ក្រុមហ៊ុនធំៗចំនួន៤ ចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត
ក្រុមហ៊ុនរថយន្ត និងអេឡិចត្រូនិកល្បីៗចំនួនបួន បង្ហាញឆន្ទៈចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចជាតិ។ ការប្តេជ្ញាចិត្តនេះត្រូវបានប្រកាសក្នុងដំណើរទស្សនកិច្ចសិក្សានាពេលថ្មីៗនេះ ដោយឯកឧត្តម ជា សុជាតិ នាយករងខុទ្ទកាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនៈកិច្ចនេះ ឯកឧត្តម ជា សុជាតិ និងក្រុមការងារបានចុះទស្សនកិច្ចសិក្សារោងចក្រផលិតគ្រឿងបន្លាសរថយន្ត និងអេឡិចត្រូនិកទាំង៤ ដែលមានទីតាំងនៅតាមបណ្តាររាជធានី-ខេត្តដូចជា៖ ពីរនៅភ្នំពេញ មួយនៅខេត្តកណ្តាល និងមួយទៀតនៅខេត្តតាកែវ។ គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅទៅលើប្រតិបត្តិការរបស់ក្រុមហ៊ុននីមួយៗ ដោយពិនិត្យមើលកត្តាផលិតកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ ស្ថានភាពទីផ្សារ បញ្ហាប្រឈម និងទស្សនវិស័យអាជីវកម្មនាពេលអនាគត។ ឯកឧត្តមបញ្ជាក់ថា “ដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រមូលព័ត៌មានដែលនឹងរួមចំណែកដល់របាយការណ៍វឌ្ឍនភាពរយៈពេលពីរឆ្នាំ (២០២៣-២០២៤) ដែលផ្តោតលើការអនុវត្តផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍សម្រាប់ឧស្សាហកម្មរថយន្ត និងអេឡិចត្រូនិចរបស់កម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចនេះ តំណាងក្រុមហ៊ុនទាំង៤ បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការថែទាំនិងយកចិត្តទុកដាក់ដល់ក្រុមហ៊ុនដែលបានមកវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុនក៏បានបង្ហាញពីឆន្ទៈក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតផងដែរ។ ក្រុមហ៊ុនដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះរួមមាន: ១. SEIKAWA (CAMBODIA) TECHNOLOGY CO.,LTD – មានជំនាញក្នុងការផលិតគ្រឿងអេឡិចត្រូនិច និងអគ្គិសនីដែលផលិតពីផ្លាស្ទិច។ ២. MARUSAN PLASTIC (PHNOM PENH) CO., LTD – […]
Smart Eden ប្រកាសនាំផលិតផលកម្ពុជាចេញទៅទីផ្សារបារាំង ដែលមានបណ្ដាញរហូតដល់ ៦ពាន់ទីតាំង
ក្រុមហ៊ុន Smart Eden គ្រោងពង្រីកការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារបារាំង ដែលបច្ចប្បន្នមានបណ្តាញចែកចាយរហូតដល់ជាង ៦.០០០ទីតាំងនៅទូទាំងប្រទេសបារាំង។ នេះបើតាមឱ្យដឹងក្នុងជំនួបមួយរវាង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងនាយកប្រតិបត្តិលោក Laurent Strauch និងអ្នកឧកញ៉ា ហ៊ុន ឡាក់ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។ នៅក្នុងជំនួបនេះ លោក Laurent Strauch បានលើកឡើងថា ក្រុមហ៊ុន Smart Eden បាននាំចេញគ្រាប់ស្វាយចន្ទី និងដំណាប់ស្វាយពីកម្ពុជាតាំងពីឆ្នាំ២០២៤ ហើយទទួលបានការគាំទ្រច្រើនពីអតិថិជននៅក្នុងប្រទេសបារាំង។ លោកបានជម្រាបជូនអំពីដំណើរការរបស់ Smart Eden ដែលជាក្រុមហ៊ុនចែកចាយផលិតផលដ៏ធំ បច្ចុប្បន្នមានបណ្តាញលក់រហូតដល់ជាង ៦.០០០ទីតាំង នៅទូទាំងប្រទេសបារាំង។ លោក Strauch បានបញ្ជាក់ថា ក្រុមហ៊ុនមានបំណងចង់ពង្រីកការនាំចេញផលិតផលកម្ពុជា ពី ១០ ទៅ ១៥មុខ ក្នុងឆ្នាំ២០២៥ នេះ ក្នុងនោះរួមមាន៖ អង្ករ ម្រេច ស្ករត្នោត […]
ត្រីមាសទី១-២០២៥ កម្ពុជាលក់សំបុត្រទេសចរណ៍បានជិត ២០លានដុល្លារ
ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ប្រទេសកម្ពុជាប្រមូលចំណូលបាន ១៩.៥៣២.៤៨៧ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូកកម្សាន្ត។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។ របាយការណ៍ខាងលើបានឱ្យដឹងថា ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៥នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៣៩៨.៥៣១នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ១៨.៧១៨.៧២២ដុល្លារ កើន ១៣,២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្រៅពីចំណូលបានពីការលក់សំបុត្រចូលទស្សនាអង្គរ គ្រឹះស្ថានអង្គរក៏បានរកចំណូលបន្ថែមពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានផ្សេងៗទៀត រួមមាន៖ ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូក ដែលទទួលបានចំនួនសរុប ៨១៣.៧៦៥ដុល្លារ។ ដើម្បីបង្កើនបទពិសោធន៍ថ្មីដល់ភ្ញៀវទេចរអន្តរជាតិ មកលេងកម្សាន្តនៅប្រទេសកម្ពុជា ទាំងរដ្ឋាភិបាលកម្ពុជា និងគ្រឹះស្ថានអង្គរ បានដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ៗជាច្រើន ដើម្បី ជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ និងជាការទាក់ទាញទេសចរទាំងអស់ពីជុំវិញពិភពលោក។ (អានបន្ថែម, បន្ថែម និងបន្ថែម) ដោយសារវិស័យទេសចរណ៍បន្តងើបឡើងវិញ ប្រទេសកម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការបង្ហាញពីបេតិកភណ្ឌវប្បធម៌ និងសម្រស់ធម្មជាតិដ៏សម្បូរបែបរបស់ខ្លួន។ - Video Advertisement -
ក្រុមហ៊ុនល្បីមកពីហុងកុងចំណាយជាង $៥៥លាន ទិញយកកាស៊ីណូ Star Vegas នៅប៉ោយប៉ែត
ក្រុមហ៊ុន Donaco International ដែលជាម្ចាស់កាស៊ីណូ Star Vegas និងសណ្ឋាគារដ៏ធំនៅប៉ោយប៉ែត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលទ្ធកម្មក្នុងតម្លៃ $៥៥,៦ លានដុល្លារ ដោយក្រុមហ៊ុន On Nut Road ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Argyle Street Management ដ៏ល្បីរបស់ហុងកុង។ ក្នុងការកាន់កាប់ភាគហ៊ុនថ្មីនេះ ម្ចាស់ភាគហ៊ុននឹងទទួលបាន USD ០,០៤៥ ដុល្លារ ជាសាច់ប្រាក់សម្រាប់ ភាគហ៊ុន Donaco នីមួយៗដែលខ្លួនកាន់កាប់ សម្រាប់តម្លៃភាគហ៊ុនជាមធ្យម គឺ ០,០២៩ ដុល្លារ។។ តម្លៃនេះ គឺខ្ពស់ជាងតម្លៃជួញដូរជាមធ្យមនៃភាគហ៊ុន Donaco ៥៤,១០% ក្នុងរយៈពេល ៩០ ថ្ងៃគិតមកដល់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ នេះបើយោងតាម Tradingview ចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥។ គួររំលឹកថា សណ្ឋាគារកាស៊ីណូ (The Star Vegas […]
រដ្ឋ និងឯកជន រួមគ្នាលើកម្ពស់កសិផលក្នុងស្រុក តាមរយៈចុះអនុស្សរណៈដ៏សំខាន់មួយ
ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញផលិតកម្មកសិកម្មក្នុងស្រុក ក្រសួងពាណិជ្ជកម្មបានសហការជាមួយក្រុមហ៊ុនផលិតចំណីសត្វល្បីៗចំនួនប្រាំមួយ ដើម្បីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលបំណងលើកកម្ពស់ផលិតផលកសិកម្មសំខាន់ៗដូចជា៖ ពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមផ្សេងៗ ក្នុងប្រទេសកម្ពុជា។ នេះបើតាមពិធីចុះអនុស្សរណៈយោគយល់គ្នា ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ ក្រុមហ៊ុនទាំង ៦នោះរួមមាន៖ ក្រុមហ៊ុនអិមភីក អេស៊ីអិមស៊ី (ខេមបូឌា), ក្រុមហ៊ុនបេតាហ្រ្គោ (ខេមបូឌា) ខមភេនី លីមីធីត, ក្រុមហ៊ុនអេហ្រ្គី-ម៉ាស្ទ័រ ខូអិលធីឌី, ក្រុមហ៊ុន ឌឹ ហឺស្ស ធីអិមអេច, ក្រុមហ៊ុន អេ អេន ធី ហ្វីដ ឯ.ក, និងក្រុមហ៊ុន ស៊ីជេ ជេលជីដាងហ្វីដ (ខេមបូឌា) ខូអិលធីឌី។ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រសួងពាណិជ្ជកម្ម នឹងសហការសម្របសម្រួលជាមួយក្រុមហ៊ុនទាំង៦ ដើម្បីប្រមូលទិញពោតក្រហមចំនួន ១៨៩.០០០ តោន ដំឡូងមីចំនួន ៨១.៦០០ តោន កញ្ជុងអង្ករចំនួន ៥១. ១៣០ […]
ក្រុមហ៊ុនគ្រឿងសង្ហារិមល្បីរបស់ស៊ុយអែត កំពុងសម្លឹងទីផ្សារកម្ពុជា ដើម្បីរកឱកាសពង្រីកខ្លួន
ក្រុមហ៊ុនគ្រឿងសង្ហារិមល្បីរបស់ស៊ុយអែត IKEA កំពុងសម្លឹងមើលទីផ្សារវិនិយោគនៅកម្ពុជា ដើម្បីពង្រីកការវិនិយោគរបស់ខ្លួន។ នេះបើតាមជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈប្រតិភូក្រុមហ៊ុន IKEA ដែលដឹកនាំដោយលោក GIAFAR SAFAVERDI នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការ បានជម្រាបជូនក្រុមហ៊ុននូវគោលនយោបាយទាក់ទាញការវិនិយោគឯកជនរបស់កម្ពុជា, របបនៃការលើកទឹកចិត្តដែលពោរពេញដោយភាពទាក់ទាញក្រោមច្បាប់ស្តីពីវិនិយោគបច្ចុប្បន្ន, ប្រព្រឹត្តិកម្មស្មើភាពដោយគ្មានការរើសអើង និងវិធានការគាំទ្រនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់ដើម្បីធ្វើឱ្យបរិយាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរឡើង បូករួមជាមួយកត្តាអំណោយផលផ្សេងៗទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការក៏បានជំរុញលើកទឹកចិត្តដល់លោក GIAFAR SAFAVERDI តំណាងក្រុមហ៊ុន IKEA រួសរាន់ក្នុងការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីឆាប់ទទួលបានផលចំណេញ។ ជាការឆ្លើយតប លោក GIAFAR SAFAVERDI បានថ្លែងអំណរគុណចំពោះការទទួលជួបពិភាក្សាការងារ និងបានផ្តល់នូវព័ត៌មានពិតជាក់ស្តែងសម្រាប់ក្រុមហ៊ុនធ្វើជាមូលដ្ឋានសម្រេចចិត្ត ព្រមទាំងជម្រាបជូនថានេះជាលើកទី១ដែលក្រុមហ៊ុន IKEA ចាប់ផ្តើមសម្លឹងមើលទីផ្សារវិនិយោគនៅកម្ពុជា ដើម្បីពង្រីកការវិនិយោគរបស់ខ្លួន។ សូមបញ្ជាក់ជូនថា ក្រុមហ៊ុន IKEA គឺជាក្រុមហ៊ុនវិនិយោគផលិតគ្រឿងសង្ហារិម និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះដ៏ធំមួយនៅក្នុងពិភពលោកដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៣ នៅប្រទេសស៊ុយអ៊ែត។ នៅក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន IKEA មានប្រាក់ចំណូលរហូតដល់ទៅប្រមាណ ២៦,៥ពាន់លានអឺរ៉ូ ស្មើនឹងប្រមាណ ២៩ពាន់លានដុល្លារអាម៉េរិក។ […]