ទីផ្សារប្រណីតីិនៅទីក្រុងហូជីមិញកំពុងតែរីកចម្រើនខ្លាំង

ទីផ្សារខុនដូប្រណីិតកំពុងតែរីកចម្រើនខ្លាំងនៅក្នុងទីក្រុងហូជីមិញ ដែលជាទីក្រុងធំបំផុតទីពីររបស់ប្រទេសវៀតណាម ហើយកំពុងតែបន្តនាំមុខជាចលករនៃវិស័យអចលនទ្រព្យនៅអាស៊ាន។

អាន​បន្ថែម

អចលនទ្រព្យនៅប្រទេសមីយ៉ាន់ម៉ាកំពុងមានស្ថិរភាព

វិស័យអចលនទ្រព្យរបស់ប្រទេសមីយ៉ាន់ម៉ាកំពុងតែមានស្ថិរភាព បន្ទាប់ពីកំណើនខ្លាំង ហើយអ្នកជំនាញខាងឧស្សាហកម្មនេះជឿថា ទីផ្សារនេះនឹងកាន់តែរឹងមាំឡើងនាពេលនេះ។

អាន​បន្ថែម

សឹង្ហបុរីគ្រោងការគិតគូរធំអំពីការបង្កើតស្រុកថ្មី

ការរៀបចំផែនការសម្រាប់ស្រុកផ្តាច់មុខថ្មីមួយនៅប្រទេសសឹង្ហបុរី កំពុងត្រូវបានដឹកនាំដោយក្រុមហ៊ុនហូឡង់មួយឈ្មោះថា KCAP Architect & Planners នេះបើតាមអាជ្ញាធរអភិវឌ្ឍន៍ឡើងវិញទីប្រជុំជនសឹង្ហបុរី (URA)។

អាន​បន្ថែម

CapitaLand ក្លាយជា Grade A នៅប្រទេសវៀតណាម

CapitaLand ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេរបស់ប្រទេសសិង្ហបុរី បានទិញទីតាំងដើម្បីសាងសង់អគារការិយាល័យលំដាប់ថ្នាក់ Grade A ទីមួយរបស់ខ្លួននៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម។

អាន​បន្ថែម

ពានរង្វាន់អចលនទ្រព្យម៉ាឡេស៊ីកំពុងបន្តទៅមុខ

ការតែងតាំងបេក្ខភាពសម្រាប់ពានរង្វាន់អចលនទ្រព្យអាស៊ីប្រចាំឆ្នាំលើកទីបួន (ម៉ាឡេស៊ី) បានបើកទទួលអ្នកចូលរួម ដោយអ្នករៀបចំកម្មវិធីរំពឹងថានឹងទទួលបានជោគជ័យ យ៉ាងអស្ចារ្យលើសកម្មវិធីឆ្នាំមុន។

អាន​បន្ថែម

Bechtel បង្ហាញការចាប់អារម្មណ៍លើអាកាសយានដ្ឋាន ឡុង ថាញ់

បន្ទាប់ពីការអនុម័តដោយរដ្ឋសភាជាតិវៀតណាមសម្រាប់ការសាងសង់អាកាសយានដ្ឋានថ្មីដ៏ធំមួយដែលមានតម្លៃ ១៦ ប៊ីលានដុល្លារអាមេរិច នៅឡុងថាញ់ ក្រៅទីក្រុង ហូជីមិញ នៅឆ្នាំ ២០១៥ រួចមក ក្រុមហ៊ុនវិស្វកម្មអាមេរិច Bechtel បានធ្វើការទស្សនកិច្ចនៅវៀតណាមក្នុងខែធ្នូ ដើម្បីទទួលយកព័ត៌មានបន្ថែមអំពីគម្រោងនេះ។ ដំណើរទស្សនកិច្ចនេះធ្វើឲ្យមានការរំពឹងទុកថា Bechtel កំពុងពិចារណាដាក់ភាគហ៊ុនស្មើគ្នានៅក្នុងគម្រោងនេះ ព្រមទាំងដើរតួជាអ្នកគ្រប់គ្រងគម្រោងនេះដោយផ្ទាល់ទៀតផង។ ការងារនៅលើព្រលានទំហំ ៥ គីឡូម៉ែត្រការ៉េ នឹងចាប់ផ្តើមនៅឆ្នាំ ២០១៩ ខាងមុខនេះ ជាមួយដំណាក់កាលទី ១ ដោយបញ្ចប់ផ្លូវរត់តែមួយ អាចទទួលអ្នកដំណើរបាន ២៥លាននាក់ នៅឆ្នាំ ២០២៥។ ដំណាក់កាលទី ២ នឹងបង្កើនសមត្ថភាពផ្ទុកអ្នកដំណើរទ្វេដងដល់ទៅ ៥០លាននាក់ ហើយដំណាក់កាលទី ៣ នឹងបង្កើនទ្វេដងទៀត ដល់ ១០០លាននាក់ នៅឆ្នាំ២០៥០៕

អាន​បន្ថែម

ការលក់អចលនទ្រព្យនៅហុងកុងមានការធ្លាក់ចុះ

របាយការណ៍ទីផ្សារអចលនទ្រព្យរបស់ហុងកុងមួយបានបង្ហាញថា ការលក់ផ្ទះនៅក្នុងតំបន់សេដ្ឋកិច្ច រោងចក្រអគ្គិសនី បានធ្លាក់ចុះ ៣៩ ភាគរយរហូតដល់កម្រិតទាបបំផុតក្នុងត្រីមាសទី ១ ឆ្នាំ ២០១៦។ សន្ទស្សន៍អចលនទ្រព្យហុងកុងរបស់ JLL ក្នុងត្រីមាសទី ១ ឆ្នាំ ២០១៦ បានបង្ហាញថា ការលក់បានធ្លាក់ចុះជាងពេលណាទាំងអស់រហូតដល់កម្រិតទាបគឺត្រឹមតែ ៦២២១ យូនីតប៉ុណ្ណោះ។ លោក Joseph Tsang នាយកគ្រប់គ្រង និងជាប្រធានទីផ្សារមូលធននៅ JLL ក្នុងទីក្រុងហុងកុង បានប្រាប់ទៅកាន់ទស្សនាវដ្តីអចលនទ្រព្យពិភពលោកថា ទីផ្សារលំនៅដ្ឋានមានភាពទន់ខ្សោយ ហើយតម្លៃឥឡូវនេះគឺស្ថិតនៅក្រោមសម្ពាធនៃការធ្លាក់ចុះ។ រដ្ឋាភិបាលគួរតែរៀបចំធ្វើការកែប្រែ និងពិនិត្យឡើងវិញនូវវិធានការត្រជាក់ក្នុងទីផ្សារអចលនទ្រព្យ។ ការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងតម្លៃអចលនទ្រព្យ នឹងបង្កជាវិបត្តិយ៉ាងធំចំពោះសេដ្ឋកិច្ចរបស់ហុងកុងដែលមានលក្ខណៈផុយស្រួយស្រាប់ទៅហើយ។

អាន​បន្ថែម

រដ្ឋាភិបាលជួយឲ្យមានកំណើនប្រាក់ចំណូលក្នុងប្រទេសថៃ ២២%

ដោយសារវិធានការរបស់រដ្ឋាភិបាលដើម្បីជំរុញទីផ្សារអចលនទ្រព្យ អ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលឈានមុខគេរបស់ថៃ បានស្គាល់នូវកំណើនប្រាក់ចំណូលរបស់ខ្លួនជិត ២២ភាគរយក្នុងត្រីមាសទី៤ នៃឆ្នាំ ២០១៥។ ការលើកទឹកចិត្តរបស់រដ្ឋាភិបាលបានធ្វើការកាត់បន្ថយថ្លៃផ្ទេរ និងការប្រាក់កម្ចីដោយមានរបស់ធានា ព្រមទាំងបានផ្តល់នូវអត្រាការប្រាក់ពិសេសសម្រាប់កម្ចីទិញផ្ទះពីធនាគារផ្ទះ​រដ្ឋាភិបាលផងដែរ។ បើយោងតាមរបាយការណ៍អចលនទ្រព្យ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកំពូលរបស់ប្រទេសចំនួន ១០បានកើនឡើង ៧,២៧ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលបានធ្វើឲ្យប្រាក់ចំណេញសុទ្ធរួមបញ្ចូលគ្នាទាំងអស់មានចំនួន ១,០៨ពាន់លានដុល្លារក្នុងអំឡុងឆ្នាំ ២០១៥។ បើយោងតាមការប៉ាន់ប្រមាណដោយមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) ក្រុមហ៊ុនអភិវឌ្ឍន៍កំពូលទាំង ១០ នោះ តំណាងឲ្យ ៧២ភាគរយនៃទីផ្សារលំនៅដ្ឋាននៅប្រទេសថៃកាលពីឆ្នាំមុន។

អាន​បន្ថែម

ការវិនិយោគក្រៅស្រុករបស់អាស៊ីបានបំបែកកំណត់ត្រាថ្មី

តាមរបាយការណ៍ CBRE ថ្មីមួយបានបង្ហាញថា ការវិនិយោគ​ក្រៅស្រុក​របស់​អាស៊ី​នៅក្នុង​វិស័យ​ទ្រព្យសម្បត្តិ​អចលនទ្រព្យ​ពិភពលោក ធ្វើបាន​នូវ​កំណត់ត្រា​ថ្មី​នៅក្នុង​ឆ្នាំ ២០១៥។ ការវិនិយោគ​អចលនទ្រព្យ​នៅក្រៅ​ប្រទេស​របស់​អាស៊ី​ក្នុងឆ្នាំ ២០១៥ បានឈរ​នៅក្នុងកំណត់ត្រាដែលមានទឹកប្រាក់ចំនួន ៦២,៤ ពាន់លានដុល្លារ កើនឡើង ៣៧ ភាគរយនៅក្នុងឆ្នាំ។ ទីផ្សារដែលមានផលតបស្នងវិញខ្ពស់ នឹងបន្តទាក់ទាញវិនិយោគិនអាស៊ី។ លោក Ada Choi នាយកជាន់ខ្ពស់នៃ CBRE Research Asia បានថ្លែងថា: “ខណៈពេលដែលយើងមើលឃើញពីឥទ្ធិពលនៃប្រភពមូលធនធំចំនួនបួនគឺ ប្រទេសសិង្ហបុរី ចិន ហុងកុង និងប្រទេសកូរ៉េខាងត្បូង យើងក៏ឃើញមានសកម្មភាពជាច្រើនទៀតមកពីផ្នែកផ្សេងទៀតនៃតំបន់អាស៊ីដូចជា តៃវ៉ាន់ និង ថៃ ជាដើម។” ខណៈពេលដែលទីក្រុងឡុងដ៍នៅតែជាគោលដៅវិនិយោគដ៏សំខាន់នោះ អាមេរិកនាពេលឥឡូវនេះក៏បានទាក់ទាញចំណែកនៃការវិនិយោគច្រើនខ្លាំងដែរ ដោយបានឈានដល់ ២២,៤ ពាន់លានដុល្លារ មានការការកើនឡើង ១០៩%។

អាន​បន្ថែម

ការធ្លាក់ចុះនៃការវិនិយោគយ៉ាងធំធ្វើឲ្យប្រទេសម៉ាឡេស៊ីមានការព្រួយបារម្ភ

អាជ្ញាធរម៉ាឡេស៊ីបានសម្តែងក្តីបារម្ភអំពីផលប៉ះពាល់នៃការធ្លាក់ចុះការវិនិយោគក្នុងវិស័យអចលនទ្រព្យចំនួន ៧០ភាគរយ នៅចន្លោះឆ្នាំ ២០១៤ និងឆ្នាំ ២០១៥ ដែលអាចមានទៅលើផ្នែកផ្សេងៗនៃសេដ្ឋកិច្ចប្រទេស។ ការវិនិយោគក្នុងវិស័យអចលនទ្រព្យរបស់ម៉ាឡេស៊ីដែលទទួលបានអនុម័តយល់ព្រម បានធ្លាក់ចុះពី ២១,៦៧ពាន់លានដុល្លារក្នុងឆ្នាំ ២០១៤ មកនៅត្រឹមតែ ៦,៥៨ពាន់លានដុល្លារក្នុងឆ្នាំ ២០១៥ នេះបើយោងតាមអាជ្ញាធរទទួលបន្ទុកអភិវឌ្ឍន៍ការវិនិយោគម៉ាឡេស៊ី (ហៅកាត់ថា MIDA) រដ្ឋមន្ត្រីនៃក្រសូងពាណិជ្ជកម្មអន្តរជាតិ និងឧស្សាហកម្ម លោក Datuk Seri Ong Ka Chuan ដែលបានថ្លែងប្រាប់ទៅកាន់ propertyguru.com ថា “វាជាការព្រួយបារម្ភមួយ ដោយសារតែការធ្លាក់ចុះនេះគឺទំហំធំ… ហើយនេះជាអ្វីដែលធានាចំពោះការវិភាគបន្ថែមទៀតទៅអនាគត”។ ផលប៉ះពាល់ដែលសំខាន់បំផុតនោះ គឺដំណើរការសេដ្ឋកិច្ចដែលមានដំណើរយ៉ាងលំបាក ដោយក្នុងនោះតម្លៃទំនិញធ្លាក់ចុះ ថ្លៃចំណាយក្នុងការរស់នៅកើនឡើង ហើយវិស័យអចលនទ្រព្យនេះមានជាប់ទាក់ទងនឹងវិស័យឧស្សាហកម្មចំនួន ២០០ ផ្សេងទៀត។

អាន​បន្ថែម