កាតាលីករបីជំរុញកំណើនទីផ្សារភាគហ៊ុនអាស៊ី ក្នុងឆមាសទី២ ឆ្នាំ ២០២៣

ខណៈដែលទីផ្សារភាគហ៊ុនសកល កំពុងស្ថិតក្នុងស្ថានភាពនៅថេរ ដែលជំរុញដោយភាពធន់នៃទីផ្សារការងារ និងវិស័យសេវាកម្ម អ្នកវិភាគទូទៅហាក់មានជំហរប្រុងប្រយ័ត្នជាងមុន ទាំងនៅមានសុទិដ្ឋិនិយម។ ខណៈពេលដែលភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចនៅតែបន្តកើតមាន ហើយនិន្នាការម៉ាក្រូសេដ្ឋកិច្ចនៅតែពិបាកកំណត់ទិសដៅឱ្យបានជាក់លាក់ អ្នកជំនាញបានមើលឃើញថាមានកាតាលីករដ៏មានសក្តានុពលធំៗចំនួន០៣ ដែលអាចជម្រុញទីផ្សារភាគហ៊ុនអាស៊ី យ៉ាងហោចនៅត្រឹមពាក់កណ្តាលចុងក្រោយនៃឆ្នាំ ២០២៣ នេះបើយោងតាមរបាយការណ៍វិភាគទីផ្សារភាគហ៊ុនរបស់សារព័ត៌មាន Schroders កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣។ ទីមួយ សន្ទុះកំណើនប្រាក់ចំណូលសាជីវកម្មអាស៊ីកំពុងលេចឡើងជាសញ្ញានៃក្តីសង្ឃឹម។ ជាដំបូង ផលប៉ះពាល់នៃអតិផរណាលើប្រាក់ចំណេញបានថមថយសន្ទុះ ដោយសារក្រុមហ៊ុនទូទៅហាក់មានបទពិសោធន៍ចាស់ទុំជាងមុន ក្នុងការសម្របខ្លួនជាមួយបញ្ហាប្រឈមថ្មីៗ។ កត្តាគួរឱ្យកត់សម្គាល់មួយទៀត គឺសមត្ថភាពរបស់ពួកគេក្នុងការផ្ទេរបន្ទុកនៃការចំណាយកើនឡើងទៅដល់អ្នកប្រើប្រាស់។ សន្ទុះវិជ្ជមាននៃប្រាក់ចំណូលនេះ អាចជាដើមទុនថ្មីក្នុងការបង្កើនទំនុកចិត្តរបស់អ្នកវិនិយោគឡើងវិញ។ ទីពីរ ការទាក់ទាញនៃទីផ្សារភាគហ៊ុនចិន A-shares  និងទីផ្សារភាគហ៊ុនហុងកុង នៅតែមានតម្លៃខ្ពស់និងបន្តទាក់ទាញវិនិយោគក្នុងកម្រិតមធ្យមគួរឱ្យកត់សម្គាល់មួយ ទោះបីជាមិនច្រើនរហូតដល់អាចស្តារសេដ្ឋកិច្ចបានវិញភ្លាមៗក៏ដោយ។ ប្រសិនបើចិនដីគោកអនុវត្តវិធានការជំរុញសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពណាមួយ ដែលអាចជួយពង្រឹងទំនុកចិត្តវិនិយោគិនឡើងវិញបាន ឧទាហរណ៍ដូចជាការបើកឱ្យមានការទិញភាគហ៊ុន A-shares ពីសំណាក់វិនិយោគិនបរទេសបាននោះ ពេលនោះទីផ្សារភាគហ៊ុនក្នុងតំបន់ អាចនឹងមានការកើនឡើងនៅចុងឆមាសចុងក្រោយនៃឆ្នាំ ២០២៣។ ស្រដៀងគ្នានេះដែរ ទីផ្សារភាគហ៊ុនជប៉ុនបង្ហាញពីភាពទាក់ទាញពិសេសរបស់ខ្លួន ដែលជំរុញដោយការកែលម្អសេដ្ឋកិច្ចក្នុងស្រុក។ ទោះជាយ៉ាងណាក៏ដោយ ដោយសារការកើនឡើងនាពេលថ្មីៗនេះ គេសង្កេតឃើញនៅតែមានការប្រុងប្រយ័ត្នខ្ពស់ទាំងក្នុងចំណោមអ្នកវិភាគផ្សារភាគហ៊ុន ទាំងចំណោមអ្នកវិនិយោគផ្ទាល់ ដើម្បីជៀសវាងការប្រមើលលឿនជាងពេលវេលាដែលទីផ្សារងើបឡើងពិតប្រាកដខ្លាំងពេក។ ជាងនេះទៅទៀត យុទ្ធសាស្ត្រគាំទ្រផ្នែកឧស្សាហកម្មរបស់ចិនដីគោក បានកំណត់យកវិស័យអចលនទ្រព្យធ្វើជាកត្តាចម្បងដើម្បីជំរុញកំណើនសេដ្ឋកិច្ចទាំងមូលរាប់ទាំងទីផ្សារភាគហ៊ុនផង ។ […]

អាន​បន្ថែម

តម្លៃភាគហ៊ុនក្រុមហ៊ុនរថយន្តវៀតណាម VinFast កើនដល់ $៨៥,៥ ពាន់លានដុល្លារ វ៉ាដាច់ Mercedes, Honda, Ford, និង Tesla

តម្លៃមូលធនប័ត្រទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast បានកើនដល់ ៨៥,៥ ពាន់លានដុល្លារ ធំជាង ៣,៧ ដងនៃតម្លៃភាគហ៊ុនកាលពីដាក់ឱ្យជួញដូរនៅលើទីផ្សារភាគហ៊ុនដំបូងគឺមានត្រឹមតែ ២៣ ពាន់លានដុល្លារតែប៉ុណ្ណោះ។ ភាគហ៊ុនរបស់ VinFast Auto Pte Ltd. (VinFast) បានផ្ទុះឡើងនៅថ្ងៃជួញដូរដំបូងនៅលើផ្សារហ៊ុន NASDAQ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពរបស់ vietnamnews.vn នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣។ បើគិតពីតម្លៃហ៊ុននីមួយៗវិញ ភាគហ៊ុនរបស់ក្រុមហ៊ុននេះដែលបានដាក់លក់នៅលើ NASDAQ មាននិមិត្តសញ្ញា VFS បានកើនឡើងដល់តម្លៃ ៣៧,០៦ដុល្លារ ក្នុងមួយហ៊ុននៅចុងបញ្ចប់នៃវគ្គជួញដូរនៅសហរដ្ឋអាមេរិកនៅថ្ងៃទី ១៥ ខែសីហា ដែលជាការកើនឡើង ៦៨,៤% ពីតម្លៃដំបូងដែលមានត្រឹម ២២$។ ហើយគ្រាន់តែនៅក្នុងវគ្គដំបូងនៃការប្រកាសជួញដូរភាគហ៊ុន ចំនួនភាគហ៊ុនសរុបដែលត្រូវបានទិញ គឺមានប្រហែល ៦,៨ លានហ៊ុន។ ឥឡូវនេះក្រុមហ៊ុន VinFast របស់វៀតណាម កំពុងស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តកំពូលទាំងប្រាំនៅលើពិភពលោកដែលមានមូលធននីយកម្មខ្ពស់បំផុត ដោយសារតម្លៃមូលធននីយកម្មកើនឡើង។ តម្លៃទីផ្សាររបស់ក្រុមហ៊ុននេះ ឡើងរហូតដល់ទៅលើសពីក្រុមហ៊ុនផលិតរថយន្តល្បីៗ រួមមាន Mercedes-Benz, BMW, Volkswagen, […]

អាន​បន្ថែម

ការក្ស័យធនរបស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំទីពីររបស់ចិន Evergrande និងការរីករាលដាលនៃវិបត្តិអចលនទ្រព្យសាកល

វិបត្តិជាប់គាំងគម្រោងសំណង់ ឬបរាជ័យក្នុងការជំរុញគម្រោងសាងសង់ដោយសារតែអសមត្ថភាពក្នុងការបង់ថ្លៃសាងសង់ កំពុងក្លាយជាបញ្ហាដែលអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងប្រទេសចិនកំពុងប្រឈម រហូតដល់ក្លាយជាដំបៅដែលអ្នកជំនាញនាំគ្នាហៅថា “Zombification” ពោលគឺរាលដាលឆ្លងបន្តគ្នាពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយទៀតដូចជាស៊ុមប៊ី Zombie។ បញ្ហា​នេះ​កំពុង​បង្អាក់​ឆន្ទៈ​របស់អតិថិជនលែងចង់​ទិញ​ផ្ទះ ជាលទ្ធផល​អត្រាការ​លក់​ផ្ទះដាច់បាន​ធ្លាក់​ចុះ នេះបើយើងតាមការចុះផ្សាយកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២៣​របស់សារៈព័ត៌មាន NikkeiAsia។ ឥឡូវនេះ ចំនួនប្រជាជនរបស់ប្រទេសចិនបានចាប់ផ្តើមថយចុះ ហើយអ្នកជំនាញជាច្រើនបានព្យាករថា “វាគឺជារឿងមិនទំនងនោះទេ ដែលថាតម្រូវការផ្ទះ អាចនឹងងើបឡើងវិញក្នុងយៈពេលវែងនោះ។ ផលប៉ះពាល់នៃវិបត្តិអចលនទ្រព្យនេះ គឺមានទំហំធំធេង។ គេអាចមើលឃើញឧទាហរណ៍ជាក់ស្តែង ពីករណីបច្ចុប្បន្នអំពីក្រុមហ៊ុន China Evergrande Group ដែលធ្លាប់ជាអ្នកអភិវឌ្ឍអចលនទ្រព្យធំជាងគេទីពីររបស់ប្រទេសចិន កំពុងប្រឈមនឹងពាក្យបណ្តឹងចំនួន ១.៥១៩បណ្តឹង ដែលទារបង់តម្លៃ ៣៩៥ ពាន់លានយន់នៅចុងឆ្នាំ ២០២២ ដែលភាគច្រើនទាមទារឱ្យបង់ប្រាក់សម្រាប់ការចំណាយលើការសាងសង់ និងសម្ភារៈដែលជំពាក់។ ប្រភពបញ្ហាគឺមកពីក្រុមហ៊ុនអចលនទ្រព្យយក្សនេះ មិនអាចបង្ហើយនិងប្រគល់ផ្ទះទៅឱ្យអ្នកទិញបាន ដោយសារវិបត្តិបំណុលចាក់ស្រែះ បានធ្វើឱ្យគម្រោងសាងសង់របស់ខ្លួនវាមិនអាចបន្តទៅរួចទៀតបាន។ ការខាតបង់រួមគ្នារបស់ក្រុមហ៊ុន Evergrande ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា (២០២១ និង២០២២) បានឈានដល់តម្លៃប្រហែល ៥៨០ ពាន់លានយន់ (៨០ ពាន់លានដុល្លារ) ដែលបណ្តាលឱ្យក្រុមហ៊ុនធ្លាក់ចូលទៅក្នុងបំណុលវណ្ឌក ដែលមានតម្លៃបំណុលសរុបចំនួន ២៤៣៧ ពាន់លានយន់ (៣៣៤,៦៨ […]

អាន​បន្ថែម

វិស័យអចលនទ្រព្យនៅកោះត្រល់ ឬPhu Quoc កំពុងជួបបញ្ហា ផ្គត់ផ្គង់លើសតម្រូវការ

កោះត្រល់ ឬកោះ Phu Quoc ដែលគេប្រសិទ្ធនាមថាជា​ត្បូង​នៃ​សម្រស់​ធម្មជាតិ និងឆ្នេរ ​ទេសចរណ៍ល្អបំផុតរបស់វៀតណាម កំពុងជួបបញ្ហាផ្គត់ផ្គង់លើសតម្រូវការ​ក្នុង​វិស័យ​អចលនទ្រព្យ​របស់​ខ្លួន។ គិតត្រឹមខែមិថុនា អចលនទ្រព្យជាប់មាត់សមុទ្រទាំងអស់លើកោះនេះ ដែលមានជាង ១៧.៦០០កន្លែង ស្មើនឹង ២៤% នៃវីឡា ផ្ទះអាជីកម្ម និងខុនដូមាត់សមុទ្រដែលលក់មិនដាច់ទាំងអស់របស់វៀតណាម បានបង្ហាញរូបភាពច្បាស់លាស់ពីការផ្គត់ផ្គង់លើសនៅក្នុងទីផ្សារ យោងតាមការផ្សាយរបស់សារៈព័ត៌មានវៀតណាម e.vnexpress.net កាលពីថ្ងៃទី ១៦ ខែថ្មីៗនេះ។ កំណើននៃការផ្គត់ផ្គង់នេះ ត្រូវបានកើនឡើងជាមធ្យមប្រចាំឆ្នាំ ៧០-៨០% ដែលជាសញ្ញាបង្ហាញពីតម្រូវការសម្រាប់ការកែតម្រូវឡើងវិញនៅក្នុងឧស្សាហកម្មមួយនេះ។ យោងតាមអ្នកជំនាញបានឱ្យដឹងថា មូលហេតុចម្បងនៃការធ្លាក់ចុះទីផ្សារ និងការកើនឡើងនៃសារពើភ័ណ្ឌអចលនទ្រព្យនេះ គឺមកពីមានការផ្គត់ផ្គង់ដ៏ច្រើន និងកង្វះភាពសម្បូរបែប ក្នុងចំណោមអចលនទ្រព្យភាគច្រើន។ ជាក់ស្តែងក្នុងឆ្នាំ ២០១៩ អចលនទ្រព្យជាប់ឆ្នេរមានជាង ៤.០០០កន្លែង ដែលកើនឡើងប្រាំដងធៀបនឹងឆ្នាំមុន។ លោក Mauro Gasparotti នាយកនៃ Savills Hotels Asia-Pacific បានសង្កត់ធ្ងន់ទៅលើការផ្គត់ផ្គង់ដ៏លើសលុប និងគួរឱ្យព្រួយបារម្ភនៅលើកោះ ជាពិសេសនៅក្នុងតំបន់ពាណិជ្ជកម្ម។ លើសពីនេះ អចលនទ្រព្យជាច្រើនខ្វះលក្ខណៈពិសេស ដែលជារឿយៗឆ្លុះបញ្ចាំងពីរចនាបថស្ថាបត្យកម្មអ៊ឺរ៉ុប ព្រោះដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស។ ក្រុមហ៊ុន DKRA ដែលជាក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យវៀតណាម […]

អាន​បន្ថែម

ទីផ្សារអចលនទ្រព្យចិនច្របូកច្របល់៖ ក្រុមហ៊ុនឯកជនបង្ហាញការធ្លាក់ចុះ ខណៈតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនគាំទ្រដោយរដ្ឋមានការកើនឡើង

វិស័យអចលនទ្រព្យរបស់ប្រទេសចិន បានជួបប្រទះនឹងភាពច្របូកច្របល់ក្នុងមួយរយៈនេះ ខណៈដែលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនៈទ្រព្យដ៏លេចធ្លោ Country Garden Holdings បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងប្រវត្តិរបស់ខ្លួន ហើយការធ្លាក់ចុះនេះបានបណ្តាលឱ្យមានការធ្លាក់ចុះតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធនិងក្រុមហ៊ុនពាក់ព័ន្ធផ្សេងទៀតបន្តកន្ទុយគ្នា។ កាលពីថ្ងៃ១៤ សីហា ភាគហ៊ុនរបស់ក្រុមហ៊ុន Country Garden ធ្លាក់ចុះ ១៨,៤% គឺធ្លាក់ទៅដល់តម្លៃ ០,៨០ ដុល្លារហុងកុង និងបានបង្ខំឱ្យក្រុមហ៊ុនប្រកាសកាលពីចុងសប្តាហ៍ អំពីការផ្អាកការជួញដូរតម្លៃភាគហ៊ុនចំនួន ១១ សញ្ញាប័ណ្ណ ដែលមានតម្លៃបូករួមបញ្ចូលគ្នាប្រហែល ១៦ ពាន់លានយ័ន (២,២៣ ពាន់លានដុល្លារ)យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ Nikkei Asia កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៣។ ការវិវត្តដ៏គួរឱ្យព្រួយបារម្ភនេះ កើតឡើងដោយសារស្ថានភាពប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ ដោយសន្ទស្សន៍មូលបត្រ Hang Seng របស់ហុងកុង បានធ្លាក់ចុះ ១,៥៨% ទៅដល់តម្លៃ ១៨.៧៧៣,៥៥ ហើយសន្ទស្សន៍ CSI300 របស់ប្រទេសចិន បានធ្លាក់ចុះ ០,៧% មកទើរត្រឹមតម្លៃ ៣.៨៥៥,៩១។ លោក Mo Bin ប្រធានក្រុមហ៊ុន Country […]

អាន​បន្ថែម

ក្រុមហ៊ុនចំណីអាហារដ៏ល្បីនៅថៃ ប្រកាសលក់ស៊ុតគ្មានកាបូនដំបូងគេនៅក្នុងទីផ្សារអាស៊ី

ក្រុមហ៊ុន Charoen Pokphand Foods Plc (CP Foods) បានបង្ហាញការច្នៃប្រតិដ្ឋដែលមិនធ្លាប់មានពីមុន ដោយបានដាក់សម្ពោធដាក់លក់ពងមាន់កាបូនអព្យាក្រឹតមុនគេនៅអាស៊ី។ នវានុវត្តន៍ឈានមុខគេនេះ ទទួលបានការបញ្ជាក់ស្តង់ដារគុណភាពដោយអង្គការគ្រប់គ្រងឧស្ម័នផ្ទះកញ្ចក់របស់ប្រទេសថៃ (TGO) និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន CP Foods ក្នុងការកាត់បន្ថយដានកាបូនរបស់ខ្លួន។ កិត្យានុភាពរបស់ក្រុមហ៊ុន CP Foods ត្រូវបានគេមើលឃើញតាមរយៈប្រភេទចម្រុះនៃការដាក់លក់ស៊ុតស្រស់ចំនួន ២៣ប្រភេទ ក្នុងនោះរាប់បញ្ចូលទាំងប្រភេទស៊ុតដែលបានមកពីកសិដ្ឋានចិញ្ចឹមបសុសត្វដែលគ្មានទ្រុង នេះបើយោងតាមសារព័ត៌មាន Thaiger កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៣។ ការចិញ្ចឹមសត្វធ្វើអាជីវកម្មប្រភេទ Cage-Free Egg  ដោយគោរពជីវិតសត្វ (មិនបង្ខាំងសត្វក្នុងទ្រុងតែមួយកន្លែង) និងគោរពតាមក្រមសីលធម៌អាជីវកម្មនេះ បូករួមនឹងការអនុវត្តប្រកបដោយការគិតគូរពីបរិស្ថាន ធ្វើឱ្យក្រុមហ៊ុនទទួលបានស្លាកសញ្ញាកាត់បន្ថយកាបូនដ៏មានកិត្យានុភាព និងស្លាកកាត់បន្ថយការឡើងកំដៅផែនដីកាលពីឆ្នាំមុន។ ក្នុងចំណោមកិត្តិសព្ទទាំងនេះ ភាពលេចធ្លោមួយទៀតរបស់ក្រុមហ៊ុន គឺម៉ាកយីហោស៊ុតគ្មានទ្រុងឈ្មោះថា U Farm របស់ក្រុមហ៊ុន ដែលឥឡូវនេះកំពុងនាំមុខក្នុងការចាប់ផ្តើមគំនិតដំបូងគេនៃចលនាថ្មីដែលគេហៅថា “ស៊ុតគ្មានទ្រុង-គ្មានកាបូន” នៅក្នុងទីផ្សារអាស៊ី។ លោក Somkid Wannalukkhee ប្រធានផ្នែកស៊ុតរបស់ក្រុមហ៊ុន CP Foods បានបង្ហាញពីការយកចិត្តទុកដាក់ឥតងាករេរបស់ក្រុមហ៊ុនក្នុងការផលិតអាហារដែលមានការបំភាយកាបូនទាប។ លោកបានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងប្រកបដោយភាពច្នៃប្រតិដ្ឋរបស់ក្រុមហ៊ុន CP […]

អាន​បន្ថែម

ភាពជាប់គាំងនយោបាយ ប៉ះពាល់អារម្មណ៍វិនិយោគថៃមួយរយៈពេលខ្លី ខណៈអ្នករកស៊ីអចលនទ្រព្យ រំពឹងការផ្លាស់ប្តូរពីរដ្ឋាភិបាលថ្មី

ទីផ្សារអចលនទ្រព្យរបស់ប្រទេសថៃ កំពុងស្ថិតត្រង់ផ្លូវបំបែកមួយ ព្រោះថ្វីត្បិតថាប្រទេសនេះកំពុងជួបវិបត្តិនយោបាយជាប់គាំងអស់មួយរយៈហើយក្តី ប៉ុន្តែខណៈនេះវិស័យអចលនទ្រព្យរបស់ខ្លួនកំពុងស្ថិតក្នុងស្ថានភាពនៃការរំពឹងទុកយ៉ាងយកចិត្តទុកដាក់ ដោយសារក្តីសង្ឃឹមលើនាយករដ្ឋមន្ត្រីជាប់ឆ្នោតថ្មី។ ជាមួយនឹងក្តីសង្ឃឹមនេះ អ្នករកស៊ីក្នុងវិស័យនេះ កំពុងប្រាថ្នាចង់បានវិធានការគោលនយោបាយថ្មីដើម្បីជំរុញទីផ្សារអចលនទ្រព្យ ជាពិសេសបន្ទាប់ពីការកាត់បន្ថយថ្លៃសេវារបស់រដ្ឋាភិបាល សម្រាប់ការចុះបញ្ជីកម្ចីទិញផ្ទះ និងការផ្ទេរកម្មសិទ្ធិ ហើយវិធានការនេះ នឹងផុតកំណត់នៅចុងឆ្នាំ ២០២៥។ ភាពមិនប្រាកដប្រជានេះ អ្នកវិភាគកំពុងយកចិត្តទុកដាក់លើផលប៉ះពាល់ដែលអាចកើតមាននៃភាពជាប់គាំងនយោបាយនៅលើទីផ្សារអចលនទ្រព្យ ខណៈដែលឆ្នាំនេះអាចមើលឃើញការចេញលក់ផ្ទះល្វែងចំនួន ៥០.០០០ល្វែង ហើយបើពិតជាដូច្នោះមែន លទ្ធផលពីការលក់នេះនឹងជួយពង្រីកតម្រូវការ និងជួយរក្សាទំនុកចិត្តរបស់អ្នកវិនិយោគនៅក្នុងទីផ្សារប្រទេសថៃបន្តទៀត នេះបើយោងតាមសារព័ត៌មាន South China Morning Post ចេញផ្សាយនៅថ្ងៃទី០៦ ខែសីហានេះ។ លោក Wittaya Dave Apirakviriya អ្នកគ្រប់គ្រងទូទៅនៃ ThinkOfLiving.com និង DDproperty ដែលជាអង្គភាពនៃ PropertyGuru proptech បានគូសបញ្ជាក់ពីគោលជំហរទីផ្សារអចលនទ្រព្យថៃនាពេលបច្ចុប្បន្ននេះថា “ទីផ្សារបច្ចុប្បន្នមានភាពយឺតយ៉ាវ ប៉ុន្តែមានស្ថិរភាពបើនិយាយពីស្ថានភាពនៃការផ្គត់ផ្គង់ និងតម្រូវការ ដោយសារតែអ្នកទិញក្នុងស្រុកឥឡូវនេះទទួលយកអាកប្បកិរិយាថ្មី ដោយចេះរង់ចាំ និងចេះបត់បែនតាមស្ថានភាព ជាជាងធ្វើការសម្រេចចិត្តភ្លាមៗ។ ឥរិយាបថថ្មីរបស់អ្នកទិញ គឺបណ្តាល​មក​ពី​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន ខណៈ​យើង​កំពុង​ស្ថិត​ក្នុង​ដំណើរការ​បង្កើត​រដ្ឋាភិបាល​ថ្មី។” ស្ថានភាពនយោបាយថ្មី កំពុងស្ថិតក្នុងស្ថានភាពស្មុគស្មាញ ខណៈលោក Pita Limjaroenrat […]

អាន​បន្ថែម

សូចនាករបីបង្ហាញពន្លឺសម្រាប់ទីផ្សារអចលនទ្រព្យអាស៊ី ប៉ុន្តែសេដ្ឋកិច្ចងើបរួចឬមិនរួចនៅតែអាស្រ័យលើចិន ហេតុអ្វី?

ត្រឹមត្រីមាសទី១នៃឆ្នាំនេះ ការវិនិយោគអចលនទ្រព្យពាណិជ្ជកម្មក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ( APAC) បានធ្លាក់ចុះដល់កម្រិតទាបបំផុតដែលមិនធ្លាប់មានចាប់តាំងពីឆ្នាំ ២០១០។ ទោះយ៉ាងណាក៏ដោយ ​ការបើកដំណើរការឡើងវិញរបស់ប្រទេសចិន និងស្ថានភាពជាក់ស្តែងដែលកំណើនអត្រាការប្រាក់ជិតដល់ចំណុចកំពូល ជាសញ្ញាណនាំឱ្យមានការរំពឹងទុកថាសេដ្ឋកិច្ចសាកលកំពុងតែជិតដល់ភាពធូរស្បើយ។ ការវិនិយោគលើអចលនទ្រព្យពាណិជ្ជកម្ម និងការវិភាគតាមវិស័យនៅចិន៖ វិស័យការិយាល័យរបស់ប្រទេសចិន បន្តប្រឈមមុខនឹងសម្ពាធ ជាចម្បងដោយសារតែកម្រិតផ្គត់ផ្គង់ខ្ពស់។ ផ្ទុយទៅវិញ វិស័យហាងលក់រាយ និងបដិសណ្ឋារកិច្ច ត្រូវបានគេរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃការប្រើប្រាស់ និងការត្រឡប់មកវិញបន្តិចម្តងៗនៃវិស័យទេសចរណ៍នៅឆ្នាំ ២០២៣។ ខណៈពេលដែលវិស័យការដឹកជញ្ជូន នៅមានភាពប្រសើរស្របតាមកំណើនសេដ្ឋកិច្ចដែលកំពុងងើបបណ្តើរៗ ប៉ុន្តែទីផ្សារមួយចំនួនក្នុងវិស័យនេះ កំពុងប្រឈមនឹងបញ្ហានៃការផ្គត់ផ្គង់លើសតម្រូវការ។ ប្រភេទទ្រព្យសកម្មជំនួសក៏កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគផងដែរ ទោះបីជាកំណើនបរិមាណនៅតែមិនស្មើគ្នាក៏ដោយ។ ការពន្លឿនការស្តារឡើងវិញ និងផលប៉ះពាល់របស់ចិនលើតំបន់អាស៊ីប៉ាស៊ីហ្វិច ( APAC)៖ការបន្ធូរបន្ថយរបស់ចិនដីគោកនៃគោលនយោបាយសូន្យកូវីដ១៩ រួមជាមួយនឹងការបើកព្រំដែនរបស់ខ្លួនឡើងវិញ បានបង្កើនល្បឿនដោយរំពឹងទុកថា ការស្តារឡើងវិញក្នុងតំបន់នេះ ទីផ្សារចិននឹងរួមចំណែកដល់ទៅ ៤៥%នៃGDPរបស់ទីផ្សារតំបន់អាស៊ីប៉ាស៊ីហ្វិចទាំងមូលផងដែរ។ សេដ្ឋកិច្ចចិនបានជួបប្រទះនឹងការស្ទុះងើបឡើងវិញដ៏រឹងមាំនៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០២៣ ជាពិសេសនៅក្នុងខែមីនា។ ត្បិតតែទិន្នន័យសេដ្ឋកិច្ចតំបន់ APAC ក្នុងខែមេសា បង្ហាញពីលទ្ធផលចម្រុះ វាជារឿងសមហេតុផលក្នុងការរំពឹងថានឹងមានកំណើន GDP ពិតប្រាកដក្នុងចន្លោះពី ៥% ទៅ ៧% សម្រាប់ឆ្នាំនេះ ដោយប្រទេសចិនបានដើរតួជាកម្លាំងជំរុញនៅពីក្រោយការងើបឡើងវិញនេះ។ សន្ទុះវិជ្ជមាននេះ ត្រូវបានគេរំពឹងថាសេដ្ឋកិច្ចចិននឹងជួយរុញទីផ្សារនៃប្រទេសទាំងឡាយក្នុងតំបន់APAC បានខ្លះ […]

អាន​បន្ថែម

អ្នកជំនាញ៖ ការងើបឡើងនៃទីផ្សារអចលនទ្រព្យចិនហាក់នៅឆ្ងាយពីក្តីរំពឹង ខណៈក្រុមហ៊ុនអចលនទ្រព្យធំៗកំពុងតែ…

ខណៈដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំការងើបឡើងវិញនៃសេដ្ឋកិច្ចសាកល ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិននៅតែបន្តជួបប្រទះកត្តាប្រឈមជាបន្តបន្ទាប់ ដោយសារការវិវឌ្ឍន៍គួរឱ្យព្រួយបារម្ភបានលេចឡើងនៅក្នុងវិបត្តិបំណុលអចលនទ្រព្យរបស់ប្រទេស។ នៅក្នុងការរៀបចំដេញថ្លៃដោយបង្ខំមួយ ក្រុមហ៊ុន Shimao Group Holdings Ltd. កំពុងវិវត្តថយក្រោយ ដោយសារគម្រោងចំនួន ១.៨ពាន់លានដុល្លារ បានបរាជ័យក្នុងការទាក់ទាញអ្នកទិញ ទោះបីជាមានការបញ្ចុះតម្លៃយ៉ាងច្រើនប៉ុណ្ណាក៏ដោយ នេះបើយោងតាមបទវិភាគរបស់សារព័ត៌មាន Yahoo Finance។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Sino-Ocean Group Holding Ltd. បានមើលឃើញការធ្លាក់ចុះនៃមូលបត្របំណុលរបស់ខ្លួន បន្ទាប់ពីបានបង្ហាញពីការចូលរួមរបស់ខ្លួនជាមួយម្ចាស់ភាគហ៊ុនធំៗ ដើម្បីដោះស្រាយបន្ទុកបំណុលរបស់ខ្លួនក៏ដោយ។ ការវិវត្តចុងក្រោយទាំងនេះ បានគូសបញ្ជាក់អំពីផលប៉ះពាល់ជាបន្តបន្ទាប់នៃវិបត្តិអចលនទ្រព្យមកលើសេដ្ឋកិច្ចរបស់ប្រទេសចិន ធ្វើឱ្យទីផ្សារធ្លាក់ចុះ និងធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅទូទាំងវិស័យផ្សេងៗ រួមទាំងមូលបត្របំណុល និងទំនិញដែលមានទិន្នផលខ្ពស់។ ការស្ទុះងើបឡើងវិញយឺតនៃទីផ្សារលំនៅឋានបែបនេះ បានធ្វើឱ្យអ្នកវិនិយោគខកចិត្ត ហើយការព្យាករពេលវេលានៃការងើបឡើងវិញហាក់ដូចជាអូសបន្លាយជាងការរំពឹងទុកពីមុន។ លោក Anitza Nip ប្រធានផ្នែកស្រាវជ្រាវប្រាក់ចំណូលថេរសម្រាប់អាស៊ីនៅ ក្រុមហ៊ុន Union Bancaire Privee បានកត់សម្គាល់លើការខកចិត្តដែលកំពុងកើនឡើងរបស់ទីផ្សារដោយនិយាយថា “ផ្លូវងើបឡើងវិញហាក់ដូចជាវែងជាងអ្វីដែលទីផ្សារបានរំពឹងទុកកាលពីដើមឆ្នាំនេះ” ។ ការដេញថ្លៃដែលបរាជ័យរបស់ក្រុមហ៊ុន Shimao Group នៃផលបត្រដីនៅទីក្រុង Shenzhen របស់ខ្លួន បង្កឧបសគ្គបន្ថែមទៀតដល់ដំណើរការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួន។ អ្នកអភិវឌ្ឍន៍អចលនទ្រព្យបានទិញដីនេះក្នុងឆ្នាំ 2017 […]

អាន​បន្ថែម

Scandinavian Airlines បើកឱ្យកក់សំបុត្រយន្តហោះអគ្គិសនីដំបូងគេ ហើយ

ក្រុមហ៊ុនអាកាសចរណ៍ Scandinavian Airlines (SAS) កាលពីថ្ងៃទី២ ខែមិថុនា បានប្រកាស ទទួលការកក់សំបុត្រយន្តហោះប្រើថាមពលអគ្គិសនីបែបពេញលេញជាលើកដំបូងលើពិភពលោកហើយ ដោយជើងហោះហើរនេះគ្រោងនឹងចាប់ផ្ដើមនៅឆ្នាំ ២០២៨។ យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រុមហ៊ុនបើកឱ្យកក់សរុបមាន ៣០កៅអី តែប៉ុណ្ណោះ ខណៈក្រុមហ៊ុនមិនទាមទារឱ្យភ្ញៀវធ្វើការទូទាត់ប្រាក់នៅពេលនេះ នោះទេ។ ពួកគេតម្រូវឱ្យទូទាត់ ៣០ថ្ងៃមុនពេលហោះហើរ។ ក្រុមហ៊ុនអាកាសចរណ៍ បើកឱ្យកក់នេះ គឺដើម្បីរំលឹកអតិថិជនថាខ្លួនតែងតែជាអ្នកច្នៃប្រឌិតថ្មីជានិច្ច។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនមិនទាន់បង្ហាញអំពីចម្ងាយហោះហើរ ទិសដៅការចេញដំណើរ និងទិសដៅដែលហោះទៅនៅឡើយទេ។ ក្រុមហ៊ុន​អាកាសចរណ៍​អះអាង​ថា យន្តហោះ​ថ្មី​នេះ​នឹងមិន​បំភាយ​ឧស្ម័នពុលដូចជា CO2និង NOX នោះទេ។ នេះគឺដោយសារតែម៉ូទ័រអេឡិចត្រិចចំនួន ៣ របស់ ES-30 ត្រូវបានរចនាឡើងដើម្បីប្រើការបញ្ចូលគ្នានៃអាគុយ និងម៉ាស៊ីន turbogenerator កូនកាត់។ តម្លៃជើងហោះហើរត្រូវបានកំណត់នៅ 1,946 Swedish Krona ( ឬ 180 ដុល្លារ) ពីព្រោះឆ្នាំ 1946 គឺជាឆ្នាំនៃការហោះហើរលើកដំបូងរបស់ SAS ។

អាន​បន្ថែម