Vingroup ឈានចូលទៅក្នុងទីផ្សារអូស្ត្រាលី

បើយោងតាមកាសែតអូស្ត្រាលី Vingroup ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនាំមុខគេរបស់ប្រទេសវៀតណាម បានចូលទីផ្សារអូស្ត្រាលី បន្ទាប់ពីមានកិច្ចព្រមព្រៀងដីធ្លីក្នុងតម្លៃ ១៦ លានដុល្លារ ដែលធ្វើឡើងនៅក្នុងសង្កាត់ដែលជាមជ្ឈមណ្ឌលជំនួញនៅទីក្រុងស៊ីដនី។ មានការរាយការណ៍ថានឹងមានការសាងសង់បណ្តុំសណ្ឋាគារមួយនៅក្នុងទីក្រុង ដែលមានចំនួន ១៧២ បន្ទប់ នៅលើទំហំដី ១,០៣០ ម៉ែត្រការ៉េ ប៉ុន្តែនៅមិនទាន់មានការអនុម័តយល់ព្រមលើគម្រោងការអភិវឌ្ឍនេះទេ។ ជាមួយគ្នានេះ ក៏មានការរំពឹងថា Vingroup នឹងសាងសង់គម្រោងអភិវឌ្ឍន៍មួយដែលមានការប្រើប្រាស់ចម្រុះ ហើយដែលក្នុងនោះក៏មានសណ្ឋាគារដែរ។ គួរបញ្ជាក់ថា ការអភិវឌ្ឍផ្នែកអចលនទ្រព្យរបស់ Vingroup នៅប្រទេសវៀតណាម រួមមានខុនដូ និងវីឡាប្រណិត ផ្សារទំនើប បណ្តុំអាគារខ្វាត់ខ្វែងសម្រាប់ទេសចរណ៍ ព្រមទាំងហាងលក់ទំនិញរាយផងដែរ ហើយ Vingroup មានកន្លែងកំសាន្តចំនួនបីនៅឆ្នេរញ៉ាត្រាង និងសណ្ឋាគារ​ Vinpearl Premium Da Nang ដែលមាន២០០បន្ទប់នៅកណ្តាលក្រុង។

អាន​បន្ថែម

បញ្ហាប្រឈមចំពោះអចលនទ្រព្យនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន

តាមការសិក្សាថ្មីមួយរបស់ CBRE ស្តីពីសហគមន៍សេដ្ឋកិច្ចអាស៊ាន ៖ កត្តាជម្រុញនៅក្នុងវិស័យអចលនទ្រព្យនៅតំបន់អាស៊ីអាគ្នេយ៍ បានកត់សម្គាល់នូវបញ្ហាប្រឈម និងឱកាស ចំពោះវិស័យនេះ ពេលសហគមន៍សេដ្ឋកិច្ចអាស៊ានមកដល់។ តម្លាភាពនៅក្នុងទីផ្សារ គឺជាបញ្ហាប្រឈមមួយសម្រាប់ប្រទេសកម្ពុជា ដែលចាំបាច់ត្រូវបង្កើតបរិយាកាសអំណោយផលឲ្យកាន់តែច្រើនឡើងដល់ការធ្វើអាជីវកម្ម។ កង្វះកម្លាំងពលកម្មដែលមានជំនាញ និងភាពខុសគ្នានៃជំនាញជាមួយនឹងការងារ ក៏ជាកត្តាបង្អាក់អ្នកវិនិយោគឲ្យចូលមកវិនិយោគក្នុងវិស័យឧស្សាហកម្ម ការិយាល័យ និងវិស័យលក់រាយផងដែរ។ ច្បាប់ស្តីពីកម្មសិទ្ធិដ៏តឹងរឹង និងកង្វះគោលនយោបាយខិតខំប្រឹងប្រែង ត្រូវបានចាត់ទុកថាជាឧបសគ្គដ៏ធំក្នុងការធ្វើឲ្យមានកំណើននៃឧស្សាហកម្មនៅក្នុងតំបន់ផងដែរ។ ទោះជាយ៉ាងណា ទំហំនៃទីផ្សារ កំណើនសហគ្រាសធុនតូច និងមធ្យម កំណើនការធ្វើពាណិជ្ជកម្មឆ្លងប្រទេស ភាពចម្រុះនៃទីផ្សារ និងភាពខ្លាំងនៃទីផ្សារទេសចរណ៍ ទាំងអស់នេះត្រូវបានគេមើលឃើញថាជាឱកាសយ៉ាងធំសម្រាប់អនាគតនៃឧស្សាហកម្មអចលនទ្រព្យនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាននេះ។

អាន​បន្ថែម