សម្ដេច ហ៊ុន សែន ផ្ដល់អាទិភាពលើគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ ៣ ធំៗ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសំដែងការគាំទ្រ និងផ្ដល់អាទិភាពលើគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ ៣គម្រោងធំៗ ដែលត្រៀមនឹងសាងសង់នៅពេលអនាគតឆាប់ៗខាងមុខ។

សម្តេចតេជោ បានបង្ហាញពីគម្រោងទាំងនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ កាលពីថ្ងៃទី៦ ខែធ្នូ នេះ។

គម្រោងអាទិភាពទាំង ៣ រួមមាន ១) គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវថ្មីតភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ ២) គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាប ភ្ជាប់ខេត្តកំពង់ឆ្នាំង និងកំពង់ធំ និង៣) គម្រោងសាងសង់ផ្លូវភ្ជាប់ខេត្តសៀមរាប និងបាត់ដំបង។

សម្តេចបន្ដថា ៖ «គម្រោងទាំងនេះ សុទ្ធតែជាគម្រោងដើម្បីធ្វើឱ្យប្រទេសរបស់យើង មានប្រព័ន្ធផ្លូវ ឬបណ្តាញផ្លូវគ្រប់គ្រាន់ ដោយទៅមុខហើយ មិនចាំបាច់ថយក្រោយ…ដែលយើងត្រូវបន្ត ជាប្រចាំឆ្នាំ»។

ទាក់ទិននឹងគម្រោងទី ១ មិត្តចិនបានព្រមព្រៀងផ្ដល់ថវិកាកម្ចីរួចហើយ ខណៈក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបញ្ចប់ការចរចាជាមួយក្រុមហ៊ុនម៉ៅការរួចហើយ ដោយគម្រោងសាងសង់ស្ពានក្រចេះ-កំពង់ធំ នេះ អាចនឹងបើកការដ្ឋានឆាប់ៗ។ (អានបន្ថែម)

ដោយឡែក សម្រាប់គម្រោងទី ២ ស្ពានកំពង់ឆ្នាំង-កំពង់ធំ រដ្ឋាភិបាលកម្ពុជាបានដាក់សំណើទៅរដ្ឋាភិបាលចិនរួចរាល់ហើយដើម្បីស្នើសុំឥណទាន ខណៈមកទល់បច្ចុប្បន្ន នៅមិនទាន់បានចម្លើយពីខាងភាគីចិននៅឡើយទេ។ (អានបន្ថែម)

យ៉ាងណាមិញ សម្រាប់គម្រោងទី ៣ ផ្លូវសៀមរាប-បាត់ដំបង ក្រសួង និងក្រុមហ៊ុនឯកជន បានបញ្ចប់ការសិក្សារួចរាល់ហើយ ដែលជាផ្លូវថ្មីប្រវែង ៧២គម។ ក្រសួងក៏បានដាក់គម្រោងនេះចូលក្នុងផែនការ ៥ឆ្នាំរំកិលនៃគម្រោងអាទិភាពក្រោមជំនួយរបស់មិត្តចិនហើយដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]