិន-កម្ពុជានៅមិនទាន់បន្ដ ទោះចិនបើកប្រទេសហើយក្តី

ក្រោយប្រទេសចិនប្រកាសបើកប្រទេសរបស់ខ្លួនឡើងវិញ ស្ថានភាពការហោះហើររវាងប្រទេសកម្ពុជា និងចិន គិតត្រឹមខែមករា ឆ្នាំ២០២៣នេះ នៅមិនទាន់មានការវិវត្តគួរឲ្យកត់សម្គាល់នៅឡើយដោយកម្ពុជាត្រូវរង់ចាំមើលកត្តាមួយចំនួន ទើបអាចវាយតម្លៃពីការងើបឡើងវិញនៃទីផ្សារនេះ។ បើយោងតាមទិន្នន័យរបស់លេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា កាលពីខែសីហា ឆ្នាំ២០២២ កន្លងមក កម្ពុជាមានជើងហោះហើររវាងចិន និងកម្ពុជាចំនួន៣០ជើងក្នុងមួយសប្តាហ៍ (កូតាកំណត់ដោយភាគីចិន) មានន័យថាក្រុមហ៊ុនអាកាសចរណ៍ខ្មែរចេញទៅប្រទេសចិនចំនួន១៥ ក្នុងមួយសប្ដាហ៍ និងក្រុមហ៊ុនអាកាសចរណ៍ចិនអាចធ្វើការហោះហើរមកកាន់ប្រទេសកម្ពុជា ចំនួន១៥ជើងក្នុងមួយសប្ដាហ៍ដូចគ្នាផងដែរ។ លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន៦ កំពុងហោះហើរចេញ-ចូលកម្ពុជា បន្ទាប់ពីចិនបានប្រកាសបើកប្រទេសចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣។ លោកបានបន្តថា ក្រុមហ៊ុនទេសចរណ៍ចិនមួយចំនួន បានបង្ហាញពីនិន្នាការតភ្ជាប់ជើងហោះហើរឡើងវិញ។ ប៉ុន្តែ ស្ថានភាពអាកាសចរណ៍រវាងប្រទេសទាំងពីរនៅមិនទាន់ប្រាកដប្រជានោះទេ ដោយសារក្រុមហ៊ុនចិនទាំងនោះបានត្រឹមស្នើសុំទីចំណតបំរុងប៉ុណ្ណោះ ដែលមិនមែនជាសូចនាករច្បាស់លាស់ ដូច្នេះកម្ពុជាត្រូវរាប់ចំនួនការស្នើសុំការអនុញ្ញាតិចុះចត ទើបអាចវាយតម្លៃជាក់លាក់បាន។ លោកបានគូសបញ្ចាក់ថា “ប្រទេសកម្ពុជា ក៏បានស្វាគមន៍ដល់ការចាប់ផ្តើមហោះហើរឡើងវិញ របស់ក្រុមហ៊ុនចិន ពីខេត្តសក្តានុពលទាំងឡាយមកកាន់ប្រទេសកម្ពុជា ប៉ុន្តែអ្វីដែលយើងមិនទាន់ដឹងច្បាស់ គឺចំនួនជើងហោះហើរ ដោយសារយើងពិនិត្យមើលឃើញមាននិន្នាការស្នើសុំទីចំណតបំរុងឡើងវិញ តែយើងមិនអាចរាប់បានទេ ដោយសារការសុំទីចំណតបំរុង មិនមែនជាសូចនាករជាក់លាក់នោះទេ។ យើងរង់ចាំមើលការស្នើសុំការអនុញ្ញាតិចុះចតសិន ទើបអាចរាប់បានថាជាចំនួនជាក់លាក់”។ លោកបានបញ្ជាក់ថា ដោយការលុបចោលនូវគោលនយោបាយសូន្យកូវីដ ដោយគ្មានការកំណត់កូតាទៀត […]

អាន​បន្ថែម

អគារសុខាភិបាលថ្មី៣នៅក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

អគារតេជោព្យាបាលជំងឺកូវីដ-១៩ អគារមន្ទីរពិសោធន៍ និងអគារផលិតអុកស៊ីសែននៅក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងអមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២០ កញ្ញា ២០២២។ អគារតេជោព្យាបាលជំងឺកូវីដ-១៩ អគារមន្ទីរពិសោធន៍ និងអគារផលិតអុកស៊ីសែន ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសហីនុ។ គួររម្លឹកដែរថាអគារតេជោព្យាបាលជំងឺកូវីដ-១៩មួយខ្នង មានកម្ពស់មួយជាន់ មានទំហំ ៩០ x ៣០ម៉ែត្រ គ្រឹះសសរបេតុង ដំបូលប្រកស័ង្គសី ដែលបានចាប់ផ្តើមសាងសង់នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ និងបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២  ។ អគារព្យាបាលនេះត្រូវបានសាងសង់ឡើងក្រោមការបរិច្ចាគថវិកាដោយស្ម័គ្រចិត្តពីសប្បុរសជនជាតិ និងអន្តរជាតិ ចំនួន១.៧៤២.៨៣០ដុល្លារអាមេរិក។ ដោយឡែក អគារមន្ទីរពិសោធន៍ មួយខ្នង មានទទឹង ១៥.៨ X ២៩ម៉ែត្រ ត្រូវបានសាងសង់ឡើងក្រោមជំនួយឧបត្ថមដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ចំនួន […]

អាន​បន្ថែម

រោងចក្រវេចខ្ចប់វ៉ាកសាំងកូវីដ១៩ នឹងចាប់ផ្តើមសាងសង់នៅខែវិច្ឆិកាខាងមុខ

រោងចក្រច្រក និងវេច្ចខ្ចប់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ជាលើកដំបូងនៅកម្ពុជា នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ នៅភាគខាងជើងរាជធានីភ្នំពេញ។ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំមន្រ្តីចុះពិនិត្យទីតាំងសម្រាប់សាងសង់រោងចក្រនេះ នៅថ្ងៃទី២៦ខែ​សីហា ដើម្បីមើលដំណើរការបូមខ្សាច់បំពេញដី និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីត្រៀមការបើកការដ្ឋានសាងសង់ផ្លូវការ។ បើតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាល​ រោងចក្រនេះ នឹងត្រូវសាងសង់ឡើងនៅលើផ្ទៃដីទំហំប្រមាណ ៥ហិកតា ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ស្រុកពញាឭ ខេត្តកណ្តាល។ សាងសង់ដោយ សហការជាមួយក្រុមហ៊ុន Sinovac របស់ចិន សហគ្រាសឱសថកម្ពុជា CPE គ្រោងចំណាយទុនវិនិយោគជំហានដំបូងប្រមាណ ១០០លានដុល្លារអាមេរិក។ ក្រសួងសុខាភិបាល CPE និងក្រុមហ៊ុន Sinovac Life Sciences Co Ltd របស់ចិនកាលពីខែកក្កដា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីអនុញ្ញាតឱ្យកម្ពុជាបំពេញ និងវេចខ្ចប់វ៉ាក់សាំងអសកម្ម Covid-19 ។ ក្រោមអនុស្សារណៈយោគយល់គ្នា សហគ្រាសឱសថកម្ពុជាត្រូវបានផ្តល់សិទ្ធិក្នុងការបំពេញ និងវេចខ្ចប់ថ្នាំបង្ការ Covid-19 អសកម្មក្នុងស្រុក ដែលផ្គត់ផ្គង់ដោយ Sinovac Life Sciences  និងផ្គត់ផ្គង់វ៉ាក់សាំងដល់រាជរដ្ឋាភិបាលសម្រាប់រយៈពេល 3 ឆ្នាំចាប់ពីឆ្នាំ […]

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការធំៗ៣ដើម្បរក្សារលំនឹងអាជីវកម្មធុរកិច្ច

ក្នុងកាលៈទេសៈដ៏លំបាកនេះ រដ្ឋាភិបាលកម្ពុជាបានសហការជាមួយវិស័យឯកជន ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញលំនឹងអាជីវកម្មធុរកិច្ច ដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេពីវិបត្តិកូវិដ១៩ ដោយបានដាក់ចេញនូវវិធានការធំៗ៣ សម្រាប់ការលើកលែងពន្ធក្នុងខេត្តទេសចរណ៍ទាំង៣នេះ រួមមានដូចខាងក្រោម៖ ១. បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ ដែលមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ សម្រាប់រយៈពេល ៣ខែបន្ថែមទៀត គឺពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២២។ ២. បន្តផ្តល់ការសម្របសម្រួលតាមរយៈការបង្កកតួលេខបំណុលត្រឹមចុងឆ្នាំ ២០១៩ និងមិនគិតការពិន័យសម្រាប់ឆ្នាំ២០២២ សម្រាប់វិស័យទេសចរណ៍។ ៣. ជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍ រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញជូនដល់បុគ្គលិករបស់ខ្លួនដោយខ្លួនឯង និងមានលទ្ធភាពស្នើសុំការគាំទ្រហរិញ្ញប្បទាន ពីសំណាក់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់។ សេចក្តីប្រកាសនេះត្រូវបានចេញផ្សាយកាលពីថ្ងៃទី ១៥ ខែកក្កដា កន្លងទៅ សម្រាប់ខេត្តក្រុងសំខាន់ៗ៣ រួមមាន រាជធានីភ្នំពេញ សៀមរាប និង ក្រុងព្រះសីហនុ ។ គួរបញ្ជាក់ផងដែរថា ការលើកលែងនេះ បានធ្វើឡើងដើម្បីស្តារកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងពេលចំពោះមុខ និងរយៈពេលមធ្យម ឱ្យត្រឡប់ទៅរកកំណើនសក្កានុពល និងពង្រឹងភាពធន់សម្រាប់ការអភិឌ្ឍន៍សង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន […]

អាន​បន្ថែម

មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព សម្រេចការសាងសង់បាន ៣០% ហើយ

មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព សម្រេចការសាងសង់បាន ៣០% ហើយគ្រោងនឹងបញ្ជាប់ការសាងសង់ទាំងស្រុងនៅខែមិថុនា ឆ្នាំ២០២៣។ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពគម្រោង របស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។ ក្នុងឱកាសជួបពិភាក្សាជាមួយក្រុមហ៊ុនសាងសង់ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានសំណូមពរដល់ក្រុមហ៊ុនសាងសង់ឱ្យពន្លឿនការសាងសង់ ដោយត្រូវសម្រេចឲ្យបានរួចរាល់នៅត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ នូវអគារចំនួន ០៥ អគារ ចំណែកអគារនៅសល់ចំនួន ០៤ អគារទៀត នឹងត្រូវបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ២០២៣។ មណ្ឌលព្យាបាលនេះ ស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សាងសង់លើផ្ទៃដីទំហំជិត ៨ហិកតា ដែលក្នុងនោះមានអគារសរុបចំនួន ០៩អគារ រួមមាន អគារសម្រាកព្យាបាលចំនួន ០៧អគារ អាចដាក់គ្រែសរុបបានចំនួន១១.០០០គ្រែ អគាររដ្ឋបាលចំនួន ០១ និងអគារបុគ្គលិកចំនួន ០១ ។ មណ្ឌលព្យាបាលនេះ […]

អាន​បន្ថែម