អាគារសង់ពីឈើសុទ្ធខ្ពស់ជាងគេទាំង ៥ នៅលើពិភពលោក

ពេលនិយាយពីអាគារខ្ពស់ៗ មនុស្សភាគច្រើនមិននឹកស្មានថា អាចសាងសង់ពីឈើបានទេ ព្រោះផ្ទះឈើភាគច្រើនឃើញថាមានកម្ពស់ត្រឹម ២ ទៅ៣ជាន់ប៉ុណ្ណោះ។ ប៉ុន្តែអ្នកដឹងទេថា ជាមួយនឹងបច្ចេកវិទ្យាទំនើប មានអាគារខ្ពស់ៗជាច្រើន ធ្វើចេញឈើ។ Construction Review Online បានចាត់លំដាប់អគារខ្ពស់បំផុតធ្វើពីឈើទាំង ៥ ដូចខាងក្រោម៖ ១) អគារ Voll Arkitekter’s Mjøstårne នៅ Brumunddal នៃប្រទេសន័រវេ អគារនេះមានកម្ពស់ ៨៥ ម៉ែត្រ ឬស្មើនឹង ១៨ ជាន់ ដែលជាអាគារសង់ពីឈើសុទ្ធខ្ពស់បំផុតនៅលើពិភពលោក ក្រោយបញ្ចប់កាលពីខែមីនា ឆ្នាំ ២០១៩។ អគារ Mjøstårnet ត្រូវបានសាងសង់ ដោយប្រើឈើប្រណីតបូកផ្សំនឹងបច្ចេកវិទ្យា Cross-laminated timber និង Glued laminated timber (ឬវិធីសាស្រ្តវិស្វកម្មដោយប្រើឈើមាំ តខ្វែងគ្នា ដើម្បីបង្កើតជាគ្រោងអគារ)។ ២) អគារ Tall Wood Residence នៅទីក្រុងវ៉ាន់ខូវ័រ ប្រទេសកាណាដា អគារនេះមានកម្ពស់ […]

អាន​បន្ថែម

ក្រុមហ៊ុនអូស្រ្តាលីគ្រោងសាងសង់ អគារបន្ទះសូឡារូបរាងដូចដើមឈើពិត នៅទីក្រុងសៀងហៃ

ក្រុមហ៊ុនស្ថាបត្យកម្មអូស្រ្តាលី Koichi Takada កាលពីថ្មីៗនេះ បានបង្ហាញការររចនាប្លង់គម្រោងអគារបន្ទះសូឡារូបរាងដូចដើមឈើពិតមួយហៅថា solar trees marketplace ដែលគ្រោងនឹងសាងសង់ក្នុងស្រុកមីនហាង ចម្ងាយ ២០ គីឡូម៉ែត្រភាគនិរតីនៃទីក្រុងសៀងហៃ។ គម្រោងនេះមានផ្ទៃក្រឡាសរុប ៣ ៤៥០ ម៉ែត្រការ៉េ ដែលមានអគារចំនួន ៣២ អគារ ដោយអគារនីមួយៗ នឹងត្រូវបានររចនាជារាងកោង មានដំបូងសំប៉ែតបែកមែកសាខាដូចជាដើមឈើដុះចេញពីដីពិតៗ ដូច្នោះ។ តួរអគារនឹងត្រូវសាង់សង់ពីឈើ ហើយនៅផ្នែកខាងលើ និង សងខាងអគារក៏នឹងមានការដាំដើមឈើពិតដើម្បីជាម្លប់ដល់អ្នកដើរ។ លើសពីនេះ ចំណុចពិសេសដែលសំខាន់បំផុតគឺការបំពាក់បន្ទះសូឡាតាមតួអគារ និងដំបូលផ្លូវដើរ ដើម្បីបង្កើតថាមពលបៃតងផ្គត់ផ្គង់អគារ។ នៅពេលបញ្ចប់ការសាងសង់នៅចុងឆ្នាំ គម្រោងនេះនឹងក្លាយជាចំណុចលេចធ្លោនៃតំបន់លំនៅដ្ឋានដែសក្ដានុពលថ្មីរបស់ទីក្រុងសៀងហៃ ឬហៅថា Tian An Caobao Road។ រូបថត៖ Koichi Takada / Doug & Wolf

អាន​បន្ថែម

អាមេរិកផ្ដល់សេវាកម្មថ្មី៖ ជនជាតិខ្មែរអាចទិញអចលនទ្រព្យនៅអាមេរិកបាន តាមប្រព័ន្ធអនឡាញ

ក្រុមហ៊ុនអចលនទ្រព្យអាមេរិច Golden Gate Global និងក្រុមហ៊ុនក្នុងស្រុក Isaford Co. Ltd កាលពីថ្មីៗនេះ បានសហការគ្នាបង្កើតសេវាកម្មថ្មីមួយ ពោលគឺសម្របសម្រួលឱ្យវិនិយោគិនខ្មែរអាចទិញគេហដ្ឋាននៅសហរដ្ឋអាមេរិកបានដោយរលូន តាមប្រព័ន្ធអនឡាញ។ សេវាកម្មនេះនឹងជួយឱ្យការប្រតិបត្តិការទិញលក់ចប់សព្វគ្រប់ជាស្ថាពរក្នុងអំឡុងពេល ៣០ ថ្ងៃប៉ុណ្ណោះ ដោយអ្នកទិញមិនបាច់ស្មុគស្មាញរឿងបញ្ហារត់ឯកសារដោយខ្លួនឯងនោះទេ។ ជាមួយនឹងបច្ចេកវិទ្យាទំនើបថ្មី អ្នកទិញអាចសិក្សា និងមើលឃើញភូមិសាស្ត្រផ្ទះ ទំរង់ផ្ទះ ការតុបតែងផ្នែកខាងក្នុងនិងខាងក្រៅ ក៏ដូចជាសក្ដានុពលតំបន់ជុំវិញផ្ទះ បានដោយគ្រប់ជ្រុងជ្រោយ ៣៦០ អង់ស្សា បានប្រព័ន្ធអនឡាញផ្ទាល់តែម្ដង ដោយមិនបាច់ធ្វើដំណើរទៅប្រទេសអាមេរិកនោះទេ។ បន្ទាប់មកក្រុមហ៊ុនទាំង២ នឹងបន្តរត់ឯកសារទិញលក់ និងជួយសម្របសម្រួលគ្រប់ដំណាក់កាលរហូតដល់អ្នកក្លាយជាម្ចាស់ផ្ទះ។ លើសពីនេះ ក្រុមហ៊ុនក៏នឹងបន្តផ្ដល់សេវាកម្មក្រោយការទិញផងដែរ ឧទាហរណ៍ដូចជា ជំនួយក្នុងការស្វែងរកអ្នកគ្រប់គ្រងអចលនទ្រព្យ និងការគ្រប់គ្រងរឿងទឹកភ្លើងជាដើម។ សេវាកម្មនេះទៀតសោត គឺបង្កើតឡើងដើម្បីសម្រួល និងដោះស្រាយបញ្ហារបស់វិនិយោគិនដែលចង់វិនិយោគតែ មិនអាចធ្វើដំណើរបាន ដោយសារតែវិបត្តិកូវីដ។ គួរបញ្ជាក់ផងដែរ ការទិញជាមួយក្រុមហ៊ុនទាំង ២ នេះគឺអាចជឿទុកចិត្តបានដោយសារ Golden Gate Global គឺជាក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីនៅអាមេរិក។ លើសពីនេះ អតិថិជនអាចជ្រើសរើសផ្ទះបានច្រើនប្រភេទ និងច្រើនកន្លែងចេញពី ១ ៣០០ គម្រោង ទូទាំងសហរដ្ឋអាមេរិក។ […]

អាន​បន្ថែម

អគារបៃតងជាប់ចំណាត់ថ្នាក់ទាំង៥ លើពិភពលោកប្រចាំឆ្នាំ២០២១ មានអគារអ្វីខ្លះ

រូបភាពដោយ Procore បញ្ហាបម្រែបម្រួលអាកាសធាតុគឺជាហានិភ័យប្រឈមមួយ។ កត្តានេះបានធ្វើឱ្យស្ថាបត្យករនៅជុំវិញពិភពលោក បាននឹងកំពុងធ្វើការរចនាប្លង់អគារ ឱ្យមានភាពច្នៃប្រឌិត និងប៉ះពាល់ដល់បរិស្ថានតិចតួចបំផុត ឬហៅម្យ៉ាងទៀតថាអគារបៃតង។ ក្រុមហ៊ុនល្បីល្បាញអាមេរិកមួយ Procore Technologies, Inc បានចាត់លំដាប់ប្លង់អគារបៃតងដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជាងគេទាំង ៥ ក្នុងឆ្នាំ ២០២១ ដូចតទៅ៖ គម្រោង Valley នៅប្រទេសហូឡង់ គម្រោងនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យករល្បីឈ្មោះពីប្រទេសហូឡង់ MVRDV ។ គ្របដណ្តប់លើផ្ទៃដី ៧៥.០០០ ម៉ែលការ៉េ ចំណុចពិសេសរបស់គម្រោងនេះ គឺការដាំរុក្ខជាតិបៃតងនៅតាមចន្លោះអគារនីមួយៗ ជាមួយនឹងសួនបៃតងបញ្ឈរតាមជំហរអគារ។ យោងទៅតាមក្រុមហ៊ុន Procore អគារនេះទទួលពិន្ទុ GreenPoint Rated (GPR) ដល់ទៅ ៨ ពិន្ទុ។ រោចចក្របំផ្លែងសម្រាមទៅជាថាមពលធំជាងគេលើលោកនៅទីក្រុងសិនជិន ប្រទេសចិន រោងចក្រនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនដាណឺម៉ាក Schmidt Hammer Lassen និង Gottlieb Paludan។ មានផ្ទៃក្រឡាសរុប ៦៦ ០០០ ម៉ែត្រការ៉េ ដំបូលរោងចក្រត្រូវបានគ្របដណ្ដប់ដោយបន្ទះសូឡា ដែលជាប្រភពថាមពលបៃតងសម្រាប់ការប្រើប្រាស់ក្នុងរោងចក្រ។ ក្រៅពីការរចនាបៃតង រោងចក្រនេះនឹងអាចដុតសំរាមចំនួន […]

អាន​បន្ថែម

ក្នុងនាមជាវិនិយោគិនខ្មែរ បើចង់ទិញអចលនទ្រព្យនៅសហរដ្ឋអាមេរិក ត្រូវធ្វើយ៉ាងដូចម្ដេច?

អត្ថបទផ្សព្វផ្សាយ៖ ដោយសារតែវិបត្តិកូវីដ បានធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុកមិនសូវរឹងមាំ ទើបធ្វើឱ្យអ្នកវិនិយោគខ្លះកំពុងសម្លឹងមើលឱកាសវិនិយោគទិញអចលនទ្រព្យនៅក្រៅប្រទេស ដូចជានៅសហរដ្ឋអាមេរិកជាដើម។ ក្នុងនាមជាវិនិយោគិនខ្មែរ តើអាចទិញអចលនទ្រព្យនៅសហរដ្ឋអាមេរិកបានឬទេ និងត្រូវធ្វើយ៉ាងដូចម្ដេច? ការវិនិយោគលើគេហដ្ឋាននៅអាមេរិកមិនមែនជារឿងលំបាកដូចមុននោះទេ បើអ្នកមានថវិកាគ្រប់គ្រាន់គឺអាចធ្វើបានដោយងាយស្រួល ដោយមិនចាំបាច់គិតគូរស្មុគស្មាញរឿងផ្លូវច្បាប់ច្រើននោះទេ។ ក្រុមហ៊ុនអាមេរិកធំៗ ២ កាលពីថ្មីៗនេះ ទើបតែបានចាប់ដៃគូសហការជាមួយក្រុមហ៊ុនក្នុងស្រុកមួយនៅកម្ពុជា Isaford Co Ltd ដើម្បីផ្ដល់សេវាកម្មសម្របសម្រួល និងប្រឹក្សាដល់ជនជាតិខ្មែរ ដែលចង់វិនិយោគលើអចលនទ្រព្យនៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុនអាមេរិកទាំង ២ នេះរួមមាន ក្រុមហ៊ុន Golden Gate Global ដែលជាក្រុមហ៊ុនលក់អចលនទ្រព្យ និងក្រុមហ៊ុន Lennar International ដែលជាអ្នកអភិវឌ្ឍគម្រោង។ ក្រុមហ៊ុនទាំង ២ សុទ្ធសឹងតែក្រុមហ៊ុនដែលល្បីល្បាញនៅសហរដ្ឋអាមេរិក។ ជាក់ស្ដែង កាលពីថ្មីៗនេះ Lennar International ទើបតែជាប់ឈ្មោះជាអ្នកអភិវឌ្ឍគេហដ្ឋានល្អបំផុតលើពិភពលោក ដែលចាត់លំដាប់ដោយ FORTUNE Magazine ឆ្នាំ២០២១។ លោក Stuart Miller នាយកប្រតិបត្តិក្រុមហ៊ុន Lennar បានមានប្រសាសន៍ថា៖ «ការទទួលបានចំណាត់ថ្នាក់ជាអ្នកអភិវឌ្ឍល្អបំផុតនេះ គឺជាសក្ខីភាពមួយនៃការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនជាច្រើនឆ្នាំ ដើម្បីផ្តល់នូវគេហដ្ឋានដែលមានគុណភាពល្អបំផុតដល់អតិថិជន»។ លោក […]

អាន​បន្ថែម

ខណៈពិភពលោកកំពុងមានវិបត្តិ ទីផ្សារអចលនទ្រព្យវៀតណាមបែរជាមានសន្ទុះ ពិសេសទីផ្សារការិយាល័យ

ទីផ្សារការិយាល័យនៅទីក្រុងហាណូយប្រទេសវៀតណាម បាន និងកំពុងទាក់ទាញអ្នកវិនិយោគជាបន្តបន្ទាប់ ពិសេសក្នុងវិបត្តិកូវីដ-១៩ នេះ អ្នកវិនិយោគភាគច្រើនកំពុងទិញ និងសាងសង់ការិយាល័យទុក ដោយរំពឹងថាក្រោយកូវីដ ទីក្រុងមួយនេះនឹងក្លាយជាបណ្ដុំការិយាល័យរបស់ក្រុមហ៊ុនធំៗជាច្រើន។ នេះបើយោងតាមទិន្នន័យរបស់ CBRE វៀតណាម។ ប្រភពដដែលបានវិភាគទៀតថា មូលហេតុដែលធ្វើឱ្យទីផ្សារមួយនេះរីកចម្រើនទោះស្ថិតក្នុងវិបត្តិកូវីដក្ដី រួមមាន ទីផ្សារការិយាល័យនៅទីក្រុងហាណូយនៅមានឱកាសវិនិយោគច្រើន ចំនួនអ្នកឆ្លងមេរោគកូវីដ១៩នៅប្រទេសវៀតណាមគឺនៅតិច និងជាពិសេសទំនុកចិត្តពីអ្នកវិនិយោគពីប្រទេសធំ។ កង្វះអគារការិយាល័យកម្រិត A ដែលមានគុណភាពខ្ពស់ ក៏ជាចំណុចទាក់ទាញអ្នកវិនិយោគដ៏សំខាន់មួយទៀត។ ឱកាសនេះបានធ្វើឱ្យវិនិយោគិនពីប្រទេសធំៗ ជាច្រើនដូចជា កូរ៉េខាងត្បូង សិង្ហបុរី និងជប៉ុន ចាប់អារម្មណ៍មកអភិវឌ្ឍគម្រោងអគារការិយាល័យកម្រិត A នៅក្នុងទីក្រុងមួយនេះ។ ដោយសារតែកត្តាទាំងនេះ បានធ្វើឱ្យអ្នកជំនាញព្យាករថា កំណើនប្រាក់ចំណេញនៅក្នុងទីផ្សារការិយាល័យនៅទីហាណូយ នឹងកើនឡើងដល់ទៅ ៨០ ភាគរយ ក្រោយចប់កូវីដ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន អត្រាជួលការិយាល័យក្នុងរដ្ឋធានីមួយនេះគឺពេញដល់ ៩៤% ដែលជាអត្រាដែលខ្ពស់ខ្លាំង ហើយតម្រូវការក៏ត្រូវបានព្យាករថានឹងកើនឡើងជាបន្តបន្ទាប់ ពិសេសសម្រាប់ការិយាល័យគុណភាពខ្ពស់។ រូបភាព៖ TripSavvy

អាន​បន្ថែម

វិនិយោគិនអាស៊ីចាប់ផ្ដើមងាកមកវិនិយោគលើអចលនទ្រព្យនៅលោកខាងលិច ដោយសារទីផ្សារមានភាពនឹងនរ

អត្ថបទផ្សព្ធផ្សាយ៖ ក្នុងប៉ុន្មានចុងក្រោយនេះ ការរីកលូតលាស់នៃសេដ្ឋកិច្ចឥតឈប់ឈរ បានធ្វើឱ្យចំណូលរបស់ប្រជាជននៅទ្វីបអាស៊ីមានការកើនឡើងខ្លាំង។ កត្តានេះបាន និងកំពុងធ្វើឱ្យអ្នកវិនិយោគជាច្រើនមកពីប្រទេសនានានៃទ្វីបអាស៊ី ងាកទៅចាប់អារម្មណ៍ចង់វិនិយោគនៅសហរដ្ឋអាមេរិក ដោយយល់ឃើញថាទីនោះគឺជាទីតាំងសុវត្ថិភាពសម្រាប់ការបណ្ដាក់ទុន។ លោក Steven Kay ស្ថាបនិក និងជាសហនាយកប្រតិបត្តិនៃក្រុមហ៊ុន Golden Gate Global បានឱ្យដឹងថា មានហេតុផលសំខាន់ៗ ជាច្រើនដែលធ្វើឱ្យអ្នកវិនិយោគអន្តរជាតិសម្រេចចិត្តមកទិញផ្ទះ ឬវិនិយោគលើអចលនទ្រព្យនានានៅសហរដ្ឋអាមេរិក។ ហេតុផលទាំងនោះរួមមាន៖ ១)​ ការបណ្ដាក់ទុននៅសហរដ្ឋអាមេរិកជាការវិនិយោគដែលមានសុវត្ថិភាពខ្ពស់ ពោលគឺមិនសូវមានហានិភ័យរឿងទីផ្សារដួលរលំ ២) តម្លៃជាមធ្យមកើនឡើងជាបន្តបន្ទាប់ ៣) ស្ថានភាពសេដ្ឋកិច្ចដែលស្ថេរភាពខ្ពស់ ៤) អត្រាដាក់ជួលវិញដែលមានតម្លៃខ្ពស់ ៥) សហរដ្ឋអាមេរិកជាទីតាំងល្អមួយសម្រាប់ការសិក្សា ប្រសិនបើអ្នកចង់វិនិយោគហើយទៅរស់នៅទីនោះ។ កត្តាទាំងនេះ ក៏បានជំរុញឱ្យទីផ្សារអចលនទ្រព្យនៅប្រទេសអាមេរិកមានសន្ទុះជាបន្តបន្ទាប់ ពិសេសគឺការកើនឡើងនៃតម្រូវការ។ គួរបញ្ជាក់ផងដែរ សម្រាប់វិនិយោគិនកម្ពុជាដែលចាប់អារម្មណ៍ទិញអចលនទ្រព្យនៅអាមេរិក អាចធ្វើបានតាមរយៈក្រុមហ៊ុន Golden Gate Global និង ក្រុមហ៊ុន Isaford Co Ltd។ ក្រុមហ៊ុនទាំងពីរនេះ ដើរតួរជាអ្នកសម្របសម្រួល និងជួយជ្រើសរើសគេហដ្ឋានឱ្យស័ក្ដសមនឹងតម្រូវការរបស់អ្នក។

អាន​បន្ថែម

ក្រុមហ៊ុនធំៗ ១៦ មកពី៩ប្រទេស ចាប់អារម្មណ៍ដេញថ្លៃគម្រោងបណ្ដុំឧស្សាហកម្មតម្លៃ៨០០ លានដុល្លារ នៅមីយ៉ាន់ម៉ា

ក្រសួងវិនិយោគ និងទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ នៃប្រទេសមីយ៉ាន់ម៉ាបានប្រកាសថា មានក្រុមហ៊ុនធំៗយ៉ាងហោច ១៦ ក្រុមហ៊ុន ដែលចាប់អារម្មណ៍ក្នុងការដេញថ្លៃអភិវឌ្ឍគម្រោងបណ្ដុំឧស្សាហកម្មក៏ធំសម្បើមនៅទីក្រុងយ៉ាំងហ្គូន។ ក្រុមហ៊ុនទាំងនោះគឺ មកពីប្រទេសចំនួន ៩ ផ្សេងៗ រួមមានប្រទេសជប៉ុន សិង្ហបុរី អ៊ីតាលី អេស្ប៉ាញនិងបារាំង។ បើតាមផែនការដំបូង គម្រោងនេះមានទីតាំងស្ថិតនៅច្រាំងខាងលិចនៃទន្លេយ៉ាំងហ្គោន ហើយត្រូវបានសម្រេចឱ្យអភិវឌ្ឍដោយក្រុមហ៊ុនចិន China Communications Construction Company (CCCC) ក្នុងទំហំទឹកប្រាក់ ១,៥ ពាន់លានដុល្លារ។ ប៉ុន្តែ បន្ទាប់ពីមានការរិះគន់ គម្រោងនេះត្រូវបានបើកឱ្យដេញថ្លៃជាសាធារណៈម្តងទៀត ហើយទំលាក់ទឹកប្រាក់មកត្រឹម ៨០០ លានដុល្លារប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា ដំណាក់កាលដំបូងនៃគម្រោងនេះ រួមមានការសាងសង់ស្ពាននៅលើដងទន្លេយ៉ាំងហ្គូន សួនឧស្សាហកម្ម ផ្ទះល្វែង លំនៅដ្ឋាន ស្ថានីយអគ្គិសនី ទីស្នាក់ការដឹកជញ្ជូន និងអាងស្តុកទឹកជាដើម។

អាន​បន្ថែម

គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន ៧ គម្រោង តម្លៃជិត ៦ ពាន់លានដុល្លារ នឹងត្រូវអនុវត្តនៅឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០២១

រដ្ឋាភិបាលឥណ្ឌូនេស៊ី ប្រកាសចាប់ផ្តើមគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធឯកជន-រដ្ឋ (public-private project) ធំៗ ចំនួន ៧ ដែលមានតម្លៃ ៥,៤ ពាន់លានដុល្លារ ដើម្បីទាក់ទាញវិនិយោគិនឯកជនថ្មីៗ បន្ថែមទៀតនៅដើមឆ្នាំ ២០២១ ។ លោក Eko“ Heri” Djoeli Heripoerwanto អគ្គនាយកហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធនៃក្រសួងសាធារណការឥណ្ឌូនេស៊ី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «នៅឆ្នាំ ២០២១ យើងនឹងចាប់ផ្តើមដំណើរការលទ្ធកម្មសម្រាប់ផ្លូវចំនួន ៦ ដែលមានប្រវែងប្រមាណ ២០៨.៧ គីឡូម៉ែត្រ និងគម្រោងប្រព័ន្ធទឹកស្អាតផងដែរ។ ប្រសិនបើ គម្រោងដំណើរការទៅរលូន យើងអាចអនុវត្តដំណើរការសម្រាប់គម្រោង ផ្សេងៗទៀត ដែលបានដាក់ចូលក្នុងផែនការយើងទាំងអស់ដែរ»។ ក្រសួងសាធារណការ និងលំនៅឋានឥណ្ឌូនេស៊ី បានព្យាករណ៍ថា ថវិការដ្ឋនឹងរ៉ាប់រងលើគម្រោងនេះស្ទើរតែ ៣០% នៃថវិកាអភិវឌ្ឍន៍រហូតដល់ឆ្នាំ ២០២៤។ ហើយគម្រោងទាំងនេះ គឺជាផ្នែកមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ១៥៨ ដែលកំពុងដំណើរការ។ ទោះបីជាសេដ្ឋកិច្ចឥណ្ឌូនេស៊ីមានការធ្លាក់ចុះដោយសារជំងឺកូវីដ ១៩ ក្ដី ក៏គម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ឥណ្ឌូនេស៊ី នៅតែទាក់ទាញវិនិយោគិនឯកជន និងនៅតែរក្សាសុទិដ្ឋិនិយមរបស់ខ្លួនជានិច្ច។

អាន​បន្ថែម

សមាគមអចលនទ្រព្យស្នើឱ្យរដ្ឋាភិបាលអនុម័តកញ្ចប់ថវិកាជំនួយបន្ថែមដើម្បីរក្សាលំនឹងសេដ្ឋកិច្ចនៅឥណ្ឌូណេស៊ី

សមាគមអចលនទ្រព្យឈានមុខគេនៅឥណ្ឌូនេស៊ី ស្នើឱ្យរដ្ឋាភិបាលដាក់ចេញគោលការណ៍ជំនួយបន្ថែម ដើម្បីជម្រុញសកម្មភាពអចលនទ្រព្យក្នុងប្រទេស ជាពិសេសក្នុងកំឡុងពេលវិបត្តិកូវីដ១៩ ខណៈដែលផែនការបច្ចុប្បន្ននៅមិនទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់នៅឡើយ។ យោងតាមកាសែត Jakarta Post កាលពីថ្មីៗនេះ ក្រុមហ៊ុនអចលនទ្រព្យឥណ្ឌូនេស៊ី (REI) បានស្នើសុំឱ្យរដ្ឋាភិបាលដាក់ចេញនូវវិធានការបន្ថែម ដូចជាការពន្យារពេលការទូទាត់ប្រាក់កម្ចីទិញផ្ទះ សម្រាប់ទាំងម្ចាស់ផ្ទះ និងអ្នកអភិវឌ្ឍន៍ជាដើម។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលធ្លាប់បានដាក់ចេញគោលការណ៍ផ្ដល់ប្រាក់ឧបត្ថម្ភជាទ្រង់ទ្រាយកម្ចីសម្រាប់អ្នកជាប់ចំណុលទិញអចលនទ្រព្យ ម្តងហើយដែរ។ ប្រាក់ឧបត្ថម្ភនោះគឺប្រមាណ ចាប់ពី ៣% -២៥% នៅកម្ចី សម្រាប់រយៈពេល ៣ ខែ តែចំពោះអលចនទ្រព្យដែលតូចជាង ៧០ ម៉ែត្រការ៉េ និងកម្ចីទាបជាង ៦៧៣ ០០០ ដុល្លារអាមេរិក។ លោក Paulus Totok ប្រធានសមាគមអចលនទ្រព្យឥណ្ឌូនេស៊ីបាននិយាយថា៖ «ការឧបត្ថម្ភជាកម្ចីមានការប្រាក់នេះ គឺមិនជួយបានច្រើននោះទេ ពីព្រោះវាមានរយៈពេលប្រមាណ ៣ ខែប៉ុណ្ណោះ ខណៈដែលប្រជាជនភាគច្រើន ត្រូវព្យួរការងារដោយគ្មានប្រាក់ចំណូល»។

អាន​បន្ថែម